kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

អាស៊ាន ​៖ ​ដំណើរ​ទៅ​កាន់​តួនាទី​សកល​

អ្នក​ស្រាវ​ជ្រាវ​នៃ​មជ្ឈមណ្ឌល​សំរាប់​ការ​សិក្សា​ពហុភាគី​ លោក​ Benjamin ​Ho​ Tze Ern​ នៃ​សាលា ​S. Rajaratnam ​សំរាប់​ការ​សិក្សា​អន្តរជាតិ​នៃ​ប្រទេស​សិង្ហ​បុ​រី​បាន​ចោទសួរ ​កាល​ពី​ថ្ងៃ ​២១ ​កុម្ភៈ​ ឆ្នាំ ២០១២ ​នេះ​ថា​ ខណៈ​ដែល​ប្រទេស​អាស៊ាន​ ប្រឹងប្រែង​ថ្លឹង​រវាង​ចិន​ និង​សហរដ្ឋ​អាមេរិក​ តើ​សមាជិក​របស់​ អាស៊ាន ​ត្រៀម​ខ្លួន​សំរាប់​វេលា​សកល​ឬ​នៅ?​ ចំណោទ​បញ្ហា​នេះ ​នាំ​អោយ​ស្មេរ​ត្រូវតែ​រំលឹក​ សំដី​របស់​អគ្គលេខាធិកា​រអា​ស៊ាន ​បាន ​គី​មូ​ន ​ថ្លែង​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន/​សហប្រជាជាតិ​លើក​ទី​បួន ​កាលពី​ដំណាច់​ឆ្នាំ ​២០១១ ​ថា “សេដ្ឋកិច្ច​បណ្តា​ប្រទេស​អាស៊ាន​បន្ត​រីក​ធំ ប្រជាជន​រាប់​លាន​នាក់​ត្រូវ​បាន​ស្រង់​ចេញពី​ភាព​ក្រីក្រ ​ហើយ​ច្រើន​ទៀត​ក៏​នឹង​ទទួល​បាន​វាសនា​ដូចគ្នា។ ​

... នេះ គឺជា​ពេល​សំរាប់ អាស៊ាន ដើម្បី​នឹង​បោះជំហាន​ចូលទៅ​តួនាទី​សកល​ពិតប្រាកដ។ ពិភពលោក​កំពុង​ត្រូវការ​ជំនួយ ការដឹកនាំ​របស់​អ្នក។ ពិភពលោក ត្រូវការ​អាស៊ី អោយចូល​ពាក់ព័ន្ធ​ពេញ​ទំ​ហ៊ឹង ដោះស្រាយ​ការ​ប្រឈមធំៗ នាពេល​បច្ចុប្បន្ន។ ស្មេរ បាន​ថែម​ពត៌មាន និង​ការវិភាគត្រួសៗ តាម​ការគួរ ដើម្បី​ជួយ​សំរួល​ល្បឿន​ការអាន និង​យល់​ពី​ហេតុការណ៍​ពាក់ព័ន្ធ​នានា។

មានការ​ពិចារណា​ច្រើន​ក្នុង​ទសវត្ស​កន្លងទៅ ពាក់ព័ន្ធ​នឹង​ការ​ងើបឡើង​របស់​អាស៊ី ដឹកនាំ ដោយ​ចិន និង​ឥណ្ឌា និង​តួនាទី​ដែល​កាន់តែ​សំខាន់​ឡើង​នៃ​ទ្វីប​នេះ។ ការប្រកាស​ដោយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក Hillary Clinton កាលពី​ឆ្នាំទៅ​ថា សតវត្ស​ទី ២១ នឹង​អាចជា “សតវត្ស​ប៉ាស៊ីហ្វិក” របស់​អាមេរិក បាន​ពង្រឹង​បន្ថែមទៀត​នូវ​ជំនឿ​ថា ស្នូល​នៃ​នយោបាយ​សកល​នឹង​ត្រូវមាន​ទីតាំងនៅ​ក្នុង​អាស៊ី។ ហើយ ដូចដែល​មាន​ចង​ច្រង​ជា​ឯកសារ​យ៉ាង​ល្អ ភាពវឹកវរ​សេដ្ឋកិច្ច​ដែល​កំពុងតែ​កើតមាន ក៏បាន​នាំអោយ​ប្រទេស​នៅ​លោកខាងលិច​កាន់តែច្រើន​ឡើង សម្លឹង​ទៅ​អាស៊ី ពិសេស​ប្រទេស​ចិន ដើម្បី​ជំនួយ​ហិរញ្ញវត្ថុ។ ក្នុងខណៈ​ដែលមាន​អន្តរកាល​ការដឹកនាំ​ជាច្រើន​កើតមាន​នា​ចុង​ឆ្នាំនេះ ក្នុងចំណោម​ប្រទេស​មហាអំណាចធំៗ គេ​អាច​រំពឹងថា លក្ខខណ្ឌ​អាស៊ី នឹង​ជា​កត្តា​មួយ​សំខាន់​ក្នុងការ​ថ្លែងការណ៍​នយោបាយ នៃ​មេដឹកនាំ​ខ្លួន។

