Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

និទាឃ​រដូវ​អារ៉ាប់ សំរាប់​អាស៊ី​ភាគ​អ​គេ្ន​យ៍?

ហៀ​ល វែ​ល​ឌី 

Mong Palatino នៃ The Diplomat ថ្ងៃ ០២ កក្កដា បាន​ចោទសួរ​ដោយ​ចំណងជើង​ដូចខាងលើ​នេះ ហើយ​បាន​សន្និដ្ឋានថា ព្រឹត្តិការណ៍​មួយចំនួន​នៅ​ភូមា ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី មាន​សញ្ញា​គួរអោយ​លើកទឹកចិត្ត​ថា ប្រជាពលរដ្ឋ​កំពុង​ងើបឈរ​ការពារ​ខ្លួន ដែល​អាច​នឹង​នាំអោយមាន​និ​ទាឃ​រដូវ​បែប​អារ៉ាប់ នៅ​អាស៊ីអាគ្នេយ៍។ ស្មេរ​មិន​ឯកភាព​ទាំងស្រុង​នឹង​មតិ​នេះ​ទេ តែ គិតថា ការលើកឡើង​នេះ​ក៏មាន​ហេតុផល​ត្រូវ​ពិចារណា​ដែរ។ តទៅ​ជា​អត្ថបទ​ទាំងស្រុង។

ចលនា​កែទម្រង់​ការបោះឆ្នោត​រប​ស់​ម៉ាឡេស៊ី ដែល​គេ​ស្គាល់​តាមរយៈ​ពាក្យ​ថា Bersih (ស្អាត) បាន​ជោគជ័យ ក្នុងការ​ចលនា​ប្រជាជន​រាប់ពាន់នាក់​អោយចេញ​ទៅតាម​ដងផ្លូវ​កាលពី​ចុងខែ​មេសា។ យោងតាម​អ្នក​ចាត់តាំង ចលនា Bersih ឆ្នាំនេះ គឺជា​ការជួបជុំ​នយោបាយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​ម៉ាឡេស៊ី។ រដ្ឋាភិបាល​មិន​យល់​ស្របតាម​ការអះអាង​នេះ​ទេ តែ ផលប៉ះពាល់​ខាង​នយោបាយ​នៃ Bersih ក្នុងន័យ​ថា​ធ្វើអោយ​ក្រុមប្រឆាំង​មាន​ភាពរឹងមាំ​ឡើងវិញ មិនអាច​បដិសេធ​បានទេ។

Bersih បង្ហាញថា វា​លើសពី​សម្ព័ន្ធភាព​ជម្រុញអោយមាន​ការកែទម្រង់​ការបោះឆ្នោត។ ប្រជា​ប្រី​យ៍​ភាព​របស់​សម្ព័ន្ធភាព​ក្នុងចំណោម​មហាជន និង​ការពុះពារ​ដ៏​ក្លាហាន​នូវ​នយោបាយ​របស់ខ្លួន​តាមរយៈ​ការជួបជុំ​នានា បានធ្វើអោយ​ចលនា​នេះ ក្លាយជា​កម្លាំង​នយោបាយ​សំខាន់​ក្នុងប្រទេស​ម៉ាឡេស៊ី។ ក្នុងចំណោម​អ្នកចូលរួម ការជួបជុំ Bersih ថ្មីៗ នេះ មាន​ឥស្សរជន​ប្រឆាំង សិស្ស​និ​សិ​ត្ស​ទាមទារ​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ដោយ​មិន​គិតថ្លៃ អ្នក​សេរីនិយម​ស៊ីវិល អ្នកគាំទ្រ​សារពត៌មាន​សេរី និង​សកម្មជន​សហគមន៍​នានា។

Bersih បន្ត​នៅ​ជា​ឧទាហរណ៍​ដ៏​ចិញ្ចែង​នៃ​អាស៊ី​ភាគ​អ​គ្នេ​យ៍ អំពី​គំនិត​ផ្តើមចេញពី​មូលដ្ឋាន ដែល​បានធ្វើ​អោយមាន​ផលប៉ះពាល់​យ៉ាង​ធំ លើ​នយោបាយ​ជាតិ។ តាម​ទិដ្ឋភាព​ជាច្រើន ចលនា​នេះ​មាន​សក្តានុពល​នឹង​នាំអោយ​កើតមាន​ជា “និ​ទាឃ​រដូវ​អារ៉ាប់” នៅក្នុង​តំបន់។

