Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

វិភាគ ៖ ទំនាក់ទំនង​សហរដ្ឋអាមេរិក-ថៃ៖ ការ​គន់គូរ​ដ៏​អួអាប់

ហៀ​ល វែ​ល​ឌី

ថ្មីៗ នេះ ការលេចលឺ​ថា​មានការ​តានតឹង​ក្នុង​ឆាកនយោបាយ​ថៃ​ជុំវិញ​ការស្នើសុំ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ប្រើប្រាស់​មូលដ្ឋាន​អាកាស អូ តា​ប៉ាវ នៅ​រ៉ា​យ៉ង ប្រទេស​ថៃ បានធ្វើ​អោយមាន ការពិចារណា​ពី​ហេតុការណ៍​ពាក់ព័ន្ធ​ជាច្រើន។ ខាងក្រោម​នេះ គ្រាន់តែ​ជាការ​ពិនិត្យមើលសើៗ លើ​លទ្ធភាព​កើតមាន​ការ​អួរ​អាប់ នៅក្នុង​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ ក្នុង​យុគសម័យ ពហុ​ប៉ូល ដែល​ចិន កំពុងតែ​ងើបឡើង ជំនួស​អោយ​ឧត្តមភាព​ទ្រុឌទ្រោម​ខាង​សេដ្ឋកិច្ច តែ​នៅ មានការ​ប៉ុនប៉ង​រក្សា​វត្តមាន និង​បោះស្នឹង​នៅ​អាស៊ី របស់​សហរដ្ឋអាមេរិក។  

ការ​ជម្រុល​ខ្លួន​របស់​សហរដ្ឋអាមេរិក​ចូលទៅ​អាស៊ី​ភាគ​អ​គ្នេ​យ៍ បានចាប់ផ្តើម​មានការ​រួញរា​នៅពេលដែល​ក្រុង​បាងកក​ពន្យា​ពេលធ្វើការ​សម្រេចចិត្ត​ស្តីពី​សំណូមពរ​អោយ NASA ប្រើប្រាស់​ព្រលានយន្តហោះ អូ តា​ប៉ាវ នៅ​ខេត្ត រ៉ា​យ៉ង ដែលជា​មូលដ្ឋាន​ចាស់​មួយ ត្រូវបាន​ប្រើ ក្នុងសម័យ​សង្គ្រាម​វៀតណាម សំរាប់​ស្រាវជ្រាវ​ពី​អាកាសធាតុ និង​ការសិក្សា​អំពី​បរិយាកាស។

លោកអ្នក​អាន​ជាទី​មេត្រី NASA ជា​ពាក្យកាត់ មានន័យថា រដ្ឋបាលជាតិ​ខាង​អាកាស​នាវា​វិជ្ជា និង​លំហរ​អាកាស របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ដែល​ទទួលខុស​ត្រូវចំ​ពោះ​កម្មវិធី​ស៊ីវិល ខាង​លំហរ​អាកាស និង​ការស្រាវជ្រាវ​ពី​អាកាស​នាវា​វិជ្ជា និង​អាកាស​លំហរ។ ចាប់ពី​ខែកុម្ភៈ ឆ្នាំ ២០០៦ ទិស​ស្លោក​បេសកកម្ម​គឺ ការត្រួសត្រាយ​អនាគត​ការរុករក​ក្នុង​លំហរ​អាកាស របក​គម្ហើញ​វិទ្យាសាស្ត្រ និង​ការស្រាវជ្រាវ​អាកាស​នាវា​វិជ្ជា។

សំណូមពរ​នោះ ជាការ​បោះជំហាន​មួយ​តូច​ទៅមុខ​ក្នុង​ផែន​ការណ៍​ទាំងមូល​មួយ​នៃ​ទំនាក់ទំនង​ការទូត តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ថ្វីបើ​សហរដ្ឋអាមេរិក​និយាយថា សំណើ​នោះ​ត្រូវបាន​រៀបរៀងឡើង​សំរាប់​ការសិក្សា​ស្រាវជ្រាវ​ពី​អាកាសធាតុ​ក៏ដោយ ពួក​អ្នក​រិះគន់​លើក​ហេតុផល​ថា វា​មានរឿង​ច្រើន​លើសពីនោះ ដោយ​ខ្លះ​រអ៊ូរទាំ​ថា រដ្ឋាភិបាល​ក្នុងប្រទេស​ថៃ​កំពុង​មានបំណង ទាញ​ចំណេញ​ខាង​នយោបាយ ឬ​បើ​មិន​ដូច​នោះទេ ស្នើថា វា​ជា​ប្រតិបត្តិការ​ដោយ​ចំហរ​អ្វី​ម្យ៉ាង សំរាប់​ឃ្លាំមើល​ទៅក្នុង​ប្រទេស​ចិន។