តើ​ការកើនឡើង​នៃ​ភាពលេច​ធ្លោ​របស់​អាស៊ី មានន័យ​ដូចម្តេច​សំរាប់​អាស៊ាន ជា​សហគមន៍​នយោបាយ មាន​ដប់​ប្រទេស​ជា​សមាជិក ដែល​វត្តមាន​តំបន់​បានទទួល​នូវ​ការយកចិត្តទុកដាក់​ច្រើនឡើង​ពី​សហគមន៍​អន្តរជាតិ នាពេលថ្មីៗ នេះ? ក្រុង​វ៉ាស៊ីនតោន បានចាប់ផ្តើម​រួចទៅហើយ យុទ្ធសាស្ត្រ “ការ​តាំងទី​ការទូត​ទៅមុខ” នៅក្នុង​តំបន់ ដែល​បានឃើញ​តាមរយៈ​ការចូលរួម​របស់លោក​ស្រី Clinton កាលពី​វេទិកា​តំបន់​អាស៊ាន​កាលពី​ឆ្នាំ​កន្លងទៅ និង​ទស្សនកិច្ច ធ្វើអោយមាន​ការកត់សំគាល់​របស់គាត់​ទៅកាន់​ប្រទេស មី​យ៉ាន់​ម៉ា កាលពី​ខែ ធ្នូ។ ការធ្វើ​ឡើង​ពេលថ្មីៗ នេះ ដោយ​សហរដ្ឋអាមេរិក នូវ​ជំនួប​ថ្នាក់ខ្ពស់​ផ្សេងគ្នា ជាមួយ ហ្វីលីពីន និង​សិង្ហ​បុរី ស្តីពី បញ្ហា​ការពារ និង​សន្តិសុខ លើក​ជា​ទស្សនៈ​ថា អាស៊ាន នឹង​ក្លាយជា​តំបន់​យុទ្ធសាស្ត្រ បើ​គិតពី​ការពាក់ព័ន្ធ​នៃ​យុទ្ធសាស្ត្រ​យោធា​របស់​ក្រុង វ៉ាស៊ីនតោន។ ក្នុង​បទសម្ភាសន៍ថ្មីៗ នេះ នៅ​ទូរទស្សន៍ ស៊ី​អិន​អិន នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​លុង ពី​ចំណែក​របស់គាត់ បាន​កត់សំគាល់ថា វត្តមាន​សហរដ្ឋអាមេរិក​ក្នុង​តំបន់ តាំងពី​សង្គ្រាមលោកលើកទី​ពីរ បានជា “ឥទ្ធិពល​មិន​បង្កអោយមាន​គ្រោះថ្នាក់” និង​ថា “ជា​ឧទាហរណ៍​មួយ​ល្អ​សំរាប់​ចិន ដើម្បី​នឹង​ប្រជែង​ធ្វើអោយ​កាន់តែ​ល្អ។

ឆ្លើយ​នឹង​សំណួរ “តើ​លោក​គិតថា ចិន នឹង​បានទទួល​នូវ​ការជឿទុកចិត្ត​ថា​ជា​មហាអំណាច​ត្រួតត្រា​គេឯង​នៅ​អាស៊ី​ឬទេ?” របស់ FAREED ZAKARIA នៃ​កម្មវិធី Global Public Square (GPS) របស់​ទូរទស្សន៍​ស៊ី​អិន​អិន ផ្សាយ​ថ្ងៃ ០៦ កុម្ភៈ​កន្លងទៅ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​លុង បាន​បកស្រាយ​ពី​ការគិត​របស់គាត់​ថា “មហាអំណាចកំពូលៗ ឬ​ប្រទេស​ធំ ត្រូវតែ​ធ្វើអោយ​ប្រទេស​ដ៏​ទៃ សម្លឹង​មើលខ្លួន​ជាមួយនឹង​ក្តី​គោរព​ដ៏​ប្រុងប្រយ័ត្ន ... សូម្បីតែ​សហរដ្ឋអាមេរិក​ក៏ដោយ។ តែ សហរដ្ឋអាមេរិក ក្រោយ​រយៈពេល ៧០ ឬក៏​ជាង ៦០ ឆ្នាំ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ចាប់តាំងពី​ពេល​សង្គ្រាម នៅតែ​ទទួលបាន​ការស្វាគមន៍ និង​ចាត់ទុកថា​មាន​ភាព​ស្លូតបូត។ នោះ​គឺជា​ឧទាហរណ៍​ដ៏​ល្អ ដែល​ពយ​ក​ចិន ត្រួវ​តែ​ស្វះស្វែង​ធ្វើអោយ​បានល្អ​ជាង​ទៀត។

ក្នុង​ពេលនេះ ក្រុង​ប៉េកាំង ក៏បាន​ចេញដំណើរ​តាម​ការវាយលុក​ដោយ​ការទាក់ទាញ​របស់ខ្លួន ដោយ ដាក់​លុយ​នៅនឹងកន្លែង​ដែល​ត្រូវការ។ ដោយ​បូកផ្សំ​គ្នា​រវាង​ពាក្យសម្តី​នយោបាយ ជាមួយ​ធនធាន​សម្ភារៈ ចិន​បាន​កសាង​ច្រើនឡើង​នូវ​កេរ្តិឈ្មោះ ជា​អ្នកមាន​ចំណែក​យូរអង្វែង​គួរអោយ​ទុកចិត្ត​មួយ។  បន្ថែម​លើ​ពាណិជ្ជកម្ម​សេរី​អាស៊ាន/ចិន មាន​សេចក្តីរាយការណ៍​ថា រដ្ឋាភិបាល​ចិន ក៏បាន​ស្នើ​ផ្តល់​មូលនិធិ ១០ ពាន់​លាន​ដុល្លារ សំរាប់​គំរោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងឡាយ រួម​ដោយ ១៥ ពាន់​លាន​ដុល្លារ​ទៀត ជា​កម្ចី​សំរាប់​គំរោង​អភិវឌ្ឍន៍​ផ្សេងទៀត ក្នុង​តំបន់ នៅក្នុង​រយៈពេល​បី ទៅ ប្រាំ​ឆ្នាំ​ខាងមុខ។

