New-Ad-SVR-HUN-SEN-CUP-Update

ព័ត៌មានថ្មីៗ

នគរបាល​ខណ្ឌដង្កោ​ឃាត់​អ្នកបើកបរ​រថយន្ត​ដឹក​សម្ភារៈ​ក្រុមហ៊ុន​ស៊ី​ហ៊ូ​ហ៊ុយ ​ករណី​លួច​ប្រេង​ជាង​១​ពាន់​លីត្រ​លក់​

ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 11:07
Pisey-01-28-2015-full-L
ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ដឹក​សម្ភារៈ​ឲ្យ​ក្រុមហ៊ុន​ស៊ី​ហ៊ូ​ហ៊ុយ ​ត្រូវ​បាន​ចាប់ខ្លួន យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ កាលពី​វេលា​ម៉ោង​១៨ និង​៣០​នាទី​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ ដោយ​ចោទប្រកាន់​ករណី​លួច​បូម​ប្រេង​ពី​រថយន្ត​លក់ គិត​រហូតដល់​បច្ចុប្បន្ន​នេះ​អស់​ជាង​១​ពាន់​លីត្រ។​ អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 11:07
Nita-28-A-12-Full

នារី​ម្នាក់​ស្រវឹង​ជោគ​ជិះ​ម៉ូតូ​ម្នាក់ឯង ​ដួល​បោក​ក្បាល​ស្លាប់​

ភ្នំពេញ ៖ នារី​ម្នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​យ៉ាង​អាណោចអាធម៌​ ខណៈ​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​កម្មវិធី​ខួបកំណើត​បងប្អូន​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ ​បាន​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​បើក​ម៉ូតូ​ទៅ​បុក​ខឿន​សួនច្បារ​កណ្តាល​ទ្រូងផ្លូវ​… អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 10:59
Nita-28-A-10-Full

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៧​ ខែមករា​កើតឡើង​០៨​លើក​ ស្លាប់​០៣​នាក់​ និង​របួសធ្ងន់​ស្រាល​១១​នាក់​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយក​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​០៨​លើក​ក្នុងនោះ យប់​០៣​លើក​, បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៣​នាក់ (​ប្រុស​) របួសធ្ងន់ ០៧​នាក់​… អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 10:57
Pisey-01-28-2015-full-K

ប្រទេស​មី​ស៊ិ​ក​ទទូច​ថា និស្សិត​៤៣​នាក់​ស្លាប់​ហើយ​

អគ្គមេធាវី​របស់​ប្រទេស​មី​ស៊ិ​ក និយាយ​ថា លោក​អាច​អះអាង​ពី​ធ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​និស្សិត​៤៣​នាក់ ដែល​បាត់​ខ្លួន​នៅ​រដ្ឋ​ហ្កេ​រ៉េ​រ៉ូ​ភាគ​ខាង​ត្បូង​នៅក្នុង​ខែកញ្ញា។​ អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 10:46
Pisey-01-28-2015-full-J

បុព្វ​ជិត​១០​នាក់ ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​រំលោភ​ផ្លូវភេទ​កុមារ​នៅ​ប្រទេស​អេស្ប៉ាញ​

ចៅក្រម​ម្នាក់​នៅក្នុង​ទីក្រុង​ហ្ក្រា​ណា​ដា ភាគ​ខាង​ត្បូង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ចោទប្រកាន់​បព្វជិត​កា​តូ​លិ​រ៉ូ​មុំាង​១០​នាក់ និង​បុគ្គលិក​កាតូលិក​ពីរ​នាក់ ពី​បទ​រំលោភ​ផ្លូវភេទ​កុមារ។​ អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 10:45
M28-01-15-c

អាជីវករ​ផ្សារ​ថ្មី​គីឡូម៉ែត្រ​លេខ​៦​ផ្ទុះ​ការ​តវ៉ា​ឲ្យ​ថៅកែ​ផ្សារ​បញ្ចុះ​តម្លៃ​តូប

ភ្នំពេញ ៖​​ ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​​២៨ ខែ​មករា ឆ្នាំ​២០១៥​នេះ អាជីវករ​ផ្សារ​ថ្មីគីឡូម៉ែត្រ​លេខ ៦​ដែលមាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​​៥ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ​បាន​ផ្ទុះ​ការ​តវ៉ា​រយៈពេល​មួយ​ព្រឹក​ដើម្បី​ឲ្យ​ប្រធាន​ផ្សារ​បញ្ចុះតម្លៃ​តូប។ អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 10:43

ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក​ពិចារណា​ការ​ឡើង​អត្រា

សារព័ត៌មាន​តំបន់​ឲ្យ​ដឹង​ថា ធនាគារ​សហព័ន្ធ ឬ​ធនាគារ​កណ្ដាល​ នៃ​សហរដ្ឋអាមេរិក​បាន​បើក​កិច្ចប្រជុំ​គោលនយោបាយ​រូបិយប័ណ្ណ​លើកដំបូង​របស់​ខ្លួន ប្រចាំ​ឆ្នាំ​ដើម្បី​ស្ទាប​មើល​ជីពចរ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក ក៏ដូចជា​ពិចារណា​ពី​ការ​ដំឡើង​អត្រា​ការប្រាក់​ជា​លើកដំបូង គិត​តាំងពី​ឆ្នាំ ២០០៦។… អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 10:38
Nita-28-A-9-Full

បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ទ្រម​ខ្លួន​ ក្នុងករណី​ឆបោក​យក​ម៉ាស៊ីនត្រជាក់​

ភ្នំពេញ ៖ បុរស​ម្នាក់​ ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ព្រួត​វាយ​រហូត​ទ្រមខ្លួន ទើប​ប្រគល់​ជូន​ប៉ូលិស​ដើម្បី​មាន​វិធានការ​ច្បាប់ ក្នុង​ខណៈពេលដែល​បុរស​ម្នាក់នេះ​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ាស៊ីន​ត្រជាក់​គេ​ទៅ​លក់ ហើយ​នៅពេល​ធ្វើ​សកម្មភាព​ម្តងទៀត​ ត្រូវ​ម្ចាស់​គេ​ឃើញ ​ទើបត្រូវ​ម្ចាស់​ម៉ា​ស៊ីន​ត្រជាក់​… អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 10:32
Pisey-01-28-2015-full-I

ពួក​បំបែក​ខ្លួន​អ៊ុយ​ក្រែ​ន​ថា បាន​រុញច្រាន​កងកម្លាំង​រដ្ឋាភិបាល​ឲ្យ​ដកថយ​

កងកម្លាំង​បំបែក​ខ្លួន​ស្និទ្ធ​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ពួកគេ​បាន​វាយ​រុញច្រាន​កងទ័ព​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ឲ្យ​ដកថយ​ចេញពី​សង្កាត់​ពីរ​នៅ​ជាយក្រុង​ដូ​ណេ​ត ដែល​ជា​តំបន់​ការពារ​ដ៏​សំខាន់​របស់​គេ ហើយ​គោលបំណង​របស់​គេ​គឺ​ដើម្បី​ពង្រីក​ការគ្រប់គ្រង​របស់​គេ​នៅក្នុង​តំបន់​ទាំង​មូល។… អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 10:16
Nita-28-A-7-Full

ជនសង្ស័យ​ម្នាក់​និង​ប្រពន្ធ​បាន​យក​លិខិត​ផ្ទេរ​សិទ្ធិ​កាន់កាប់​ដីធ្លី​ក្លែងក្លាយ ​ដាក់បញ្ចាំ​១០​ម៉ឺន​​បាត​​គេច​ខ្លួនបាត់

​ បន្ទាយមានជ័យ ៖ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​មួយ​ក្រុម​ ដឹកនាំ​ដោយ​លោក​ជា​ ដា ​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​តាម​បទបញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​ត្រី ឱ បូរិន្ទ​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ​បាន​ចុះ​ស៊ើបអង្កេត​តាម​ចាប់​ជនសង្ស័យ​ម្នាក់​… អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 10:13
Pisey-01-28-2015-full-G1

ផ្ទះ​ស្ត្រី​មេម៉ាយ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​

សៀមរាប ៖ អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​នៅមុខ​អតីត​ភូមិភាគ​៤​អស់​១​ខ្នង​ទាំង​ព្រឹក​ព្រលឹម ខណៈ​ពេល​ម្ចាស់ផ្ទះ​អុជ​ធូប​បន់ស្រន់​មិនបាន​ប្រុងប្រយ័ត្ន​រួច​ចុះ​មក​ក្រោម​ដើម្បី​រៀបចំ​លក់ដូរ​នៅមុខ​ផ្ទះ ទើប​បង្ក​ឲ្យ​មានការ​ឆេះឆាប​អស់​ផ្ទះ​ទាំងស្រុង​តែម្តង… អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 09:57
Pisey-01-28-2015-full-F7

