Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

និ​ម្មា​ប​កម្ម​អាស៊ី​និង​ការ​ប្រឈម​ឆ្នាំ​២០១២​

ហៀល វែលឌី

ទស្សនៈស្មេរ ៖ Wendy​ Dobson ​នៃ​សកល​វិទ្យាល័យ ​Toronto ​និយាយថា “​វិបត្តិ​ប្រាក់​អឺរ៉ូ ​បាន​ពង្វាងផ្លូវ​កិច្ចប្រជុំ​កំពូល ​G20 ​នី​ទីក្រុង​ Cannes ​នៃ​ប្រទេស​បារាំង ​ដោយ​សូម្បី​តែ​ចុង​ឆ្នាំ ​២០១១ ​ទៅ​ហើយ ​មេដឹកនាំ​អឺរ៉ុប ​នៅតែ​រក​រោគ​សញ្ញា​នៃ​បញ្ហា​វិបត្តិ​មិន​ឃើញ​ពេញ​លេញ​នៅ​ឡើយ​។ ហើយ​បើ​មិន​ដឹង​ពី​រោគសញ្ញា​វា​អោយ​បាន​ច្បាស់​ផង ​តើ​នឹង​រក​ថ្នាំ​មក​ព្យាបាល​អោយ​បាន​ជា​សះ​សក្តិ​សិទ្ធិ​ដូច​ម្តេច​បាន?”​

ក្នុង​អត្ថបទ “ឆ្នាំ ២០១២៖ វិបត្តិ​សេដ្ឋកិច្ច​សកល​មិន​ថមថយ” ថ្ងៃ ០៤ មករា ២០១២ លោកអ្នក ពិតជា​បាន​ជ្រាប​ហើយ សេដ្ឋវិទូ​មួយចំនួន​បាន​ប្រមើល​ថា សេដ្ឋកិច្ច នយោបាយ និង​សង្គម​សំរាប់​ឆ្នាំ ២០១២ នឹងមាន​សភាព​អវិជ្ជមាន​គួរអោយ​ពិចារណា​ប្រកបដោយ​ទុទិដ្ឋិនិយម។ ចាប់ផ្តើម​ឆ្នាំ ២០១២ ពិភពលោក​រុល​ដំណើរ​ទៅរក​ការធ្លាក់ចុះ​កាន់តែ​ជ្រៅ​ជាង​អ្វីដែល​ធ្លាប់បាន​ឆ្លងកាត់ កាលពី​វិ​សម្ពាធ​សេដ្ឋកិច្ច​ឆ្នាំ ២០០៨/០៩ ទៅទៀត ដោយសារ ធនធាន​កាន់​តែមាន​តិច បំណុល​កាន់តែ​ធំ ហើយ​ការ​តតាំង​របស់​ប្រជាជន ដើម្បី​នឹង​រែកពន់​បន្ទុក​ក្នុងការ​សង្គ្រោះ​ប្រព័ន្ធ​មូលធននិយម ហាក់ដូចជា​តានតឹង និង​ធ្ងន់ធ្ងរ​សឹងតែ​លែង​រ៉ាប់រង​បាន។

តាម​លំ​អាន​នៃ​ការវិភាគ​របស់ សាស្ត្រាចារ្យ James Petras ដែល​ពិនិត្យ​ពី​បច្ច័យ​ទាំងឡាយ ដូចជា លទ្ធភាព​ដួលរលំ​នៃ​សហភាព​អឺរ៉ុប ដំណើរ​វិលវល់​ខាង​សេដ្ឋកិច្ច​នៃ​សហរដ្ឋអាមេរិក បច្ច័យ​អវិជ្ជមាន​ពី​គោលនយោបាយ​យោធានិយម ការតានតឹង​ឈានទៅរក​សង្គ្រាម​បន្តទៀត​នៃ​តំបន់​មជ្ឈិមបូព៌ា ដំណើរ​ឆ្ពោះទៅ​ប្រឈម​នឹង​វិបត្តិ​ទីផ្សារ​ក្រៅប្រទេស​នៃ​សេដ្ឋកិច្ច​ចិន ស្ថានភាព​ជាប់ជំពាក់​នឹង​អស្ថេរភាព​នយោបាយ ក្នុងដំណាក់កាល​បោះឆ្នោត​ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី ស្មេរ​ក៏​ប្រមូល​ហេតុការណ៍ និង​ការពិចារណា​មួយចំនួន​មក​ជំរាបជូន ដើម្បី​នឹង​រំពឹង​មើលថា អាស៊ី​មានការ​ប្រឈម​អ្វីខ្លះ ដែល​ត្រូវ​ទប់ទល់ ក្នុង​ឆ្នាំ ២០១។

