Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

ត្រូវ​ខ្វល់​នឹង​តួនាទី​អាស៊ី របស់ រុស្ស៊ី នៅ​អាស៊ី

ហៀ​ល វែ​ល​ឌី

ថ្ងៃ ១៧ ឧសភា ២០១២ Richard Weitz នៃ​សារពត៌មាន The Diplomat បាន​បកស្រាយ​យ៉ាង​ក្បោះក្បាយ អំពី​ការ​ប្រជែង​គ្នា​រវាង​មហាអំណាច​នុយក្លេអ៊ែរ ៣ គឺ សហរដ្ឋអាមេរិក រុស្ស៊ី និង​ចិន ក្នុងការ​រក្សា និង​ឈានទៅ​ដណ្តើម​ឧត្តមភាព​ខាង​នុយក្លេអ៊ែរ​ក្នុង​គោលដៅ​យោធា។ ទោះបីថា ចំណងជើង​លើកឡើង​ពី​តួនាទី​អាច​នឹងមាន​ការគំរាមកំហែង​របស់​រុស្ស៊ី​នៅ​អាស៊ី​ក្តី លោក Richard Weitz បានលើកឡើង​អំពី យុទ្ធសាស្ត្រ និង​គោលដៅ​នៃ​ប្រទេស​មហាអំណាច​និ​មួយ ក្នុងការ​ប្រកាន់​ជំហរ​សហការ ឬ​ប្រឆាំង នឹង​ដំណោះស្រាយ​ស្តីពី ការគ្រប់គ្រង ការផលិត និង​ការមិន​រាយ​សាយ វត្ថុ​ធាតុ និង​សព្វាវុធ នុយក្លេអ៊ែរ។ ប្រមុខ​នៃ​រដ្ឋាភិបាល​មួយចំនួន តាម​វេទិកាសំខាន់ៗ នានា នៅបាន​វាយតម្លៃថា “ពិភពលោក​កំពុង​នៅក្នុង​ស្ថានភាព​ប្រកួតប្រជែង​សព្វាវុធ” ដ៏​គ្រោះថ្នាក់​នៅឡើយ​ទេ។

ដោយ​អះអាងថា “សហរដ្ឋអាមេរិក អាច​ប្រថុយ​នឹង​កំហុស​ជា​យុទ្ធសាស្ត្រ​ធ្ងន់ធ្ងរ បើ​ធ្វេសប្រហែស​អំពី​រុស្ស៊ី និង ខណៈដែល សេត​វិមាន និង​មន្ទី​ប៉ង់​តា​ហ្គោ​ន សម្លឹង​មើលទៅ​តំបន់ ប៉ាស៊ីហ្វិក ក្រុង​មូ​ស្គូ និង​ចិន កំពុងតែ​ចាត់ចែង​ដំណើរការ​របស់ខ្លួន​ហើយ” នោះ Richard Weitz បាន​បកស្រាយ​ទស្សនៈ​របស់គាត់​ដូចតទៅ៖

ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀរ ពូ​ទីន មិន​ចូលរួម​កិច្ចប្រជុំ G-8 និង​ការប្រជុំ​កំ ពូ​ល ណា​តូ នៅក្នុង​ខែឧសភា​នេះ ស្នើ​ជាម​តិ​ថា គាត់​មាន​ផែនការ​ប្រគល់​ទំនាក់ទំនង​ជាមួយ​លោកខាងលិច​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន អោយទៅ​អ្នក​បន្ទាប់ គឺ Dmitri Medvedev ខណៈ​គាត់​ប្រមូលផ្តុំ​ការប្រឹងប្រែង​ការទូត​របស់គាត់​ក្នុង​អតីត​សាធារណរដ្ឋ​សូ​វៀត នៃ​តំបន់ អឺ​រ៉ាស៊ី និង​មណ្ឌល​អំណាច​សេដ្ឋកិច្ច​លេចមុខថ្មីៗ នៃ​អាស៊ី​បូព៌ា។

