kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

អាស៊ាន និង​ពួក​មហាអំណាច

ហៀ​ល វែ​ល​ឌី

មិន​ថា​ដំរី​ជល់​គ្នា ឬ​ស្រឡាញ់គ្នា​ទេ ស្មៅ​នៅ​ពីក្រោម​ជើងដំរី​វា​នឹង​ត្រូ​ង​សង្កិន​មិន​ខាន។ នេះ​ជាការ​ការ​ប្រៀបប្រដូច​មួយ​ដែល​តក្ក​ជាទីបំផុត។ តែ នៅពេលដែល​ស្មៅ​វាប​ម្លែ​ង​ខ្លួន​ជា​ព្រៃស្បាត វិញ លោក Tinh Dinh Le អគ្គនាយករង​វិទ្យាស្ថាន​សំរាប់​គោលនយោបាយ​ការបរទេស និង​ការសិក្សា​យុទ្ធសាស្ត្រ បណ្ឌិតសភា​ការទូត​នៃ​ប្រទេស​វៀតណាម រួមជាមួយ Cleo Paskal នៃ​ទស្សនា​វ​ត្ដី Chatham House ថ្ងៃ ១៧ មេសា គិតថា អាស៊ាន មិនអាច​ស្ថិតក្រោម​គំនាប​មហាអំណាច​អាមេរិក និង/ឬ​ចិន​បានទេ។

អាស៊ាន មិនមែន​ងាយ​នឹងត្រូវ​កំទេច​ដោយ​ដំរី​សហរដ្ឋអាមេរិក និង​ចិន ដូច​អ្នកខ្លះ​គិត​ទេ។ នេះ​ជា​ព្រៃស្បាត​ទៅហើយ​ពេលនេះ។

មាន​សុភាសិត​បុរាណ​អាស៊ីអាគ្នេយ៍​មួយ​ថា “យើង​ប្រៀប​ដូច​ស្មៅ​នៅ​ពីក្រោម​ជើងដំរី។ យើង​នឹងត្រូវ​ជាន់​កំទេច មិន​ថា​ដំរី​ជល់​គ្នា ឬ​ស្រឡាញ់គ្នា​នោះទេ។ ពាក្យ​សុភាសិត​នេះ​ត្រូវបាន​គេ​លើ​កមក​និយាយញយៗ សព្វថ្ងៃនេះ ថា សហរដ្ឋអាមេរិក និង​ចិន កំពុងស្ថិត​ក្នុង​សភាព​ប្រកួតប្រជែង​ដោយ​ចំហរ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

កាលពី​ខែមករា ប្រធានាធិបតី​សហរដ្ឋអាមេរិក ប៉ា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ពី​ការផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​តំបន់។ រដ្ឋមន្ត្រីការបរទេស​ហ​រដ្ឋ​អាមេរិក ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ប្រាប់​ទៅ​គណៈកម្មាធិការ​កិច្ចការបរទេស​ព្រឹទ្ធសភា៖ “តោះ និយាយត្រង់ៗ អំពី​នយោបាយ​ជាក់ស្តែង​តែម្តង។ យើង​កំពុងតែ​ប្រជែង​ជាមួយនឹង​ចិន។ លោកស្រី​និយាយថា​នៅ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក “ចិន​កំពុងតែ​ប្រឹងប្រែង ចូល​តាម​ក្រោយ​យើង និង​ចុះទៅ​ពីក្រោម​យើង។

និយាយ​ពី យោធា មានការ​ប្រកាស​ជាច្រើន​អំពី​ការតាំង​ពង្រាយថ្មីៗ នូវ​កងកម្លាំង​សហរដ្ឋអាមេរិក​នៅ​ជុំវិញ​តំបន់ ក្នុងនោះ​មាន​ទាំង​ពួក​ទាហាន​ម៉ា​រី​ន ដែល​ដូរ​វេន​គ្នា​កាត់​តាម​ទីក្រុង​កំពង់ផែ Darwin នៃ​ប្រទេស​អូស្ត្រាលី និង​មានការ​សហការ​កាន់តែ​ច្រើនឡើង​រវាង​កងទ័ពអាកាស​អាមេរិក និង​អូស្ត្រាលី ដែលជា​ការផ្តល់​នូ​វល​ទ្ធ​ភាព​ចេញ​ចូលដល់​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង​ដែលមាន​ទំនាស់។

