ព័ត៌មានថ្មីៗ

កម្ពុជា​នឹង​ប្រារព្ធ​សន្និសីទ​ជាតិ ស្តីពី​អាហារូបត្ថម្ភ​

ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 18:04
​ភ្នំពេញ ៖ ដោយ​រួមសហការ​ជា​ដៃគូ​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) អង្គការ UNICEF អង្គការ​កម្មវិធី​ស្បៀងអាហារ ពិភពលោក (WFP) និង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​សហប្រជាជាតិ (FAO) រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រារព្ធ​សន្និសីទ​ជាតិ​ស្តីពី​អាហារូបត្ថម្ភ ចាប់ ពីថ្ងៃ​ទី​០៣​ដល់​ថ្ងៃទី​០៤​ខែមីនា ឆ្នាំ​២០១៥… អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 18:01
M02-03-15-z

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ ជំរុញ​ឲ្យ​កងទ័ព ​លុះ​ត្រា​ប្រណី​ដល់​ជនស៊ីវិល​​នៅ​សមរភូមិ​ Tikrit

នាយក​រដ្ឋមន្ដ្រី​អ៊ីរ៉ាក់​ កាលពីថ្ងៃ​អាទិត្យ​ បាន​ប្រកាស​ពីការបើក​ប្រតិបត្ដិការ​សឹក​មួយ​ដើម្បី វាយ​ដណ្ដើម​យក​ក្រុង Tikrit ពីក្រុម​អ្នក​ធ្វើ​សង្គ្រាម​ពិសិដ្ឋ​ជីហាដ​រដ្ឋ​ឥស្លាម​ ដោយជំរុញ​ដល់កងទ័ព​របស់លោក​ឲ្យ​លុះត្រាប្រណី​ដល់​ជនស៊ីវិល​នៅក្នុង​​សមរភូមិ។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 17:44
2-3-2015-sp-19

មេ​ភូមិ​និង​ប៉ូលិស​​​លួច​លក់​ដី​ព្រៃ​​រាប់​រយ​ហិកតា​ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​តម្លៃ​ពី​៤៥០​ដុល្លា​ទៅ​៥២០​ដុល្លារ​ក្នុង​១​ហិកតា

ឧត្តរមានជ័យ ៖ សេចក្ដី​រាយ​ការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មាន​លោក​មេភូមិ​ម្នាក់​នៅ​ភូមិ​គោក​សំព័រ ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​បាន​លួច​លក់​​ដី​ព្រៃ​រាប់​រយ​ហិកតា​ស្ងាត់​ៗ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មក​ពី​តំបន់​ឆ្ងាយ​ចំនួន​២៣០​គ្រួសារ… អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 17:44
NIta-2-A-53-Full

រថយន្ត​តា​កូ​ម៉ា​បើក​បុក​ម៉ូតូ​សេ​១២៥ ពេញទំហឹង​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម ​នៅ​កន្លែង​កើត​ហេតុ​

កណ្តាល ៖ រថយន្ត​តា​កូ​ម៉ា បើក​បុក​ម៉ូតូ​សេ​១២៥ មួយគ្រឿង​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​ នៅ​កន្លែងកើតហេតុ​។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 17:38
M02-03-15-w

Tyson Fury ផ្តួល​គូប្រកួត​Christian Hammer​ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៨

អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ពិភពលោក Tyson Fury បាន​យកឈ្នះ​កីឡាករ ​Christian Hammer នៅ​ការប្រកួត​ក្នុង​ទីក្រុង​ឡុង​ដ៍ របស់​ចក្រភព​អង់គ្លេស បន្ទាប់ពី​ការប្រកួត​ត្រូវបាន​បញ្ឈប់​ត្រឹម​ទឹក​ទី ៨។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 17:37
M02-03-15-x

Manny Pacquiao ​បាន​ធ្វើ​ដំណើរ​មក​ដល់​រដ្ឋ​ឡូ​សអាន់​ជឺ​ឡេស​សម្រាប់​ការ​ត្រៀមខ្លួន

កំពូល​អ្នក​ប្រដាល់ Manny Pacquiao បានធ្វើ​ដំណើរ​មកដល់​រដ្ឋ​ឡូ​សអាន់​ជឺ​ឡេស សហរដ្ឋអាមេរិក សម្រាប់​ការ​ត្រៀមខ្លួន​របស់​គាត់ ម្យ៉ាង​ដើម្បី​លាង​ជម្រះ​ការ​ចោទប្រកាន់​ថា គាត់​បាន​បាក់​ទឹកចិត្ត​ទៅ​ហើយ មុន​ការប្រកួត​តម្លៃ​២៥០​លាន​ដុល្លារ​របស់​គាត់​ជាមួយ​គូប្រកួត Floyd Mayweather។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 17:34
M02-03-15-y