ពូ​ទីន ជា​អ្នកគាំទ្រ​នាំមុខគេ​ក្នុងចំណោម​មេដឹកនាំ​រុស្ស៊ី ក្នុងការ​ធ្វើអោយ​ស៊ី​ជំរៅ​ការភ្ជាប់​ទំនាក់ទំនង​នៅ​អាស៊ី​របស់​រុស្ស៊ី ហើយ មន្ទី​ប៉ង់​តា​ហ្គោ​ន និង​សេត​វិមាន ត្រូវតែ​តម្រង់ទិស​ការបោះ​ស្នឹង​នៅ​អាស៊ី​អោយបាន​ត្រឹមត្រូវ ដើម្បី​ទប់ទល់​នឹង​ការតម្រង់ទិស​អាស៊ី​ថ្មី​របស់​ក្រុង មូ​ស្គូ។ ជាមួយ​ការគិត​នេះ ការប្រឹងប្រែង​ដើម្បី​នឹងដាក់​អានុភាព​លើ​ទំនាក់ទំនង​របស់​រុស្ស៊ី​ជាមួយ​ចិន ពិសេស​ក្នុង​អាណាចក្រ​នុយក្លេអ៊ែរ ជាការ​មួយ​សំខាន់​មែនទែន ដោយសារ​ថា ពូ​ទីន និង​ជន​រុស្ស៊ី​ជាច្រើន​ទៀត សម្លឹង​ទៅ​ចិន​ជា​កាលានុវត្តភាព​ផង ជាការ​ប្រឈម​ផង។ សកម្មភាព​ការទូត​ត្រីភាគី​យ៉ាង​ឈ្លាសវៃ​ពី​ចំណែក​សហរដ្ឋអាមេរិក អាច​នឹង​ទាញ​ផល​បាន​ពី​ភាពខុសគ្នា​នេះ ដើម្បី​អូសទាញ​ប្រទេស​ទាំងពីរ​អោយ​ដើរ​តាម​គោលនយោបាយ​សន្តិសុខ​ស្លូតបូត​ជាង នៅ​អាស៊ី និង​នៅទីនា​នា។

រុស្ស៊ី និង​ចិន មាន​យោធា​ដែលមាន​កម្លាំង​ខ្លាំងក្លា​បំផុត​ពីរ​នៃ​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក។ ចិន​កំពុង​អនុវត្ត​អ្វីដែល​ប្រហែលជា កម្មវិធី​ទំនើបភាវូបនីយ៍កម្ម​យោធា​គ្រប់​ជ្រុងជ្រោយ​បំផុត ក្នុង​ពិភពលោក​បច្ចុប្បន្ន ខណៈដែល​រុស្ស៊ី ប្រហែលជា​នៅមាន​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ ប្រដំប្រសង​គ្នា​នឹង​សហរដ្ឋអាមេរិក។ បើទោះជា​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ត្រីភាគី មាន​ភាពរឹងមាំ​នៅក្នុង​ករណី​មួយចំនួន​ក៏ដោយ (ដូចជា ការធានា​អោយ​រៀបចំ​ថ្មី​នូវ​សន្ធិសញ្ញា​មិន​រាយ​សាយ​សព្វាវុធ​នុយក្លេអ៊ែរ ជាដើម) ក៏​នៅក្នុង​ករណីខ្លះ​ទៀត​វា​មិន​គ្រប់គ្រាន់​ទេ ដូចជា បញ្ហា​ពាក់ព័ន្ធ​អ៊ីរ៉ង់ និង​កូរ៉េខាងជើង សូម្បីតែ​មិនមាន​ប្រទេស​ណាមួយ ក្នុងចំណោម​ប្រទេស​ទាំងបី ចង់ឃើញ​អំពី​ការ​រាយ​សាយ​អាវុធ​នុយក្លេអ៊ែរ​ថែមទៀត​ក៏ដោយ។

ដោយ​ប្រឈមមុខ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ក្រុង​មូ​ស្គូ និង​ប៉េកាំង អាច​នឹង​រារាំង​ការសម្រេច​ជាក់ស្តែង​នូវ​គោលបំណងសំខាន់ៗ របស់​សហរដ្ឋអាមេរិក​នៅ​អាស៊ី។ ជា​ឧទាហរណ៍ ប្រទេស​ទាំងពីរ អាច​នឹង​បោះឆ្នោត​ជំទាស់​សកម្មភាព​របស់​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ ដូចដែល​ពួកគេ​បានធ្វើ​រួចមកហើយថ្មីៗ នេះ ដោយ​រួម​សហការគ្នា​រារាំង​ក្រុមប្រឹក្សា មិន​អិ​យ​អនុម័ត​ការដាក់ទណ្ឌកម្ម​ម៉ឺងម៉ាត់​ប្រឆាំង​អ៊ីរ៉ង់ និង​កូរ៉េខាងជើង ចំពោះ​សកម្មភាព​នុយក្លេអ៊ែរ​ខុសច្បាប់។