ស្វែងរក​ប្រព័ន្ធ​សេដ្ឋកិច្ច​សកល ស្ថេរភាព និង​បើកចំហរ

ក្នុង​គំលាត​រវាង រោគសញ្ញា​ដែល​មិនទាន់​រកឃើញ​អោយបាន​ច្បាស់លាស់ និង​ការផ្តល់​ថ្នាំ​អ្វី​ដើម្បីអោយ​វា​ជា​សះ​បាន​សក្តិ​សិទ្ធ មាន​លេចចេញ​ជាការ​ប្រឈម​ពីរ​យ៉ាង ដែល​សមាហរណកម្ម​អាស៊ាន នឹងត្រូវ​តតាំង​ក្នុង​ឆ្នាំ ២០១។ ទីមួយ ការពង្រឹង​នូវ​និ​ម្មា​ប​កម្ម​តំបន់ និង​ទី​ពីរ សេចក្តី​ការអោយ​មានការ​កែ​ទំរង់​រចនាសម្ព័ន្ធ​ស៊ី​ជំរៅ។ ការ​មិ​កន​អាច​ដោះស្រាយ​វិបត្តិ​បន្ត​មកនេះ នៅ​អឺរ៉ុប ផ្តោតលើ​និ​ម្មា​បក​ម្ម​តំបន់ ដែល អាឡឺម៉ង់ ទទូចថា​ត្រូវតែមាន​សហភាព​សារពើពន្ធ និង​ការនិយាយ​យោង​ទៅរក​អំណាច​ថ្នាក់កណ្តាល​មួយ​ទៅលើ​ថវិកាជាតិ។

តែ ការធ្វើ​និ​ម្មា​បក​ម្ម ត្រូវ​បោះបង់​នូវ​ការយកចិត្តទុកដាក់​ជា​សារ​វ័​ន្ត​ចំពោះ ការកែ​ទំរង់​រចនាសម្ព័ន្ធ ដើម្បី​ស្តារ​ការជំរុញ​កំណើន ក្នុងចំណោម​ប្រទេស​សមាជិក​ភាគខាងត្បូង ដែលមាន​បំណុល​ធ្ងន់ធ្ងរ។ កំណើន និង​ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ ជា​វិធី​ដែល​អាច​ទទួលយកបាន​តែមួយគត់ ដើម្បី​កាត់បន្ថយ​បំណុល។ ប្រឈម​នឹង​សេដ្ឋកិច្ច​ដែល​រួញ​តូច និង​ការកើនឡើង​នូវ​ការបាត់​អាជីព​ការងារ ក៏ដូចជា​កង្វះ​ភាពរួស​រវើក​នៃ​អត្រា​ប្តូរប្រាក់ ដើម្បី​ស្តា​ឡើង​ការប្រកួតប្រជែង​ថ្លៃ នៅក្នុង​ទីផ្សារ​ក្រៅប្រទេស តើ​កំណើន នឹង​កើតមាន​តាម​វិធី​ណា​ទៅ? អ្វីដែល​យើង គួរ​ពិនិត្យ​នៅទីនេះ គឺ ទស្សនាទាន​របស់​អឺរ៉ុប ចំពោះ​កំណើន​ដែល​តំរង់ទិស​ដោយ​ការនាំចេញ មិន​អាស្រ័យ​នឹង​បណ្តា​ប្រទេស OECD ឬ​អង្គការ​សំរាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែលមាន​សមាជិក ៣៤ ប្រទេស និង​ដែល​បានកើត​តាំងពី​ឆ្នាំ ១៩៦១ ដើម្បី​ជំរុញ​វឌ្ឍនភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​លើ​ពិភពលោក​នោះទេ តែ​គឺ​វា​អាស្រ័យ​នឹង​ទីផ្សារ​កើតឡើង​ថ្មី​នានា ដូចជា​នៅ​អាស៊ី​នោះឯង។