តាម​ទីភ្នាក់ងារ​សារពត៌មាន​ចិន ស៊ីន​ហួ ថ្ងៃ ១៨ វិច្ឆិកា ២០១១ តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន/ចិន ឬ​ហៅថា CAFTA, ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​ភ្នំពេញ កាលពី​ឆ្នាំ ២០០២ ហើយ​ដែល បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃ ០១ មករា ឆ្នាំ ២០១០ ជា​តំបន់​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​មួយ គិតពី​ចំនួន​ប្រជាជន និង​មាន​ទំហំ​ធំ​ទី​បី គិត​ជា ផលិតផល​ក្នុងស្រុក​សរុប បន្ទាប់ពី តំបន់​សេដ្ឋកិច្ច​អឺរ៉ុប និង​តំបន់​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង។ តាម​ល្បឿន​ពាណិជ្ជកម្ម​ទ្វេភាគី គោលដៅ​ពាណិជ្ជកម្ម​សរុប នឹង​ឈានដល់ ៥០០ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០១។ គិត​មកដល់​ខែ វិច្ឆិកា ឆ្នាំ ២០១១ ចិន បាន​វិនិយោគ​សរុប​ជិត ១៣ ពាន់​លាន​ដុល្លារ ក្នុង​បណ្តា​ប្រទេស​អាស៊ាន ដែល​ធ្វើអោយ​ឃើញច្បាស់​ថា អាស៊ាន ជា​គោលដៅ​វិនិយោគ​សំខាន់​របស់​ចិន។ កាលពី​ឆ្នាំ ២០០៩ ចិន​បានប្រកាសថា ផ្តល់​ឥណទាន​អោយ​បណ្តា​ប្រទេស​អាស៊ាន  និង​បង្កើតជា​មូលនិធិ​ចិន/អាស៊ាន សំរាប់​សហប្រតិបត្តិកា​រ​វិនិយោគ មាន​ទំហំ ១០ ពាន់​លាន​ដុល្លារ។ ក្នុង​រយៈពេល​ដូចគ្នា ចិន បានផ្តល់​ទឹកប្រាក់​កម្ចី​មាន​ទំហំ ១២.២ ពាន់​លាន​ដុល្លារ ដល់​បណ្តា​ប្រទេស​អាស៊ាន សំរាប់​គំរោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា។

ជាការ​ពិត លទ្ធភាព​របស់​ក្រុង​ប៉េកាំង ក្នុងការ​រក្សា​ដំណើរ​សេដ្ឋកិច្ច​គោស្ទាវ​របស់ខ្លួន ទោះបីជា​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ជាស​កល​ក៏ដោយ ក៏បាន​ជំរុញ​អ្នកវិភាគ​អោយ​លើក​ហេតុផល​ថា ចិន អាច​នឹង​ចេញ​មុខជា​ប្រភព​ឯករាជ​មួយ​នៃ​សេចក្តីត្រូវការ ដោយ​សក្តានុពល​អ្នកប្រើប្រាស់​របស់​ចិន នឹង​ជំនួស ហោចណាស់​ក៏​មួយផ្នែក ការប្រើប្រាស់​ដែល​បាន​បាត់បង់​ទៅ​នៅ​លោកខាងលិច ត្រូវបាន​យកទៅ​ពិភាក្សា​ច្រើន។

ក្នុង​បទសម្ភាសន៍​តែមួយ​ដូចគ្នា​នោះ FAREED ZAKARIA បាន​សាកសួរ​នាយករដ្ឋមន្ត្រី លី សៀន​លុង អំពី​ក្តីបារម្ភ​ដ៏​ធំ​មួយ មនុស្ស​ជាច្រើន​ប្រយ័ត្នប្រយែង​ក្នុងឆ្នាំនេះ គឺ​សេដ្ឋកិច្ច​ចិន​នឹងមាន​ការ​ថយ​ល្បឿន (សូម​អាន អាស៊ី​អ​គ្នេ​យ៍៖ ដំណើរ​សេដ្ឋកិច្ច ឆ្នាំ ២០១២ ផ្សាយ​ថ្ងៃទី ២៨ កុម្ភៈ ២០១២)។ លោក លី បាន​ឆ្លើយថា “ខ្ញុំ​ជា​មនុស្ស​សុទិដ្ឋិនិយម។ ខ្ញុំ​មិនអាច​ថា វា​នឹងមិន​មាន​ភាព​រពើតរពើង​ក្នុង​រយៈពេល​ខ្លី​ខាងមុខនេះ​ទេ។ តែ​ខ្ញុំ​គិតថា ក្នុង​រយៈពេល​វែង​ទៅមុខ និន្នាការ​គឺ​វា​នឹង​ហក់​ឡើង។ ពួក​ចិន បាន​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ស្អេកស្កះ។ ពួកគេ​បាន​កសាង​សមត្ថភាព ក្នុង​ឧស្សាហកម្ម​ជាច្រើន រថយន្ត និង​ខាង​អេ​ឡិ​ក​ត្រូ​និក​មួយចំនួន​ផង។ តែ វា​ជា​សេដ្ឋកិច្ច​មួយ​ដែល​រីក​ធំធាត់​យ៉ាង​លឿន ត្រូវការអ្វីៗ ច្រើនយ៉ាង តាំងពី​ផ្លូវ សាលារៀន ផ្ទះសម្បែង រហូតដល់​រាប់លាន។ រៀងរាល់ឆ្នាំ ប្រជាជន​ចិន ១% ត្រូវ​ចូលទៅ​នៅក្នុង​ទីក្រុង មានន័យថា ១៣ លាន​នាក់ ដែល​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ” លោក លី និយាយថា វា​អាច​ថា​នឹង​មានការ​ចោះ​ចត​សេដ្ឋកិច្ច​ដែល​មិនជា​រលូន​ទេ តែ ចិន ពិតជា​នឹងមិន​អី​ទេ។

