kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

ទំរង់​ពីរ​នៃ​សមាហរណកម្ម​អាស៊ី ក្នុង​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក

ហៀ​ល វែ​ល​ឌី

លោកអ្នក​អាន​ជាទី​មេត្រី ក្នុងការ​ពិនិត្យមើល​ជា​យុទ្ធសាស្ត្រ​មួយ អ្នកវិភាគ​នៃ​ក្រុម​សិក្សា​ស្រាវជ្រាវ​អាស៊ី​ខាងត្បូង B. Raman បាន​អះអាងថា ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ខណៈដែល​ខិត​ទៅជិត​ការ​ចប់​អាណត្តិ​ដឹកនាំ​ទីមួយ បាន​ស្វះស្វែង​ផ្តល់នូវ​ការយកចិត្តទុកដាក់​ថ្មី​ពីរ ក្នុង​គោលនយោបាយ​ការបរទេស​សហរដ្ឋអាមេរិក ចំពោះ​ទ្វីបអាស៊ី។ ទីមួយ ការបង្ហាញ​ដោយ​ចំហរ និង​មិន​លាក់លៀម​ពី​ការបារម្ភ​របស់​សហរ​ដ្ឋ​អាមេរិក ចំពោះ​សមត្ថភាព​សេដ្ឋកិច្ច និង​យោធា​របស់​ចិន ដែល​ចេះតែ​កើនឡើង និង​ទី​ពីរ ការប្តេជ្ញា​របស់​សហរ​ដ្ឋ​អាមេរិក ដើម្បី​នឹង​រក្សា ក៏ដូចជា ពង្រឹងសមត្ថភាព​រប​ស់​ខ្លួន ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ការពារ​ផល​ប្រោ​យោជន៍​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន និង​សម្ព័ន្ធមិត្ត និង​មិត្ត​ក្នុង​តំបន់ ក្នុងនោះ​មាន​អាស៊ាន​ផងដែរ។

ការ​ស្វះ​ស្វែងរក​ឧត្តមភាព​ភាព​ក្នុង​ទំនាក់ទំនង ដែល​អ្នកវិភាគ​នយោបាយ​វ៉ាស៊ីនតោន​អះអាងថា “បែប​ប​ថ្មី” ក្នុង​ទ្វីបអាស៊ី នឹងត្រូវ​លើក​មក​ជំរាបជូន​នៅពេល​ក្រោយ។ តទៅ​នេះ គឺជា​ការ​ពិនិត្យមើល​ក្នុង​ជ្រុង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច នៃ​យុទ្ធសាស្ត្រ​វិល​ចូល​អាស៊ី ឬ​តាមរយៈ​នោះ​បោះស្នឹង​នៅ​អាស៊ាន​របស់ Ernest Bower នៃ​មជ្ឈមណ្ឌល​សំរាប់​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) នៃ​សហរដ្ឋអាមេរិក ពិចារណា និង​លើក​ជា​ជំរើស សំរាប់​អ្នកធ្វើ​សេចក្តីសំរេចចិត្ត​ខាង​នយោបាយ​នៅ​វ៉ាស៊ីនតោន។

 

បាត់បង់​ចំណែក​ទីផ្សារ និង​ពាណិជ្ជកម្ម

ពេលនេះ អាស៊ី​ជា​ជំរក​សកម្មភាព​សេដ្ឋកិច្ចពិភពលោក​ជាង ៥០% ដែល​លក្ខណៈវិនិច្ឆ័យ​រំពឹងទុក​យូរ​មកហើយ ត្រូវបាន​ជំរុញ​មួយចំណែក​ធំ​ដោយ​កំណើនសេដ្ឋកិច្ច​លឿន​ស្លេវ និង​ធ្វើអោយ​ស្រឡាំងកាំង​របស់​ចិន ក៏ដូចជា​ការដើរ​ហួស​ប្រទេស​ជប៉ុន ក្នុង​ថា​នៈ​ជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ នៃ​ផែនដី។ ថាមភាព​អាស៊ី កំពុងតែ​ធ្វើអោយមាន​ការកែប្រែ​ពិភពលោក ស្ថាប័ន​នានា និង​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក។ រដ្ឋមន្ត្រីការបរទេស Hillary Clinton បាន​ពណ៌នា​ការប្រែប្រួល​សំរាប់​អាស៊ី​ថា​ជា ស្នូល​នៃ​យុទ្ធសាស្ត្រ​មួយ។