ជាការ​ផ្ទុយស្រឡះ​មកវិញ ពេលណា​ពួកគេ​សហការ រដ្ឋាភិបាល​ចិន រុស្ស៊ី និង​សហរដ្ឋអាមេរិក អាច​ពង្រឹង​ការហាមឃាត់​ការ​រាយ​សាយ​សព្វាវុធ។ ពួកគេ​ក៏​អាច​រាំងខ្ទប់​កម្មវិធី​នុយក្លេអ៊ែរ របស់​អ៊ីរ៉ង់ និង​កូរ៉េខាងជើង ហើយក៏​អាច​កំញើញ​កម្មវិធី​សព្វាវុធ​នុយក្លេអ៊ែរ​ជាតិផ្សេងៗ ទៀត ដែរ។ ក្នុង​កិច្ចប្រជុំ​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ ដូចជា​នៅក្នុង​កិច្ចប្រជុំមុនៗ ដែរ ប្រទេស​ទាំង ៣ បានរួម​ជាមួយ​អង់គ្លេស និង​បារាំង អំពាវនាវ​អោយ​អ៊ីរ៉ង់ និង​កូរ៉េខាងជើង គោរព​តាម​និយាម​មិន​រាយ​សាយ។ ចិន រុស្ស៊ី និង​សហរដ្ឋអាមេរិក ក៏មាន​លទ្ធភាព​ធំ​បំផុត ដើម្បី​នឹង​ធានា​អោយបាន​គត់មត់​នូវ​វត្ថុ​ធា​ត​នុយក្លេអ៊ែរ​ដ៏​គ្រោះថ្នាក់ រារាំង​ការផ្ទេរ​នូវ​វត្ថុ​ធាតុ​ពាក់ព័ន្ធ​នឹង​នុយក្លេអ៊ែរ និង​បង្ក​ជា​អានុភាព​សេចក្តីសំរេច​នៃ​ស្ថាប័ន​អន្តរជាតិ និង​តំបន់ ដែល​និយាយ​ដល់​ការត្រួតត្រា និង​មិន​រាយ​សាយ​អាវុធ​នុយក្លេអ៊ែរ។

ទាំងអស់នេះ កើតមាន​ក្រោយ​ប្រវត្តិ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​រុស្ស៊ី និង​ចិន សឹងតែ​មិន​ធ្លាប់​ដែលមាន។ ប្រទេស​ទាំងពីរ​បាន​ស្រាយ​មួយផ្នែកធំ​នូវ​ទំនាស់​ព្រំដែន​លេចធ្លោ ក៏ដូចជា បាន​ទប់ស្កាត់​ការ​ប្រជែង​រវាង​គ្នា​នៅ​អាស៊ី​កណ្តាល ឧបទ្វីប​កូរ៉េ និង​តំបន់​ឯទៀត។ សន្ធិសញ្ញា​មិត្តភាព​ចិន/រុស្ស៊ី ឆ្នាំ ២០០១ បង្កើតបានជា​មូលដ្ឋាន​សំរាប់​ការសហការ​ខាង​សន្តិសុខ និង​ការពារ​ទ្វេភាគី​យ៉ាង​ទូលំទូលាយ។ មេដឹកនាំ​របស់​ប្រទេស​ទាំងនេះ បាន​ចូលប្រឡូក​ក្នុង ការដោះដូរ​ទស្សនកិច្ច​ថ្នាក់ខ្ពស់​ជាច្រើន ធ្វើ​សេចក្តីថ្លែងការណ៍​សន្តិសុខ​គាំទ្រ​គ្នា​ទៅវិញទៅមក ហើយក៏​សហប្រតិបត្តិការ​តាម​វិធី​នានា ក្នុងការ​គាំទ្រ​អ្វីដែល​រដ្ឋាភិបាល​ទាំងពីរ​ហៅថា ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​ដែល​ពួកគេ​កំពុងតែ​ធ្វើអោយមាន​ឡើង។ កំណើន​ពាណិជ្ជកម្ម និង​វិនិយោគ​ទៅវិញទៅមក​រវាង​គ្នា បានធ្វើអោយ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​បរទេស​ធំ​ទីមួយ​របស់​រុស្ស៊ី ហើយ​ប្រទេស​ទាំងពីរថ្មីៗ នេះ បានបញ្ចប់​នូវ​សមយុទ្ធ​យោធា​រួមគ្នា​មិន​ធ្លាប់មាន​ក្នុង​សមុទ្រ​លឿង។