ពួក​អ្នក​ប្រាកដនិយមថ្មីៗ កំពុងតែ​និយាយថា ប្រទេស​ចិន​ដែល​កំពុង​ងើបឡើង​យ៉ាង​លឿន ហើយ​ដែល​មើលឃើញ​ពី​តួនាទី​ដ៏​ធំ​សំរាប់​ខ្លួន​ក្នុង​តំបន់ មិនមាន​អារម្មណ៍​ស្ងប់​សុខ​នឹង​ចំណាត់ការ​របស់​អាមេរិក​ទេ ខណៈដែល​ការវិវត្តន៍​ទាំងនេះ វា​កំហិត​ដល់​លទ្ធភាព​ធ្វើ​កល​យុទ្ធ​របស់ខ្លួន។ នេះ​មិនមែនជា​ការវិភាគ​អ្វី​ថ្មី​ទេ​អំពី​តំបន់។ តែ​ពេលនេះ អ្វីៗ វា​មិន​ដូច​មុន​ទេ។

ទីមួយ ចិន និង​សហរដ្ឋអាមេរិក បានចេញ​ផុតពី​ភាពជា​គូប្រជែង​អំណាចឆៅៗ ទៅហើយ។ សហរដ្ឋអាមេរិក​គឺជា ហើយ​ចិន​ក៏​កំពុងតែ​កម្លា​យ​ខ្លួន​ច្រើន​ហើយ​ជា ប្រទេស​ដែលមាន​ការគិតគូរ​អំពី​បញ្ហា​សកល​នានា ដែល​ទាមទារ​អោយមាន​ការឆ្លើយតប​ពី​អ្នក​ដែល​អះអាងថា​ខ្លួន​ជា​មហាអំណាច​ធំ។ ដោយហេតុនេះ ចិន និង​សហរដ្ឋអាមេរិក នឹង​ត្រូវតែ​បង្ហាញថា ពួកគេ​មានបំណង​នឹង​ធ្វើជា​ដៃគូ​តាមរបៀប​ទាំងឡាយ​ដែល​ផ្តល់​ផល​ដល់​តំបន់​ទាំងមូល។

ដោយ​ទាញ​យល​ចំណេញ​ពី​បំណង​របស់​សហរដ្ឋអាមេរិក និង​ចិន ចង់​ចូល​ពាក់ព័ន្ធ​ក្នុង​តំបន់ អាស៊ីអាគ្នេយ៍ អាច​ក្លាយជា​ជើងឯក​នៃ​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី ដូចជា ការគ្រប់គ្រង​ធនធានទឹក និង​ការទបទ​ល់​ការដូរ​ផ្លាស់​ធាតុអាកាស សុទ្ធសឹង​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ដោយ​សកម្មភាព​រួមគ្នា ក្នុងចំណោម​បណ្តា​រដ្ឋ។ ទាំងនេះ​មិនមែនជា​វិស័យ​សន្តិសុខ “ពិបាក” ជា​ប្រពៃណី​នៃ​ពួក​ប្រាកដនិយម​បែប​ថ្មី​ទេ។

