Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

បូ (​ស៊ី​ឡៃ​) បង្ហាញ​ធាតុពិត​របស់​ចិន​?

ហៀ​ល វែ​ល​ឌី

​ថ្មីៗ នេះ បក្សកុម្មុយនិស្ត​ចិន ក្នុង​សមាជជាតិ​ប្រជាជន​ចិន បានប្រកាស​ដក​លោក បូ ស៊ី​ឡៃ ចេញពី​តំណែង​ជា​ប្រមុខ​បក្ស​ក្រុង Chongqing ធ្វើអោយមាន​ការបកស្រាយ​ផ្សេងៗ ជាច្រើន រហូតដល់​ថា​សារពត៌មាន​លោកខាងលិច​មួយចំនួន ផ្សាយ​ថា​មានការ​ប្រុងប្រៀប​ធ្វើ​រដ្ឋប្រហារ​ផង​។ មកទល់​គ្នា​នឹង​ពេលនេះ ក៏មាន​អ្នកវិភាគ​មួយចំនួន​បដិសេធ និង​អះអាងថា ពត៌មាន​ថា​អាចមាន​រដ្ឋប្រហារ​នៅ​ប្រទេស​ចិន មិនមាន​អ្វី​ជាការ​ពិត​ទេ តែ ការដែល​ពត៌មាន​តាម​អាំងទែរ ណែ​ត​បានធ្វើអោយ​មានការ​រំជើបរំជួល​លើ​ពិភពលោក​ទាំងមូល ពិសេស​អ្នក​ប្រើ​អាំងទែរ​ណែ​ត​ប្រមាណ ៣០០ លាន​នាក់​នៅ​ប្រទេស​ចិន គឺជា​ប្រការ​គួរអោយ​ព្រួយបារម្ភ​មិនតូច​ទេ សំរាប់​មេដឹកនាំ​ចិន​។ តទៅ​ជា​មតិ​របស់លោក Benjamin A Shobert កាលពី​ថ្ងៃ ២៣ មិនា ក្នុង វ៉ែ​ប​សាយ​ត៍ព​ត៌មាន Asia Times ៖

ការចាកចេញ​របស់លោក បូ ស៊ី​ឡៃ ជា​លេខា​នៃ​គណៈកម្មាធិការ​ក្រុង Chongqing នៃ​បក្សកុម្មុយនិស្ត​ចិន បាន​ទុកអោយ​គ្រប់ៗ គ្នា ដែល​ចាប់អារម្មណ៍​អំពី​ការវិវត្តន៍​នៃ​ប្រទេស​ចិន អេះ​ក្បាល រក​យល់​មិន​ឃើញថា អ្វី​ទៅ​ដែល​ធ្វើអោយមាន​ការចាកចេញ​ភ្លាមៗ និង​ដោយ​បង្ខំ​របស់គាត់​។ ការច្របូកច្របល់​ទាំង​ខាងក្នុង និង​ក្រៅប្រទេស​ចិន បាន​បន្ត​រហូតមកទល់​គ្នា​នឹង​ថ្ងៃ​ពុធ នេះ ខណៈដែល​អ្នកឃ្លាំមើល​ចិន ជាច្រើន ដែល​ចង់ភ្ជាប់​ការចាកចេញ​របស់លោក បូ ទៅក្នុង​ទស្សនៈ​មាន​ពីមុនមក​មួយចំនួន​ស្តីពី​ចិន បាន​ផ្តល់នូវ​ការបកស្រាយ​ផ្ទាល់​រៀងខ្លួន​។​