តាម​ឯកសារ​បរទេស​នានា ព្រលានយន្តហោះ​អន្តរជាតិ អូ តា​ប៉ាវ រ៉ា​យ៉ង ជា​ព្រលានយន្តហោះ​ស៊ីវិល/យោធា​រួមគ្នា បម្រើអោយ​ខេត្ត​រ៉ា​យ៉ង និង​ប៉ា​តា​យ៉ា ក្នុងប្រទេស​ថៃ។ ព្រលានយន្តហោះ​នេះ ស្ថិតនៅ​ចម្ងាយ ១៤០ គីឡូម៉ែត្រ ភាគ​អ​គ្នេ​យ៍​ក្រុង​បាងកក ក្បែរ​ក្រុង សា​ត្ថា​ហ៊ី​ប នៅ​នឹង​ឈូង​សមុទ្រ​សៀម។ ទីនេះ ក៏​បម្រើ​ជា​មូលដ្ឋាន​យន្តហោះ​យោធា​នៃ​ភូមិន្ទ​ថៃ ក៏ដូចជា​ទីតាំង​ជួសជុល​យន្តហោះ​របស់​ក្រុមហ៊ុន ថៃ​អ៊ែរ​វ៉េ ផងដែរ។

រឿង​ដែល​ត្រូវ​ចាំ​គឺ ក្នុងសម័យ​សង្គ្រាម​វៀតណាម អូ តា​ប៉ាវ ជា​មូលដ្ឋាន​យោធា​សំរាប់ ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក បេ ៥២ របស់​សហរដ្ឋអាមេរិក (ប្រជាជន​ថៃ​ហៅថា “ប៊ី​ហាសិប​សង” ឬ​ប្រជាជន​កម្ពុជា​ដែល​ទូល​គ្រាប់បែក​នេះ​ទូទាំងប្រទេស​ហៅថា “អា​បេ​ហា​ពីរ”) ដោយ នាំយក​ហោចណាស់​ជា​មធ្យម ១០៨ គ្រាប់​គ្រាប់ ទម្ងន់​ពី ៥០០ ទៅ ៧៥០ ផោន ក្នុង​មួយជើងៗ  ចេញទៅ​ទម្លាក់​នៅ​កម្ពុជា និង​វៀតណាម​ខាងជើង ជាពិសេស។

គ្មាន​ការអះអាង​ណាមួយ​មាន មាន​មូលដ្ឋាន​ដែល​អាចអោយ​ជឿ​បានទេ តែ​ការ​ទង្គិច​ក្បាល​គ្នា​ខាង​នយោបាយ​នៅ​ប្រទេស​ថៃ ឮសូរ​កាន់​ខ្លាំង​ឡើង នៅពេលដែល​បក្ស​ប្រជាធិបតេយ្យ ជា​បក្សប្រឆាំង ដែល​បានសម្រេច​គំរោង​នេះ​ពេលដែល​ខ្លួន​នៅ​ដឹកនាំ​រដ្ឋាភិបាល អះអាងថា រដ្ឋាភិបាល​បច្ចុប្បន្ន ចង់បាន​ទិដ្ឋាការ​សហរដ្ឋអាមេរិក អោយទៅ​អតីត​មេដឹកនាំ ថាក់ស៊ីន ជាការ​ដោះដូរ​ជាមួយនឹង​ការទទួលបាន​ទៅប្រើ​ប្រាស់​នូវ​មូលដ្ឋាន​នោះ។

