ហៀល វែលឌី
ថ្មីៗ នេះ ទីប្រឹក្សាដើមខ្សែ និងជានាយក កម្មវិធីអាស៊ីអគ្នេយ៍មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានធ្វើអត្ថាធិប្បាយមួយអំពី គម្លាតគ្នារវាងគោលនយោបាយពាណិជ្ជកម្មជាក់ស្តែងរបស់សហរដ្ឋអាមេរិក ជាមួយនឹងគោលនយោបាយជាយុទ្ធសាស្ត្រធំទូលាយរបស់ សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ី ពិសេសគំនិតផ្តើមភាពជាដៃគូទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកំពុងតែមានការពិភាក្សាយ៉ាងទូលំទូលាយ។ លោកបានចាត់ថ្នាក់ទំនាក់ទំនងប្រទេសនានានៅអាស៊ី ជាមួយសហរដ្ឋអាមេរិក ហើយសូមអោយអ្នកធ្វើគោលនយោបាយនៃរដ្ឋបាលសហរដ្ឋអាមេរិក ពិនិត្យឡើងវិញនូវគម្លាតគ្នាក្នុងយុទ្ធសាស្ត្រទាំងពីរ ដែលស្មេរសូមលើកយកខ្លឹមសារទាំងស្រុងមកជូនលោកអ្នកបានជ្រាប។
សហរដ្ឋអាមេរិក មានគ្រប់ឧបករណ៍ក្នុងដៃ ដើម្បីកសាងនូវយុទ្ធសាស្ត្រមួយជាប់លាប់ និងចីរភាព សំរាប់ការចូលពាក់ព័ន្ធនៅអាស៊ីប៉ាស៊ីហ្វិក។ តែ ត្រូវមានកិច្ចការប្រុងប្រយ័ត្នមួយចំនួន ដើម្បីនឹងរៀបផ្នែកសំខាន់ៗ នៃគោលនយោបាយនេះអោយវាចូលគ្នា។ តម្រូវការដែលជំរុញបង្ខិតបង្ខំបំផុត គឺធានាថា គោលនយោបាយពាណិជ្ជកម្មគាំទ្រយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយរបស់សហរដ្ឋអាមេរិក។ វ៉ាស៊ីនតោន ត្រូវតែប្រាកដថា វិធីធ្វើពាណិជ្ជកម្មដឹកនាំដោយភាពជាដៃគូទូទាំងតំបន់ប៉ាស៊ីហ្វិក ជៀសវៀងបាននូវការធ្វើអោយខ្សោយ ឬបែកបាក់អាស៊ាន។ ប្រការនេះសំខាន់ណាស់ ពីព្រោះយុទ្ធសាស្ត្រចូលពាក់ព័ន្ធ ដែលបានគូសវាស និងបកស្រាយដោយរដ្ឋការ អូបាម៉ា បានផ្តោតទៅលើការពង្រឹងអាស៊ាន ជា “ស្ទាំង” នៃនិម្មាបកម្មសេដ្ឋកិច្ចនិងសន្តិសុខនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ត្រូវការ អាស៊ាន រឹងមាំ
ចេញពីទស្សនៈភូមិយុទ្ធសាស្ត្រសហរដ្ឋអាមេរិក អាស៊ាន ដែលកាន់តែរឹងមាំតំណាងអោយផែនគ្រឹះកាន់តែរឹងមាំសំរាប់ការកសាងស្ថាប័នតំបន់។ អាស៊ាន ដែលបានសមាហរណកម្ម ក៏មានសង្គតភាពជាមួយនឹងការអនុវត្តតាមនូវវិធីផ្អែកតាមវិន័យតំបន់ សំរាប់ការអភិវឌ្ឍន៍ និងការដោះស្រាយទំនាស់។ ទស្សនៈទាននេះ ស្ថិតនៅជាស្នូលនៃការអន្តរាគមន៍របស់រដ្ឋមន្ត្រីការបរទេស ហ៊ីឡារី គ្លីនតុន នៅឯវេទិកាតំបន់អាស៊ាន នៅ ហាណូយ កាលពីខែ កក្កដា ឆ្នាំ ២០១០។ សហរដ្ឋអាមេរិក កំពុងវិនិយោគក្នុងស្ថាប័នពាក់ព័ន្ធនឹង អាស៊ាន នានា ដូចជា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និង កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារប្រទេស អាស៊ាន បូក (ADMM+) ជាដើម។ សហរដ្ឋអាមេរិក បានចុះហត្ថលេខាសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងបានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំលេខាធិការដ្ឋានអាស៊ាន នៅហ្សាការតា។