​ការពិតជា​មូលដ្ឋាន មិនមាន​អ្វីដែល​មិន​ចុះសម្រុង​គ្នា​ទេ​។ ក្នុងសម័យ​ប្រជុំ​សមាជជាតិ​ប្រជាជន​ចិន ថ្ងៃ ១៥ មិនា ការដកតំណែង​លោក បូ ត្រូវបាន​ធ្វើជា​សាធារណៈ​។ គិតពី​បុគ្គលិកលក្ខណៈ មាន​មនុស្ស​តិច​ណាស់​ដែល​ជំទាស់​ថា បូ ជា​អ្នកនយោបាយ​ដែល​លេចមុខ និង​ល្បី ឈ្មោះ​បំផុត​របស់​ចិន​។ ប្រជា​ប្រី​យ៍​ភាព​របស់លោក បូ កើតឡើង​ពី​ជោគជ័យ​នៃ​អ្វីដែល​ត្រូវបាន​គេ​ហៅថា គំរូ Chongqing​។ គំរូ​នេះ ជំរុញអោយមាន​ការចូល​ពាក់ព័ន្ធ​របស់​រដ្ឋ​ខ្លាំង​ឡើង នៅក្នុង​វិស័យសេដ្ឋកិច្ច ខណៈដែល​ធ្វើ​សេវាកម្ម​សង្គម​ផង និង​ចំណោទ​ធំៗ អំពី​វិសមភាព​សង្គម ដែលជា​ធាតុ​ផ្សំ​សំខាន់​នៃ​គំនិត​ផ្តើម​របស់​រដ្ឋាភិបាល​មូលដ្ឋាន​។ លោក បូ បាន​ប៉ះពាល់​ដល់​ផ្នែក​ដែលមាន​ភាព​រសើប​មួយ​ក្នុង​ម​រត​ក៌​នយោបាយ​របស់​ចិន នៅពេលដែល​គាត់​បាន​លើកដម្កើង​ស្មារតី​របស់ ម៉ៅ (​សេទុង​) ដោយ​លើកទឹកចិត្ត និង​ដឹក​នាំអោយ​មានការ​ច្រៀង​ជា​សាធារណៈ​នូវ​អ្វីដែល​ហៅថា “​ចំរៀង​ក្រហម​”​។ ទើបតែ​ពេល​ថ្មីៗ បំផុត​នេះ គាត់​ត្រូវ​បានដាក់​ក្នុងស្ថានភាព​មួយ​លំបាក ដោយសារតែ​ការខុស​ភ្លាត់ និង​រួច​ទៅ​ការចាប់ខ្លួន​អនុ​សេនី​ថ្នាក់​កំពូល​របស់លោក គឺ Wang Lijun បន្ទាប់ពី​ការប៉ុនប៉ង​របស់ លោក Wang ក្នុងការ​ស្វែងរក​ការ ជ្រកកោន​នយោបាយ​ក្នុង​កុងស៊ុល​សហរដ្ឋអាមេរិក នៅ Chengdu រដ្ឋធានី​នៃ​ខេត្ត ស៊ី​ឈួន ដែល​នៅជាប់​នឹង​ព្រំដែន​ជាមួយគ្នា​នឹង Chongqing​។​

​សរុប​រួម​ទៅ ការបកស្រាយ​បីយ៉ាង អំពី​ថា​តើ​អ្វី​ទៅ​នាំអោយមាន​ការចាកចេញ​របស់លោក បូ ហាក់ដូច​ជាមាន​ចំណុច​រួមគ្នា​បំផុត​។​

​ទីមួយ គឺ ថា គាត់​ជា​ឥស្សរជន​នយោបាយ​ដែលមាន​ការទាក់ទាញ​ខ្លាំងពេក​មួយរូប ដែល​ធ្វើអោយមាន​ការចាប់អារម្មណ៍​ចំពោះ​ការគោរព​បុគ្គល ដែល​ថ្នាក់ដឹកនាំ​របស់​ចិន មិនអាច​ដោះស្រាយបាន​។ ទទួល​ការគំរាមកំហែង​ដោយ​លោក បូ ពួកគេ​ក៏​យក​គាត់​ចេញពី​ការចាប់អារម្មណ៍​របស់​ជាតិ​។ ទី​ពីរ ការដែល​ចាំបាច់​ត្រូវតែ​បណ្តេញ​លោក បូ ចេញ ពីព្រោះ​មជ្ឈដ្ឋាន​អំណាច​បក្សកុម្មុយនិស្ត​ចិន ចង់​បញ្ជូន​សារ​ទៅ​ទាំង​ក្នុងប្រទេស ទាំង​ក្រៅប្រទេស អំពី​ទស្សនៈ​របស់ខ្លួន អំពី​គំរូ Chongqing​។ ទី​បី និង​ជា​ចំណុច​ចុងក្រោយ ការ​កំចាត់​របស់លោក បូ ចំពោះ Wang Lijun គឺជា​ការប៉ុនប៉ង​ដើម្បី​ខ្ទប់​រឿងក្តី​ពុករលួយ ដែល​អាចមាន​ការពាក់​ព័ន្ធ​ដល់​គ្រួសារ​របស់លោក បូ​។ ដោយ​ស្ថិតក្នុង​ស្ថានភាព​ជាប់កុន​ក្នុង​ឧបាយកល​នេះ លោក បូ ក៏ត្រូវ​បាន​បណ្តេញ​ពី​ការងារ​។ អ្នក​តាមមើល​ប្រទេស​ចិន​យូរ​មកហើយ​ភាគច្រើន ពិតជា​ប្រញាប់​នឹង​លើក​ហេតុផល​ថា ការពិត​នោះ​អាច​ថា​ជាការ​រួមផ្សំ​នូវ​កត្តា​ទាំងបី ក៏ដូចជា មានរឿង​ផ្សេងទៀត ដែល​នៅ​មិនទាន់​ទម្លាយ​ជា​សាធារណៈ​។​