ការចោទប្រកាន់​នេះ ត្រូវបាន​ធ្វើអោយ​កាន់តែ​សង្ស័យ​ថែមទៀត ពេលដែល​មានការ​ព​ន្ល​យ​អោយដឹងពី​ប្អូនស្រី​របស់ ថាក់ស៊ីន លោកស្រី នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ដែលជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន អំពី​លទ្ធភាព​វិលត្រឡប់​ចូល​ប្រទេស​របស់​បងប្រុស​នៅ​ថ្ងៃ​ណាមួយ ដែលជា​អ្នក នីរ​ទេស​ខ្លួន​ដ៏​មាន​ម្នាក់ ដែល​មិនអាច​ចូល​ស្រុក​ដោយសារតែ​ការ​ចោទថា​មានទោស​ពី​អំពើពុករលួយ។ យី​ង​ឡាក់ ថ្លែងប្រាប់​ហ្វូង​អ្នកកាសែត​ដែល​កំពុង​រង់ចាំ​ថា នោះ​គឺជា​គំរោង​មួយ​ល្អ តែ​ត្រូវ​ពិភាក្សា​ពី​ចំណុចលំអិតៗ ជាមុនសិន ដូចនេះ​គម្រោង​នេះ​នឹងត្រូវ​ដាក់អោយ​ពិចារណា ដោយ​គណៈរដ្ឋមន្ត្រី​នៅពេល​ណាមួយ​ខាងមុខ។ បញ្ហា​នេះ ក៏​នឹងត្រូវ​ដាក់ជូន​កិច្ចពិភាក្សា​រួម​ក្នុង​សភា តែ​មិនមាន​ការបោះឆ្នោត​ទេ។

ពួក​អ្នកវិទ្យាសាស្ត្រ​របស់ NASA មាន​ក្តី​សង្ឃឹមថា នឹង​បាន​ប្រើ​មូលដ្ឋាន អូ តា​ប៉ាវ ក្នុង​ខែ សីហា និង​កញ្ញា​ខាងមុខ ជា​ផ្នែក​មួយ​នៃ​ការសហការ​តំបន់ ដែល​គិត​ចូល​នូវ​ភ្នាក់ងារ​សំរាប់​លំហរ​អាកាស​របស់​កម្ពុ​ជា ក៏ដូចជា​ព័ត៌មានវិទ្យា​ភូមិសាស្ត្រ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​លំហរ​អាកាស (Gistda)។ មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ និង​ជា​អតីត​នាយករដ្ឋមន្ត្រី អភិ​សិទ្ធ ចង់អោយ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពី​កិច្ចការ​លម្អិត​នៃ​គំរោង ហើយ​លើក​យកទៅ​ពិចារណា​ក្នុង​សភា យោងតាម​មាត្រា ១៩០ នៃ​រដ្ឋធម្មនុញ្ញ។ គាត់​ធ្វើបាន​ដូច​បំណង។

មាត្រា​ទាមទារ​អោយ​គ្រប់​កិច្ចព្រមព្រៀង​ជាមួយ​បរទេស ត្រូវតែ​បាន​ពិចារណា​ដោយ​រដ្ឋសភា ពិសេស​ពេលដែល​កិច្ចព្រមព្រៀង​ទាំងនោះ មានការ​ពាក់ព័ន្ធ​ទៅនឹង​ការផ្លាស់ប្តូរ និង​អធិបតេយ្យភាព​ទឹកដី។ ចិន បាន​លេចធ្លោ​ឡើងជា​បញ្ហា​មួយ ដោយសារតែ​អ្នកនយោបាយ​មួយចំនួន​ខ្លាច​ការប្រើ​ប្រា​សើ​នូវ​មូលដ្ឋាន នឹង​ជំរុញ​ថែមទៀត អោយមាន​ការតានតឹង​កាន់តែខ្លាំង​ឡើង ដែល​ស្របគ្នា​ជាមួយនឹង​គោលដៅ​ធំ​បំផុត​របស់​ចិន។ ពួក​អាមេរិក បាន​និយាយ ពួកគេ​អាច​នឹង​ចង់​ប្រើ​មូលដ្ឋាន​នេះ​សំរាប់​ការសង្គ្រោះ​ពេល​មាន​មហន្តរាយ។ មូលដ្ឋាន​មួយបែប​នេះ អាច​នឹង​បានជា​ទីតាំង​ស្រួល​ធ្វើការ ក្នុងការ​ប្រឹងប្រែង​សង្គ្រោះ ដូចដែល​បន្ទាប់ពី​កើតមាន​ទ្ស៊ូ​ណា​មី កាលពី​ឆ្នាំ២០០។