ខណៈដែល​យុទ្ធសាស្ត្រ​គោលនយោបាយ​ការបរទេស និង​ការដឹកនាំ​ខាង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក បង្វែ​ការយកចិត្តទុកដាក់ភ្លាមៗ ចំពោះ​អាស៊ី មាន​កិច្ចការ​ជាច្រើន​ដែល​ចាំបាច់​ត្រូវ ធ្វើ ហើយក៏​ជាបន្ទាន់​ផង។ រឿង​មួយ​ដែល​ពិសេស​នោះ​គឺ ករណី​ពាណិជ្ជកម្ម។

សហរដ្ឋអាមេរិក​បាន​បាត់បង់​ទីតាំងនៅ​អាស៊ីអាគ្នេយ៍​ក្នុង​ទសវត្ស​កន្លងទៅ។ ក្នុង​ឆ្នាំ ២០០៤ សហរដ្ឋអាមេរិក គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន ដោយមាន​ទំហំ​ពាណិជ្ជកម្ម​សរុប តម្លៃ ១៩២ ពាន់​លាន​ដុល្លារ។ សព្វថ្ងៃ ចិន ដែល​ពី​ដើម​ទសវត្ស​ឆ្នាំ ១៩៩០ ជា​ដៃគូ​មិន​សំខាន់​សំរាប់​អាស៊ាន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​នៃ​តំបន់ ដោយ​ពាណិជ្ជកម្ម​ទ្វេ​ទិស​មាន​ទំហំ ២៩៣ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១។

ក្នុង​រយៈកាល ១០ ឆ្នាំ​កន្លងទៅ អាស៊ាន មានការ​ភ្ជាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTAs) ជាមួយ​ចិន ជប៉ុន កូរ៉េ អូស្ត្រាលី នូ​ហ្ស៊ី​ឡឹ​ន និង​ឥណ្ឌា។ សហរដ្ឋអាមេរិក មានតែ FTA មួយ​ប៉ុណ្ណោះ​ជាមួយ (ប្រទេស​សមាជិក​ក្នុង) អាស៊ាន គឺជា​មួយ​សឹង្ហ​បុរី។ ជា​លទ្ធផល គឺ​ការធ្លាក់ចុះ​នូវ​ចំណែក​ទីផ្សារ និង​វត្តមាន​ក្នុង​ទីផ្សារ​ដែល​កំពុង​រីកចំរើន​លឿន​បំផុត និង​មាន​ថាមភាព​បំផុត នៃ​ពិភពលោក។ មិនមាន​អ្វី​ត្រូវ​សង្ស័យ​ទេ ដែល​កំណើនសេដ្ឋកិច្ច​ស​ហ​រដ្ឋ​អាមេរិក​រងគ្រោះ។ ការធ្វើ​ព្រងើយកន្តើយ និង​មិន​អើពើ​ពី​អាស៊ី​ភាគ​អាគ្នេយ៍ បានធ្វើអោយ​សហរដ្ឋអាមេរិក​បាត់បង់​ការងារ កំណើន និង​ឥទ្ធិពល។

បោះស្នឹង​ក្នុង​តំបន់​ឡើងវិញ

យោង​លើ​ហេតុផល​ទាំងនេះ គណៈកម្មការ​យុទ្ធសាស្ត្រ CSIS សហរដ្ឋអាមេរិក និង​អាស៊ាន បានធ្វើ​អនុសាសន៍​ថា រដ្ឋបាល​អូ​បា​ម៉ា ត្រូវ​បោះស្នឹង​ក្នុង​តំបន់​នេះ ពេលដែល​ប្រធានាធិបតី អូ​បា​ម៉ា ធ្វើដំណើរ​ទៅកាន់​ឥណ្ឌូនេស៊ី សំរាប់​ការប្រជុំ​មេដឹកនាំ​សហរដ្ឋអាមេរិក និង​អាស៊ាន លើក​ទី​បី និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ហើយ​ប្រាប់​តំបន់​ថា សហរដ្ឋអាមេរិក ចង់​ធ្វើ​ការចរចា អោយមាន FTA រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​មួយ។ សញ្ញា​នេះ នឹង​អោយ​ជា​សូរ​ខ្ទ័រ​ខ្ទា នៅតាម​រដ្ឋធានី​នានា​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ វា​នឹង​បង្ហាញថា សហរដ្ឋអាមេរិក វិល​មកវិញហើយ វិល​ដោយ​ហ្មឺ​ង​ម៉ាត់ និង​ប្តេជ្ញា​អះអាង​យកមក​វិញ​នូវ​តួនាទី​របស់ខ្លួន ជា​មេដឹកនាំ​សេដ្ឋកិច្ច​នៅ​អាស៊ី​ភាគ​អាគ្នេយ៍។