​អ្វី​ដែលថា​ប្រហែល​ជាសំខាន់​ដូចគ្នា​ដែរ គឺ​ការ​ពិនិត្យមើល​ឡើងវិញ​អំពី អ្វីដែល​ផលប្រយោជន៍​អាមេរិក និង​អឺរ៉ុប ក្នុង​ការយក​លោក បូ ស៊ី​ឡៃ ចេញ គិត​ដូចម្តេច អំពី​ចំណោទ ការព្រួយបារម្ភ និង​ភាព​គ្មាន​សន្តិសុខ ដែល​លោកខាងលិច​ចិញ្ចឹម​ទុក​ចំពោះ​ចិន​។ ក្នុងការ​បោះឆ្នោត​អាមេរិក​មួយ ដែល​ពោរពេញ​ដោយ​ពាក្យសម្តី​អំពី​បុគ្គល និង​ការ​បំភ្លៃ​យ៉ាង​ក្រអឺតក្រទម សារជាតិ​លាក់កំបាំង​កាន់តែខ្លាំង​នៃ​នយោបាយ​របស់​ចិន បាន​ទុកអោយ​អ្នក​លោកខាងលិច​ជាច្រើន មានការ​ច្របូកច្របល់ ថា​តើ​ត្រូវ​យល់​យ៉ាងណា​ពី​សភាពការណ៍​នេះ ហើយក៏​រឹតតែ​ចង់​យល់​អោយ​កាន់តែច្រើន​ទៀត​។​

​ក្នុងន័យនេះ ភាគច្រើន​នៃ​អ្វីដែល​ជំរុញ​ការបកស្រាយ​របស់​អាមេរិក ស្តីពី រឿងរ៉ាវ បូ ស៊ី​ឡៃ គឺជា​ការប៉ុនប៉ង​ដើម្បី​នឹង​យល់​អោយបាន​ច្បាស់ តើ​ការកែ​ទំរង់​នយោបាយ និង​សេដ្ឋកិច្ច​របស់​ចិន កំពុងតែ​ទៅតាម​ទិស​ណា​។ មួយចំណែក​ធំ ដោយសារតែ​កង្វះ​សន្តិសុខ​សេដ្ឋកិច្ច​ក្នុងពេល​បច្ចុប្បន្ន​របស់​អាមេរិក ទំនាក់ទំនង​សហរដ្ឋអាមេរិក​/​ចិន បាន​ឈានចូល​ស្ថានភាព​រដិបរដុប​មិន​ធ្លាប់​ដែលមាន​តាំងពី​រដ្ឋការ បៀ​ល គ្លី​ន​តុ​ន ធ្វើអោយមាន​ជាថ្មី​នូវ​ស្ថាន​ភាពជា​ប្រទេស​ទទួលបាន​ការអនុគ្រោះ​បំផុត របស់​ចិន​។ ដោយ​លាក់​នៅ​ពីក្រោយ​ការពិភាក្សា​បច្ចុប្បន្ន​អំពី​តួនាទី​របស់​ចិន ក្នុង​សេដ្ឋកិច្ច​អាមេរិក ជា​សំណួរ​ដ៏​ស៊ី​ជំរៅ​ទាក់ទង​ដល់​ភាពមិនច្បាស់លាស់ ដោយ​ពួក​អ្នកធ្វើ​គោលនយោបាយ​អាមេរិក អំពី​ថា តើ​ការកែ​ទំរង់​នយោបាយ​/​សេដ្ឋកិច្ច​របស់​ចិន នឹង​នាំយក​ទំនាក់ទំនង​នោះ​ទៅណា​។​