សេចក្តីត្រូវការ​ដើម្បី​នឹងមាន​លំនឹង​ផលប្រយោជន៍​ទាំង​របស់ វ៉ាស៊ីនតោន ទាំង​របស់​ចិន មិនមែន​បាត់បង់​លើ​អាស៊ាន​ទេ ដូចដែល​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី K. Shanmugam បានកត់សំគាល់ ដោយ​លោក​បាន​ស្នើថា សហរដ្ឋអាមេរិក ត្រូវ​ជៀសវាង​ពាក្យសម្តី​ប្រឆាំង​ចិន ក្នុងការ​ដេញដោល​មតិ​ក្នុងស្រុក ខណៈដែល​លោក​ទៅធ្វើ​ទស្សនកិច្ច​នៅ វ៉ាស៊ីនតោន កាលពី​ដើមខែ នេះ។ ឯកអគ្គ​រដ្ឋមន្ត្រី​គោចរ Tommy Koh ក្នុង​បទសម្ភាសន៍ថ្មីៗ នេះ បាន​ពន្យល់​យុទ្ធសាស្ត្រ អាស៊ាន ថា “(នាំយក) មហាអំណាចធំៗ (ពិសេស​សហរដ្ឋអាមេរិក និង​ចិន) អោយចូល​រួម ហើយ (បណ្តុះ​ក្នុង​ពួកគេ) នូវ​ក្របខណ្ឌ​សហប្រតិបត្តិការ ... ដូចនេះ (កាត់បន្ថយ) នូវ​កង្វះ​ភាព​ទុកចិត្ត​គ្នា។ ជាមួយនឹង​កិច្ចប្រជុំ​កំពូល​ទម្រង់​ថ្មី​នៃ​អាស៊ី​បូព៌ា ដែល​ទាញយក​នូវ​ការយកចិត្តទុកដាក់​ដ​ល់​តំបន់​ចុង​ក្រោយនេះ មាន​អ្នកប្រាជ្ញ​មួយចំនួន បាន​ពណ៌​នាពី​តម្រូវ​ការអោយ អាស៊ាន ត្រូវ​ដឹកនាំ​ការប្រជុំ​កំពូល​អាស៊ី​បូព៌ា តាមរបៀប​មួយ ដែល​នឹង​ធ្វើអោយ ការប្រជុំ​នោះ “ទទួលយកបាន​ដោយ​ក្រុង​ប៉េកាំង ក៏ដូចជា មានការ​ពាក់ព័ន្ធ​ទៅនឹង វ៉ាស៊ីនតោន។

យ៉ាងណាក្តី ក្នុង​សៀវភៅ សហរដ្ឋអាមេរិក និង​អាស៊ី​អ​គ្នេ​យ៍ លោក Tommy Koh បានសរសេរថា “វត្តមាន​សន្តិសុខ​រប​ស់​សហរដ្ឋអាមេរិក បាន​ធានាថា អាស៊ី​អ​គ្នេ​យ៍ មិន​ត្រូវបាន​ត្រួតត្រា​ដោយ​មហាអំណាច​ណាមួយ​ទេ ហើយ​នោះ គឺជា​គោលដៅ​ជា​ស្នូល នៃ​យុទ្ធសាស្ត្រ​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក ក្នុង​តំបន់។ សូម​ទាញអារម្មណ៍​លោក​អ្នកអាន​បន្តិច​ថា សហរដ្ឋអាមេរិក មាន​សន្ធិសញ្ញា​ផ្នែក​ការពារ​ជា​ទ្វេភាគី ជាមួយ ហ្វីលីពីន និង​ថៃ រហូត​ប្រទេស​ទាំងពីរ​មានឈ្មោះ​ថា​ជា សម្ព័ន្ធមិត្ត​សំខាន់​នៃ​អង្គការ ណា​តូ ទៀតផង។ សិង្ហ​បុរី អនុញ្ញាតអោយ​កងកម្លាំង​សហរដ្ឋអាមេរិក អាច​ចេញចូល​ប្រើ​មូលដ្ឋាន​អាកាស និង​កងទ័ពជើងទឹក​បាន។ ខណៈ​កំពុង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រ៊ុយណេ និង​ម៉ាឡេស៊ី ខាង​សន្តិសុខ សហរដ្ឋអាមេរិក ក៏បាន​បន្ត​ឡើងវិញ នូវ​ចំណងទាក់ទង​យោធា​ពេញលេញ ជាមួយ ឥណ្ឌូនេស៊ី។

