New-Ad-SVR-HUN-SEN-CUP-Update

ព័ត៌មានថ្មីៗ

កីឡាករ Andy Murray ​និយាយ​ការពារ​គូ​ដណ្តឹង​ ក្រោយ​ឡើងដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Australian Open

ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 18:20
M30-01-15-x
កីឡាករ​វាយ​តឺ​ន្នី​ស​លំដាប់ថ្នាក់​លេខ​១​អង់​គ្លេស Andy Murray ​បាន​និយាយ​ការពារ​ដល់​គូ​ដណ្តឹង Kim Sears​ របស់លោក ក្រោយ​រកបាន​ជ័យជម្នះ​នៅ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open ​លើ​កីឡាករ Tomas Berdych។ គូ​ដណ្តឹង​កីឡាករ Murray ​ត្រូវបាន​កាមេរ៉ា​ចាប់​ជាប់​ឃើញ​នាង​ទំនងជា​ចង់​ជេរប្រទេច​ផ្តាសា… អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 18:18
M30-01-15-w

កីឡាករ Gerard Pique​ និង​នាង Shakira ក្លាយជា​ឪពុកម្តាយ​គេ​ជា​លើក​ទី​២

ខ្សែការពារ​ដ៏​រឹងមាំ​របស់​ក្លិប Barcelona​កីឡាករ Gerard Pique ​និង​មិត្តស្រី​ដែលជា​តារាចម្រៀង​ប៉ុប​សញ្ជាតិ​កូ​ឡុំ​ប៊ី​របស់គាត់​គឺ​នាង Shakira បាន​ស្វាគមន៍​បុត្រ​ទី​ពីរ​របស់​ពួកគេ​កាលពី​រាត្រី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍កន្លងទៅ​។​ អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 18:14
M30-01-15-v

កីឡាករ Ronaldinho​ ល្បី​ថា​លែង​ចង់​រត់​ អំឡុង​លេង​ការប្រកួត​

អតីត​តារាបាល់ទាត់​របស់​ក្លិប Barcelona​កីឡាករ Ronaldinho ​ជាប់​ឈ្មោះ​ជា​មនុស្ស​កម្ជិលផេះ​ហើយ បន្ទាប់ពី​ត្រូវ​បានផ្តល់​កម្មវិធី​ហ្វឹកហាត់​ដ៏​ពិ​សេសមួយ​នៅក្នុង​ក្លិប Queretaro​ ដោយសារតែ​គាត់​លែង​ចង់​រត់​អំឡុង​លេង​ការប្រកួត​នោះ​។​ អតីត​តារាបាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ម្នាក់​នេះដែរ… អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 18:08
M30-01-15-u

កីឡាករ Neymar​ បាន​និយាយ​រិះគន់​ក្រុម​អ្នកគាំទ្រ​ក្លិប Atletico Madrid

តារាបាល់ទាត់ Neymar ​បានធ្វើការ​រិះគន់​ចំៗ​មកលើ​ក្រុម​អ្នកគាំទ្រ​របស់​ក្លិប Atletico Madrid ដែល​បាន​ស្រែក​ឲ្យ​លោក​អំឡុង​ជ័យជម្នះ​៣-២​របស់​ក្រុម Barcelona​ នៅ​ការប្រកួត Copa del Rey​ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។ អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 18:07
M30-01-15-t

ក្លិប​Chelsea ​តវ៉ា​ការចោទប្រកាន់​មកលើ​កីឡាករ Diego Costa

ក្លិប​តោ​ខៀវ Chelsea​ នឹង​តវ៉ា​ដល់ទី​បញ្ចប់​ប្រឆាំងនឹង​ការចោទប្រកាន់​របស់​ស​មា​គម​បាល់ទាត់ FA ​ពីបទ​ប្រើ​អំពើរ​ហិង្សា ប្រឆាំងនឹង​កីឡាករ Diego Costa ​សម្រាប់​ការជាន់​ជើង​កីឡាករ Emre Can​ របស់​ក្រុម​ហង្ស​ក្រហម Liverpool​។​ អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 17:47
M30-01-15-s

