Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ទស្សនៈ ៖ បក្ស​ប្រឆាំង​​​ស្រុក​​ខ្មែរ​​ល្ងង់​​ខ្លៅ ខុស​​ពី​​បក្ស​ប្រឆាំង​នៅ​ប្រទេស​​ភូមា

បើ​ទោះ​បីជា​បក្ស​ប្រឆាំង​បាន​ដឹង​យ៉ាង​ច្បាស់​ថា​ នៅ​កម្ពុជា​មាន​ការ​បើក​ទូ​លាយ​នូវ​សិទ្ធិ​នយោបាយ​ ជា​ពិសេស​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​ទូ​លាយ​យ៉ាង​នេះ​ក្តី​ ក៏​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ធ្វើ​គ.ថ្លង់​ ហើយ​ថែម​ទាំង​បដិសេធ​មិន​ទទួល​យក​ការ​ពិត មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ បែរជា​រិះ​គន់​មក​លើ​រដ្ឋាភិបាល​របស់​ប្រទេស​ខ្លួន​ថា​ បាន​ដើរ​ផ្ទុយ​​​ពី​ហេតុការណ៍​នៅ​​​ក្នុង​​ប្រទេស​ភូមា​ទៅ​វិញ​។

ការ​ពិត​​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាន់​យក​ការ​​​ដឹកនាំរបស់​ខ្លួន​តាម​បែប​ប្រជា​ធិប​តេយ្យ​អាស្រ័យ​ រដ្ឋធម្មនុញ្ញ និង​បាន​ធ្វើ​ការ​បោះ​ឆ្នោត​យ៉ាង​ទៀត​ទាត់​ទាំងថ្នាក់​ជាតិ​ និង​ក្រោម​ជាតិ​ ​ ដោយ​មាន​ការ​ចូល​រួម​ប្រកួត​ប្រជែង​ពី​គណបក្ស​នយោបាយ​ជាច្រើន​ ក្នុង​នោះ​គណបក្ស​ប្រឆាំង​ក៏បាន​ប្រើប្រាស់​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន ក្នុង​ការ​ដណ្តើម​ប្រជាប្រិយភាព​លើគណបក្សជា​ដៃ​គូរ ដោយ​សេរី​ និង​គ្រប់​រូប​ភាព​តាម​រយៈការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​សកម្មភាព​ឃោសនា​​​នានា វាយ​ប្រហារ​មក​លើ​រាជ​រដ្ឋាភិបាល​គ្រប់​ពេល​វេលា។

 

​​ ជានិច្ចកាល បក្ស​ប្រឆាំង​ តែ​ង​តែ​ប៉ុនប៉ង​ម្តង​ហើយ​ម្តង​ទៀត​ ដើម្បី​សំ​រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ដណ្តើម​ចង់​កាន់​កាប់​អំ​ណាច​ ក្នុង​រដ្ឋាភិបាល​ ដែល​ជាទូ​ទៅសាធារណជន​ធ្លាប់​​បាន​ដឹង​ឮជា​ញឹក​ញាប់ជុំ​វិញ​ការ​​អំ​ពាវ​នាវ​ ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ធ្វើ​ការ​ដាក់​គំ​នាប​ ក៏ដូច​ជា​ជម្រុញ​ឱ្យមាន​ការ​ផ្តាច់​ជំ​នួយការ​កសាង​និង​អភិវឌ្ឍ​ប្រទេស​ តើសកម្មភាព​ទាំង​នេះ ជា​ភាព​ឆ្លាត​វៃ ឬ​ក៏​ជា​ភាព​ល្ងង់​ខ្លៅ​របស់​បក្ស​ប្រឆាំង?