​ជា​វិបាក ការសម្រេច​របស់​ក្រុង​ប៉េកាំង នៅ​កណ្តាល​ផែនការ​ជំរុញ​សេដ្ឋកិច្ច​របស់ខ្លួន ធ្វើ អោយមាន​របៀបរៀបរយ​ឡើង​នូវ ការអនុវត្ត​មាន​ប្រភព​ក្នុងស្រុក​យូរ​មកហើយ តាមរយៈ​គោលនយោបាយ​កែប្រែ​ថ្មី (​ន​វា​នុ​វត្ត​) ដែលមាន​ក្នុងស្រុក និង​ធ្វើការ​ប្រឹងប្រែង​ដើម្បី​អនុវត្ត​ឧស្សាហកម្ម​ខ្នាត​លើ​ជាពិសេស ក្នុង​បច្ចេកវិទ្យា​ស្អាត និង​ផ្នែក​វិទ្យាសាស្ត្រ​ជីវិត បានធ្វើអោយ​ជន​ជាច្រើន​នៅ​វ៉ាស៊ីនតោន ច្បាស់​ក្នុង​ចិត្ត​ថា ការកែទម្រង់​សេដ្ឋកិច្ច​របស់​ចិន​បាន​ឈានដល់​ចំណុច​លែង​ទៅមុខ​ហើយ​។​

​តែ ពេល ក្រុង​ប៉េកាំង បានបង្ហាញ​នូវ​បញ្ជី​ការវិនិយោគ​ត្រង់​បរទេស​ថ្មីៗ បំផុត នៅ​ដំណាច់ឆ្នាំ ២០១១ ទិសដៅ​លើសលប់ ដែល​ឧស្សាហកម្ម​ទាំងនោះ​អោយ​ជាស​ញ្ញា គឺ​រដ្ឋាភិបាលកណ្តាល​ពេលនេះ​នឹង​អនុញ្ញាតអោយ​មានការ​វិនិយោគ​ត្រង់​បរទេស គឺ​ការបើកចំហរ មិនមែន​បិតបាំង​ទេ​។ សំណាញ់​នៃ​សញ្ញា​ច្របូកច្របល់​ទាំងនេះ មានន័យថា​ជន​ជាច្រើន​នៃ​ក្រុង​វ៉ាស៊ីនតោន ប្រញាប់​ក្នុងការ​លោត​ទៅរក​ព្រឹត្តិការណ៍​ដូចជា​ការចាកចេញ​រប​ស់ លោក បូ ជា​ភស្តុតាង​ថា ការកែ​ទំរង់​មួយ ឬក៏​អ្វី​ណាមួយ​ទៀត ជា​បំណង​ដ៏​ពិតៗ របស់​ថ្នាក់ដឹកនាំ​ចិន​។ ដោយសារ​ថា ក្រុង​វ៉ាស៊ីនតោន បាន​ភ្ជាប់​ការកែទម្រង់​សេដ្ឋកិច្ច​ជាមួយ​ការដែល​ចិន​មាន​រដ្ឋាភិបាល​ក្នុង​ទម្រង់​កាន់តែ​ប្រជាធិបតេយ្យ​ឡើង គន្លង​នៃ​ការកែ​ទំរង់​សេដ្ឋកិច្ច​របស់​ក្រុង​ប៉េកាំង ត្រូវបាន​ចាត់ទុកថា​សំខាន់​ត្រូវតែ​យល់​។​