យ៉ាង​នេះហើយ​ក៏ដោយ ចិន និង​រុស្ស៊ី នៅតែ​បន្ត​មិន​ចុះសម្រុង​គ្នា​លើបញ្ហាសំខាន់ៗ ជាក់ស្បាន់​មួយចំនួន។ ដំបូង ប្រទេស​ទាំងពីរ​បង្ហាញ​ថា​មិនអាច​ត្រូវរ៉ូវ​គ្នា​បាន​លើ​តម្លៃ​ដែល​ចិន​ត្រូវ​បង់​សំរាប់​ឧស្ម័ន ត្រូវ​នាំចូល​ពី​រុស្ស៊ី។ ប្រទេស​ទាំងពីរ​ក៏​មិនទាន់​ស៊ីសង្វាក់​គ្នា​លើ​ការវាយតម្លៃ​អំពី​ប្រទេស​ប៉ា​គី​ស្ថាន​ដែរ។ កាលបើ​មន្ត្រី​រដ្ឋាភិបាល និង​អ្នកវិភាគ​រុស្ស៊ី បង្ហាញ​នូវ​ការព្រួយបារម្ភ​ថា ពួក​ជ្រុលនិយម​អ៊ីស្លាម​អាច​នឹង​ដណ្តើម​ត្រួតត្រា​វត្ថុ​ធាតុ​នុយក្លេអ៊ែរ​ដ៏​មាន​គ្រោះថ្នាក់​ពី​ប៉ា​គី​ស្ថាន ឬ​សូម្បីតែ​ដណ្តើម​អំណាច​តែម្តង ចិន បាន​គាំទ្រ​ប៉ា​គី​ស្ថាន តាមផ្លូវ​ការទូត ហើយ​បាន​ផ្តល់ជំនួយ​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ជួយ​ពង្រឹង​សក្តានុពល​ប៉ា​គី​ស្ថាន អោយមាន​តុល្យភាព​នឹង​ឥណ្ឌា ជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ​រុស្ស៊ី តែ​មិនមាន​ជាមួយ​ចិន​ទេ។

អ្នកជំនាញ​ចិន ពណ៌នា “មូលហេតុ​ជា​រឹសគល់” នៃ​បញ្ហា​ការរំសាយ​សព្វាវុធ ថា “សហរដ្ឋអាមេរិក និង​មហាអំណាច​នុយក្លេអ៊ែរ​ផ្សេងទៀត​អនុវត្ត ... គោលនយោបាយ​អនុត្តរ​ភាព​និយម” ក្នុងនោះ​មាន​ទាំង​ការប្រើ​កម្លាំងយោធា​ប្រឆាំង​រដ្ឋ​ទន់ខ្សោយ​គ្មាន​នុយក្លេអ៊ែរ ដែល​នឹង​ធ្វើអោយ​ប្រទេស​មួយចំនួន ស្វះស្វែង​រកស​ព្វា​វុ​ធនុ​យ​ក្លេ​អ៊ែរ។ លោក Fan Jishe នាយករង​នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​ការត្រួតត្រា​អាវុធ និង​ការមិន​រាយ​សាយ បាន​គាំទ្រ​កិច្ចប្រជុំ​កំពូល​សន្តិសុខ​នុយក្លេអ៊ែរ​ទាំងឡាយ ដែល​បានធ្វើអោយ​មាន​វឌ្ឍនភាព​យ៉ាង​ធំធេង តែមាន​ការប្រយ័ត្នប្រយែង​ថា រុស្ស៊ី និង​សហរដ្ឋអាមេរិក ដែលជា​ប្រទេស​ពីរ​មាន​គំនរ​ក្បាល អាវុធ និង​ធាតុ​ផ្ទុះ​នុយក្លេអ៊ែរ​ធំជាងគេ​បង្អស់ “ត្រូវតែ​ទទួល​ចំណែក​ទទួលខុសត្រូវ​ធំ​ឡើង សំរាប់​ការពង្រឹង​សន្តិសុខ​នុយក្លេអ៊ែរ​លើ​សកលលោក” ដោយ​ធ្វើការ​កាត់បន្ថយ​ថែមទៀត​នូវ​គំនរ​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន កាត់បន្ថយ​តួនាទី​អាវុធ​នុយក្លេអ៊ែរ ក្នុង​គោលនយោបាយ​សន្តិសុខ ហើយ​បង្កើន​កម្មវិធី​នាំ​ចូលទៅ​ប្រទេស​វិញ​នូវ​វត្ថុ​ធាតុ​បរមាណូ​របស់ខ្លួន។

ការប្រឹងប្រែង​ត្រួតត្រា​អាវុធ​សហរដ្ឋអាមេរិក/រុស្ស៊ី បាន​ជាប់គាំង តាម​ដែល​ឃើញច្បាស់​គឺ​ដោយសារ​បញ្ហា​ការពារ​កាំជ្រួច តែ ការព្រួយបារម្ភ​របស់​រុស្ស៊ី អំពី​កំណើន​សក្តានុពល​នុយក្លេអ៊ែរ របស់​ចិន ក៏មាន​តួនាទី​មួយចំណែក​ដែរ។ ពូ​ទីន និង​អ្នកធ្វើ​គោលនយោបាយ​រុស្ស៊ី​ទាំងឡាយ ទទូចថា ការកាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​នា​អនាគត ត្រូវតែ​កើតមាន​លើ​មូលដ្ឋាន​ពហុភាគី ទោះបីជា​មិន​និយាយអោយចំ​ថា ដំណើរ​នេះ​ត្រូវតែមាន​ការពាក់ព័ន្ធ​ចរចា​ជា​ផ្លូវការ​ជាមួយ​ប្រទេស​ទាំងអស់ ដែលមាន​អាវុធ​នុយក្លេអ៊ែរ ឬ​អាច​ដំណើការ​ទៅមុខ តាមរយៈ​ក្រុម​អ្នកចូលរួមតូចៗ ដែល​ក្នុងនោះ​ការកាត់បន្ថយ​នានា អាច​កើត​មានបាន​តាមរយៈ​ស​កម្ម​ភាព​ឯកតោភាគី។ សហរដ្ឋអាមេរិក និង​រុស្ស៊ី នៅមាន​សឹងតែ ១០ ដង​នៃ​ក្បាល​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ដែល​បាន​តាំង​ពង្រាយ​ដោយ​ចិន ដែលមាន​ទាំងអស់​ប្រហាក់ប្រហែល​នឹង​អង់គ្លេស និង​បារាំង ដែរ ដែលជា​រដ្ឋ​អាវុធ​នុយក្លេអ៊ែរ​ផ្សេងទៀត​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ សន្ធិសញ្ញា​មិន​រាយ​សាយ​នុយក្លេអ៊ែរ។