វិធី​មួយ​ដើម្បី​នឹង​អោយបាន​សំរេច​កិច្ចការ​នេះ គឺ​ការ​សង្កត់ធ្ងន់​លើ “ភាពជា​ស្នូល​នៃ​អាស៊ាន” និយមន័យ​នៃ​និ​ម្មា​ប​កម្ម​តំបន់​ដឹកនាំ​ដោយ​អាស៊ាន ដែល​ក្នុងនោះ ទំនាក់ទំនង​របស់​តំបន់​ជាមួយ​ពិភពលោក ត្រូវបាន​អនុវត្ត​ជាមួយ​ការគិតគូរ​ពី​ផលប្រយោជន៍​នៃ​សហគមន៍​អាស៊ាន ជាប់​ជាមួយ​ផង។ ហេតុអ្វី​បានជា​អាស៊ី​អ​គ្នេ​យ៍ សំខាន់​ជា​ស្នូល? សំរាប់​សហរដ្ឋអាមេរិក លោក Tommy Koh បាន​អះអាង​ក្នុង​សៀវភៅ​ដដែល​ថា “ចាប់តាំងពី​មានការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ ១១ កញ្ញា ពួក​អ្នកធ្វើ​គោលនយោបាយ​នៅ វ៉ាស៊ីនតោន ... មានការ​ព្រួយបារម្ភ​អំពី​សកម្មភាព​ភេរវកម្ម ដូចជា Jemaah Islamiyah ក្នុង​តំបន់​អាស៊ី​ភាគ​អ​គ្នេ​យ៍ ដែល​ជាប់ទាក់ទង​ជាមួយ​អាល់​កៃ​អ៊ី​ដា ជាដើម។

ចាប់តាំងពី​ឆ្នាំ ២០០២ មក ជាទូទៅ ប្រទេស​សមាជិក​អាស៊ាន បានធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក ក៏ដូចជា​រវាង​សមាជិក​យ៉ាង​ពេញ​ទំ​ហ៊ឹង ដោយ​ចែក​រំ​លែង​ពត៌មាន​ស៊ើបការណ៍ និង​ឃាត់ខ្លួន​ភេរវ​ករ​នានា​ក្នុង​តំបន់។ ក្រៅពីនេះ ក៏មាន​ហេតុផល​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ សំរាប់​សហរដ្ឋអាមេរិក​ផងដែរ ក្នុង​ការតាំង​ទំនាក់ទំនង​ជាមួយ​អាស៊ី​អ​គ្នេ​យ៍ ហើយ​ការវិវត្តន៍​ចុងក្រោយថ្មីៗ នេះ ក៏បាន​បង្ហាញ​ហើយ​ថា រដ្ឋបាល អូ​បា​ម៉ា កំពុងតែ​អោយ​ទម្ងន់​ទៅលើ ការបង្កើន​កិត្យានុភាព និង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក ក្នុង​តំបន់។

ក្នុង​រូបភាព​ពាណិជ្ជកម្ម និង​វិនិយោគ តាម​ការរៀប​រាប់រប​ស់លោក Tommy Koh អាស៊ាន​ជា​ដៃគូ​សំខាន់​សំរាប់​សហរដ្ឋអាមេរិក ជាង អាមេរិក​ឡាទីន រុស្ស៊ី មជ្ឈិមបូព៌ា និង​អាហ្វ្រិក។ ទំនាក់ទំនង​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក និង​អាស៊ាន មាន​ភាព​ធំធេង រីក​ធំធាត់ និង​មាន​ផល​ទៅវិញទៅមក ដោយ​ការវិនិយោគ​នៅ​អា​ស៊ា​ម​របស់​សហរដ្ឋអាមេរិក មាន​ប្រមាណ​ជា ១០០ ពាន់​លាន​ដុល្លារ លើសពី​ការវិនិយោគ​របស់​សហ​រដ្ឋ​អាមេរិក​នៅ ចិន ហុងកុង និង​តៃវ៉ាន់ រួមគ្នា​ទៅទៀត។ គួរ​ទាញអារម្មណ៍​ថា អាស៊ីអាគ្នេយ៍ នាំចូល​ទំនិញ​អាមេរិក​ពីរដង​ច្រើនជាង​ចិន។

ជាច្រើន​ឆ្នាំ​កន្លងទៅ ភាព​មាន​ប្រយោជន៍​នៃ​យុទ្ធសាស្ត្រ​នេះ បានបង្ហាញ​នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា វេទិកា​មួយ​ដែលមាន​របៀបវារៈ និង​សមាជិកភាព កំណត់​តែ​ដោយ​សមាជិក​អាស៊ាន​ប៉ុណ្ណោះ។ កាល​មុន ហើយក៏​អាច​ថា​ទាំង​ពេលបច្ចុប្បន្ន​នេះដែរ ទោះបីជា​មានការ​រីកចំរើន​ជា​វិជ្ជមានថ្មីៗ ក៏ដោយ មានការ​គិត​ឃើញ​នៅ​អាស៊ី​អ​គ្នេ​យ៍​ទាំងមូល​ថា សហរដ្ឋអាមេរិក នៅតែមាន​អាកប្បកិរិយា​អវិជ្ជមាន​ចំពោះ​អាស៊ាន។ តាមពិតទៅ ការយល់​ដូចនេះ ក៏​វា​មិនជា​ឃ្លាតឆ្ងាយ​ពី​ការពិត​ប៉ុន្មាន​ទេ ព្រោះ​មន្ត្រី​សហរដ្ឋអាមេរិក​មួយចំនួន បានចាត់ទុក​អាស៊ាន​ថា​ជា កន្លែង​ជជែក​គ្នា និង​ជា​អង្គការ​តំបន់​គ្មាន​ប្រសិទ្ធិភាព។ តែ​ក្រោយមក​ក៏មាន​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​មួយចំនួន​និយាយថា “ទស្សនៈ​នេះ ជាការ​យល់​ខុស។