ក៏ប៉ុន្តែ រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​ថៃ Plodprasop Suraswadi បាន​និយាយត្រង់ៗ និង​មានន័យ​ផងដែរ ពេលដែល​និយាយថា NASA ផ្តើមគំនិត​នេះ​តាំងពី​ពីរ​ឆ្នាំមុន​មក​ម្លេះ និង​មាន​ផែនការ​ជម្រុញ​អោយទៅ​មុខ ព្រោះ​វា​មាន​សារប្រយោជន៍​សំរាប់​ការស្រាវជ្រាវ​ពី​អាកាសធាតុ។ គាត់​ប្រាប់ សារពត៌មាន​ថា “NASA មាន​បច្ចេកវិទ្យា ដែល​យើង​មិនមាន។ បើ​គម្រោង​នេះ​មានជោគ​ជ័យ យើង​នឹងមាន​ចំនេះដឹង​ម​យ​យ​ចំនួន​អំពី​ឧតុនិយម ដែល​នឹង​ជួយ​អោយ​យើង​អាច​ដឹង​មុន​កាន់តែ​បាន​ត្រឹមត្រូវ ហើយ​អាច​ត្រៀមខ្លួន​បានល្អ​ពី​ទឹកជំនន់។

កាលពី​ថ្ងៃ ២៦ មិថុនា សារពត៌មាន MCOT online ផ្សាយ​ថា នាយករដ្ឋមន្ត្រី យី​ង​ឡាក់ បាន​ថ្លែង​បំភ្លឺ​ពី​ករណី​ខាងលើនេះ​ថា គណៈរដ្ឋមន្ត្រី​បានសម្រេច​អនុញ្ញាត​ឲ្យ NASA ប្រើប្រាស់​មូលដ្ឋាន​ព្រលានយន្តហោះ អូ ទា​ប៉ាវ ហើយ តែ “ត្រូវ​ឆ្លងកាត់​ការសម្រេច​របស់​សភា​សិន” ដូច​មានចែង​ក្នុ​ត​មាត្រា​ទី ១៧៩ នៃ​រដ្ឋធម្មនុញ្ញ​សិន ទោះបីថា​ក្រុមប្រឹក្សា​មិន​ចាត់​ថា​មានការ​ពាក់ព័ន្ធ​នឹង​មាត្រា​ទី ១៩០ ក៏ដោយ។

ពីរ​ថ្ងៃក្រោយ​មកនេះ តាម MCOT online ដដែល បានអោយដឹងថា នៅ​ចំពោះមុខ​នៃ​សភាពការណ៍​នយោបាយ​ផ្ទៃក្នុង​ទង្គិច​ក្បាល​គ្នា​របស់​ថៃ ពិសេស​ជំហរ​កេងចំណេញ​ពី​បក្សប្រឆាំង របស់ អភិ​សិទ្ធ ដែល​ចង់​ប្រើប្រាស់​សំណូមពរ​សហរដ្ឋអាមេរិក​ប្រើប្រាស់​មូលដ្ឋាន​អាកាស អូ តា​ប៉ាវ រារាំង​ការបើក​ច្រក​ទិដ្ឋាការ​អោយ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ភឿ​ថៃ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ថៃ លោក វ៉​ល​ទ័​រ ប្រោ​ន​ណូ​ល័​រ ចេញមក​អះអាងថា “អង្គការ NASA បាន​លុបចោល​គម្រោង​ការសិក្សា​អំពី ការកកើត​ពពក​ដែល​បិទបាំង​ជះឥទ្ធិពល​នៅ​អាស៊ី​អ​គ្នេ​យ៍ ដោយ​មិនអាច​រង់ចាំ​តទៅទៀតបាន។