គំរោង​បរិស្ថាន​នានា កំពុងតែ​នាំទៅដល់​ការចូល​ពាក់ព័ន្ធ​ដោយ​សហរដ្ឋអាមេរិក និង​ចិន ក្នុង​តំបន់។ ក្នុង​ឆ្នាំ ២០១០ សហរដ្ឋអាមេរិក បានដាក់​ចេញ​នូវ​គំនិត​ផ្តើម​ភាគ​ខាងក្រោម​មេគង្គ ( Lower Mekong Initiative ) ជា​កាយវិការ​សហប្រតិបត្តិ​ការផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក សំរាប់​ការគ្រប់គ្រង​ដោយ​ប្រសិទ្ធិភាព និង​សមភាព នូវ​ការប្រើ​ទន្លេមេគង្គ។ ចិន ដែល​ត្រួតត្រា​ក្បាលទឹក​នៃ​ទន្លេ ត្រូវបាន​ចាប់បង្ខំ​អោយធ្វើ​អ្វីមួយ ជាការ​ប្តូរ​យក​ការបង្ហាញ​ការទទួលខុសត្រូវ​រប​ស់​ខ្លួន សំរាប់​កិច្ច​ការឆ្លង​សីមា​នេះ។

ក្នុងការ​ឆ្លើយតប​ជាប​ថម​របស់ខ្លួន ចិន បាន​បើកចំហរ​បន្តិច​ចំពោះ​គណកម្មការ​ទន្លេរ​មេគង្គ ដែលជា​ស្ថាប័ន​អន្តររដ្ឋាភិបាល រួមមាន​កម្ពុជា ឡាវ ថៃ និង​វៀតណាម ដែល​គ្រប់គ្រង​ទន្លេធំ​មួយ​នេះ។ ចិន មិនទាន់​ក្លាយជា​សមាជិក​នៅឡើយ​ទេ តែ​បាន​ចែករំលែក​ព័ត៌មាន​មួយចំនួន ជាមួយ​រដ្ឋ​ដែល​នៅជាប់​ទន្លេ អំពី​ប្រតិបត្តិការ​នានា​នៃ​ទំនប់​វា​រី​អគ្គិសនី​ក្នុង​រដូវភ្លៀង។ ពិតណាស់ គេ​ត្រូវការអ្វីៗ ច្រើនយ៉ាង​ទៀត​ពី​ចិន​នៅពេល​អនាគត។

ទី​ពីរ បើសិនជា រឺមួយ​ចិន ឬមួយ​សហរដ្ឋអាមេរិក ឈាន​ទៅជា​ធ្វើការ​សង្កត់សង្កិន​ខ្លាំងពេក ពួកគេ​នឹងត្រូវ​ប្រឈម​នឹង​ហានិភ័យ​ថា​ប្រទេសតូចៗ នឹង​ងាក​ទៅរក​តួអង្គ​ណាមួយ​ឯទៀត​ក្នុង​តំបន់ ដូចជា​ឥណ្ឌា ដែល​ក៏​ជា​មហាអំណាច​កំពុងតែ​លេចមុខ​លេច​មាត់ ជាមួយនឹង​គោលនយោបាយ “សម្លឹង​ទៅ​ទិស​បូព៌ា” ដែរ។

ចុងក្រោយ បណ្តា​រដ្ឋ​អាស៊ី​ភាគ​អាគ្នេយ៍ ដែល​ធ្វើការ​ស៊ីសង្វាក់​គ្នា អាច​នឹង​សមិទ្ធិ​បាន​នូវអ្វីៗ ដែល​មិនអាច​ធ្វើបាន​ដោយ ឬមួយ​ចិន ឬមួយ​សហរដ្ឋអាមេរិក​តែ​ឯកឯង បើទោះជា​ពួកគេ​មាន​ធនធាន​មិនអាច​កំរិត​បាន​ក៏ដោយ។ សមាគមន៍​បណ្តា​ប្រទេស​អាស៊ី​ភាគ​អ​គ្នេ​យ៍ ... កំពុងតែ​បង្ហាញ​សក្ខីកម្ម​ថា ជា​វិថី​កាន់តែ​សំខាន់​ឡើង​សំរាប់​ការ​ស្រាយ​បញ្ហា​តំបន់​ដោយ​ស្ងប់ស្ងាត់ និង​ការសម្របសម្រួល។