លោក Tommy Koh គិតថា អាកប្បកិរិយា​របស់​ស​ហ​រដ្ឋ​អាមេរិក​បែបនេះ គឺ​ដោយសារតែ​មិនមាន​ការយល់ដឹង​គ្រប់គ្រាន់​ពីអ្វី​ដែល​អាស៊ាន សមិទ្ធិ​បាន​ក្នុង​ប៉ុន្មាន​ទសវត្ស​កន្លងទៅ។ លោក​លើក​ជាម​តិ​ថា ក្រុង​វ៉ាស៊ីនតោន ហាក់ដូចជា​មិន​យល់ ឬ​អោយ​តម្លៃ​តួនាទី​ដ៏​សំខាន់ ដែល​អាស៊ាន បាន​ប្រកាន់យក ជា​អ្នកសំរបសំរួល ជា​អ្នក​កោះប្រជុំ និង​ជា​អ្នក​កសាង​សន្តិភាព។ ក្រោយ សង្គ្រាមត្រជាក់ អាស៊ាន បាន​ប្រកាន់​យកគំនិត​ផ្តើម​ពីរ តាម​ទស្សនៈ​របស់លោក Tommy គឺ ទីមួយ ស្វាគមន៍​ប្រទេស​អតីត​សត្រូវ​បី គឺ វៀតណាម ឡាវ និង​កម្ពុជា អោយចូល​អាស៊ាន និង​ទី​ពីរ ការផ្តើមគំនិត​អិ​យ​មាន​វេទិកា​តំបន់​អាស៊ាន ដែលមាន​សមាជិក ២៦ ប្រទេស​ចូលរួម បន្ថែម​លើ​សមាជិក​អាស៊ាន ក្នុងនោះ​មាន សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា និង​រុស្ស៊ី ដែល​សុទ្ធ​តែមាន​ចំណែក​ក្នុង​សន្តិភាព និង​ស្ថេរភាព​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោកអ្នក​អាន​ជាទី​មេត្រី នៅ​ឆ្នាំ ២០០៥ អាស៊ាន បានដាក់​ចេញ​នូវ​គំនិត​ផ្តើម​មួយទៀត កោះប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើកដំបូង ដែលមាន​មេដឹកនាំ​អាស៊ាន បូក​ប្រទេស​បី គឺ ចិន ជប៉ុន និង​កូរ៉េខាងត្បូង រួម​នឹង​អូស្ត្រាលី ឥណ្ឌា និង​នូ​ហ្សេ​ឡឹ​ន។ ក៏មាន​អ្នក​ប្រយ័ត្នប្រយែង​នៅ​សហរដ្ឋអាមេរិក ដែល​គិតថា ការបង្កើត​សហគមន៍​អាស៊ី​បូព៌ា​មួយ​មាន​ប្រសិទ្ធិភាព មិនអាច​ធ្វើ​បានទេ។ ពិត​ហើយ មានតែ​ពេលវេលា​ទេ​ទើប​អាច​បញ្ជាក់បាន។ យ៉ាងណាក្តី សូម​ជ្រាបថា សហគមន៍​អាស៊ី​បូព៌ា គឺជា​បំណង​ជា​ធម្មជាតិ​ក្នុង​តំបន់ ក្នុងការ​ពង្រឹង​ចំណងទាក់ទង និង​បង្កើតជា​អត្តសញ្ញាណ​តំបន់​រឹងមាំ​មួយ។ ប្រការនេះ ក៏បាន​ធ្វើអោយ​មជ្ឈដ្ឋាន​ខ្លះ​នៅ​អាស៊ី​គិតថា សហរដ្ឋអាមេរិក មិន​ចង់ឃើញ​អាស៊ី​សមាហរណកម្ម​គ្នា​ទេ។