ប្រាក់បាត-ភាគហ៊ុនថៃ​ធ្លាក់ចុះ ខណៈដែល​ប្រាក់ដុល្លារ​ឡើង​ថ្លៃ

ប្រាក់​បាត​របស់ថៃ​ និងរូបិយ​ប័ណ្ណ​នៅអាសីុ​បាន​ធ្លាក់​ថ្លៃ​ទល់​នឹង​ប្រាក់ដុល្លារ​នៅថ្ងៃ​ព្រហស្បតិ៍​ទី២៩ ខែ​មករា​ បន្ទាប់ពី​ Federal Reserve របស់​អាមេរិក ​បានបង្ហាញ​អំពីជំហាន​ដ៏រឹង​មាំ​នៃ​ការ​រីកចម្រើន​នៅក្នុង​ប្រទេ​ស​សេដ្ឋកិច្ច​កំពូលនៅ​លើ​ពិភពលោកនេះ… អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 17:44
M30-01-15-r

ប្រធាន​ប្រតិបត្ដិ​របស់ McDonald លា​លែង ​នៅក្នុង​ចំណោម​ការ​លក់​ថយ​ចុះ

សាជីវកម្ម McDonald បានប្រកាសថា ប្រធាន​ប្រតិបត្ដិ​របស់ខ្លួន​លោក Don Thompson កំពុង​​លាលែង​ពី​មុខតំណែង​ ហើយ​នឹង​ត្រូវ​បាន​ជំនួស​ដោយ​ប្រធាន​សាខា​បច្ចុប្បន្ន​របស់​ក្រុម​ហ៊ុន​លោក Steve Easterbrook។ លោក Thompson នឹង​ចាក​ចេញ​ពីក្រុម​ហ៊ុន​នៅថ្ងៃទី​១ ខែមីនា។ អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 17:42
M30-01-15-q

ធនាគារ​ពិភពលោក​ នឹងដំឡើង​ប្រាក់ខែ​មូលដ្ឋាន​នៅ​ក្រោម​៣ភាគ​រយ ​នៅឆ្នាំ​២០១៥

ការ​ស្ទង់​មួយ​បាន​រាយការណ៍​នៅថ្ងៃ​ព្រហស្បតិ៍​ទី២៩ ខែ​មករាថា ធនាគារ​ពិភពលោក​សង្ឃឹម​ថា នឹង​ដំឡើង​ប្រាក់​ខែ​មូលដ្ឋាន​តិច​ជាង​៣​ភាគ រយ​នៅឆ្នាំ​នេះ និង​ភាគច្រើន​មិន​មាន​ផែន​ការ​ដើម្បី​រើជួស​ជុល​រចនាសម្ព័ន្ធ​របស់ពួកគេ​នោះ​ទេ នៅក្នុង​ការប្រឈម​នឹង​ការ​គ្រប់គ្រង​កាន់តែ​តឹង​រុឹង​របស់​សហភាព​អឺរ៉ុប​… អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 17:39
M30-01-15-p

ម៉ាឡេស៊ី​ ប្រកាស​ការ​បាត់​របស់​យន្ដហោះ​ MH 370 ថា ជា​ឧបទ្ទវហេតុ

រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បាត់​របស់​យន្តហោះ​ជើង​ហោះ​ហើរលេខ MH 370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ថា ជា​គ្រោះថ្នាក់​ និង​បាន​និយាយ​ថា ពុំ​មាន​អ្នក​នៅ​មាន​ជីវិត​នោះ​ទេ។ អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 17:33
M30-01-15-o

អូស្ដ្រាលី​ប្រឈមនឹងសំណង​៤កោដិដុល្លារ​អូស្ដ្រាលី ចំពោះ​កុមារ​ដែល​រង​ការ​រំលោភបំពាន​ផ្លូវ​ភេទ