លោក វ៉​ល​ទ័​រ លើក​ហេតុផល​ថា គម្រោង​មិនអាច​រង់ចាំ ការសម្រេច​របស់​សភា​បានទេ ដោយសារ ការបើក​សម័យប្រជុំ​សភា​របស់​ថៃ នៅ​ថ្ងៃ ០១ សីហា វា​បាន​នាំអោយ​ការរង់ចាំ​ឈានដល់​រយៈពេល​ដែល​ត្រូវអនុវត្ត​គំរោង​រួចទៅហើយ។ លោក​ថា នឹង​លើកយក​គម្រោង​នេះ​ទៅ​ពិភាក្សា​នៅ​ឆ្នាំក្រោយ​ទៀត។

ស្តាប់ទៅ​ដូចជា ការប្រើប្រាស់ អូ តា​ប៉ាវ តាម​ក្តី​បំណង​របស់​សហរដ្ឋអាមេរិក គឺ​ដើម្បី​គោលដៅ​សិក្សា​អាកាសធាតុ​ទេ មិនមែន​សំរាប់​គោលដៅ​ឃ្លាំមើល​ចិន ថា​មាន​អ្វី​កំពុងតែ​រពើតរពើង​នៅ​ខាងក្នុង​នោះទេ។ ប៉ុន្តែ មាន​អ្នកណា​ទៅ​អាច​អះអាងថា មើល​ស្រាវជ្រាវ​បាន និង​មើល​ឃើញតែ​ធាតុអាកាស​នោះ? មាន​អ្នកណា​ទៅ​ត្រួតត្រា​ការសិក្សា​ស្រាវជ្រាវ​អស់​ទាំំ​ង​នោះ​ឯណា​បាន?

យ៉ាងណាក្តី បើ​សូម្បីតែ វា​ជា​គំរោងការ​អាកាសធាតុ​សុទ្ធ​សាធ​ក៏ដោយ ក៏​ការពន្យា​គំរោង មួយ​នេះ ត្រូវតែ​បាន​អ្នកផង​មើលឃើញថា ពិតជា​ធ្វើអោយមាន​ការព្រួយបារម្ភ​ខ្លះ​មិន​ខាន ពី​ក្រុង​វ៉ាស៊ីនតោន។ ហេតុអ្វី​ទៅ? គឺ​ពីព្រោះថា នៅ​ទីបំផុត បើ​សហរដ្ឋអាមេរិក​មិនអាច​បង្ហោះ​ប៉េងប៉ោង​ធាតុអាកាស​នៅ អូ តា​ប៉ាវ ឬ​ភាគ​នេះ​នៃ​អាស៊ី​អ​គេ្ន​យ៍​បានទេ ដោយសារតែ​ត្រូវ​រង់ចាំ​ការសម្រេច​របស់​សភា​ថៃ​សិន ឬ​និយាយអោយចំ ដោយសារតែ​ការ​រាំងខ្ទប់​ដោយសារ​វិបត្តិ​មនោគមន៍វិជ្ជា​ក្នុងប្រទេស​ថៃ​ជាជាង តើ​សហរដ្ឋអាមេរិក​ត្រូវ​ដ​ម្ក​ល់​ក្តីសង្ឃឹម​កំពស់​ណា​ទៅ សំរាប់​ការដូរ​ផ្លាស់​ក្នុង​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ ក្នុងការ​ទាញ​ថៃ ដែលជា​សម្ព័ន្ធមិត្ត​ចាស់ អោយនៅ​កៀក​នឹង​ខ្លួន​នោះ?

តាមន័យ​នេះ គេ​អាច​យល់​សម្តី​របស់ វ៉​ល​ទ័​រ មួយបែប​ទៀតថា “កំន​ពពក​នៅ​ប្រទេស​ថៃ កំពុង​បិទបាំង​និង​ជះឥទ្ធិពល​នៅ​អាស៊ី​អ​គ្នេ​យ៍ ដែល​សហរដ្ឋអាមេរិក គិតថា មិនអាច​រង់ចាំ​តទៅទៀតបាន”៕

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ វិភាគ ៖ ទំនាក់ទំនង​សហរដ្ឋអាមេរិក-ថៃ៖ ការ​គន់គូរ​ដ៏​អួអាប់