Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ពលរដ្ឋ​ខ្មែរ​គ្មាន​ជំនឿ​លើ​គណបក្សប្រឆាំង​

​រដូវ​កាល​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​/​សង្កាត់ បាន​ខិតជិត​មកដល់ គណបក្សនយោបាយ​ទាំងអស់ នៅ​កម្ពុជា ក៏​បាននិងកំពុង​មមាញឹក​ស្វះ​ស្វែងរក​បេក្ខជន​មាន​សមត្ថភាព និង​មាន​ប្រជាប្រិយភាព​គ្រប់​ច្រកល្ហក​ដើម្បី​យកមក​បង្ហាញ និង​បង្អួត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងការ​ត្រៀមលក្ខណៈ​ដ​ណ្តើ​ម​ជ័យជំនះ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ឆ្នាំ​២០១២ នាពេលខាងមុខ​។​

​ប៉ុន្តែ​រឿង​គួរ​ឲ្យ​សោកស្តាយ គឺ​ក្រុម​គណបក្សជំទាស់​ទាំងអស់​នោះ ពុំមាន​លទ្ធភាព និង​សមត្ថភាព គ្រប់គ្រាន់​អាច​ទាក់ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ជឿជាក់​លើ​គោល នយោបាយ និង​មេដឹកនាំ​របស់ខ្លួន ទើប​ក្លាយជា​ឧបសគ្គ​យ៉ាងខ្លាំង លើ​ការស្វែងរក​បេក្ខជន​មក​ប្រកួតប្រជែង​នៅលើ​ទីលាន​ប្រជាធិបតេយ្យ នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​នេះ ។​

​បើ​យើង​ពិនិត្យមើល​ឲ្យ​បាន​ដិតដល់ នឹង​កាន់តែ​ស៊ី​ជំរៅ​ទៅលើ​ក្រុម​គណបក្សជំទាស់​ទាំងអស់​នោះ យើង​នឹង​ឃើញ​ភ្លាម​គឺ​ពួកគេ​ខ្វះខាត​សព្វបែបយ៉ាង​ដូចជា គោលនយោបាយ​ល្អ មេដឹកនាំ​ដែល​អាច​ទុក ចិត្តបាន ពិសេស​ភាព​ទទួលខុស​ត្រូវ​នៅមានកម្រិត នៃ​ក្រុមការងារ​ទ្រទ្រង់​គណបក្ស​របស់​ពួកគេ​នៅតាម បណ្តា​ខេត្ត​/​រាជធានី​។​

​ដោយឡែក​ចំពោះ​ក្រុម​គណបក្សជំទាស់​ដែល​ទើប​បង្កើត​ថ្មីថ្មោង នៅមាន​ភាពស្ទាក់ស្ទើ​រយ៉ា​ង​ខ្លាំង ក្នុងការ​ចំណាយ ពីព្រោះ​ពួកគេ​ដឹង​ច្បាស់​ថា​នឹងមិន​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ទេ ដែល​អាច ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ឥតប្រយោជន៍ ជាពិសេស​អាច​នឹងមាន​ប៉ះពាល់ ឬ​បាត់​ការគាំទ្រ​រឹតតែ​ខ្លាំង​បន្ថែមទៀត ព្រោះ​ភាពបរាជ័យ នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​នេះ គឺជា​ការឆ្លុះ​យ៉ាង​ធំធេង ទៅលើ​លទ្ធផល សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សភាតំណាងរាស្ត្រ​នា​ឆ្នាំ​២០១៣ ។​

 ​ហេតុផល​ខា​លើ​នេះហើយ ដែល​ក្រុម​គណបក្សជំទាស់​ទាំងអស់​នោះ បាន​បង្វែរ​ការទទួល​ខុសត្រូវ ក្នុង​គណបក្ស​ខ្លួន ដោយ​បង្កើតជា​លេស​គ្រប់បែបយ៉ាង​តាមតែ​អាចទៅរួច មក​ដាក់បន្ទុក ឬ ទម្លាក់កំហុស មកលើ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថា​មិន​សេរី មិន​យុ​តិ្ត​ធម៌ និង​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្សកាន់អំណាច​ថា​ដើរ​គំរាមកំហែង​សកម្មជន​ពួកគេ​មិន​ឲ្យ​ឈរ​ជា​បេក្ខជន​គណបក្ស​របស់ខ្លួន ។​

​តាមពិតទៅ នេះ​គឺ​គ្រាន់តែ​ជា​លេស សម្រាប់​ឲ្យ​មតិ​ជាតិ អន្តរជាតិ​មួយចំនួន ដែល​ខ្វះ​ការតាមដាន និង ពិចារណា​ដោយ​ម៉ត់ចត់​នោះ អាច​នឹង​វង្វេង​ព័ត៌មាន និង ស្មារតី ហើយ​ងាក​ទៅរក​ភាព​អាណិតអាសូរ លើក​កលល្បិច​នយោបាយ​បោក​បញ្ឆោត​ដោយ​មិនដឹង​ខ្លួន ។​

​សរុបសេចក្តី​មក អ្វីៗ​ដែល​គណបក្សជំទាស់​ទាំង​អស់ អំពាវនាវ​ឲ្យ​មតិ​ជាតិ និង អន្តរជាតិ ជួយ​នោះ គឺជា​ល្បិច​ចុងក្រោយ សម្រាប់​ការបិទបាំង​នូវ​ភាពបរាជ័យ​ដែល​មិនទាន់​មកដល់​តែប៉ុណ្ណោះ ។​

ភូមិន្ទ​

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ ពលរដ្ឋ​ខ្មែរ​គ្មាន​ជំនឿ​លើ​គណបក្សប្រឆាំង​