​នយោបាយ​ពីក្រោយ​ការចាកចេញ​របស់ បូ ស៊ី​ឡៃ អាច​ថា​ជាការ​ជម្រុញ​ដោយ​បុគ្គលភាព​ទាំងស្រុង តែ នៅក្នុង​សហរដ្ឋអាមេរិក មនុស្ស​ជាច្រើន​ក៏​ចង់​នឹង​ជឿថា ការដែល​គាត់​ត្រូវបាន​ដកចេញ​ពីមុខ​តំណែង ចង្អុល​ទៅរក​ការអោយ​សញ្ញា​របស់​ចិន ដល់​អ្នក​នៅ​ខាងក្រៅ​ព្រំដែន​របស់ខ្លួន​ថា ប្រទេស​កំពុងតែ​ចាកចេញ​ឆ្ងាយ​ពី គំរូ Chongqing ឆ្ពោះទៅរក​អ្វីដែល​មានការ​និយាយ​ដល់​ថា​ជា គំរូ ក្វាង​ទុង (Guangdong Model)​។ គំរូ​ថ្មី​នេះ សង្កត់ធ្ងន់​ឡើង​ថែមទៀត​ពី​វិធិ​សាស្ត្រ​វិត្ថារ​កម្ម​សេដ្ឋកិច្ច តាមរយៈ​តម្លាភាព​កាន់តែ​ធំ​ឡើង និង​ការបើកចំហរ ក្នុង​រដ្ឋាភិបាល​។ Patrick Chovanec អ្នក​តាមមើល​ប្រទេស​ចិន ដែល​លោកខាងលិច​តាម​ស្តាប់​ច្រើន បង្រៀន​នៅ​សកលវិទ្យា​ល័យ Tsinghua បាន​សរសេរ​បន្ទាប់ពី​ការចាកចេញ​របស់ បូ ស៊ី​ឡៃ ថា “​ចង់​និយាយថា វា​ជា​ជោគជ័យ​មួយ​សំរាប់​ក្រុម​កែ​ទំរង់​សេរីនិយម (​ដូចដែល​បានលឺ​គេ​និយាយ​ជា​ញឹកញយ​) ទីបញ្ចប់​នៃ បូ ស៊ី​ឡៃ វា​ជាទី​បញ្ចប់​នៃ​គំរូ Chongqing ជាមួយគ្នា​។ ខ្ញុំ​មិនជា​ច្បាស់​ទេ​”​។​

​បើសិនជា​អ្នក​ខាងក្រៅ មិនត្រូវ​បកស្រាយ​ការចាកចេញ​របស់ បូ ស៊ី​ឡៃ ថា​ជាស​ញ្ញា​នៃ​ទិសដៅ​កែ​ទំរង់​សេដ្ឋកិច្ច និង​នយោបាយ នោះ​វា​សម​នឹង​ទទួលយកបាន​នូវ​អ្វីដែល​ទាំងអស់គ្នា​និយាយ​អំពី​ការ​ដាច់​សង្វាក់​កាន់តែ​ធំ​ឡើង​ក្នុង​បក្សកុម្មុយនិស្ត​ចិន​។ វា​ជា​រឿង​សាមញ្ញ​ទៅហើយ ពិសេស​ក្នុងចំណោម​អ្នក​ដែល​នៅ Capitol Hill ដើម្បី​នឹង​លឺថា បក្សកុម្មុយនិស្ត​ចិន ត្រូវបាន​គេ​និយាយ​ដល់​ដូចជា​អង្គភាព​តែមួយ​។ សមូហភាព​និយម ដែលមាន​នៅ​ជា​ស្នូល​នៃ​ទស្សនវិជ្ជា​នយោបាយ​សង្គមនិយម និង​កុ​ម្មុយ​និ​ស្ត​និយម ត្រូវបាន​បញ្ចាំង​ទៅលើ​អង្គ​ដឹកនាំ​របស់​ចិន ដែលជា​ការនិយាយ​សរុប​មួយ មើលរំលង​នូវ​ស្នាម​ប្រេះស្រាំ និង​សម្លេង​ខ្វែងយោបល់ ដែលមាន​នៅក្នុង​បក្ស​ខ្លួនឯង​។ ដោយ​គ្រាន់តែ មកពី​ទំនាក់ទំនង​សហរដ្ឋអាមេរិក​/​ចិន ស្ថិតក្នុង​កន្លែង​ជួបគ្នា​មួយ​ដែល​សំខាន់ និង​រសើប វា​ជាការ​សមស្រប​ណាស់​ដើម្បី​ទាញ​ចេញ​នូវ​ការសម្រេច​ជាក់ស្តែង​មួយ​អំពី ការចាកចេញ​ដោយ​បង្ខំ​របស់ បូ ស៊ី​ឡៃ ថា មាន​សម្លេង​ជាច្រើន​នៅក្នុង​បក្ស កំពុង​ជំរុញអោយមាន​គោលនយោបាយ​ខុសគ្នា ជាង​គោលនយោបាយ​ដែល​ក្រុង​ប៉េកាំង​បាន​ផ្តោតទៅលើ​។ អ្នកធ្វើ​គោលនយោបាយ​អាមេរិក​ដែល​វៃឆ្លាត នឹង​ចង់​គ្រប់គ្រង ការចូល​ពាក់ព័ន្ធ​រប​ស់លោក​ខាងលិច ជាមួយ ចិន ដើម្បីអោយ​សម្លេង​ខ្វែងយោបល់ និង​អ្នកនយោបាយ​មានគំនិត​កែ​ទំរង់​ជាង មិន​ត្រូវបាន​បណ្តេញចេញ​ពី​ដំណើការ​នយោបាយ​របស់​ប្រទេស​ដោយ​ងាយៗ​។​