ប្រភពទីភ្នាក់ងារព័ត៌មាន​ BBC News បាន​ឲ្យដឹងថា ប្រទេស​អូស្ដ្រាលីប្រហែល​ជាចាំបាច់​តម្រូវ​ឲ្យមានការបង់ប្រាក់សំណង​ដល់​ទៅ​៤.៤​កោដិ​ដុល្លារ​អូស្ដ្រាលី​ ជាការ​ជួសជុល​ការ​ខូច​ខាត​ និង​ជំនឿចិត្ដ​ដល់​ជនរងគ្រោះ​ ដោយសារ​តែ​បទ​ល្មើស​រំលោភបំពាន​ផ្លូវភេទ​ទៅលើ​កុមារ។ អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 17:30
M30-01-15-n

ករណីផ្ទុះ​មួយ​នៅឯ​មន្ទីរពេទ្យ​ម៉ិកស៊ីកូ​ បណ្ដាល​ឲ្យ​ទារក​២នាក់​ និង​គិលានុបដ្ឋាយិកា​ម្នាក់​ស្លាប់

តាម​ប្រភពទីភ្នាក់​ងារបារាំង AFP ពីក្រុង​ម៉ិកស៊ីកូ បាន​ឲ្យដឹងថា មាន​ការ​ផ្ទុះ​រថយន្ដ​ដឹក​ហ្គាស់​មួយគ្រឿង​ បាន​បំផ្លិចបំផ្លាញ​មន្ទីរពេទ្យ​សម្ភព មួយ​កន្លែង​នៅក្នុង​ក្រុង​ម៉ិកស៊ីកូ ហើយ​បាន​បណ្ដាល​ឲ្យ​ស្លាប់​ទារក​២នាក់​ និង​គិលានុបដ្ឋាក​ម្នាក់​ ព្រមទាំង​របួស​មនុស្សដល់ទៅរាប់សិប​នាក់ផ្សេងទៀត​… អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 17:27
M30-01-15-m

ប្រទេស​ហ្វីលីពីន​ កាន់​មរណទុក្ខ​ប៉ូលិស​ដែល​បាត់បង់ជីវិត

ប្រភពទីភ្នាក់​ងារព័ត៌មាន BBC News រាយ​ការណ៍ថា ប្រទេស​ហ្វីលីពីន​បាន​កំណត់​រយៈ​ពេល​មួយថ្ងៃ​នៃ​ការ​កាន់ទុក្ខ​ដែលប្រព្រឹត្ដទៅ​នា​ថ្ងៃ​សុក្រ​នេះ ចំពោះ​មរណភាពរបស់​ក្រុម​ប៉ូលិស​កុម្ម៉ង់ដូ​៤៤នាក់​ដែលបានបាត់បង់ជីវិត​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​មួយ​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​មូស្លីម។ អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 17:23
M30-01-15-l

ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ វាយប្រហារ​នៅតំបន់​ Sinai ស្លាប់មនុស្ស​២៦នាក់

ក្រុម​ឆ្វេង​និយម​អេហ្ស៊ីប​ដែល​ជា​ក្រុម​រដ្ឋ​ឥស្លាម​ បាន​ប្រកាស​ពីការ​ទទួល​ខុសត្រូវ​ក្នុង​​ការ​វាយប្រហារ​ជា​ហូរហែ​មួយ​ ដែល​បានសម្លាប់​មនុស្ស​អស់យ៉ាង​តិច​២៧នាក់​កាលពីថ្ងៃព្រ-ហស្បតិ៍​ នៅក្នុង​អំពើ​ហិង្សា​ប្រឆាំង​នឹង​រដ្ឋ​ដ៏ធ្ងន់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ។ អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 17:20
M30-01-15-k

ជំងឺ​រូបេឡា កំពុង​តែ​រាតត្បាត ​នៅ​ភាគ​ខាង​ត្បូង​វៀតណាម

តាម​ទីភ្នាក់ងារព័ត៌មាន​វៀតណាម Thanh Nien News បាន​ឲ្យដឹងថា អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​វៀតណាម​ បាន​និយាយ​ថា មាន​មនុស្ស​ដល់​ទៅ​ជិត​៣០នាក់​ត្រូវបាន​ធ្វើ​តេស្ដ​ឃើញលទ្ធផលវិជ្ជមាននៃជំងឺ​រូបេឡា ឬ​ហៅថា ជំងឺ​កញ្ជ្រឹល​អាល្លឺម៉ង់ (German Measles ឬ rubella) ដោយបានទាំងព្រមាន​ថា… អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 17:16
M30-01-15-j