ការលេងល្បែងនិម្មាបកម្មពាក់ព័ន្ធនឹងអាស៊ាន គឺជាការប្តេជ្ញាមួយយូរអង្វែង។ អាស៊ាន កំពុងតែវិវត្តន៍ តែបច្ចុប្បន្ននៅមិនទាន់ជារចនាសម្ព័ន្ធ ឬក៏មានវប្បធម៌ទម្លាប់ទៅនឹងការសន្ទនា និងការទូត អាស្រ័យតាមលទ្ធផលនៅឡើយទេ។ យ៉ាងណាក្តី អាស៊ាន បានបង្ហាញថាខ្លួនចង់បង្កើនការប្រឹងប្រែង និងបានចាប់ផ្តើមផ្តល់តម្លៃជាយុទ្ធសាស្ត្រច្បាស់ៗ ហើយ។
ដោយនៅតែរក្សាការប្តេជ្ញាចំពោះវេទិកាអាស៊ីបូព៌ា និងនិម្មាបកម្មតំបន់ ក្នុងកម្រិតនយោបាយមួយសមស្រប នឹងធ្វើអោយសហរដ្ឋអាមេរិកមានការប្រឈមនៅជិតពាក់កណ្តាលអាណត្តិ។ ក្នុងតំបន់មួយដែលសំខាន់ដូចជាអាស៊ីប៉ាស៊ីហ្វិក តើសហរដ្ឋអាមេរិកអាចធ្វើមានការចូលរួមប្រចាំឆ្នាំរបស់ប្រធានាធិបតី ជាមួយស្ថាប័នទាំងឡាយដែលមិនទាន់មានរចនាសម្ព័ន្ធ ដើម្បីធានាថា បញ្ហាតឹងតែងបំផុត សូម្បីតែបញ្ហាមានភាពរសើបខ្ពស់ នឹងស្ថិតនៅលើរបៀបវារៈ ដែលច្បាស់ថា នឹងអោយមន្ត្រីថ្នាក់ខ្ពស់រៀបចំសំរាប់ថ្នាក់ដឹកនាំស្រាយបញ្ហា និងធ្វើការសំរេចចិត្ត បានរបៀបណា? ចម្លើយ អាស្រ័យទៅនឹង ការកើនឡើងនៃការវិនិយោគរបស់សហរដ្ឋអាមេរិក ក្នុងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តប្រាំរបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក (អូស្ត្រាលី ជប៉ុន កូរ៉េ ហ្វីលីពីន និងថៃ) ដើម្បីជួយពង្រឹងអាស៊ាន និងជំរុញរបៀបវារៈអាស្រ័យនឹងលទ្ធផល។
របៀបវារៈនោះ រាប់បញ្ចូលនូវ ការអភិវឌ្ឍន៍ភាពជាដៃគូថ្មី ជាមួយបណ្តាប្រទេសទាំងឡាយ ដែលមានបន្ទាត់យុទ្ធសាស្ត្ររួមជាមួយសហរដ្ឋអាមេរិក ដូចជា ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី និងវៀតណាម ហើយ កសាងសមត្ថភាព និងជំនឿទុកចិត្ត ក្នុងបណ្តាប្រទេសដែលមានការរីកចំរើនតិច ដូចជា កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
ក្នុងពេលជាមួយគ្នា សហរដ្ឋអាមេរិក ត្រូវតែបន្តការវិនិយោគក្នុងការកសាងទំនាក់ទំនងជាមួយចិន។ សហរដ្ឋអាមេរិក មានរចនាសម្ព័ន្ធត្រឹមត្រូវមួយចំនួនហើយ ដើម្បីធ្វើការប្រាស្រ័យទាក់ទង និងដោះដូរទស្សនៈគ្នា ដែលនឹងកសាងជាជំនឿទុកចិត្ត និងសមត្ថភាព ដើម្បីសហការក្នុងវិស័យកាន់តែច្រើនឡើង យោងតាមការឈានទៅនៃពេលវេលា។ ចំណុចដែលខ្សោយបំផុត ក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក/ចិន នៅតែជាការសន្ទនាការរវាងយោធានិងយោធា វិស័យមួយដែលសហរដ្ឋអាមេរិក នៅតែបន្តជំរុញអោយមានការវឌ្ឍនភាព។
ទីតាំងពាណិជ្ជកម្មនៅមិនទាន់រៀបរយ