តាម​អ្នកវិភាគ​នយោបាយ និង​និន្នាការ​សេដ្ឋកិច្ច​មួយចំនួន ការរំពឹង​ពី​ខាងក្រៅ​ចំពោះ​កំណើន របស់​អាស៊ី វា​កើនឡើង​លឿន​ជាង​សមត្ថភាព​អាស៊ី​ក្នុងការ​ធ្វើអោយមាន​កំណើន​ទៅទៀត។ ពិតណាស់​ដើម្បី​មាន​សកម្មភាព​សហប្រតិបត្តិ​ការ​គ្នា​បាន វា​ទាល់​តែមាន​និ​ម្មា​ប​កម្ម​តំបន់។ តែ​ការយកចិត្តទុកដាក់រ​បស់​អាស៊ី មាន​លើ​និ​ម្មា​បក​ម្ម ជាជាង​ការកែសំរួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុងស្រុក និង​តំបន់ ដែលជា​សេចក្តីត្រូវការ​ដើម្បី​ធ្វើអោយ​កំណើន​មានដំណើរ​ប្រកបដោយ​និរន្ត​ភាព ក្នុងស្ថានភាព​ដែល​ប្រឈមមុខ​នឹង​ការប៉ះពាល់​ពី​ខាងក្រៅ បណ្តាល​ពី​ការធ្លាក់ចុះ​ជាថ្មី​នៃ​បណ្តា​ប្រទេស​អឺរ៉ុប និង​ស្ថានភាព​សឹងតែ​នៅ​នឹង​ស្តូក​មិន​ទៅមុខ​នៃ​សហរដ្ឋអាមេរិក។

ក្រោយពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង Cannes កាលពី​ថ្ងៃ ៣ និង ៤ វិច្ឆិកា មេដឹកនាំ​អាស៊ី បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ជា​ហូរហែ​មកទៀត មានដូចជា កិច្ចប្រជុំ APEC នៅ​ទីក្រុង ហូ​ណូ​លូ​លូ នៃរ​ដ្ឋះ​ហា​វ៉ៃ សហរដ្ឋអាមេរិក (១២ និង ១៣ វិច្ឆិកា) កិច្ចប្រជុំ​កំពូល​អាស៊ាន (១៧ ដល់ ១៩ វិច្ឆិកា) និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ថ្ងៃ ១៩ វិច្ឆិកា។ ទោះបីថា មាន​ការមិន​ទៅមុខ​ក្នុង​កិច្ចប្រជុំ នៅ​ទីក្រុង Cannes និង​ការបន្ត​មាន​ចលាចល​នៅ​អឺរ៉ុប កិច្ចប្រជុំ​ទាំងឡាយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក បាន​ងាក​ទៅ​ប្រមូលផ្តុំ​លើ “ការវិល​មកវិញ” នៃ​សហរដ្ឋអាមេរិក ដោយ ក្នុង​ថា​នៈ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ APEC ដែល​ប្រធានាធិបតី អូ​ប៉ា​ម៉ា បាន​ផ្សព្វផ្សាយ​ជាថ្មី​នូវ ការចរចា​ភាពជា​ដៃគូ​ទូទាំង​ប៉ាស៊ីហ្វិក កំណត់​គោលដៅ​សំរេច​អោយបាន​ក្នុង​រយៈពេល ១២ ខែ និង​ជា​សមាជិក​ថ្មី​បំផុត​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ដែល​អ្នកខ្លះ​ចាត់ទុកថា​ជា វេទិកា​សំរាប់​ការភ្ជាប់​រវាង​គ្នា​នូវ​បញ្ហា​ជា​យុទ្ធសាស្ត្រ​នានា ក្នុង​តំបន់ និង​សកលលោក។

បញ្ហា​ចំពោះមុខ​នៅតែ​ជា ការធ្វើ​តុល្យ​កម្ម​សកល​ឡើងវិញ ដោយ​បណ្តា​ប្រទេស​ដែលមាន​អតិរេក​គណនី​ចរន្ត ត្រូវតែ​ពឹងផ្អែក​យ៉ាង​ធ្ងន់​លើ​សេចក្តីត្រូវការ​ក្នុងស្រុក ក៏ដូចជា​អនុញ្ញាតអោយ​មាន​ភាពរួស​រវើក​ក្នុង​អត្រា​ប្តូរប្រាក់​កាន់តែ​ធំ​ឡើង ដើម្បី​ធ្វើអោយមាន​កំណើនសេដ្ឋកិច្ច។ អញ្ចឹង តើ​អាស៊ី ត្រូវ​តម្កល់​អ្វីខ្លះ​ជា​អាទិភាព នៅ​ឆ្នាំ ២០១២? ការធ្វើអោយ​ម៉ាក្រូសេដ្ឋកិច្ច មាន​តុល្យភាព​ឡើងវិញ និង​ការបើក​ទូលាយ​ពាណិជ្ជកម្ម។