អតីត​ភ្នាក់ងារ​យក​ព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ បើករថយន្ត​ឆ្លាម​បុក​រថយន្ត​ប៉ែន ​បណ្ដាល​ឲ្យ​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្ដាល​ឲ្យ​អតីត​ភ្នាក់ងារ​យក​ព័ត៌មាន ទូរទស្សន៍​ជាតិ​កម្ពុជា( TVK ) បាន​ស្លាប់​ បន្ទាប់ពី​បញ្ជូន​ទៅ​សង្គ្រោះ ក្រោយ​បើករថយន្ត​ឆ្លាម​ទៅ​បុក​នឹង​រថយន្ត​ប្រភេទ​ប៉ែន​ដឹក​ដី កាលពី​រសៀល​ម៉ោង​៤​និង​៣០​នាទី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ខាងលិច​ស្ពាន​ទឹកថ្លា… អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 09:52
M28-01-15-b5

ឌុយបៃ​ដណ្តើម​ស្ថាន​ភាព​ជា​ព្រលាន​យន្តហោះ​អន្តរជាតិ​ពី​ Heathrow

សារព័ត៌មាន​បរទេស​ឲ្យ​ដឹង​ថា ព្រលានយន្តហោះ​ក្រុង ​ឌុយ​បៃ បាន​កើន​សកម្មភាព​មុន​ព្រលាន​យន្តហោះ Heathrow នៃ​ទីក្រុង​ឡុង​ដ៍ ដោយ​ឈរ​ទៅលើ​ការ​កើនឡើង​នូវ​ការហោះហើរ​ផ្លូវ​ឆ្ងាយ​រវាង​ទ្វីប​អាស៊ី និង​បណ្តា​ប្រទេស​លោក​ខាងលិច ដោយ​ក្លាយ​ទី​ជា​ច្រក​ចេញចូល​អន្តរជាតិ​ថ្នាក់​កំពូល​ក្នុង​ពិភពលោក​។ អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 09:47
Nita-28-A-6-Full

ជនសង្ស័យ​៧​នាក់​ត្រូវ​នគរបាល​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត​ ករណី​សេព​គ្រឿងញៀន​ខុសច្បាប់​

ព្រះវិហារ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះវិហារ​ ចុះបង្ក្រាប​ទីតាំង​សេព​គ្រឿងញៀន​១​កន្លែង​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​កំពុង​សេព​គ្រឿងញៀន​ចំនួន​៧​នាក់​ រួមទាំង​វត្ថុតាង​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស​ឬ​ម៉ា​ទឹកកក​ចំនួន​១៦​កញ្ចប់​តូច​… អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 09:33
Pisey-01-28-2015-full-E1

ហេង វិឆ័យ ជួប ពុទ្ធ​ ផន​កុសល ឯ ​នេន ​វណ្ណា ជួប ឯក កៃ​ឈៀង​

ភ្នំពេញ ៖ នៅ​លើ​សង្វៀន​SEA-TV ល្ងាច​ថ្ងៃអាទិត្យ ​ទី​០១ ខែ​កុម្ភៈ ចុង​សប្ដាហ៍​នេះ ហេង វិឆ័យ អ្នក​ប្រដាល់​ក្លឹប​កងពលតូច​លេខ​៧០​នឹង​ត្រូវ​ជួប​ប្រកួត​សាក​កណ្ដាប់ដៃ​ជាមួយ​ពុទ្ធ ផន​កុសល អ្នក​ប្រដាល់​ក្លឹប​ពុទ្ធ​សេរី​វង្ស​កីឡា​។ នេះ​ជា​ការ​ប៉ះ​គ្នា​លើកដំបូង​ក្នុង​ប្រវត្តិ​ប្រកួត​របស់​ពួកគេ​ទាំងពីរ​។ ហេង… អានបន្ត
ថ្ងៃ ពុធ ទី28 ខែមករា ឆ្នាំ 2015 ម៉ោង 09:27
Nita-28-A-1-Full

អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​មួយ​សំបុក​ធំ​ រួម​នឹង​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​ជិត​១​គីឡូក្រាម​ និង​អាវុធ​ទៅ​សាលាដំបូង

​ ភ្នំពេញ ៖ ក្រោយពី​ស្រាវជ្រាវ​ចាប់ខ្លួន​មេក្លោង​ធំ​ ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​នៅ​ជាយក្រុង​ម្នាក់ ​និង​អ្នក​ពាក់ព័ន្ធ​១១​នាក់​ជា​បន្តបន្ទាប់​តាម​បទបញ្ជា ​និង​ការចង្អុល​បង្ហាញ​ផ្ទាល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍ទោ​ រ័ត្ន​ ស្រ៊ាង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​… អានបន្ត

ប៉ូលិស​ទួលគោក​ចាប់ខ្លួន​និស្សិត​ម្នាក់​ចោទ​ពី​បទ​បង្ខំ​អោយ​និស្សិត​ស្រី​ម្នាក់​កោ​រសក់​និង​ចាប់រំលោភ​បានសម្រេច​នៅក្នុង​ផ្ទះសំណាក់​ស្រែ​យើង