​ប្រហែល​លើសពី​អ្វីៗ ទាំងអស់ ការបកស្រាយ​នូវ​អ្វីដែល​ឧប្បត្តិហេតុ បូ ស៊ី​ឡៃ មាន​ពាក់ព័ន្ធ​នឹង​អសន្តិសុខ​នៃ​បក្ស​កាន់អំណាច​របស់​ចិន វា​សំខាន់​សំរាប់​អ្នកធ្វើ​គោលនយោបាយ និង​អ្នកនយោបាយ​លោកខាងលិច នឹង​ស្វែងយល់​។ ស្ថិតក្នុង​អសន្តិសុខ​រួម​របស់ខ្លួន​នៃ​អាមេរិក ចំពោះ​ការ​រះ​ឡើង​របស់​ចិន វា​ក្លាយជា​រឿង​សាមញ្ញ ដើម្បី​នឹង​មើលឃើញថា ការដឹកនាំ​របស់​ប្រទេស​មិនអាច​នឹងមាន​អ្វី​ខុស​។ បញ្ហា​អ្វី​ក៏ដោយ ដែល​ពួកលោក​ខាងលិច​មាន​ក្នុង​គំនិត ជាមួយនឹង​គោលនយោបាយ​នានា​របស់​ក្រុង​ប៉េកាំង លទ្ធផល​ដែល​ពួកគេ​អាច​បង្កើតបាន​សំរាប់​ប្រទេស វា​លំបាក​នឹង​លើក​មក​ពិចារណា​ហេតុផល​ណាស់ តែ​យ៉ាងណាក្តី នៅ​ពីក្រោម​នៃ​ផ្ទៃ​ខាងលើ មាន​កប់​យ៉ាង​ជ្រាលជ្រៅ​នូវ​ភាព​ដាច់​សង្វាក់​គ្នា បញ្ហា​នានា និង​គ្រាប់បែក​កំណត់​ម៉ោង​ផ្ទុះ ដែល​ចិន​ត្រូវតែ​គ្រប់គ្រង​អោយបាន​ត្រឹមត្រូវ​។​

​អ្វីដែល​ថ្នាក់ដឹកនាំ​របស់​ចិន មានលទ្ធភាព​អនុវត្តបាន​ក្នុង​អតីតកាល​ជាង ២០ ឆ្នាំ​មកនេះ ជា​ប្រការ​គួរអោយ​ងឿងឆ្ងល់​ណាស់​។ បើសិនជា​អ្នកណាម្នាក់ យក​លទ្ធផល​សេដ្ឋកិច្ច​ដែល​ក្រុង​ប៉េកាំង​បាន​ផ្តល់អោយ​នោះ ហើយ​យក​លទ្ធផល​ទាំងនោះ​ទៅ​បណ្តុះ​វា​នៅ​អាហ្វ្រិក​ខាងលិច លោកខាងលិច​ដែលមាន​ការអភិវឌ្ឍន៍ ពិតជា​នឹង​អបអរ​លទ្ធផល​ទាំងនោះ ដោយសារ​ថា​ការ​បដិរូប​ជា​វិធី​ល្អ​បំផុត​។ ក៏ប៉ុន្តែ ពីព្រោះ​ចិន​សព្វថ្ងៃ​កំពុង​បង្ហាញខ្លួន​ជាការ​ប្រឈម​ជា​យុទ្ធសាស្ត្រ ជា​មនោគមវិជ្ជា និង​នយោបាយ ចំពោះ​គោល​គំនិត​ដែល​ត្រូវបាន​ដុសខាត់​យូរ​មកហើយ និង​យ៉ាង​ជ្រាលជ្រៅ​របស់លោក​ខាងលិច លទ្ធផល​ដែល​ខ្លួន​សមិទ្ធិ​បាន ត្រូវបាន​មើល​ជាការ​ចំអកឡកឡឺយ និង​ប្រកបដោយ​ក្តី​សង្ស័យ ជាង​សា​គុណ​។​