អនុវត្ត​ការធ្វើអោយមាន​តុល្យ​កម្ម​ឡើងវិញ​ម៉ាក្រូសេដ្ឋកិច្ច ការពិភាក្សា​ក្នុងចំណោម​រដ្ឋាភិបាល​អាស៊ាន បូក ៣ សមតែ​កើតមាន​នៅក្នុង​គំនិត​ផ្តើម​ឈៀង​ម៉ៃ ដែលមាន​ចរិត​ពហុភាគី​ភាវូបនីយកម្ម តែ​គេ​បានលឺ ឬ​ឃើញ​តិចតួច​ណាស់ ពី​គំនិត​ផ្តើម​នេះ។ ក្នុង​ឆ្នាំ​ចាប់ផ្តើម​ដំបូង​នៃ​គំនិត​ផ្តើម​នេះ ការ​ស្ងប់ស្ងាត់​គឺជា​ការ​អាច​យល់បាន តែ វា​ជាការ​ខ្វល់ខ្វាយ​មួយ បើ​ពិនិត្យមើល​ក្នុង បរិបទ​ហានិភ័យ​ដែល​អាច​បណ្តា​លពី​សេដ្ឋកិច្ច​សកល។

និយាយ​ពី​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម សូចនាករថ្មីៗ នៃ​ផលប្រយោជន៍​ភាពជា​ដៃគូ​ទូទាំង​ប៉ាស៊ីហ្វិក បង្ហាញ​ដោយ​ជប៉ុន កាណាដា និង​ម៉ិច​ស៊ី​ក បានធ្វើអោយ​មានការ​ដោះដូ​រ​យោបល់​គ្នា​អំពី លទ្ធភាព​មាន​របៀបវារៈ​លាក់កំបាំង​របស់​សហរដ្ឋអាមេរិក ក្នុង​ការមិន​រាប់​ចូល​នូវ​ប្រទេស​ចិន។ មិនមាន​ការអញ្ជើញ​អោយចូល​រួម​ទេ សំរាប់​អ្នកចូលរួម​បន្ថែម​ថ្មី តែ​គឺ​ត្រូវដាក់​ពាក្យសុំ។ លក្ខណៈពិសេស​ដោយឡែក​នៃ ភាពជា​ដៃគូ​ទូទាំង​ប៉ាស៊ីហ្វិក ឬ TPP គឺជា​ដំណាក់កាល​ទទួល​អោយ​ចូលរួម​ត្រឹម​កំរិត​ខាងក្រៅ។ អ្នកចូលរួម​ថ្មី ត្រូវតែ​ត្រៀមខ្លួន ពិភាក្សា​អំពី​គ្រប់​រឿងរ៉ាវ​ទាំងអស់។ ដូចជា នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មធំៗ ធាតុ​ចេញ​វា​ផ្អែកលើ​ការ​តថ្លៃ​គ្នា អំពី​ផល​ដែល​ទទួលបាន និង​អ្វីដែល​បាន​បាត់បង់​ទៅវិញ រួម​ដោយ​ដំណាក់​កាលដែល​ចេះតែ​រួម​តូច​សំរាប់​វិស័យ​ដែល​ត្រូវធ្វើ​ការកែសំរួល។ ប្រទេស​ចិន ត្រូវតែ​អនុវត្តតាម​វិធី​នេះ ខណៈដែល​ដំនាក់កាល​ចរចា កំពុងតែ​ស្ថិតក្នុង​ការពិភាក្សា បើ​មិន​ដូច​នោះទេ ទស្សនទាន​មួយទៀត ដូចជា​ប្រទេស កាណាដា ដែល​ចូល​ក្រោយ​គេ នឹង​មិនមែនជា​អ្នកធ្វើ​គោលនយោបាយ​ទេ តែ ជា​អ្នក​អនុវត្តតាម​គោលនយោបាយ​តែប៉ុណ្ណោះ។