ថ្ងៃ ពុធ ទី06 សីហា ឆ្នាំ2014 ម៉ោង13:13   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: ស្រីរ័ត្ន​

ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ជា​និស្សិត​ផង​ត្រូវ​បាន​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ចាប់​បញ្ជូន​អោយ​ប៉ូលិស​ទួលគោក​ចាត់ការ​ទៅតាម​ច្បាប់​ក្រោម​ការចោទប្រកាន់​ពី​បទ​បង្ខំ​អោយ​និស្សិត​ស្រី​ម្នាក់​កោរសក់​និង​ចាប់រំលោភ​បានសម្រេច​នៅក្នុង​ផ្ទះសំណាក់​ស្រែ​យើង។

ជនសង្ស័យ​ជា​និស្សិត​ម្នាក់​នេះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​លី លឹម​ហេង ភេទ ប្រុស អាយុ ២០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៩EO ផ្លូវ ១៣៥ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ចាប់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​០៥​សីហា វេលា​ម៉ោង ១៤​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​លេខ ៦៨EO ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ស ទ ព ភេទ ស្រី អាយុ ១៨​ឆ្នាំ មុខរបរ​ជា​និស្សិត ស្នាក់នៅ ភូមិ​៩ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក។

មន្ត្រី​ប៉ូលិស​អោយ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុនេះ​គឺ យុវជន​ម្នាក់​ដែល​ជា​និស្សិត​រូប​នេះ​បាន​យក​រូប​អាក្រាត​កាយ​របស់​នារី​រងគ្រោះ​មក​បង្ហោះ​តាម​Facebook និង​បាន​គម្រាម​មក​ជនរងគ្រោះ​ថា បើសិន​ជនរងគ្រោះ​កោរសក់​ទើប​ឈប់​បង្ហោះ​រូបភាព អាក្រាត​នេះ​ទៀត។ លុះ​មកដល់​ថ្ងៃទី​៣១​កក្កដា​២០១៣ ជនសង្ស័យ​បាន​បើកបរ​រថយន្ត​មក​យក​ជនរងគ្រោះ​ដល់​ផ្ទះ ដើម្បី​ទៅ​ហូប​អី​នៅ​ខាងក្រៅ ហើយ​ក្រោយមក​ជនសង្ស័យ​ក៏បាន​នាំ​ជនរងគ្រោះ​ចូលក្នុង​ផ្ទះសំណាក់​ស្រែ​យើង រួច​ចាប់​នារី​រងគ្រោះ​វាយ ធាក់ ទាត់ ព្រមទាំង​យកដៃ​ចងភ្ជាប់​នឹង​ដងខ្លួន ហើយ​ចាប់រំលោភ​សេពសន្ថវៈ​បានសម្រេច ទើប​ជូន​នារី​រងគ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ។ មន្ត្រី​ដដែល​បន្ត​ថា លុះ​មកដល់​ថ្ងៃទី​០៥​សីហា វេលា​ម៉ោង ១១​និង​៣០​នាទី ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​ណាត់​ជនរងគ្រោះ​ម្តង​ទៀត ដោយ​និយាយ​ថា ដើម្បី​ជួបគ្នា​ជជែក​ពី​ការចែក​ផ្លូវ​គ្នា​ជា​សង្សារ ក្រោយពេល​ជួបគ្នា​ហើយ​ជនសង្ស័យ​ក៏បាន​នាំ​ជនរងគ្រោះ​ទៅផ្ទះ​សំណាក់​ស្រែ​យើង ម្តង​ទៀត។ តែ​លើក​ចុងក្រោយ​នេះ​ពេល​ជូន​នារី​រងគ្រោះ​ដល់​ផ្ទះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ចាប់​បញ្ជូន​អោយ​ប៉ូលិស​ទួលគោក​ចាត់ការ​ទៅតាម​ច្បាប់ តែម្តង​ដោយ​ចោទប្រកាន់​ពី​បទ​បង្ខំ​អោយ​និស្សិត​ស្រី​ម្នាក់​កោ​រសក់​និង​ចាប់រំលោភ​បានសម្រេច ហើយ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ក្នុង​ករណី​នេះ​ប៉ូលិស​ហាក់​មិន​ទម្លាយ​អោយ​ដឹង​នោះ​ទេ គឺ​មាន​ការ​លាក់លៀម​ច្រើន ហើយ​រូបភាព​ជនសង្ស័យ​ក៏​ក្រុម​អ្នក​យក​ព័ត៌មាន​មិនអាច​ផ្តិត​យក​រូបភាព​បាន​ដែរ៕