បណ្តាញ​ធំ​ទូលាយ​ជាង​បង្កើតឡើង​តាមរយៈ​វេទិកា​តំបន់​អាស៊ាន បាន​ក្លាយជា​វេទិកា​ពិភាក្សា​អំពី​សន្តិសុខ​ជាប​ថម និង​គោលនយោបាយ​ការបរទេស​សំរាប់​តំបន់។ ជាមួយ​វិធានការណ៍ ការទូត​បង្កា​មុន វេទិកា​តំបន់​អាស៊ាន អាច​ផ្តល់នូវ​ការិយាល័យ​យ៉ាង​ល្អ ការសម្របសម្រួល ការជូនដំណឹង​មុន និង​ការ​ប្រាប់អោយដឹង​មុន​អំពី ចំណុច​ងាយ​កើតរឿង​ដល់​ប្រទេស​ជា​សមាជិក​ទាំងឡាយ ក៏ដូចជា​ដល់​ចិន និង​សហរដ្ឋអាមេរិក​ផងដែរ។

ការធ្វើអោយ​លិច​នាវា​កងទ័ព​កូរ៉េខាងត្បូង Cheonan  កាលពី​ឆ្នាំ ២០១០ សមយុទ្ធ​យោធា​រួមគ្នា​សហរដ្ឋអាមេរិក​ជាមួយ​កូរ៉េខាងត្បូង ក្នុង​សមុទ្រ​លឿង និង​សកម្មភាពថ្មីៗ របស់​ចិន ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង ត្រូវបាន​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ទាំងឡាយ​នៃ​វេទិកា​តំបន់​អាស៊ាន។

ពេលវេលា​បាន​ប្រែប្រួល​ហើយ​នៅ​អាស៊ី​អ​គ្នេ​យ៍។ ប្រទេសតូចៗ បាន​មានការ​យល់ដឹង​ដ៏​កម្រ សំរិតសំរាំង និង​ប្រទាក់ក្រឡា​គ្នា អំពី​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់។ ប្រទេស​ទាំងនោះ និយាយ​ទៅរក​គ្នា ហើយ​កាន់តែច្រើនឡើងៗ គឺ​ធ្វើការ​ជាមួយគ្នា។ មិនតែប៉ុណ្ណោះ ក្នុង​វិស័យ​ជាច្រើន ពួកគេ​មាន​គោលដៅ​រួមគ្នា​ទៀតផង។

ដំរី មិនអាច​ជាន់​កំទេច​ដោយ​សប្បាយ​រហូត​ទៅ​ទេ។ វា​មិនមែនជា​វាលស្មៅ​ទៀតឡើយ។ វា​ត្រូវតែ​បានចាត់ទុក​ថា​ជា​ព្រៃ​ពេញវ័យ។ ដើម្បី​នឹង​ចរ​កាត់​ព្រៃ​នេះ​បាន​ដោយ​ជោគជ័យ ត្រូវតែ​គិតពី​ការយកចិត្តទុកដាក់ ចំណោះ​ដឹង ការគោរព និង​ភាពជា​ដៃគូ​ពិតប្រាកដ​ក្នុង​តំបន់ ។ យុគសម័យ​នៃ​ការ​ប្រជែង​អំណាច​ដោយ​កម្រោល​បាន​កន្លងផុត​ទៅហើយ។ វា​ជា​យុគសម័យ​នៃ​សម្ព័ន្ធភាព​មាន​ផលប្រយោជន៍​សមភាព​គ្នា និង​ទៅវិញទៅមក មិនមែន​ស្វាមី​ភ​ក្កិ​ដោយ​បង្ខំ​ទេ។ ដំរី ណា​ហើយ​ដែល​យល់​ពី​ខ្លឹមសារ​នេះ និង​យល់​ល្អ​បំផុត នឹងមាន​ប្រៀប​ជាង។ ក្នុង​ពេលនេះ អាស៊ី​អ​គ្នេ​យ៍ នឹង​បន្ត​មាន​ជំរើស​ច្រើន​ទៀត មិន​ដូច​មនុស្ស​មួយចំនួន​គិតស្មាន​ទេ៕

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ អាស៊ាន និង​ពួក​មហាអំណាច
kpt_ads_left