មានការ​ប្រកួតប្រជែង​ជាក់ស្តែង​មួយ កំពុងតែ​កើតមាន ដើម្បី​នឹង កំណត់ថា​តើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ី​នឹង​ដំណើរការ​ទៅ​ដូចម្តេច។ ការ​ភ្នាល់​នេះ មិន​ងាយ​ប៉ុន្មាន​ទេ។ ទំរង់​ដែល​ឈ្នះ​នឹង​កំណត់​ពី​ស្តង់ដា និង​វិធាន។ វា​ក៏​នឹង​កំណត់​ពី​សង្វាក់​នៃ​ពាណិជ្ជកម្ម និង​ការវិនិយោគ ក៏ដូចជា​គាំទ្រ​ការប្រកាន់យក​ជំហរ ឬមួយ​ពាណិជ្ជកម្ម​សេរី​សកល ឬមួយ​វិល​ទៅ​តំបន់​និយម និង​ជាតិនិយម​វិញ។ ប្រទេស​ណា​ហើយ​ដែល​នៅក្រៅ​រចនាសម្ព័ន្ធ​ធំ នឹង​ទទួលផល​ជា​កំណើន​យឺត ហើយ​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​តឹងតែង​មិន​លែង​ទេ ដើម្បី​នឹង​បាន​ចូល​ពាក់ព័ន្ធ​ដោយសារ​ជា​អ្នក​នៅក្រៅ​រចនាសម្ព័ន្ធ។

ទំរង់​នៃ​ការប្រកួតប្រជែង​ពីរ​នោះ គឺ ភាពជា​ដៃគូ​ទូទាំង​ប៉ាស៊ីហ្វិក ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក (Trans-Pacific Partnership /TPP) និង អាស៊ាន​បូក​បី ដឹកនាំ​ដោយ​ចិន ឬ​អាស៊ាន បូក​ចិន ជប៉ុន និង​កូរ៉េខាងត្បូង។ ការប្រកួតប្រជែង​ដើម្បី​សមាហរណកម្ម​សេដ្ឋកិច្ច​ជា​ការល្អ​សំរាប់​អាស៊ី។ វា​អាច​នឹង​ជួយ​សំរួច​នូវ​អារម្មណ៍​ដឹង​ពី​ភាព​បន្ទាន់​សំរាប់​រដ្ឋាភិបាល​ទាំងឡាយ អោយ​កាន់តែ​រូតរះ និង​មាន​ភាព​ដាច់ខាត​ជាង​មុន។ ទំរង់ TPP ផ្អែកលើ​ស្តង់ដា FTA កំរិត​ខ្ពស់​របស់​សហរដ្ឋអាមេរិក ដែលមាន​ភាពទូលំទូលាយ និង​មាន​ចំណុច​ចាប់បង្ខំ​អោយ​អនុវត្ត​ផង។

ទំរង់​អាស៊ាន​បូក​បី របស់​ចិន ដាក់​ការគិតគូរ​ខាង​ភូមិសាស្ត្រ​ខ្ពស់ជាង​វិធាន​ពាណិជ្ជកម្ម និង​វិនិយោគ​ណាមួយ​ជា​កំណត់ ហើយក៏​ភ្ជាប់​បណ្តា​ប្រទេស​ទាំងឡាយ​ជាមួយគ្នា តាមរយៈ​រូបមន្ត ភាគបែង​រួម​ទាប​បំផុត ឬ​ការងាយ​រកបាន​ការស្រុះស្រួល​គ្នា ដែលមាន​ប្រសិទ្ធិភាព និង​ធ្វើអោយមាន​ការប្រែប្រួល​ខ្ពស់​ក្នុង​រយៈពេល​មួយ​ខ្លី ដោយ​ពាណិជ្ជកម្ម​ត្រូវបានធ្វើ​វិត្ថារ​កម្ម​យ៉ាង​រហ័ស ខណៈដែល​តារាង​ពន្ធគយ​ត្រូវបាន​កាត់បន្ថយ តែ វិធាន​ត្រូវអនុវត្ត​ស្តីពី​វិនិយោគ លទ្ធកម្ម កម្ម​សិទ្ធ​បញ្ញា បរិស្ថាន និង​គោលការណ៍​ការងារ មិនត្រូវ​បាន​លើក​មក​និយាយ​ទេ។