Luis Suarez​រក​បាន​គ្រាប់​បាល់​ទី​១០​ឲ្យ​ក្រុម ​Barcelona​នៅ​ក្នុង​រដូវ​កាល​នេះ

ខ្សែប្រយុទ្ធ Luis Suarez​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​មិនមែន​ជា​កីឡាករ​ធម្មតា​នោះ​ទេ ខណៈ​ដែល​គាត់​រក​បាន​គ្រាប់​បាល់ ​ជ័យជំនះ​ឲ្យ​ក្រុម Barcelona​ក្នុងការ​បំបាក់​ក្រុម Granada។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 17:33
NIta-2-A-50-Full

អង្គការសហប្រជាជាតិ​ ជំរុញ​ដល់​ប្រទេស​ ហត្ថលេខី​គោរព​សិទ្ធិមនុស្ស​

ភ្នំពេញ ៖ អង្គការសហប្រជាជាតិ​(UN) សហការ​ជាមួយ​សហភាព​អន្តរ​សភា​(IPU) បាន​កោះ ហៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ហត្ថលេខី​ទាំងអស់ ឲ្យ​ជំរុញ​ទៅដល់​រដ្ឋាភិបាល ​ដែលជា​អ្នកអនុវត្ត​ច្បាប់ ធ្វើការ​ពិនិត្យឡើងវិញ​ នូវ​ក្រមនីតិវិធី និង​គោលនយោបាយ​នានា ក្នុង​ការពង្រឹង​លទ្ធិប្រជាធិប តេយ្យ ការគោរព​សិទ្ធិមនុស្ស… អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 17:22
M02-03-15-v

Cristiano Ronaldo​រក​បាន​គ្រាប់​បាល់​ League​ទី​៣០​ប្រចាំ​រដូវ​កាល​នេះ

តារា​ស៊ូ​ពើ​ស្តារ​ Cristiano Ronaldo​រកបាន​គ្រាប់​បាល់ League​ទី​៣០​ប្រចាំ​រដូវ​កាល ប៉ុន្តែ​នៅ​មិន​អាច​ការពារ​ក្រុម ​Real Madrid​របស់​គាត់​ពី​ការ​បាត់​អស់​២​ពិន្ទុ អំឡុង​ការ​ទាត់​ស្មើ​១-១​ជាមួយ​ក្រុម ភ្ញៀវ Villarreal។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 17:19
NIta-2-A-47-Full

ប្រជាពលរដ្ឋ​ទីទ័លក្រ​មាន​ជីវភាព​ខ្វះខាត ១៥៥ គ្រួសារ​ នៅ​ស្រុក​ស្អាង បាន​ទទួល​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​

កណ្តាល ៖ ប្រជាពលរដ្ឋ​ទីទ័លក្រ​មាន​ជីវភាព​ខ្វះខាត ចំនួន ១៥៥ គ្រួសារ ស្ថិតនៅ​ភូមិ​កោះ​រំដួល ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត កណ្តាល បានទទួល​អំណោយ​ពីសាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល។ ពិធី​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី ០១ ខែ មីនា ឆ្នាំ ២០១៥ ក្រោម​អធិប​តីភាព​លោក ម៉ៅ ភិ​រុណ… អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 17:18
M02-03-15-u

ក្រុម​Chelsea​លើក​ពានរង្វាន់​បាល់ទាត់ ​League Cup​ជាមួយ​នឹង​ជ័យជំនះ​២-០​លើ​ក្រុម​ Spurs

ក្រុម​តោ​ខៀវ Chelsea​បាន​លើក​ពានរង្វាន់​បាល់ទាត់​ League Cup​ក្រោយ​យកឈ្នះ​ក្រុម​ Spurs២-០​នៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ក្នុង​ទឹកដី Wembley​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 17:17
2-3-2015-sp-18

សម្តេច​តេជោ​រំឭក​ពី​ទិដ្ឋភាព​ខ្លោចផ្សា​នៃ​វិស័យ​អប់រំ​របស់​កម្ពុជា

ភ្នំពេញ ៖ ទិដ្ឋភាព​ខ្លោច​ផ្សា​នៃ​វិស័យ​អប់រំ​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​ឆ្នាំ​១៩៧៩ បន្ទាប់​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ត្រូវ​បាន​រំលេច​ដោយ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​អក្ខរកម្ម​ជាតិ​ឆ្នាំ​២០១៥ កាល​ពី​​ព្រឹក​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៥​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 17:17
NIta-2-A-47-Full