ក៏ប៉ុន្តែ ការព្រួយបារម្ភ​របស់​សហរដ្ឋអាមេរិក និង​រុស្ស៊ី​នៅតែមាន អំពី​ការកាត់បន្ថយ​កម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន​ថែមទៀត កាលបើ​មិនមាន​ភស្តុតាង​ថា ចិន​ចូលរួម​ដំណើការ​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ផង។ មិន​ដូច​សហរដ្ឋអាមេរិក និង​រុស្ស៊ី​ទេ ចិន នៅ​ត្រូវអនុម័ត​កម្រិត​កំណត់​ស្តីពី អាវុធ​នុយក្លេអ៊ែរ​រប​ស់​ខ្លួន និង​យាន​បញ្ជូន​នុយក្លេអ៊ែរ​ជា​យុទ្ធសាស្ត្រ។ ហើយ ថ្វីបើ ក្រុង​ប៉េកាំង ហាក់​មិនបាន​រៀបរៀង​ប្រភេទ​ថ្មី​នៃ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ ចិន កំពុងតែ​ធ្វើអោយ​ប្រសើរឡើង​នូវ​មធ្យោបាយ​ដែល​ខ្លួន​ប្រើ ដើម្បី​នាំយក​ក្បាល​នុយក្លេអ៊ែរ​ទាំងនោះ​ទៅកាន់​គោលដៅ។

ការធានា​អោយមាន​ការ​ប្តេជ្ញាចិត្ត​ចង​តាមផ្លូវ​ច្បាប់ ពី​រដ្ឋាភិបាល​ចិន ជាជាង​ការ​មាន​សេចក្តីថ្លែងការណ៍​សាមញ្ញ​ពី​គោលបំណង​ដើម្បី​បង្ខាំង​កម្លាំង​នុយក្លេអ៊ែរ​របស់​ប្រទេស មាន​លក្ខណៈ ជា​សារ​វ័​ន្ត​សំរាប់​ការធានា​ដល់​ក្រុង​វ៉ាស៊ីនតោន និង​មូ​ស្គូ ថា ការកាត់បន្ថយ​គំនរ​សព្វាវុធ​នុយក្លេអ៊ែ​រ មិន​ជាការ​ប្រថុយ​ធ្វើអោយ​ខូច​ស្ថេរភាព​សកល និង​តំបន់​ទេ។ សហរដ្ឋអាមេរិក ក៏ដូចជា​រុស្ស៊ី ពិតជា​លំបាក​នឹង​កាត់បន្ថយ​សក្តានុពលរ​បស់​ខ្លួន​ណាស់។ ពិត​ហើយ ការពិនិត្យ​ឡើងវិញ​នូវ​ស្ថានភាព​នុយក្លេអ៊ែរ​ឆ្នាំ ២០១០ របស់​រដ្ឋបាល អូ​បា​ម៉ា បាន​លើក​ដោយត្រង់ៗ ពី​ការព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត អំពី “ទំនើបភាវូបនីយ៍កម្ម​ទាំង​បរិមាណ ទាំង​គុណភាព​នូវ​សមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន។