បើ​និយាយអំ​ពី​ការ​ប្រឆាំង​នៅ​ក្នុង​ប្រទេស ​ភូមា គេបាន​ដឹង​ថា​ លោក ស្រី​ អង់​សាន ស៊ូជី​ តែ​ង​តែ​អំ​ពាវ​នាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ ជា​ពិសេស ប្រទេសមហាអំ​ណាច​ធំ​ៗជួយ​ជាថវិកា ក៏​ដូច​ជា​សម្ភារៈ បច្ចេកទេស​ និង​ធន​ធាន​មនុស្ស ដើម្បី​កសាង​ និង​​អភិវឌ្ឍប្រទេស​ជាតិ​របស់​គេ គឺមិ​ន​ដែល​ក្បត់​នឹង​ផល​ប្រយោជន៍​ជាតិ​ និង​ប្រជាជន​របស់​គេនោះ​ទេ  ចុះ​បក្ស​ប្រឆាំង​នៅ​ស្រុក​ខ្មែរវិញ​ ហេតុអ្វី​បាន​ជាដើរ​បញ្ច្រាស​ទិសពី​ប្រទេស​ភូមា ហើយ​បែ​រ​ជាងាកក្បាល​មក​ជេរ​​រដ្ឋាភិបាល​ខ្លួន​ឯង​ ថា​បាន​គំ​រាម​កំ​ហែង​ដល់​សិទ្ធិបញ្ចេញ​មតិ​ និង​ចោទ​ថា​ តួនាទី​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​កៀប​សង្កត់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​វិញ​? នេះ​ បើយោង​តាម​ការ​ផ្តល់​កិច្ច​សម្ភា​សន៍​​របស់​លោក សុន ឆ័យ​ អ្នក​តំ​ណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី​ ជាមួយ​វិទ្យុ​សំ​ឡេង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​២១ ខែ មីនា​ ឆ្នាំ ២០១២។

ការពិត​នៅ​កម្ពុជា​ មានការ​លើក​កម្ពស់​គ្រប់​បែប​យ៉ាង​នូវ​សិទ្ធិ​សេរី​ភាពបញ្ចេញ​មតិ សិទ្ធិ​​បង្កើត​អង្គការ​សមាគម សិទ្ធិ​បង្កើត​គណបក្ស​នយោបាយ​ និង​សិទ្ធិ​ឃោសនា​បោះ​ឆ្នោត​ស្រប​តាម​កាលបរិច្ឆេទ​ ដែល​កំ​ណត់​ដោយ​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ គណបក្ស​ប្រឆាំង​ មិ​ន​ត្រឹម​តែត្រូវ​បាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​សិទ្ធិ​ដូច​មាន​ចែង​ក្នុង​ ច្បាប់​រដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ថែម​ទាំង​បាន​រំ​លោភលើ​ដែន​អធិប​តេ​យ្យ​​នៃ​​អំ​ណាច​របស់​រដ្ឋាភិបាល​ទៅ​ទៀត មាន​ជាអាទិដូចជា​ ទង្វើ​ដកបំ​ផ្លាញ​តម្រុយ​បង្គោល​ព្រំ​ដែន​ដោយ​មេបក្ស​សម រង្ស៊ី ការ​បរិហារ​កេរ្តិ៍​ប្រមុខរាជ​រដ្ឋាភិបាល​ដោយ​លោកស្រី​ មូរ សុខហួរ ការ​ប៉ុនប៉ង​បង្គាប់បញ្ជា​ព្រះ​មហាក្សត្រ​តាម​រយៈ​លិខិត​របស់​លោក សុន ឆ័យ​ ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​ឧត្តម​ក្រុម​ប្រឹក្សានៃ​អង្គ​ចៅ​ក្រម​ថា ​មិន​ឯក​រាជ្យ យុត្តិធម៌​ជាដើម។ល។ នេះ​ ឬ​ជា​ការ​បំ​បិទសិទ្ធិ​ទៅ​លើ​ក្រុម​ប្រឆាំង?

ក្រៅ​ពី​សកម្មភាព​ដូច​បាន​រៀប​រាប់​ខាង​លើ​ នៅ​មាន​ករណី​បំ​ពាន​ច្បាប់​របស់​ក្រុម​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ជាច្រើន​ទៀត ​ ដែល​យើង​ខ្ញុំ​មិនចាំបាច់​រៀប​រាប់​ ដូចដែល​ប្រជាពល​រដ្ឋធ្លាប់បាន​ដឹង​រួច​មក​ហើយស្រាប់​។

គណបក្ស​ប្រឆាំង​ គឺមាន​តួនាទី​ដ៏​សំ​ខាន់​ខ្លាំង​ណាស់​ក្នុង​ការចូល​រួម​​​តម្រង់​ទិស ផ្តល់​ជាគំ​និត​យោបល់​ ជាការ​រួម​ចំ​ណែក​ផ្លូវ​ច្បាប់​ ដើម្បី​ការ​ពង្រឹង​នីតិរដ្ឋនៅកម្ពុជា​ ក៏ដូចជា​ចូល​រួម​អភិវឌ្ឍប្រទេស​ជាតិ​ មិន​មែន​ប្រឆាំង​ទាំង​ទទឹង​ទិស​ បង្អាក់​ ឬ​ក៏​រារាំងប្រទេស​ម្ចាស់​ជំ​នួយ​មិន​ឱ្យ​ជួយ​មក​កម្ពុជា ហើយ​ថែម​ទាំង​និយាយ​មួល​បង្កាច់​ បង្ខូច​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​ទៅ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ គឺពុំ​សក្តិ​សម​ជាអ្នក​តំ​ណាង​រាស្ត្រ​របស់​ខ្មែរនោះ​ទេ។ ពួកគេ  គប្បី​មាន​កាតព្វ​កិច្ច​ជួយស្វែង​រក​ជំ​នួយដើម្បី​កសាង​ប្រទេស​ និ​ងលើក​កម្ពស់​​ជី​វ​ភាព​​រស់​នៅ​របស់​ប្រជាពលរដ្ឋទើប​ជាការ​ប្រសើរជាង​ បង្កើត​វេទិការិះ​គន់​ និង​បំ​ភ្លៃការ​ពិត។