​សូម្បីតែ​ជាមួយ​សមិទ្ធិផល​គួរអោយ​ពិភាល់​ទាំងនេះ​នៅក្នុង​ដៃ​យ៉ាង​ណែន ក្រុង​ប៉េកាំង ដឹងថា ភាគច្រើន​នៃ​ប្រទេស​នៅតែ​ជាប់គាំង​ក្នុង​ភាពក្រីក្រ​ខាង​ដាំ​ដុះ ដែល​ការទទួលបាន​នូវ​សេវា​សង្គម​ជា​មូលដ្ឋាន ដូចជា ការថែទាំ​សុខភាព នៅតែ​មិនទាន់បាន​គ្រប់គ្រាន់ និង​មានគុណ ភាព​នោះ​ក៏​ខុសគ្នា​យ៉ាងច្រើន និង​ថា ការ​រអ៊ូរទាំ​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ជា​បញ្ហា តែង​ត្រូវ​សំរិតសំរាំង ដោយ​អាចធ្វើអោយ​វឌ្ឍនភាព ដែល​ក្រុង​ប៉េកាំង​សមិទ្ធិ​បានមក​ទល់នឹង​ពេលនេះ ត្រូវ​ចរ​ខុសផ្លូវ​។ ការសម្រេចបាន​ជាក់ស្តែង​ទាំងនេះ រួម​ជាមួយនឹង​ភាពមិនច្បាស់លាស់​លើ​ប្រកា​រថា តើ​ចិន អាច​បង្កើន​ទុន​សង្គម និង​សម្ភារៈ​គ្រប់គ្រាន់​ទេ ដើម្បី​ឆ្លង​ស្ថានភាព នៃ​ការ​នឹង​ជួប​ជាមួយ​ព្យុះ​ប្រជាសាស្ត្រ​វ័យចាស់​ដែល​នឹង​មកដល់ បានធ្វើអោយ​មេដឹកនាំ​របស់ ប្រទេស​ប្តូរផ្តាច់​យ៉ាង​ជ្រាលជ្រៅ ដើម្បី​មាន​សេ្ថ​រ​ភាព និង​កំណើនសេដ្ឋកិច្ច​បន្ថែមទៀត​។​

​ដោយមាន​ការគិត​ដូចនេះ អ្នក​ក្រៅ​ដែល​ចង់​បកស្រាយ​ការចាកចេញ​របស់ បូ ស៊ី​ឡៃ ត្រូវតែ​ទទួលស្គាល់ថា ការចាកចេញ​របស់គាត់​វា​ជះ​ជា​ពន្លឺ​បន្ថែមទៀត ទៅលើ​ថា សូម្បី​ក្នុងស្ថានភាព​មាន​កំណើនសេដ្ឋកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​ក្រុង​ប៉េកាំង តើ​មេដឹកនាំ​របស់​ប្រទេស​នៅតែ​ដឹង​យ៉ាង​ស៊ី​ជំរៅ​អំពី ករណី​ថា​អ្នកណាម្នាក់​នៃ​ភាគ​នានា​ជាច្រើន​របស់​ប្រទេស អាច​នឹង​រុល​ចេញ​ផុតពី​ការត្រួតត្រា​។ មែនហើយ បូ ស៊ី​ឡៃ ជ្រើស​យក​ការប៉ះពាល់​ដល់​ខ្សែភ្លើង​មួយ​ក្នុងចំណោម​ខ្សែភ្លើង​ទាំងនោះ ពេលដែល​គាត់​បង្វែ​ការចាប់អារម្មណ៍​របស់​ប្រជាជន​ចិន ចំពោះ​បទ​ចម្រៀង​សមូហភាព​និយម ដែល​ស្តាប់​ដល់ ម៉ៅ និង​បង្កើតជា​ទស្សនីយ៍ភាព​អតីតកាល​ប្រជា​និយម​ដែល​តែងតែ​មានមក​របស់​ចិន​។ មែនហើយ ដោយ​ធ្វើ​ដូចនេះ គាត់​មាន​ចេទនា​បង្កើន​បុគ្គលិកលក្ខណៈ​សាធារណៈ និង​នយោបាយ តាម​វិធី​ដែល​ធ្វើអោយ​ខូច​ដល់​និយាម​នយោបាយ​របស់​ប្រទេស​។ មែនហើយ ផ្លាក​ពិសេស​នៃ​ការកែទម្រង់​របស់គាត់ អាច​មិនមែនជា​ទិសដៅ​ដែល​រដ្ឋាភិបាលកណ្តាល​ចង់​ទទួលយក​ទេ​។​