មន្ត្រី​សហរដ្ឋអាមេរិក បានបង្ហាញ​ពី​ការចាប់អារម្មណ៍​ចង់​ធ្វើការ​កាត់បន្ថយ​មួយ​ជុំ​ទៀត​ជា​ទ្វេភាគី​ជាមួយ​រុស្ស៊ី ក្រោយពី​កិច្ចព្រមព្រៀង START ថ្មី បាន​ចូល​ជា​ធរមាន កាលពីដើមឆ្នាំ ២០១១ តែ តំណាង​រដ្ឋាភិបាល​រុស្ស៊ី បានអោយ​សូចនាករ មិន​ចង់​ធ្វើតាម​របៀប​ចាស់​ទេ ហើយ​បញ្ចូល​ការទប់ស្កាត់​ដល់​បណ្តារ​ដ្ឋ​មាន​សព្វាវុធ​នុយក្លេអ៊ែរ ក្នុង​សន្ធិសញ្ញា​ត្រួតត្រា​អាវុធ​យុទ្ធសាស្ត្រ​មួយ​ថ្មី។ ហេតុអ្វី? ដំបូងបង្អស់ ទោះបីជា​មិនដែល​បាន​និយាយ​ជា​ផ្លូវការ​ក៏ដោយ អ្នកជំនាញ​យុទ្ធសាស្ត្រ​រុស្ស៊ី បានបង្ហាញ​នូវ​ការព្រួយបារម្ភ​អំពី​កម្លាំងយោធា​ដែល​កំពុងតែ​លេចធ្លោ​ឡើង​របស់​ចិន ដើម្បី​ពន្យល់​ពី​ភាព​អល់អែក​ក្នុង​ការចរចា​បន្ថែមទៀត កាត់​អោយបាន​ច្រើន​ក្នុង​កម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន។ រុស្ស៊ី នៅមាន​យោធា​ដែល​ខ្លាំងក្លា​ជាង​ចិន តែ ភាពខុសគ្នា​ក្នុង​អត្រាកំណើន​ប្រជាជន និង​សេដ្ឋកិច្ច​កំពុងតែ​រួម​តូច។

ក្នុងខណៈ​ពេលនោះ ទោះបីជា​ការប្រឆាំង​រប​ស់​ក្រុង​មូ​ស្គូ ចំពោះ​ផែនការ​ការពារ​កាំជ្រួច​របស់​សហរដ្ឋអាមេរិក ត្រូវបាន​គេ​ដឹងលឺ​យ៉ាងណាក្តី អ្នកធ្វើ​គោលនយោបាយ​ចិន បានបង្ហាញ​នូវ​ភាពមិន​សុខ អំពី​ការពង្រីក​សមត្ថភាពរ​បស់​សហរដ្ឋអាមេរិក​នៅក្នុង​វិស័យនេះ ពិសេស​តាំងពី ជប៉ុន និង​សហរដ្ឋ​អាម​រិ​ក សហការគ្នា​ក្នុង​កម្មវិធី​ជាច្រើន​រួមគ្នា។ ការភ័យខ្លាច​របស់​ក្រុង​ប៉េកាំង​គឺថា វ៉ាស៊ីនតោន និង​តូ​ក្យូ នៅពេល​ណាមួយ​អាច​នឹង​ស្វះស្វែង​ពង្រីក​ខែល​ការពារ​កាំជ្រួច​ទៅ​តៃវ៉ាន់។ ជា​ឧទាហរណ៍ របាយការណ៍​ការពារ​ជាតិចិន​ឆ្នាំ ២០០៨ បាន​ព្រមាន​ថា “ចិន នៅតែ​ប្រកាន់​ជំហរ​ថា កម្មវិធី​ការពារ​កាំជ្រួច​សកល នឹង​ធ្វើអោយ​ខូចប្រយោជន៍​ដល់​ស្ថេរភាព និង​តុល្យ​ភាពជា​យុទ្ធសាស្ត្រ ធ្វើអោយ​ខូច​សន្តិសុខ​អន្តរជាតិ និង​តំបន់ ហើយ​មាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​ដំណើរការ​កាត់បន្ថយ​ស​ព្វា​វុ​ធ។ ចិន​មានការ​ប្រុងប្រយ័ត្ន​បំផុត​ចំពោះ​បញ្ហា​នេះ។

ដូច្នេះ តើ​ការព្រួយបារម្ភ​អំពី​ម​ហិ​ច្ឆិ​តា​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក ជំរុញ​ចិន និង​រុស្ស៊ី អោយ មានការ​សហការ​ជាក់ស្តែង​ក្នុង​វិស័យនេះ​ឬទេ? មកទល់ពេលនេះ នៅ​មិនទាន់មាន​ទេ។ អ្នក​ថ្លែង​យោបល់​មួយរូប ឯ​សន្និសីទ​ការពារ​កាំជ្រួច​នៅ​មូ​ស្គូ រៀបចំ​ដោយ​ក្រសួង​ការពារ​រុស្ស៊ី ក្នុង ខែឧសភា​នេះ បាន​ត្អូញត្អែរ - ទោះបី​ការ​គណនា​បង្ហាញ​គំនរ​នុយក្លេអ៊ែរ​របស់​ចិន ងាយ​នឹង​ទប់ទល់​ដោយ​ប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​ស​ហ​រដ្ឋ​អាមេរិក ជាង​នាវា​ធំ​របស់​រុស្ស៊ី​ដែលមាន​កាំជ្រួច​បាលី​ស្ទី​ច​នុយក្លេអ៊ែរ​ក៏ដោយ ­- ថា មន្ត្រី​ចិន​មិនបាន​ជំទាស់​អោយបាន​ស្វាហាប់​ដូចជា​តំណាង​រុស្ស៊ី ទេ។ តំណាង​ចិន និង​រុស្ស៊ី រហូតមកដល់​ពេលនេះ កម្រិត​ការប្រឹងប្រែង​ការពារ​កាំជ្រួច​បាលី​ស្ទីក​របស់ខ្លួន តែត្រឹម​ការចេញ​សេចក្តីថ្លែងការណ៍​រួម។ ការទូត​ឈ្លាសវៃ​របស់​សហរដ្ឋអាមេរិក គួរ​មាន​គោលដៅ​រក្សា​វា​អោយនៅ​របៀបនេះ។