យ៉ាងណាក្តី តាម​ដែល​ឃើញ​កន្លងមក ទោះបីជា​សហរដ្ឋអាមេរិក​មិនមែនជា​ផ្នែក​មួយ​របស់​សហគមន៍​អាស៊ី​បូព៌ា​ក៏ដោយ ក៏​ក្រុម​នៅតែ​គិតថា​សំខាន់​ដើម្បី​នឹង​នាំ​សហរដ្ឋអាមេរិក​អោយចូល​ពាក់ព័ន្ធ ក្នុង​ថា​នៈ​ជា​ដៃ​គុ​សន្ទនា​ដែរ ដោយ​សហរដ្ឋអាមេរិក អាច​ចូលរួម​ពិភាក្សាបាន​លើ​គ្រប់​មូលបទ​ប្រឈម​នៃ​ពិភពលោក តាំងពី បរិស្ថាន សន្តិសុខ​ថាមពល ជំងឺឆ្លង ឧក្រិដ្ឋកម្ម​ឆ្លង ដែន រហូតដល់​គ្រោះធម្មជាតិ​ជាដើម។ តាមពិតទៅ តាំងពី​ការបញ្ចប់​សង្គ្រាមត្រជាក់ ពិភពលោក​ក្នុងនោះ មាន​ទាំង​អាស៊ី​ផងដែរ ទទួលស្គាល់ថា សហរដ្ឋអាមេរិក គឺជា​មហាអំណាច​ធំ។ ឯ​រឿង​ដែល​ថ្មី គឺ ពេលដែល​ចិន ក៏​កំពុងតែ​ពង្រីក​អំណាច និង​ឥទ្ធិពល​ខ្លួន ប្រទេស​អាស៊ី​ក៏​កំពុងតែ​ចោទសួរ ថា​តើ​សហរដ្ឋអាមេរិក អាច​ធ្វើជា​មេដឹកនាំ​មាន​ប្រសិទ្ធិភាព នៅ​អាស៊ី​អ​គ្នេ​យ៍ ឬ​ទី​ដ៏​ទៃ​នៃ​ពិភពលោក​ឬទេ?

ការរាប់​បញ្ចូល​សហរ​ដ្ឋ​អាមេរិក និង​រុស្ស៊ី ចូលក្នុង​កិច្ចប្រជុំ កាលពី​ឆ្នាំ​កន្លងទៅ ស្នើ​ជា​គំនិត​ថា មានការ​យកចិត្តទុកដាក់​ធំ​ឡើង ស្របទៅតាម​សាច់រឿង​នយោបាយ​អាស៊ាន។ វេទិកា​អាស៊ាន​កាលពី​ឆ្នាំ​កន្លងទៅ ក៏បាន​ធ្វើជា​សាក្សី​ពី​ការចូលរួម​របស់​ប្រទេស អាស៊ាន នៅក្នុង​បញ្ហា​យ៉ាង​ធំ​ទូលាយ រាប់​តាំងពី​ទំនាស់​ទឹកដី​ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង រហូតដល់​កម្មវិធី​អាវុធ​នុយ​ក្លេរ​របស់​កូរ៉េខាងជើង ដែល​អគ្គលេខាធិការ​អា​ស៊ាន ស៊ូ​រិ​ន ពិត​សុវណ្ណ ថ្លែង​ក្នុង​បទសម្ភាសន៍ថ្មីៗ នេះ​ថា “ការដែល​ពិភពលោក​មាន​ចំណាប់អារម្មណ៍​នឹង​វេទិកា​អាស៊ាន និង​ឆាក​របស់​អាស៊ាន (មានន័យថា) យើង​បាន​បំពេញមុខ​នាទី​ហើយ វា​មានន័យថា យើង​បាន​ធ្វើតាម​គោលបំណងហើយៗ ក៏មាន​តម្លៃ​ក្នុងការ​ដឹកនាំ​របស់​យើង នូវ​និ​ម្មា​បក​ម្ម​កិច្ចសហប្រតិបត្តិការ​នេះ (នៅ​អាស៊ី​បូព៌ា)”

យ៉ាងណាក្តី មាន​គ្រោះថ្នាក់​មួយ​នៃ​ការពង្រីក​ភាព​មាន​ប្រយោជន៍ និង​ប្រសិទ្ធិភាព​របស់​វា​ទៅ​ហួសពេក​នូវ​អភិក្រម​មួយ​ដូចនេះ ពិសេស​បើ​រដ្ឋ​ជា​សមាជិក​ចាប់ផ្តើម​អនុម័ត​នូវ ការ​សម្លឹង​ចូលមកក្នុង​វិញ អ្វីៗ គឺ​វា​ជា​រឿង ទឹកចិត្ត​អាស៊ាន (ASEAN mentality)។ ថ្លែង​ទៅកាន់​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ការចរចា​ពាណិជ្ជកម្ម ឆ្នាំ ២០១២ របស់ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន លោក ស៊ូ​រិ​ន ពិត​សុវណ្ណ ថ្លែងថា “បណ្តា​ប្រទេស​អាស៊ាន ត្រូវធ្វើ​ការកែ​ទំរង់​ច្បាប់ និង​និយតកម្ម​នានា ដើម្បី​សំរួល​ដល់​កំណើន​ពាណិជ្ជកម្ម និង​វិនិយោគ នៅក្នុង​តំបន់​ជា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹង​ចូល​ជាធរ​មាននៅ​ឆ្នាំ ២០១៥ ខាងមុខ។ ដោយសារតែ​ការ​ថយ​ល្បឿន​សេដ្ឋកិច្ច​សកល ការវិនិយោគ​បរទេស​ជាច្រើន បាន​ចូលទៅ​អាស៊ាន ដែល​ត្រូវបាន​គេ​ឃើញ តាម​លោក ស៊ូ​រិ​ន និយាយ ថា​ជាទី​ផ្សារ​ប្រកបដោយ​ថាមភាព និង​សក្តានុពល។ សូម​ជំរាប​ថា ក្នុង​ទំហំ​ទុនវិនិយោគ ៧៨ ពាន់​លាន​ដុល្លារ នៅ​អាស៊ាន កាលពី​ឆ្នាំ ២០១០ មាន ៧០% ដាក់​នៅក្នុង​វិស័យ​សេវា។