ប្រជាពលរដ្ឋ​ទីទ័លក្រ​មាន​ជីវភាព​ខ្វះខាត ១៥៥ គ្រួសារ​ នៅ​ស្រុក​ស្អាង បាន​ទទួល​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​

កណ្តាល ៖ ប្រជាពលរដ្ឋ​ទីទ័លក្រ​មាន​ជីវភាព​ខ្វះខាត ចំនួន ១៥៥ គ្រួសារ ស្ថិតនៅ​ភូមិ​កោះ​រំដួល ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត កណ្តាល បានទទួល​អំណោយ​ពីសាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល។ ពិធី​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី ០១ ខែ មីនា ឆ្នាំ ២០១៥ ក្រោម​អធិប​តីភាព​លោក ម៉ៅ ភិ​រុណ… អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 17:10
M02-03-15-s

មនុស្ស​ជាង​៣០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ​ខណៈ​ពេល​ដែល​ក្រុម​បាតុករ​ប្រឆាំង​ចិន​នៅ​ក្រុង​ហុងកុង​ ប្រវាយប្រតប់​ជាមួយ​ប៉ូលិស

មានមនុស្ស​ដល់ទៅ​ជាង​៣០នាក់​ ត្រូវបាន​ឃាត់​ចាប់ខ្លួន​ ខណៈពេល​ដែល​​មនុស្ស​មួយក្រុម​​មាន​គ្នា​ប្រមាណ​៤០០នាក់ ជា​បាតុករ​ នៅក្រុង​ហុង​កុង ​បានប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅក្នុង​ស្ថាន​ភាព​ដ៏តានតឹង ​បណ្ដាល​មក​ពី​ឥទ្ធិពល​របស់ប្រទេស​ចិន​ដីគោក ​នៅក្នុង​ទីក្រុងនេះ។ អានបន្ត
ថ្ងៃ ច័ន្ទ ទី02 ខែមីនា ឆ្នាំ 2015 ម៉ោង 17:08
M02-03-15-r

កូរ៉េខាងជើង បាញ់មីស៊ីល ដោយកើត​កំហឹង​នឹងលំហាត់​សមយុទ្ធ​​យោធា​កូរ៉េ​ខាងត្បូង-អាមេរិក

តាម​ប្រភពពី​ក្រុងសេអ៊ូល បាន​ឲ្យដឹងថា កូរ៉េ​ខាងជើង​ បានបាញ់​មីស៊ីលចំនួន​២គ្រាប់​ចូលទៅ​ក្នុង​សមុទ្រ​កាលពីថ្ងៃ​ចន្ទ ហើយបាន​ប្ដេជ្ញាថា គ្មាន​ការ​ត្រាប្រណី​ក្នុងការ​សងសឹក​ដោយ​ប្រការ​ផ្សេងៗ​ ខណៈពេល​ដែល​កូរ៉េ​ខាង​ត្បូង​ និងសហរដ្ឋ​អាមេរិក ​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​លំហាត់​យោធា​រួមគ្នា​… អានបន្ត

ប្រធាន​ប្រតិបត្ដិ​របស់ McDonald លា​លែង ​នៅក្នុង​ចំណោម​ការ​លក់​ថយ​ចុះ

ថ្ងៃ សុក្រ ទី30 មករា ឆ្នាំ2015 ម៉ោង17:44   ផ្នែក: ព័ត៌មានអន្តរជាតិ​ទូទៅ    ដោយ: ថាលីយ៉ាន​

M30-01-15-r

សាជីវកម្ម McDonald បានប្រកាសថា ប្រធាន​ប្រតិបត្ដិ​របស់ខ្លួន​លោក Don Thompson កំពុង​​លាលែង​ពី​មុខតំណែង​ ហើយ​នឹង​ត្រូវ​បាន​ជំនួស​ដោយ​ប្រធាន​សាខា​បច្ចុប្បន្ន​របស់​ក្រុម​ហ៊ុន​លោក Steve Easterbrook។ លោក Thompson នឹង​ចាក​ចេញ​ពីក្រុម​ហ៊ុន​នៅថ្ងៃទី​១ ខែមីនា។