អ្វីដែល​តែងតែ​មើលរំលង​ក្នុង​កិច្ចការ​ទាំងនេះ គឺ ចិន​បានបង្ហាញ​នូវ​ឆន្ទៈ​អនុម័ត​វិធានការណ៍ កសាង​ទំនុកចិត្ត និង​សន្តិសុខ (CSBMs) មួយចំនួន ធ្វើអោយមាន​តម្លាភាព​ច្រើនឡើង​ខាង​យោធា និង​ការយល់ដឹង​ក្នុងចំណោម​គូប្រជែង​យោធា​ដែលមាន​សក្តានុពល​ធំ។ ពិតណាស់ ក្នុង​រយៈពេល​ពីរ​ទស​វត្ស​កន្លងទៅ ចិន បាន​ចរចា​វិធានការណ៍ កសាង​ទំនុកចិត្ត និង​សន្តិសុខ មួយចំនួន​ជាមួយ​រុស្ស៊ី ដើម្បី​អភិបាល​សកម្មភាព​យោធា​នៅតាម​ព្រំដែន​រួមគ្នា។ ក្នុង​ខែ កក្កដា ១៩៩៤ រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុស្ស៊ី និង​ចិន បាន​ព្រមព្រៀង​រៀបចំ​ជា​នីតិវិធី​ដើម្បី​បញ្ជៀ​ស​ឧបត្តិហេតុ​នាពេល​អនាគត ក្នុងនោះ​មាន​ទាំង​ការរៀបចំ​មួយចំនួន ដើម្បី​រារាំង​ការបាញ់​កាំជ្រួច​បាលី​ស្ទីក​ដោយ​គ្មាន​ការអនុញ្ញាត រារាំង​ការរំខាន​ឧបករណ៍​ទាក់ទង និង​ព្រមាន​នាវា និង​យន្តហោះ​ចម្បាំង ដែល​អាច​ធ្វេស​បំពាន​ព្រំដែន​ជាតិ។ ក្នុង​ខែកញ្ញា​ឆ្នាំ​នោះ អាជ្ញាធរ​ចិន និង​រុស្ស៊ី បាន​សន្យា​មិន​តម្រង់​កាំជ្រួច​នុយក្លេអ៊ែរ​ដាក់គ្នា​ជា​គោលដៅ​ទេ។ ជាងនេះទៀត ក្នុង​ខែ មេសា ឆ្នាំ១៩៩៨ ចិន និង​រុស្ស៊ី បាន​បង្កើតអោយមាន​ទូរស័ព្ទ​ទាក់ទង​ពិសេស​ថ្នាក់​ប្រធានាធិបតី ដែល​សម្រាប់​ចិន គឺជា​លើកតំបូង​ជាមួយ​រដ្ឋាភិបាល​មួយ​ផ្សេង។

តែ នៅមានអ្វីៗ ច្រើន​ទៀត​ដែល​ប្រទេស​ទាំងបី គួរ​ធ្វើ ដែល​អាច​នាំអោយមាន​វិធានការណ៍​ត្រួតត្រា​អាវុធ​ជា​ផ្លូវការ​ជាង ខណៈដែល​បម្រើ​មុខងារ​ស្ថេរភាព​ដ៏​មានតម្លៃ​របស់ខ្លួន ដោយ​មិនចាំបាច់​មាន​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ថែមទៀត។ វិធានការណ៍​ទាំងនោះ​រួមមាន៖

·         អនុវត្តតាម​វិធានការ​នានា ដើម្បី​បង្កើន​នូវ​តម្លាភាព ពាក់ព័ន្ធ​ដល់​សមត្ថភាព​នៃ​មូលដ្ឋាន​ផលិត​សព្វាវុធ​នុយក្លេអ៊ែរ​នៃ​ភាគី​និមួយៗ ដើម្បី​កសាង​ជា​កម្លាំង​នុយក្លេអ៊ែរ ក្នុង​គោលដៅ​ផ្តាច់​ចេញពី​កិច្ចព្រមព្រៀង​ត្រួតត្រា​អាវុធ​ណាមួយ។