សំរាប់អ្នកដែលមានហេតុផលដើម្បីចោទសួរ ឬប្រជែងនឹងការចេញមុខជាថ្មីរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើអោយមានការពាក់ព័ន្ធជាយុទ្ធសាស្ត្រ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺ កង្វះសង្គតភាពយ៉ាងសំខាន់ក្នុងវិស័យពាណិជ្ជកម្ម។ ពួកគេលើកហេតុផលថា សហរដ្ឋអាមេរិកកំពុងតែគាំទ្រអាស៊ានរឹងមាំមួយ លើរណសិរ្សសន្តិសុខ និងនយោបាយ តែ ថា សហរដ្ឋអាមេរិកក៏មានការរីករាយដើម្បីនឹងបែងចែកអាស៊ាន ពេលដែលនិយាយពីពាណិជ្ជកម្ម។
បញ្ហាគឺថា មានសមាជិកអាស៊ានតែបួនទេ (ប្រ៊ុយណេ ម៉ាឡេស៊ី សឹង្ហបុរី និងវៀតណាម) ត្រូវបានរាប់បញ្ចូលក្នុងការចរចា ភាពជាដៃគូទូទាំងតំបន់ប៉ាស៊ីហ្វិក ដែលមានប្រាំបួនប្រទេស ដែលសហរដ្ឋអាមេរិក ថា ជាស្នូលនៃគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួននៅអាស៊ី។ ប្រទេស សមាជិក ភាពជាដៃគូទូទាំងតំបន់ប៉ាស៊ីហ្វិក បានប្រកាសថា មានតែសមាជិកនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ទេ ដែលអាចទទួលការពិចារណាអោយចូលបាន។ តែ ប្រទេសអាស៊ានបីទៀត កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា មិនមែនជាសមាជិក APEC ដូចនេះ មិនអាចមានសិទ្ធចូលរួមទេ។
និយាយដោយពាក្យផ្សេងវិញ វា មានការប្រទាំងប្រទើសគ្នារវាងយុទ្ធសាស្ត្រសហរដ្ឋអាមេរិក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងគោលនយោបាយពាណិជ្ជកម្មសហរដ្ឋអាមេរិក។ ខណៈដែលសហរដ្ឋអាមេរិក និយាយថា ខ្លួនចង់ធ្វើអោយអាស៊ានរឹងមាំ និងសមាហរណកម្ម កម្មវិធីពាណិជ្ជកម្មសំខាន់របស់ខ្លួន សំរាប់តំបន់គិតចូលប្រទេសតែបួនទេ ក្នុងចំណោមប្រទេសសមាជិក ១០ របស់អាស៊ាន ហើយតែ ៧ ទេ ក្នុងចំណោមទាំង ១០ ដែលមានសិទ្ធនឹងទទួលការរាប់បញ្ចូល។
រវាង ភាពជាដៃគូទូទាំងប៉ាស៊ីហ្វិក ជាមួយ យុទ្ធសាស្ត្រធំជាងនេះ
ជនអាមេរិកនាំមុខមួយចំនួន ដែលពាក់ព័ន្ធនឹងជំហរសហរដ្ឋអាមេរិកនៅអាស៊ី បានអំពាវនាវអោយសហរដ្ឋអាមេរិក បកស្រាយអោយបានច្បាស់នូវ គោលដៅយូរអង្វែងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហរដ្ឋអាមេរិក/អាស៊ាន ដើម្បីជួយភ្ជាប់គម្លាតនេះ។ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក និងសមាជិកសំខាន់ នៃគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា លោក Richard Lugar នៃគណៈបក្សសាធារណរដ្ឋមកពី Indiana និងគណៈកម្មការយុទ្ធសាស្ត្រសហរដ្ឋអាមេរិក/អាស៊ាន នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) យល់ស្របតាមគំនិតនេះ។