ប៉ុន្តែ បើ​ទោះ​បី​ជាបក្ស​ប្រឆាំង​ខិត​ខំ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​យ៉ាង​ណាក៏​ ដោយ​ ក៏​មិន​មាន​ឥទ្ធិ​ពល​ណាមួយ​អាច​បញ្ចុះបញ្ចូល​ឱ្យ​សហគមន៍​អន្តរជាតិ​ជឿខ្លួន​ បាន​នោះ​ទេ ជាក់​ស្តែង វិទ្យា​ស្ថាន​សារណរដ្ឋដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ IRI ធ្លាប់​បាន​ស្ទង់​មតិថា​ រដ្ឋាភិបាល​ដែល​ដឹក​នាំដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដើរលើ​ផ្លូវ​ត្រូវ​ ៧៦ភាគ​រយ​ ។  នេះ​ គឺជាសារនយោបាយ​មួយ​ ប្រៀប​បាន​នឹង​ដំ​បងដែក​ដ៏​ធ្ងន់​​វាយ​បំ​បាក់​យ៉ាង​តំ​ណំ​ទៅ​លើ​គណបក្ស​ ប្រឆាំង​ ថា​ គួរបញ្ចប់​នូវ​ការ​រិះ​គន់​មិន​ពិត​នោះ​ទៀត​ទៅ​ ដែល​វានឹង​មិន​ផ្តល់​ផល​ល្អ​សំ​រាប់​​គណបក្សខ្លួន​នោះទេ។ ហើយ​ម៉្យាង​ទៀត វារិត​តែ​អាក្រក់​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​ពល​រដ្ឋខ្មែរបាន​ដឹង​ច្បាស់​អំ​ពី​ការ​រីក​ចំ​រើន​របស់​ ប្រទេសជាតិ​ ស្ទើរគ្រប់​វិស័យ​ រួម​ទាំង​បើក​នូវ​សិទ្ធិសេរី​ភាព​យ៉ាង​ទូ​លាយ​របស់គណបក្ស​នយោបាយ​នានានៅ​ កម្ពុជា​ ប៉ុន្តែ បែរជា​ត្រូវ​បានមើល​រំ​លង​ដោយ​បក្ស​សម រង្ស៊ី​ យ៉ា​ង​នេះ​ គឺបាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ភាព​ល្ងង់​ខ្លៅ របស់​គណបក្សប្រឆាំង​នៅ​ស្រុក​ខ្មែរ ដែល​ចង់​ឱ្យ​តម្លៃខ្លួន​ខ្ពស់​ហួសហេតុ​។ ការ​ពិត​​ខ្លួន​អន់​ជាង​គណបក្ស​ប្រឆាំង​របស់​លោក ស្រី​ អង់​ សាន​ស៊ូជី​ ឆ្ងាយ​សែន​ឆ្ងាយ​ និង​ពុំ​មាន​សមត្ថភាព​រឹង​មាំក្នុងភាព​ជាដៃគូរជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ ដើម្បី​បំ​រើប្រជាពល​រដ្ឋខ្លួន​ដោយ​ស្មោះ​ត្រង់​​​នោះ​ទេ គឺពួក​គេ​នាំ​គ្នា​ប្រឆាំង​ដើម្បី​តែ​បំ​ពុល​បរិយាកាស និង​បង្អើល​ ធ្វើ​ឱ្យ​មាន​ភាព​ជ្រួល​ច្របល់​តែ​ប៉ុណ្ណោះ៕

រួម​​ ជាតិ​

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ ទស្សនៈ ៖ បក្ស​ប្រឆាំង​​​ស្រុក​​ខ្មែរ​​ល្ងង់​​ខ្លៅ ខុស​​ពី​​បក្ស​ប្រឆាំង​នៅ​ប្រទេស​​ភូមា