​ក៏ប៉ុន្តែ ប្រហែលជា​សំខាន់​ជាង​អ្វីៗ ឯទៀត​ដែរ អ្វីដែល​ភ្នែក​លោកខាងលិច​ត្រូវការ​ឃើញ ពេល​ពួកគេ​សម្លឹង​ទៅ​ការចាកចេញ​ដោយ​បង្ខំ​របស់ បូ ស៊ី​ឡៃ គឺ​អសន្តិសុខ​យ៉ាង​ជ្រាលជ្រៅ និង​មិនអាច​ស្រាយ​បាន សូម្បី​ប៉ុន្មាន​ទសវត្ស​ក្រោយ​នៃ​លទ្ធផល​សេដ្ឋកិច្ច​ដ៏​ជោគជ័យ ដែល​អោយ​ពណ៌​ដល់​ផ្ទៃ​នយោបាយ​ប្រទេស​។ សមិទ្ធិ​កម្មនេះ ត្រូវ​ស្ថិតនៅ​ខាងមុខ និង​កណ្តាល ពេលដែល​អ្នកធ្វើ​គោលនយោបាយ និង​អ្នកនយោបាយ​អាមេរិក រៀបចំ​យុទ្ធសាស្ត្រ​សំរាប់​ការពាក់ព័ន្ធ​ចិន​។ ចិន ជា​ប្រទេស​ខ្លាំងពូកែ និង​មានអំណាច តែ ចិន ក៏​នៅ​មិនទាន់​ឈានដល់​ការត្រៀមខ្លួន​ជាស្រេច ដើម្បី​ដើរតួ​ជា​មេដឹកនាំ ឬ​ជា​រាជភូត (​ខ្មោច​បិសាច​) ដែល​មនុស្ស​ជាច្រើន​នៅ វ៉ាស៊ីនតោន ហាក់ដូចជា​ចង់​ចាប់បង្ខំ​ទៅលើ​ប្រទេស និង​មេដឹកនាំ​របស់​ប្រទេស​នេះ​ទេ​។​

​វប្បធម៌​នយោបាយ​ពិបាក​គ្រប់គ្រង​ជាង និង​បែកបាក់​គ្នា​ជាង​របស់​អាមេរិក អាច​នឹង​ធ្វើអោយ​សម្បទា​ន និង​វឌ្ឍនភាព​មានការ​លំបាក​នឹង​សម្រេចបាន​ជាង​ក្នុងប្រទេស​ចិន តែ វា​ក៏​ធ្វើអោយ​ការមិនចុះសម្រុង​គ្នា​ងាយ​នឹង​មើលឃើញ​ជាង ហើយ​ការ​ខ្វែងយោបល់​ក៏​ងាយ​នឹង​រាប់បញ្ចូល​ជាង​។ តាមរបៀប​នេះ គំរូ​របស់​ចិន នៅតែ​ជា​មូលដ្ឋាន​មាន​សភាព​ផុយស្រួយ​ជាង និង​មិនមាន​សន្តិសុខ​ជាង​គំរូ​របស់​អាមេរិក តាម​សមិទ្ធិ​កម្ម​ការចាកចេញ​របស់ បូ ស៊ី​ឡៃ រំលឹក​អោយ​យើង​ដឹង​៕

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ បូ (​ស៊ី​ឡៃ​) បង្ហាញ​ធាតុពិត​របស់​ចិន​?