ប្រទេសនានា រាប់ចូលប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូហ្សីឡឹន និងឥណ្ឌា មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន។ បន្ថែមលើនោះ សមាជិកទាំងអស់នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា រំពឹងថាមានសហរដ្ឋអាមេរិក និងរុស្ស៊ីផង ក៏មានកិច្ចព្រមព្រៀងសេដ្ឋកិច្ចម្យ៉ាងៗ ជាមួយអាស៊ានដែរ។ ការអោយនិយមន័យរបស់ប្រទេសទាំងនេះចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាគច្រើនខុសពីនិយមន័យរបស់សហរដ្ឋអាមេរិក ហើយមិនមានប្រទេសណាមួយប្រកាន់យកវិធីដែលគ្រប់ជ្រុងជ្រោយ កំរិតខ្ពស់ និងមានការចងដោយផ្លូវច្បាប់ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចដែលសហរដ្ឋអាមេរិកធ្វើនោះទេ។ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ត្រូវបានផ្តល់សិទ្ធអំណាចអោយចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយសភា តែមិនមានសិទ្ធអំណាចផ្លូវច្បាប់ចរចាកិច្ចព្រមព្រៀងជាមួយកម្រិតទាប ដែលមិនបានការសម្រេចយល់ព្រមពីនីតិបញ្ញត្តិទេ។
យ៉ាងនេះក្តី វានៅតែមានច្រកសំរាប់សហរដ្ឋអាមេរិក។ រឿងដែលល្អគឺថា ឡាវ កំពុងតែសកម្ម ដើម្បីបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) អាចថានៅដំណាច់ឆ្នាំ ២០១២ ហើយនៅពេលដែលរឿងនោះវាកើតឡើង សមាជិកសភាអាស៊ានទាំងអស់ នឹងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ បន្ថែមលើនេះ បើ មីយ៉ាន់ម៉ា បន្តធ្វើអោយមានវឌ្ឍនភាព ក្នុងការកែទម្រង់នយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អាចនឹងត្រូវបន្ថយ ហើយ សហរដ្ឋអាមេរិកនឹងមានសមត្ថភាពដោយគ្មានអ្វីរារាំងតាមផ្លូវរចនាសម្ព័ន្ធ ដើម្បីនឹងចូលពាក់ព័ន្ធអាស៊ាន លើសមរភូមិសេដ្ឋកិច្ច និងធ្វើការដើម្បីភ្ជាប់គោលដៅផ្អែកលើ ភាពជាដៃគូទូទាំងប៉ាស៊ីហ្វិក មិនមែនសំរាប់តែអាស៊ានទេ តែគ្រប់សមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
ដោយ ភ្ជាប់គោលបំណងនៃការប្រឹងប្រែងភាពជាដៃគូទូទាំងប៉ាស៊ីហ្វិក ដើម្បីបង្កើតអោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកំរិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ នៅទូទាំងអាស៊ីបាស៊ីហ្វិក ទៅនឹងការចូលពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងអាស៊ាន គឺជាការ រុលទៅមុខដ៏ចាំបាច់ ដើម្បីនឹងផ្គូរផ្គងគោលនយោបាយពាណិជ្ជកម្មសហរដ្ឋអាមេរិក ជាមួយនឹងយុទ្ធសាស្ត្រធំជាងនេះរបស់ប្រទេស។ វាក៏ជាជំហានមួយចាំបាច់ ឆ្ពោះទៅអោយចិនទុកចិត្ត ដើម្បីនឹងធ្វើសកម្មភាពគោរពទៅតាមវិធាននៃល្បែង ហើយយល់ព្រមគោរពតាមនិយាមដែលខ្លួនបានបង្កើតក្នុងការពិភាក្សាជាមួយប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សកម្មភាពសំខាន់ៗ សំរាប់សហរដ្ឋអាមេរិក ដើម្បីនឹងចាត់អោយមានឡើង សំដៅអនុវត្តអោយបានគោលដៅនេះ រួមមានដូចតទៅ៖