ក្រុមហ៊ុន​យក្ស​លក់រាយ​អាហារ​ចម្អិន​រហ័ស​កន្លង​មក​ថ្មីៗនេះ​ បានតស៊ូ​ជាមួយ​នឹង​ការ​លក់​​ធ្លាក់ទាប​ និង​លទ្ធភាព​​នៃការ​ទទួល​បាន​ប្រាក់​ចំណេញ ហើយ​ការ​ផ្លាស់ប្ដូរ​បែបនេះ​នៅក្នុង​ការ​គ្រប់គ្រង ​ត្រូវបាន​អ្នក​វិភាគ​ជាច្រើន​មើលឃើញ​ថា ជាជំហាន​មួយ​ឆ្ពោះ​ទៅ​រកការ​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​។ ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​នេះ​ត្រូវ​បាន​ចែក​រំលែក​ដោយ​អ្នក​វិភាគរបស់​ Stephen Inc. លោក​ Will Slabaugh ដែលបាន​និយាយ​ថា ដោយ​ការ​លក់​នៅ​នឹង​មិនរីកចម្រើន​រយៈពេល​យូរ​នោះ មាន​ការ​ជំរុញ​ជាច្រើន​ដើម្បី​ផ្លាស់ប្ដូរ។

យោង​ទៅ​តាម​ Bloomberg លោក Slabaugh បានបន្ថែម​ថា ពួកគេ​ត្រូវ​បង្ហាញ​ដល់អ្នក​វិនិយោគ​ទុនថា ពួកគេ​មាន​ការ​ម៉ត់ចត់​អំពីការ​ផ្លាស់ប្ដូរ​​ និងការ​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរនូវ​ការ​លក់។ ក្រុម​ហ៊ុន​មិនបាន​ឃើញ​ផ្សារ​ហ៊ុន​របស់ខ្លួន​ក្នុង​កំណើន​របស់​អាេមរិក​នោះទេ ចាប់តាំង​ពី​ឆ្នាំ​២០១៣​មក។ ចរាចរណ៍​អតិថិជន​នៅ McDonald ធ្លាក់​៣.៦ភាគរយ​នៅទូទាំង​ពិភព​លោក​កាលពីឆ្នាំ​ទៅ​ នៅ​ពេលទីផ្សារ​ក្នុងស្រុក​បានធ្លាក់​ចុះ​៤.១​ភាគរយ។ កាសែត​ The Wall Street បាន​រាយ​ការណ៍​ដូច្នេះ។

កាលពីសប្ដាហ៍​កន្លងមក​ ក្រុមហ៊ុន​បានចេញ ផ្សាយ​នូវ​របាយ​ការណ៍​ចំណូល​នៅត្រីមាស​ទី៤​របស់ខ្លួន​ ដែលមិនខុសគ្នា​ពី​របាយការណ៍​ប្រាក់​ចំណូល​ពីមុន​របស់ខ្លួន​នោះទេ។ ក្រុមហ៊ុន​លក់​រាយ​អាហារ​ចម្អិន​រហ័សនេះ បាន​រាយការណ៍​អំពី​ប្រាក់​ចំណូលសរុប​ចំនួន​៦.៥៧​ពាន់​លាន​ដុល្លារ សម្រាប់ត្រីមាស​កន្លង​មក ថយចុះ​៧ភាគរយ​ពីរយៈ​ពេលដែល​អាច​ប្រៀបធៀប​បាននៅក្នុង​ឆ្នាំ​២០១៣។

ប្រាក់​ចំណូល​សុទ្ធ​ បានដាំក្បាល​ចុះ​២១​ភាគ​រយ​សម្រាប់ត្រី​មាស​ទី៤​ នៅពេល​ដែល​ចំណូល​ដែល​បាន​កែសម្រួល​ប្រចាំ​ត្រីមាស​ក្នុង​មួយ​ហ៊ុន​ (EPS) ឈរ​នៅ​ចំនួន​១.១៣​ដុល្លារ​ បាត់​បង់​ការ​ប៉ាន់ស្មាន​ដែលបាន​ព្រមព្រៀង​គ្នា​របស់​អ្នក​វិភាគ​ចំនួន​១.២២​ដុល្លារ​ និង​បាន​​ថយ​ចុះ​១៩​ភាគរយ​ពីឆ្នាំមុន។

នៅក្នុងចំណោម​ការ​ស្មុគស្មាញ​ដែល​លោក McDonald ប្រឈម​នោះ​ ប្រការ​ដែល​សំខាន់​នានា​រួមមាន ​កា​រលក់​ធ្លាក់ទាប​ដោយសារ​ការ​កើនឡើង​នូវការ​ប្រកួត​ប្រជែង​ ហើយ​និង​ការប្ដូរ​នៅក្នុង​​ចំណង់ចំណូលចិត្ដ​របស់​អតិថិជន​ចំពោះ​អាហារ​ដែលមានសុខភាពជាង៕