សរុបមក ទំរង់​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក វា​ជ្រៅ ហើយ​ទាមទារ​អោយមាន​ការប្តេជ្ញា​នយោបាយធំៗ ច្រើន​ពី​រដ្ឋាភិបាល​ទាំងឡាយ ដើម្បី​នឹង​ភ្ជាប់​ខ្លួន​តាមផ្លូវ​ច្បាប់ ហើយ​កែ​ទំរង់​សេចក្តីណែនាំ និង​ការអនុវត្តន៍​ជាក់ស្តែង​បច្ចុប្បន្ន​នានា ទៀតផង។ ទំរង់​ដឹកនាំ​ដោយ​ចិន វាសើៗ ជាង និង​ងាយស្រួល​សំរាប់​រដ្ឋាភិបាល​នានា​នឹងចូលរួម។ ជាមួយ​កិច្ចព្រមព្រៀង​មិនមាន​ការចាប់​បង្ខំ​អោយ​អនុវត្ត បង្ហាញ​ពី​បំណង​ជាទូទៅ និង​ចំណុច​ជាក់លាក់​នានា​ជុំវិញ​តារាង​ពន្ធគយ ទំរង់​នោះ​វា​ទាក់ទាញ តែ​វា​មាន​បញ្ចូល​តិចតួច​ណាស់​នូវ​វិធាន និង​សេចក្តីណែនាំ​សំខាន់​នានា ខាង​ពាណិជ្ជកម្ម។

ដាក់ទុន​នយោបាយ​លើ​សារសំខាន់​ពាណិជ្ជកម្ម

ជា​សំណាង​ណាស់ ដែល​ប្រធានាធិបតី​អូ​បា​ម៉ា និង​សហរដ្ឋអាមេរិក បានចាប់ផ្តើម​ពិនិត្យ​ដោះស្រាយ​ពី​កង្វះ​ការដឹកនាំ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ដែល​បណ្តាលអោយ​មានកា​រ​បាត់បង់​យ៉ាង​ធ្ងន់ ធ្ង​រ​នៃ​ចំណែក​ទីផ្សារ​នៅ​អាស៊ី។ ថ្មីៗ នេះ សភា​បានអនុម័ត FTAs ជាមួយ​កូរ៉េ កូ​ឡំ​ប៊ី និង​ប៉ា​ណា​ម៉ា ហើយក៏​នឹង​ប្រកាស​ដៃគូ​ចរចា​ប្រាំបី​ផ្សេងទៀត ដែល​នឹង​ក្លាយជា​ក្របខ័ណ្ឌ​ដ៏​សំខាន់​មួយ​សំរាប់ TPP ជាការ​អោយ​សញ្ញា​ថា ការពិភាក្សា​ទាំងឡាយ កំពុង​តែមាន​វឌ្ឍនាកា​រ​ឆ្ពោះទៅរក​ការព្រមព្រៀង​ហើយ។

ដោយ​អនុម័ត FTA រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង វា​ជាការ​ធ្វើអោយ​អាស៊ី​ជឿជាក់ថា សហរដ្ឋអាមេរិក កំពុងតែ​ដាក់ទុន​នយោបាយ​ប្រធានាធិបតី​ពីក្រោយ​សារៈសំខាន់​ពាណិជ្ជកម្ម ជាថ្មី​ម្តង​ទៀតហើយ។ កត្តា​នោះ វា​បានធ្វើអោយ​មានការ​ប្រែប្រួល​ក្នុងការ​ដំណើរការ និង​បានធ្វើអោយ​ជប៉ុន កាណាដា ម៉ិច​ស៊ី​ក និង​កូរ៉េ បង្ហាញ​សូចនាករ​ចាប់អារម្មណ៍​ចង់​ចូលរួម​ក្នុង TPP ធ្វើអោយ វឌ្ឍនភាព​ឆ្ពោះទៅកាន់​ចក្ខុវិស័យ​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កាន់តែ​ត្រូវបាន​ជំរុញ និង​អាច​សំរេចបាន។

នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihiko Noda បាន​ទទួលស្គាល់ថា ជប៉ុន​មិនអាច​ទ្រាំទ្រ​បានទេ បើ​ខ្លួន​នៅតែ​បន្ត​អង្គុយ​នៅ​ខាង ខណៈដែល​កូរ៉េ​បោះជំហាន FTAs ទៅមុខ​ជាមួយ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ក្រុម​សម្ងាត់​សេដ្ឋកិច្ច​របស់​ជប៉ុន និយាយ​ត្រូវ ពេលដែល​បាន​ផ្តល់យោបល់​អោយ​រដ្ឋាភិបាល​ខ្លួន​ថា កូរ៉េ​នឹង​ឈានទៅ​ចូលរួម​ជាមួយ TPP នៅពេលណា​ដែល​ក្រុង​សេ​អ៊ូ​ល អនុម័ត FTA រវាង​សហរដ្ឋអាមេរិក​ជាមួយ​កូរ៉េ។

វឌ្ឍនភាព​ស្តីពី TPP ធ្វើអោយ​ទំរង់​អាស៊ាន​បូក​បី ដឹកនាំ​ដោយ​ចិន មិនសូវ​ជាមាន​លក្ខណៈ​ចាប់បង្ខំ​ដូច​កាលពី​ពីរ​ខែ​មុន​ទេ។ អាស៊ាន បូក​បី មាន​លេខាធិការដ្ឋាន​ផ្ទាល់ខ្លួន នៅ​សេ​អ៊ូ​ល និង​បាន​ផ្តល់នូវ​ការធ្វើសមាហរណកម្ម​ពាណិជ្ជកម្ម​យ៉ាង​ទូលំទូលាយ បើ​ទោះ​ថា​វា​មាន​ភាពសើៗ ក៏ដោយ នៅ​អាស៊ី​បូព៌ា។ ដៃគូ​ទាំងឡាយ​របស់​ចិន ក្នុង​ទំរង់ អាស៊ាន បូក​បី ស្ថិត​ក្នុងចំណោម​អ្នកប្រឆាំងខ្លាំងៗ បំផុត ចំពោះ​និ​ម្មា​បក​ម្ម (ឬ​ស្ថាបត្យកម្ម) ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ដ៏​ប្រកួតប្រជែង។

ភាគ​ឯទៀត​នៃ​ទ្វីបអាស៊ី ចង់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​ចង់​ទទួល​នូវ​ការវិនិយោគ និង​កម្ចី​មានតម្លៃ(ត្រូវ​បង់)ទាប សំរាប់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ តែ​គេ​មិន​ចង់អោយ​ចិន​ត្រួតត្រា​ទេ។ មួយចំណែក​ធំ​នៃ​អាស៊ី ក៏​ច្រាន​ចេញ​គំនិត​អភិបាល​ដោយ​ចិន សូម្បីតែ​ក្នុង​លំហរ​ពាណិជ្ជ កម្ម និង​សេដ្ឋកិច្ច ដែលជា​បាតុភូទ​មួយ​ត្រូវបាន​ធ្វើអោយ​កាន់តែ​រឹងមាំ ក្នុង​មួយឆ្នាំ​កន្លះ​កន្លងទៅ ខណៈដែល ចិន​បាន​សាកល្បង​មើលថា តើ​ខ្លួន​អាច​រឹត​ខ្ចៅ​បន្តឹង​លើ​ប្រទេសជិតខាង​ខ្លួន​នៅ​អាស៊ី ស្តីពី​បញ្ហា​អធិបតេយ្យភាព​ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង​ឬទេ ដោយ​សំអាង​លើ​អានុភាព​សេដ្ឋកិច្ច​ថ្មី​របស់ខ្លួន។ ការ​សំរុក​ដោយ​ក្រុង​ប៉េកាំង ត្រូវបាន​រុញអោយ​ឆៀង​ផុត។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក/អាស៊ាន៖ ការចាប់​បង្ខំ​ចំពោះ​ចិន?