១. ប្រកាសភាពជាដៃគូសេដ្ឋកិច្ចសហរដ្ឋអាមេរិក/អាស៊ាន នៅឯកិច្ចប្រជុំ មេដឹកនាំសហរដ្ឋអាមេរិក/អាស៊ាន នៅក្រុងភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១២។ ដើម្បីត្រៀមអោយការប្រកាសនេះ សហរដ្ឋអាមេរិក ត្រូវតែពិភាក្សាជាមួយបណ្តាប្រទេសអាស៊ាននានា ជាសមូហភាព និងជាទ្វេភាគី ហើយស្វែងរកការគាំទ្រ (ក) ចំពោះ ការប្រកាសពីការបង្កើនពាណិជ្ជកម្ម សហរដ្ឋអាមេរិក/អាស៊ាន និង កិច្ចព្រមព្រៀងក្របខណ្ឌការវិនិយោគ និង (ខ) ការបង្កើតជាយានហៅថា ភាពជាដៃគូសេដ្ឋកិច្ចសហរដ្ឋអាមេរិក/អាស៊ាន។ នេះ អាចជាក្របខណ្ឌដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសភាពជាដៃគូតំបន់អាស៊ីប៉ាស៊ីហ្វិក អាចនឹងរៀបរាប់ជូនទៅសមាជិកអាស៊ានផ្សេងទៀត ស្តីពីស្ថានភាពនៃការចរចាភាពជាដៃគូទូទាំងតំបន់ប៉ាស៊ីហ្វិក បង្កើតជាក្រុមការងារសហរដ្ឋអាមេរិក/អាស៊ាន ដើម្បីគាំទ្រប្រទេសជាសមាជិក ដែលចង់ចូលក្នុង ភាពជាដៃគូទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអភិវឌ្ឍផែនការកសាងសមត្ថភាពដែលមានការកំណត់គោលដៅ និងមានធនធានគ្រប់គ្រាន់ សំរាប់សមាជិកដែលចង់ចូលរួមដែរ តែត្រូវការនូវការគាំទ្រ។
ភាពជាដៃគូសេដ្ឋកិច្ចសហរដ្ឋអាមេរិក/អាស៊ាន ត្រូវកសាងឡើង និងធ្វើវិត្ថារកម្ម លើទំរង់នៃកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មសហរដ្ឋអាមេរិក/ហ្វីលីពីន ដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ (កិច្ចព្រមព្រៀង គិតចូលនូវការប្តេជ្ញាជាក់លាក់មួយចំនួនស្តីពីការសម្រួលពាណិជ្ជកម្ម ដូចជា ការសម្រួលនីតិវិធីគយ និងតម្លាភាពនៃរដ្ឋបាលគយ ជួយជំរុញពាណិជ្ជកម្មទ្វេភាគី ក្នុងផលប្រយោជន៍រវាងប្រទេសទាំងពីរ។ កាលពីឆ្នាំកន្លងទៅ ពាណិជ្ជកម្មទំនិញ និងសេវាទៅ/មក ហ្វីលីពីន/សហរដ្ឋអាមេរិកមានទំហំ ២០ ពាន់លានដុល្លារ - www.ustr.gov)។ ការនេះនឹងធ្វើអោយសហរដ្ឋអាមេរិក និងប្រទេសសមាជិកអាស៊ាន ចរចា និងធ្វើការប្តេជ្ញាមានចរិតបង្គាប់អោយគោរពចំពោះជំពូកពន្ធគយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខ្នាតពិភពលោក។ ការនេះ សមនឹងត្រូវបានធ្វើវិត្ថារកម្មរាប់បញ្ចូលនូវជំពូកនានាឯទៀត ដែលអាចនឹងបម្រើជាផ្នែករួមសំខាន់ៗ សម្រាប់រៀបចំអោយមានការចូលជាសមាជិកភាពជាដៃគូទូទាំងតំបន់ប៉ាស៊ីហ្វិក។