·         ព្រមព្រៀង​បន្ថយ​ការបង្កើត​សមត្ថភាពថ្មីៗ ដែល​ភាគី​មួយទៀត​យល់ឃើញថា ធ្វើអោយមាន​អស្ថេរភាព​ជាពិសេស (ឧ. សហរដ្ឋអាមេរិក ញុះញង់​អោយមាន​ការវាយប្រហារ​ប្រើ សព្វាវុធ​ធម្មតា​ជាស​កល រុស្ស៊ី រៀប​ផែន​ការប្រើ​កាំជ្រួច​នុយក្លេអ៊ែរ​ធន​ធ្ងន់ ចិន​ពង្រីក​មូលដ្ឋាន​នុយក្លេអ៊ែរ​ក្រោម​ដី)។

·         បង្កើន​តម្លាភាព​នៃ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​រាប់ពាន់​គ្រាប់ ដែល​ប្រទេស​ទាំងនេះ​គរ​ទុក រង់ចាំ​ការរំសាយ​ចោល ដោយ​ធ្វើ​សន្និធិ​ដោយឡែក​ពី​ក្បាល​គ្រាប់​ដែល​នៅ​សកម្មភាព ហើយ​ធ្វើការ​ប្រកាសយូរៗ ម្តង​អំពី​ចំនួន​របស់​វា។

·         វិធានការណ៍​ត្រួតត្រា​អាវុធ​ដើម្បី​ការពារ​គ្រោះថ្នាក់ ការយល់​គ្នា​ខុស ការប្រឈមមុខ និង​ការវិវត្តន៍​ណាមួយ​ទៀត ដែល​អាច​បង្កើន​ដោយ​ធ្វេសប្រហែស អោយ​កើតជា​សង្គ្រាម​នុយក្លេអ៊ែរ។

 

វិធានការណ៍​កសាង​ទំនុកចិត្ត​ពាក់ព័ន្ធ អាច​នឹង​កម្រិត​ត្រឹម​ការប្រើ​សព្វាវុធ​ប្រឆាំង​ផ្កាយរណប (ASAT)។ កាលពី​ឆ្នាំ ២០០៧ ចិន​បានសម្រេច​ធ្វើការ​សាកល្បង ASAT ទីមួយ​របស់ខ្លួន​ទៅក្នុង​លំហរ​អាកាស ប្រឆាំងនឹង​ផ្កាយរណប​អាកាសធាតុ​មួយ ដែល​លែង​ដំណើរការ។ បទពិសោធ នៃ​ការប៉ះទង្គិច​គ្នា ដែល​បង្កើតជា​កម្ទេច​ក្នុង​បរិមាណ​ដ៏​ច្រើន​ក្នុង​លំហរ និង​បានបញ្ចប់​នូវ​ឱសានវាទ​អន្តរជាតិ​ជាច្រើន​ទសវត្ស​មកហើយ​ប្រឆាំង​ការធ្វើ​ពិសោធន៍​មួយបែប​នេះ ត្រូវបាន​រិះគន់​ដោយ​រដ្ឋាភិបាល​ភាគច្រើន​លើ​ពិភពលោក តែ រុស្ស៊ី​មិន​មាត់​ទេ។ តំណាង​រុស្ស៊ី បានផ្តល់​សូចនាករ​ជា​ផ្លូវការ​ថា ពួកគេ​មិនបាន​រៀប​ផែនការ​អោយមាន ASAT មួយទៀត​ទេ តែ វា​ជាការ​មាន​ប្រយោជន៍​ដើម្បី​នឹងមាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​មួយ យោងទៅលើ​សារសំខាន់​នៃ​ផ្កាយរណប​នានា ក្នុងការ​រក្សា​អោយមាន​ស្ថេរភាព​ជា​យុទ្ធសាស្ត្រ។

ទីបំផុត មាន​ចំណុច​មួយ​ត្រូវតែ​មានការ​ច្បាស់លាស់ គឺ សហរដ្ឋអាមេរិក អាច​នឹង​សកម្មភាព​ជុំវិញ​តំបន់​ប៉ាស៊ីហ្វិក តែ​ខ្លួន​ក៏ត្រូវ​តែ​ដាក់​ភ្នែក​មើល​ទំនាក់ទំនង​របស់​រុស្ស៊ី ជាមួយ​ចិន ដែរ៕

 

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ ត្រូវ​ខ្វល់​នឹង​តួនាទី​អាស៊ី របស់ រុស្ស៊ី នៅ​អាស៊ី