ជា​យុទ្ធសាស្ត្រ មានការ​ត្រៀម​រៀបចំ​រួចស្រេច​ហើយ សំរាប់​ប្រធានាធិបតី អូ​បា​ម៉ា ដើម្បី​នឹង​ស្នើ​អោយមាន FTA រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន។ ការធ្វើ​ដូចនេះ នឹង​បញ្ជូន​សញ្ញា​ថា សហរដ្ឋអាមេរិក មាន​ឆន្ទៈ​ដើម្បី​នឹង​វិនិយោគ​ក្នុង​រយៈពេល​យូរ​ក្នុង​ការពង្រឹង​ស្ថាប័ន​អាស៊ាន។ វា​ក៏​នឹង​ផ្តល់នូវ​ការលើកទឹកចិត្ត ដែល​កំពុងតែ​ជា​តំរូវការ​ចាំបាច់ ដើម្បី​នឹង​ជួយ​ជំរុញ​ការកែ​ទំរង់​នយោបាយ និង​សេដ្ឋកិច្ច​នៅ​ភូមា លើក​កំពស់​សមត្ថភាព​សេដ្ឋកិច្ច និង​កែ​ទំរង់​ក្នុង​បណ្តា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិច ដូចជា ឡាវ និង​កម្ពុជា ហើយ​ចេញដំណើរ​ទៅមុខ​ជាបន្ទាន់ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ទាំងឡាយ ដែលមាន​ឆន្ទៈ និង​លទ្ធភាព ដើម្បី​នឹង​ចាប់យក​នូវ​រចនាសម្ព័ន្ធ​មួយ ដែល​ត្រូវ​គ្នា និង​បំពេញ​អោយ​គ្នា​ចំពោះ TPP។ ជាមួយគ្នា​នោះ វា​ក៏​នឹង​ពង្រឹង​អាស៊ាន ជា​កំណល់​ដង​ថ្លឹង​មួយ​នៃ​និ​ម្មា​បក​ម្ម​សេដ្ឋកិច្ច និង​សន្តិសុខ​តំបន់ សំរាប់​អាស៊ី។

នៅ​ចុង​បំផុត​នៃ​ដំណើការ​នេះ គឺ​ដើម្បី​បង្ហាញ​ករណី​បង្ខិតបង្ខំ​មួយ អោយ​ចិន​ចូលរួម​ក្នុង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​តាម​ទំរង់​មួយ​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ជាង និង​មិន​លើកលែង​ប្រការ​ណាមួយ​ឡើយ សំរាប់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​បោះបង់​ការប្រឹងប្រែង​រប​ស់​ខ្លួន ដើម្បី​នឹងដាក់​ស៊ុត​នៅតែ​ក្នុង​កន្ត្រក​ណា​ដែល​ខ្លួន​អាច​ត្រួតត្រា​បាន ជា​អាកប្បកិរិយា​ធ្វើអោយមាន​ទំនាស់​រចនា​សម្ព័ន្ធ​ជាយថាហេតុ​នៅ​អាស៊ី អាច​នាំ​ដល់​ការបែកបាក់ ហើយ​ធ្វើអោយមាន​អស្ថេរភាព​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ស្ថិតនៅ​លើផ្លូវ​ជាមិនខាន។

អោយ​ចិន​លេង​ជាមួយ ហើយ​អនុញ្ញាតអោយ​ចិន​មាន​តួនាទី​ដឹកនាំ តែ​ត្រូវ​ធ្វើអោយ​ចិន​ទុកចិត្ត​លេង​តាម​វិធាន ដែល​ចិន​ខ្លួនឯង និង​ប្រទេសជិតខាង​ខ្លួន នៅ​ជុំវិញ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​ឥណ្ឌា កំណត់​យក​ជា​ពហុភាគី គឺជា​ផ្លូវ​ដ៏​ច្បាស់លាស់​បំផុត​ទៅកាន់​សន្តិភាព និង​វិបុលភាព​តំបន់។ មិនមាន​បេសកកម្ម​ណាមួយ​សំខាន់​ជាង​ទេ បើ​ប្រធានាធិបតី អូ​បា​ម៉ា ចង់​សំរេច​អោយបាន​គោលដៅ​របស់គាត់ ដើម្បី​ធានាថា ប្រជាជន​អាមេរិក មាន​កាលានុវត្តភាព ការងារ និង​មាន​ពិភពលោក​ដ៏​សុខ​សុវត្ថិភាព​មួយ ដើម្បី​នឹង​រួមរស់៕

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ ទំរង់​ពីរ​នៃ​សមាហរណកម្ម​អាស៊ី ក្នុង​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក
kpt_ads_left