២. ត្រូវកែសម្រួលភាពមានសិទ្ធទទួលអោយចូលជាសមាជិកនៃ ភាពជាដៃគូទូទាំងតំបន់ប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិក ត្រូវតែធ្វើការដោយស្ងៀមស្ងាត់ជាមួយសមាជិកឯទៀតៗ នៃ ភាពជាដៃគូទូទាំងតំបន់ប៉ាស៊ីហ្វ៊ិក ដើម្បី កែសម្រួលពាក្យពេជន៍ ស្តីពីការទទួលសិទ្ធចូលជាសមាជិក ដើម្បីបើកទូលាយសមាជិកភាព អោយដល់បណ្តាប្រទេសសមាជិក APEC និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។នេះ មិនមានន័យថា សមាជិក APEC និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាទាំងអស់ ត្រៀមខ្លួនសូមចូលជាសមាជិក ភាពជាដៃគូទូទាំងតំបន់ប៉ាស៊ីហ្វ៊ិក ក្នុងពេលឆាប់ៗ ខាងមុខណាមួយនោះទេ តែវាជៀសពីការជាប់អន្ទាក់នៃការមិនរាប់ពួកគេចូល និងការធ្វើអោយមានជារណ្តៅ យុទ្ធសាស្ត្រពាណិជ្ជកម្មធំមួយ និងទុកជាមុន ប្រឆាំងនឹងយុទ្ធសាស្ត្រតំបន់ដែលអាចគណនានិងជាប់លាប់យូរអង្វែងបាន។
៣. ផ្តើមគំនិត ភាពជាដៃគូសេដ្ឋកិច្ចកិច្ចប្រជុំកំពូលអាស៊ីបូព៌ាមួយ។ កសាងអោយមានការគាំទ្រក្នុងក្រុមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីមានផែនការសមាហរណកម្មសេដ្ឋកិច្ច ដែលនឹងមានសង្គតភាពជាមួយ ភាពជាដៃគូសេដ្ឋកិច្ចសហរដ្ឋអាមេរិក/អាស៊ាន ហើយផ្តល់ការកសាងសមត្ថភាព ដើម្បីសមាជិកកិច្ចប្រជុំកំពូលអាស៊ីបូព៌ាទាំងអស់ អាចនឹងមានបំណងចូលរួមក្នុង ភាពជាដៃគូទូទាំងតំបន់ប៉ាស៊ីហ្វ៊ិក។
ផែនការនេះត្រូវគិតចូលនូវការប្រឹងប្រែងដែលផ្តោតការយកចិត្តទុកដាក់ ចំពោះការសម្របសម្រួលកម្មវិធីជំនួយ ក្នុងប្រទេសកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការកសាងសមត្ថភាព សំរាប់ប្រទេសសមាជិកដែលមានការរីកចម្រើនតិច ត្រៀមរៀបចំប្រទេសទាំងនោះអោយចូលរួមជាមួយ ភាពជាដៃគូទូទាំងតំបន់ប៉ាស៊ីហ្វ៊ិក ជាសមាជិកពេញសិទ្ធ។ នេះ ជាដំណើរមួយដែលយូរអង្វែង តែវាក៏អាចជួយកសាងនូវជំនឿទុកចិត្ត កិច្ចសហប្រតិបត្តិការ និងដឹងបានពីបេសកកម្មរួមក្នុងចំណោមបណ្តាប្រទេសសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
៤. ផ្តោតឡើងវិញការយកចិត្តទុកដាក់ពិភាក្សាការអភិវឌ្ឍន៍ពាណិជ្ជកម្ម/សេដ្ឋកិច្ចសហរដ្ឋអាមេរិក/ឥណ្ឌូនេស៊ី ក្រោមភាពជាដៃគូគ្រប់ជ្រុងជ្រោយសហរដ្ឋអាមេរិក/ឥណ្ឌូនេស៊ី ដែលមានស្រាប់។ ក្រុមអ្នកជំនាញនឹងទទួលស្គាល់ថា ការសម្របសម្រួលជាមួយឥណ្ឌូនេស៊ី ជាទិដ្ឋភាព សំខាន់មួយក្នុងយុទ្ធសាស្ត្រនេះ។ ឥណ្ឌូនេស៊ី បានផ្តល់ជាសូចនាករយ៉ាងច្បាស់លាស់ថា ខ្លួនមិនទាន់ត្រៀមរួចរាល់ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីទៀតទេ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន/ចិន ជាកត្តាមួយដែលធ្វើអោយរដ្ឋមន្ត្រីពាណិជកម្មមួយមុនរបស់ប្រទេសត្រូវបាត់បង់នូវមុខតំណែងរបស់ខ្លួន។ ឥណ្ឌូនេស៊ី មានគោលដៅច្បាស់លាស់ សំរាប់ការវិនិយោគទុនត្រង់ពីបរទេស ហើយពាណិជ្ជកម្មកំពុងតែមានសារសំខាន់ខ្លាំងឡើងចំពោះសេដ្ឋកិច្ចធំបំផុតនៃអាស៊ាននេះ។