ពិភពលោក ​មិន​បាន​ត្រៀម​លក្ខណៈ​ទុកជា​មុន ចំពោះ​ជំងឺ​ឆ្លង​រាតត្បាត​នា​អនាគត

ពិភព​លោក​មិន​បាន​ត្រៀម​លក្ខណៈ​ទុក​ជា​មុន​ ចំពោះ​អនាគត​នៃ​ជំងឺ​រាតត្បាត​មរណៈ​នោះ​ឡើយ​ ដូចជាការ​រាលដាល​នៃ​ជំងឺ​អេបូឡា ​នៅ​តំបន់​អាហ្វ្រិក​ខាងលិច នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធាននៃ​ធនាគារ​ពិភពលោក។ អានបន្ត
ថ្ងៃ សុក្រ ទី30 ខែមករា ឆ្នាំ 2015 ម៉ោង 17:13
M30-01-15-i

វ៉ាក់សុំាង​អេបូឡា​ មាន​សុវត្ថិភាព​ នេះ​ជា​ការ​លើក​ឡើង​ដោយ​ក្រុមអ្នក​សិក្សា​ស្រាវជ្រាវ

លទ្ធ​ផល​ជា​បឋម​ពីការ​សាកល្បង​នៅឯ​មន្ទីរ​ពិសោធន៍​ទៅលើ​វ៉ាក់សុំាង​អេបូឡា​ ដែល​កំពុងតែ​ស្ថិតនៅក្នុង​ការពិសោធ​ដែល​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ឱសថ GlaxoSmithKline និង​វិទ្យា​ស្ថាន​ជាតិ​សហរដ្ឋ​អាមេរិក​ ទទួលបន្ទុក​ផ្នែក​សុខា​ភិបាល​ បាន​បង្ហាញ​ឲ្យ​ឃើញថា មាន​សុវត្ថិភាព​​សម្រាប់​ការ​យក​ទៅប្រើប្រាស់​ហើយ… អានបន្ត

លួច​ក្របី​គេ​បាន​មួយ​ម៉ោង​ប្រុង​យក​ទៅ​លក់​អោយ​ចាម ត្រូវ​សមត្ថកិច្ច​និង​ម្ចាស់​ក្របី​តាម​ចាប់​ខ្លួន​បាន​

ថ្ងៃ ព្រហស្បតិ៍ ទី13 វិច្ឆិកា ឆ្នាំ2014 ម៉ោង09:11   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: ថារិទ្ធ​

Pisey-13-11-2014-full-b1

កំពង់ឆ្នាំង ៖ បុរស​ជា​ចោរលួច​ក្របី​ម្នាក់ ត្រូវ​ម្ចាស់​ក្របី​និង​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​បាន បន្ទាប់​ពី​បាន​លួច​ក្របី​គេ​មួយ​ក្បាល​បាន​មួយ​ម៉ោង​រួចមក ប្រុង​ដឹក​យក​ទៅ​លក់​អោយ​ចាម។ ករណី​បង្ក្រាប​ចោរកម្ម​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​យប់ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចំណុច​ត្រពាំង​ឫស្សី ភូមិ​ស្រែ​អ៊ុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស។​