ក្នុងពេល​ជាមួយគ្នា​នោះ ការពិគ្រោះ​របស់​ឥណ្ឌូនេស៊ី ស្តីពី ការឧបត្ថម្ភ​ធន​ចំពោះ​ឥន្ធនៈ  បានធ្វើអោយ​មានការ​ថ្កោលទោស​ពី​ពលរដ្ឋ​ពាសពេញ​ផ្ទៃ​ប្រទេស។ ការប្រឆាំង​តវ៉ា បាន​ក្លាយជា​ចលាចល​វឹកវរ នៅតាម​ទីក្រុង​មួយចំនួន ហើយ​នៅ​ខណៈ​ខ្លះទៀត អ្នកវិភាគ​មួយចំនួន បាន​ភ័យខ្លាច​ថា សភាពការណ៍​អាច​នឹង​ធ្លាក់ចូល​ទៅជា​វិបត្តិ​នយោបាយ​ពេញ​ទំ​ហ៊ឹង ដូច​កាលពី​ចលាចល​ក្នុង​ឆ្នាំ ១៩៩៨ ដែល​នាំទៅដល់​ការដួលរលំ​រដ្ឋាភិបាល។

កាលពីដើម​ឆ្នាំនេះ “ការប្រឆាំង​តវ៉ា​ស្បែកជើងផ្ទាត់” (sandal protest) បាន​ក្លាយជា​ចលនា​ពលរដ្ឋ​ដ៏​ប្រជា​ប្រី​យ៍ នៅ​ឥណ្ឌូនេស៊ី ក្រោយពី​ប្រជាជន​ជាច្រើន មានប្រតិកម្ម​ចំពោះ​ការចាប់ខ្លួន​ដោយសារតែ​មានការ​ចោទប្រកាន់​តូច​មួយ ពី​ការ​លួច​ស្បែកជើងផ្ទាត់​មួយគូ។ មនុស្ស​ជាច្រើន​ពាន់​នាក់ “បានផ្តល់” ស្បែកជើង​អោយទៅ​ស្ថានីយ៍​ប៉ូលីស នៅ​ទូទាំងប្រទេស ជា​រូបភាព​ប្រឆាំង​មួយ ពី​ការដាក់ទោស​ធ្ងន់ធ្ងរ​ទៅលើ​ចោរលួច​ស្បែកជើងផ្ទាត់​ដ៏​ក្មេង​នោះ។

ការប្រឆាំង​តវ៉ា​មួយចំនួន បានទទួល​នូវ​ការគាំទ្រ​សាធារណៈ​មាន​កម្រិត ដូចជា ចលាចល​សាសនា ដែល​បានកើត​ឡើងជា​ច្រើនដង​ក្នុងឆ្នាំនេះ។ ហឹ​ង្សា​ផ្លូវលោក បានធ្វើអោយ​ខូច​មុខមាត់ ឥណ្ឌូនេស៊ី ក្នុងនាម​ជា​ជាតិ​ដែលមាន​ជន​មូល​ស្លី​ម​ត្រួតត្រា ដែល​ជម្រុញ​សុខដុមភាព និង​ការអត់អោន​អោយ​គ្នា​រវាង​ជំនឿ​នានា។ ថ្មីៗ នេះ ការប្រឆាំង​តវ៉ា​តាម​ដងផ្លូវ បាន​រីកដុះដាល ក្រោយពី ឥណ្ឌូនេស៊ី ប្រឆាំង​ចំពោះ “ការ​លួច” របស់​ម៉ាឡេស៊ី នូវ​បី​តិក​ភណ្ឌ​វប្បធម៌​របស់​ប្រទេស។

ប៉ុន្តែ ការប្រឆាំង​តវ៉ា​ពលរដ្ឋ​ដែល​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​បំផុត ពាក់កណ្តាល​ឆ្នាំ​មកលើ​យ បានកើត​មាននៅ​ភូមា។ អ្នកស្រុក ដែល​ធុញទ្រាន់​នឹង​ការ​ដាច់​ភ្លើង​រាល់ថ្ងៃ បានចេញ​ទៅតាម​ផ្លូវកា​លពី​ខែ​មុន ដើម្បី​តវ៉ា​នឹង​ភាពមិន​វាងវៃ​នៃ​មន្ត្រី​ក្នុង​មូលដ្ឋាន។ ព្រឹត្តិការណ៍​អុជ​ទៀន បាន​លាតសន្ធឹង​ទៅដល់​មណ្ឌល​ទីក្រុងធំៗ នានា ដែល​បាតុករក្មេងៗ បានទាមទារ​អោយ​មន្ត្រី​ផ្នែក​ថាមពល​ធ្វើការ​លាលែង។ ការជួបជុំភ្លាមៗ នៃ​ជន​ភូមា នៅតាម​ដងផ្លូវ បាន​បង្ហាញថា ចំនួន​ប្រជាពលរដ្ឋ​ច្រើនឡើង បាន​ត្រៀមខ្លួន​ជំនះ​នឹង​កណ្តាប់ដៃ​ដែក​របស់​រដ្ឋាភិបាល​គាំទ្រ​ដោយ​ពួកយោធា។