ដោយដូរការពិភាក្សា ពី សមាជិកភាព ភាពជាដៃគូទូទាំងតំបន់ប៉ាស៊ីហ្វ៊ិក ឬ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទៅបញ្ហាថា តើធ្វើយ៉ាងណាដើម្បីរៀបរយអោយបានល្អឡើង និងសម្របភ្នាក់ងារជំរុញពាណិជ្ជកម្មសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី អោយស៊ីគ្នានឹងសេចក្តីត្រូវការនាពេលបច្ចុប្បន្ន កំណត់គោលដៅរួមអោយបាន (ដោយសារមានច្រើន) ហើយផ្តោតការយកចិត្តទុកដាក់ លើបញ្ហាទាំងនេះក្នុងពេលខាងមុខដ៏ខ្លី ឬមធ្យម នឹងជួយផ្តល់កម្លាំងដល់អ្នកកែសម្រួល ហើយត្រៀមប្រទេសទាំងពីរអោយដើរទៅមុខ ក្រោយពីការបោះឆ្នោតនៅក្នុងឆ្នាំ ២០១២ និង ២០១៤។
៥. អញ្ជើញចិន។ សហរដ្ឋអាមេរិក ត្រូវតែនាំមុខនៅក្នុងការធានាថា ចិន និងក្រុមហ៊ុននានារបស់ខ្លួន ទទួលការស្វាគមន៍អោយចូល ភាពជាដៃគូទូទាំងតំបន់ប៉ាស៊ីហ្វ៊ិក និងភាពជាដៃគូសេដ្ឋកិច្ចកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ គោលដៅយូរអង្វែងរបស់សហរដ្ឋអាមេរិក នៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក តាមនិយមន័យត្រូវរាប់បញ្ចូលនូវសេដ្ឋកិច្ចធំជាងគេបង្អស់នៃតំបន់។ ការបញ្ជូនសញ្ញាមួយនេះអោយបានហ្មឺងម៉ាត់ និងអោយបានញឹកញាប់ នឹងជួយធានាដល់ដៃគូសហរដ្ឋអាមេរិកទាំងឡាយនៅជុំវិញអាស៊ី ថា សហរដ្ឋអាមេរិក មិនទាមទារអោយធ្វើការជ្រើសរើសរវាងចិន និងសហរដ្ឋអាមេរិកទេ តែ ផ្ទុយទៅវិញ ជួយរកផ្លូវដើម្បីអោយអ្នកចូលរួមទាំងអស់ពាក់ព័ន្ធនឹងការប្រឹងប្រែងសមាហរណកម្មតំបន់ផ្អែកតាមវិធាននានា។
វាជាការសំខាន់ណាស់ សំរាប់សហរដ្ឋអាមេរិក ដើម្បីនឹងតម្រឹមតម្រង់ភាពប្រទាំងប្រទើសគ្នាដែលគិតថាមាន រវាងយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិករបស់ខ្លួន និងគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនសំរាប់តំបន់។ គន្លឹះនៃការអនុវត្តអោយបានសម្រេចនូវគោលដៅនេះ ស្ថិតនៅកៀកនឹងដៃហើយ។ ធ្វើការដោយប្រុងប្រយ័ត្នជាមួយពួកគេ ទាមទារអោយមានការទូតផ្តោតការយកចិត្តទុកដាក់ ការសម្របសម្រួលនូវសារ និងវិធីនានា ក្នុងចំណោមភ្នាក់ងារសហរដ្ឋអាមេរិក និងរវាងរដ្ឋបាល និងសមាជ ហើយក៏មានការប្តេជ្ញានយោបាយកម្រិតខ្ពស់ចំពោះតំបន់ផងដែរ។ ជាការវិនិយោគមួយដែលសមនឹងធ្វើ - តម្រឹមតម្រង់ពាណិជ្ចកម្ម និងសេដ្ឋកិច្ច ជាមួយយុទ្ធសាស្ត្រធំជាងនេះ ជាគន្លឹះចំពោះការលើកកំពស់សន្តិសុខតំបន់ និងការស្រាយទំនាស់ក្នុងតំបន់ដែលមានការរសើបនានា ដូចជា សមុទ្រចិនភាគខាងត្បូងជាដើម៕
សហរដ្ឋអាមេរិក៖ គម្លាតពាណិជ្ជកម្ម និងយុទ្ធសាស្ត្រធំជាងនៅអាស៊ី