និយាយ​ជា​ប្រតិមតិ ការឡើង​ទៅកាន់​ភាពលេច​ធ្លោ​សកល​នៃ​អាស៊ាន កើតមាន​ដោយសារតែ ឆន្ទៈ​របស់​បណ្តា​ប្រទេស​អាស៊ាន ចង់​បើកចំហរ​ប្រទេស​ទៅរក​បណ្តា​ប្រទេស ក្នុង​សហគមន៍​សកល​ធំ​ទូលាយ។ និយាយ​ដោយ​សម្តី​ម្យ៉ាងទៀត ភាពជា​ស្នូល​នៃ​អាស៊ាន អាច​កើត​មានបាន ដោយសារតែ​ប្រទេស​អាស៊ាន​និមួយៗ ជ្រើស​យក​ការសំរបសំរួល​ជោគវាសនា​របស់ខ្លួន ជាមួយ​ភាគ​ឯទៀត​នៃ​ពិភពលោក ហើយដោយ​ធ្វើ​ដូចនេះ បង្កើតជា​ជោគជ័យ​រួម​នៃ​សហគមន៍​អាស៊ាន។

យោងទៅលើ​សារជាតិ​ដែល​កាន់តែ​ស្មុ​គ្រ​ស្មាញ និង​មាន​ជ្រុង​ត្រូវ​ពិនិត្យ​ដោះស្រាយ​ច្រើន នៃ ការ​ប្រឈម​សកល​នានា និន្នាការ និង​ការប៉ុនប៉ង​សំរាប់​អាស៊ាន ដើម្បី​នឹង​ពិនិត្យមើល​ទៅខាង ក្នុង​ខ្លួនឯង​វិញ នឹង​កើនឡើង។ ក្តីបារម្ភ​នានា អំពី​ទំនាក់ទំនង​អំណាចធំៗ និង​ភាពមិនច្បាស់លាស់​ពី​ថា តើ​អន្ត​រកម្ម​ទាំងនេះ អាច​នឹង​សំដែង​ដូចម្តេច អាច​នឹង​នាំ​រដ្ឋ​សមាជិក​អាស៊ាន ទៅរក​ការ​ផ្តាច់ខ្លួន​ចេញ ពី​ការ​ប្រឈម​សកល​នានា និង ផ្ទុយទៅវិញ បង្កើតជា​និន្នាការ​សុញ (មិនឃើញ​វែងឆ្ងាយ) និង​ឯក​កោ​និយម។ លទ្ធផល​ទៅជា​បែបនេះ នឹង​មិនជា​ជោគ​ល្អ​ទេ​សំរាប់​អាស៊ាន ហើយក៏​អាចធ្វើអោយ​គាំង​ដល់ តំបន់ ដែល​កំណើន​ត្រូវបាន​កសាង​លើ​ទំនាក់ទំនង​ចម្រុះ និង​ប្រកបដោយ​ថាមភាព​ដែល​រដ្ឋ​សមាជិក​និមួយៗ មាន​ជាមួយ​ពិភពលោក​ទាំងមូល។

វា​កើតមាន​រួចទៅហើយ ដែល​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង នៃ​ឆ្នាំ ២០១២ នេះ បានឃើញ​មានការ​លេចចេញ​នូវ​និទានកថា​នយោបាយ​ជាច្រើន ដែល​អាច​កំណត់​ពី​រឿងហេតុ​សកល​សំរាប់​ពេលវេលា​ដែល​នៅសល់​ក្នុងឆ្នាំនេះ។  ព្រឹត្តិការណ៍ ដូចជា វិបត្តិ​អូសបន្លាយ​នី​ស៊ី​រី ភាពទ័លច្រក​ហិរញ្ញវត្ថុ​នៅ​ក្រិ​ក និង​ការមិន​ចុះ​ញ៉ម​របស់​អ៊ីរ៉ង់ ចំពោះ​ការដាក់ទណ្ឌកម្ម​ជា​អន្តរជាតិ នឹង​សាកល្បង​នូវ​ភាព​ប៉ិនប្រសប់ និង​ការតាំង​ចិត្ត​ដោះស្រាយ​របស់​សហគមន៍ ក្នុងការ​បកស្រាយ​ជាការ​ឆ្លើយតប​មួយ​យ៉ាង​ត្រឹមត្រូវ។ ជាយថាហេតុ អាស៊ាន នឹងត្រូវ​អូសទាញ​ចូលទៅក្នុង​ទិដ្ឋភាព​នេះ ជាមិនខាន។ សំណួរ​គឺ តើ​ក្នុង​ទំហំ​ណា ដែល អាស៊ាន អាច​រក្សា​ការចូលរួម​សកល​របស់ខ្លួន ខណៈដែល​ក្នុងពេល​ជាមួយគ្នា ត្រូវ​រក្សា​ផ្ទះ​របស់ខ្លួន​និមួយៗ អោយមាន​របៀប។ នេះ គឺជា​ការសាកល្បង​យ៉ាងសំខាន់​ពី​ការត្រៀមខ្លួន​ជាស្រេច និង​ការជាប់​ពាក់ព័ន្ធ របស់​អាស៊ាន ជា អ្នកមាន​ចំណែក​ទទួលខុសត្រូវ​ក្នុង​តំបន់៕

 

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ អាស៊ាន ​៖ ​ដំណើរ​ទៅ​កាន់​តួនាទី​សកល​
kpt_ads_left