ផ្ទុយទៅវិញ ហឹ​ង្សា​ថ្នាក់ឃុំ​នៅ​ភាគ​ខាងលិច​ភូមា ដែល​បានធ្វើ​អោយមាន​អ្នកភូមិ​ក្រីក្រ​រាប់ពាន់នាក់​ភៀសខ្លួន គឺជា​ការ​បោកបក់​យ៉ាងខ្លាំង​មួយ​ទៅលើ​អន្តរកាល​ប្រជាធិបតេយ្យ​នៃ​ប្រទេស។ ភាពវឹកវរ​រវាង Rohingyas និង Arakanese បង្ហាញអោយឃើញ​ពី​ភាព​តានតឹង​ខាង​ជាតិ​សាសន៍ ក្នុងប្រទេស។ តែ ការជួប​ជុំគ្នា​ដើម្បី​សន្តិភាព និង​ការសន្ទនា​រវាង​ក្រុម​ជំនឿ​នានា នៅ​ក្រុង Rangoon និង​ក្រុង​នានា បាន​កើនឡើង ជាការ​ឆ្លើយតប​ទៅនឹង​ហឹ​ង្សា​នៅ​រដ្ឋ Arakan នោះ។ ...

គម្រោងការ​អភិវឌ្ឍន៍​របស់​វៀតណាម ក៏បាន​ធ្វើអោយ​មានការ​តស៊ូ​ប្រឆាំង​តឹងតែង​ពី​អ្នកស្រុក​ក្នុង​មូលដ្ឋាន ក៏ដូចជា​សកម្មជន​ប្រឆាំងនឹង​ការទាញយក​រ៉ែ។ តែ ការតវ៉ា​ប្រឆាំង “ការឈ្លានពាន” របស់​ចិន នៃ​ដែន​កោះ​វៀតណាម បានទទួល​នូវ​ការចាប់អារម្មណ៍​ជា​សកល​ជាង។ ការប្រឆាំង​តវ៉ា​ដែល​ល្បី​ជាងគេ ទោះបីថា​តាម​អាំងទែរ​ណែ​ត​ក៏ដោយ មានការ​ពាក់ព័ន្ធ​ទៅនឹង ការបន្ត​ឃុំឃាំង និង​ដាក់ទោស​ពួក​អ្នកបង្កើត​វ៉ែ​ប​សាយ​ត៍​ប្រជាធិបតេយ្យ​របស់​ប្រទេស។

ពួក​អាវ​ក្រហម​ថៃ ក៏​វិល​ចូលទៅ​តាមផ្លូវ​វិញ​កាលពី​ខែ​មុន។ ការជួបជុំ​បានធ្វើអោយ​មើលឃើញ​ពី​ការបែកបាក់​ក្នុងប្រទេស និង​ការឈ្លោះប្រកែក​មិនអាច​ស្រាយ​បាន នូវ​កម្លាំង​នយោបាយ​ជាច្រើន។ តែ ការកើនឡើង​នូវ​ការតវ៉ា​ប្រឆាំង ច្បាប់​ប្រមាថ​ស្តេច បានផ្តល់​នូវ​ក្តី​សង្ឃឹមថា ប្រជាពលរដ្ឋ មានការ​ជម្រុញ​ជាង​មុន​អោយ​ប្រយុទ្ធ​ដើម្បី​មានការ​កែទម្រង់​ប្រជាធិបតេយ្យ។

ចលនា Bersih នៃ​ប្រទេស​ម៉ាឡេស៊ី និង​ការប្រឆាំង​តវ៉ា​ស្តីពី​ឥន្ធនៈ​របស់ ឥណ្ឌូនេស៊ី ការបះបោរ​អំណាច របស់​ភូមា ការតស៊ូ​ប្រឆាំង​នៅ​ឥណ្ឌូចិន ចំពោះ​ការឈ្លានពាន​នៃ​ការអភិវឌ្ឍន៍ បង្ហាញថា ប្រជាជន​កាន់តែ​ច្រើនឡើង​នៅ​អាស៊ី​ភាគ​អ​គ្នេ​យ៍ ចាប់ផ្តើម​បង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន ដោយ​ចាត់តាំង និង​ចូលរួម​ជា​បាតុកម្ម​នៅតាម​ដងផ្លូវ។ នេះ​ជាការ​រីកចំរើន​មួយ​ជា​វិជ្ជា​មាន ដែល​ត្រូវតែ​បាន​លើកទឹកចិត្ត ដោយ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ។ យ៉ាងណាក្តី កិច្ចការ​នេះ ត្រូវតែ​បានធ្វើ​អោយមាន​និរន្ត​ភាព ដោយ​ផែនការ​សកម្មភាព និង​របៀបវារៈ​មួយ​ច្បាស់លាស់​ជាង ស្តីពី​ថា របៀប​ចូល​ពាក់ព័ន្ធ​របស់​ប្រជាពលរដ្ឋ​បែបណា ទើប​អាច​នាំ​ដោយ​ប្រសិទ្ធភាព ទៅរក​ការកែទម្រង់​ជា​ដុំកំភួន ក្នុង​អភិបាលកិច្ច និង​ការសម្រេចចិត្ត​ខាង​នយោបាយ៕

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ និទាឃ​រដូវ​អារ៉ាប់ សំរាប់​អាស៊ី​ភាគ​អ​គេ្ន​យ៍?