លោក ខែម វិបុល អធិការ​នគរបាល​ស្រុក​ទឹ​ផុស​បាន​និយាយ​អោយ​ដឹង​ថា ជន​ល្មើស​ជា​ចោរ​លួច​ក្របី​ខាង​លើ​នេះ​ឈ្មោះ ពៅ ឌឿ​ន អាយុ​៣៦​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​កកាប ឃុំ​ខ្លុង​ពពក ស្រុក​ទឹក​ផុស មុខរបរ​អ្នក​ជា​កសិករ។ មុន​ពេល​កើតហេតុ​ម្ចាស់​ក្របី​ឈ្មោះ អ៊ូ សុ​ភ័​ក្ត អាយុ​២៩​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​បររទេះ​ក្របី​ទៅ​កាប់​កូនឈើ​នៅក្នុង​ព្រៃ​ចុង​ភូមិ​នៅពេល​យប់​ថ្ងៃទី​១១​ខែវិច្ឆិកា ឆ្នាំ​២០១៤ ហើយ​បាន​លែង​ក្របី​ចោល​អោយ​ដើរ​ស៊ី​ស្មៅ។ នៅ​ម៉ោង​១​និង​២០​នាទី រំលង​អា​ធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១២ ខែវិច្ឆិកា បាន​ដើររក​ក្របី​មក​ទឹម​រក​មិនឃើញ មានការ​សង្ស័យ​ក៏បាន​ទូរស័ព្ទ​ទៅ​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ជួយ​ស្រាវជ្រាវ​រក​ភ្លាមៗ។​

នៅ​ម៉ោង​២​និង​១៥​នាទី ម្ចាស់​ក្របី​និង​សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​ជន​ល្មើស​ឈ្មោះ ពៅ ឌឿ​ន កំពុង​ដឹក​ក្របី​នៅ​ចំណុច​ព្រៃ​ត្រពាំង​ឫស្សី​នាំ​ខ្លួន​មកកាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តាំងក្រសាំង​ទាំង​យប់​តែម្តង និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស នៅ​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤។

ចំពោះមុខ​លោក​អធិការ​នគរបាល​ស្រុក​ទឹកផុស ជនល្មើស​ឈ្មោះ ពៅ ឌឿ​ន បាន​សារភាព​ថា មុន​ពេល​កើតហេតុ គេ​បាន​ទៅ​បាច​ត្រី​តាម​ថ្លុក​វាលស្រែ​នៅ​ចំណុច​ខាងលើ ពេល​ឃើញ​ក្របី​ដើរ​ស៊ី​ស្មៅ​គ្មាន​ម្ចាស់​មើល​គេ​ក៏បាន​លួច​ដឹក​យក​តែម្តង ហើយ​បាន​ទូរស័ព្ទ​ទៅ​សួរ​និង​ចង់​លក់​អោយ​ចាម​កាប់​គោក្របី​នៅ​ព្រៃពីស ស្រុក​កំពង់ត្រឡាច តែ​ចាម​នោះ​ឆ្លើយ​ថា ក្របី​អត់​មាន​សំបុត្រ​ទិញ​លក់​ដូច្នេះ​គេ​មិន​ហ៊ាន​ទិញ​ទេ ហើយ​ពេល​ដឹក​ក្របី​មកដល់​ចំណុច​ត្រពាំង​ឫស្សី​ព្រំប្រទល់​ឃុំ​ជើង​គ្រាវ និង​ឃុំ​តាំងក្រសាំង ក៏​ត្រូវ​សមត្ថកិច្ច​និង​ម្ចាស់​ក្របី​តាម​ទាន់​ចាប់ខ្លួន​តែម្តង។​

លោក​អធិការ​នគរបាល​ស្រុក​ទឹកផុស​បាន​អោយ​ដឹង​ថា ជនល្មើស​និង​វត្ថុ​តាង​ត្រូវ​បាន​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​នេះ អោយ​មន្ត្រី​ជំនាញ​របស់​ស្នងការដ្ឋាន​កសាង​សំណុំរឿង​តាម​នីតិ​វិធី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់។

សូម​បញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០១៤នេះ ករណី​ចោរលួច​ក្របី​មានតែ​០២​ករណី​ក្នុងស្រុក​ទឹកផុស ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក បង្ក្រាប​បាន​ទាំង​០២​ករណី៕

Pisey-13-11-2014-full-bPisey-13-11-2014-full-b3Pisey-13-11-2014-full-b4Pisey-13-11-2014-full-b5