មាន​ការយល់​ជាទូទៅ​ថា សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ី ជា​ដំណើរការ​មួយ​យូរអង្វែង ផ្អែកលើ​ការសំរេចចិត្ត​នយោបាយ​របៀប​កុងសង់ស៊ុស។ តែ រឿងរ៉ាវ​មិនល្អ​ជាច្រើន អាច​កើតមាន ខណៈដែល ដំណើរការ​យូរអង្វែង​នេះ​ចេះតែ​អូសបន្លាយ​ទៅ។ ស្ថានភាព​ដែលថា​អាច​នឹងមាន ការទទួល​នូវ​ផលប៉ះពាល់​ពី​ក្រៅថ្មីៗ ទៀត​ពី​អឺរ៉ុប តាមរយៈ​ទីផ្សារ​ហិរញ្ញវត្ថុ និង​លំហូរ​ពាណិជ្ជកម្ម នៅ​មិនទាន់​ស្រកស្រុត​នៅឡើយ​ទេ។ ឥទ្ធិពល​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ ២០០៨ បានបង្ហាញ​ពី ភាព​ងាយ​រងគ្រោះ​នៃ​ការបន្ត​ពឹង​ផ្អែកលើ​យុទ្ធសាស្ត្រ​កំណើន​ដោយ​ការនាំចេញ និង ហាច​ណាស់​ក៏​មួយរយៈ​ពេល​ដែរ បាន​បង្កើតជា​ការលើក​ទឹកចិត្ត ដើម្បី​នឹងធ្វើ​តុល្យភាព​ឡើងវិញ​ធនធាន​កំណើន​ក្នុងស្រុក និង​តំបន់។ តែ​ថា តើ​មាន​វឌ្ឍនភាព​គ្រប់គ្រាន់​ហើយ​ឬ​នៅ?

ទម្ងន់​កំណើនសេដ្ឋកិច្ច​របស់​អា​ស៊ី នាំមក​ជាមួយ​នូវ​ការទទួលខុសត្រូវ​ដែល​ចេះតែ​រីក​ធំ​មិន​ឈប់ នៅក្នុង​រូបភាព​ជាការ​ឆ្លើយតប​ដោយ​សហប្រតិបត្តិការ ចំពោះ​អតុល្យភាព​សកល ដែល​ទម្លាក់​ទម្ងន់​យ៉ាង​ធ្ងន់​លើ​ទិដ្ឋភាព​កំណើន​រួម។ រឿង​ដែល​អ្នកសេដ្ឋកិច្ច ក៏ដូចជា​អ្នក​តាមមើល​គោលនយោបាយ​សេដ្ឋកិច្ច​ជាច្រើន​ចោទសួរ​គឺ តើ​វា​ត្រូវការ​អោយមាន​វិបត្តិ​មួយទៀត​ទេ ដើម្បី​ជា​ថ្នាំ​ជំរុញ​ការ​ងើបឡើង​នៃ​មេដឹកនាំ និង​ស្ថាប័ន​អាស៊ី អោយទៅជា​ជើងឯក​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​សកល​ស្ថេរភាព និង​បើកចំហរ​មួយ​បាន?

កិច្ចសហប្រតិបត្តិការ​អាស៊ី អឺរ៉ុប និង​តំបន់ ក្នុង​ឆ្នាំ ២០១២

ដូច​បាន​រៀបរាប់​មកត្រួសៗ ពេលដែល​អឺរ៉ុប បន្ត​ការតស៊ូ​ទាំងអស់​សង្ឃឹម ដើម្បី​សង្គ្រោះ​ប្រាក់​អឺរ៉ូ និង​សហភាព​នៃ​រូបិយប័ណ្ណ​នេះ ការ​សហប្រតិបត្តិការ​ក្នុង​តំបន់ បាន​បង្វែរ​ការយកចិត្ត​ទុកដាក់​មកកាន់​ទ្វីបអាស៊ី។ យើង​បាន​និយាយ​គ្នា​ពី ការប្រឹងប្រែង​ទាំង​មិន​ចុះសំរុង​គ្នា​ដោយ​មេដឹកនាំ​អឺរ៉ុប ក្នុងការ​រៀបចំ​គោលនយោបាយ​សារពើពន្ធ​ឡើងវិញ ដាក់​កំហិត​លើ​ថវិកាជាតិ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក និង​ការអោយ​ខ្ចី​ជាដើម។ នាយករដ្ឋមន្ត្រី David Cameron រង​នូវ​ការរិះគន់​មិន​ណ​យ​ទេ ពី​ការ​បានធ្វើអោយ​ប្រទេស​អង់គ្លេស​ក្លាយជា​ករណី​លើកលែង។ ការរៀបចំ​គោលនយោបាយ​សារពើពន្ធ​ថ្មី នឹង​អនុញ្ញាតអោយ​ធនាគារ​កណ្តា​អឺរ៉ុប អាច​ដើរតួ​ជា​អ្នក​អោយ​ខ្ចី ដល់​ពួក​អ្នកត្រូវការ​ខ្ចីបុល​នៅ​អឺរ៉ុប។

យ៉ាងណាក្តី មិនទាន់មាន​ការអះអាង​ណាមួយ​ដែល​អាច​ជឿ​បាន ដោយ​មិនបាច់​សាក​សួរថា​ការរៀបចំ​ជាថ្មី នូវ “និ​ម្មា​បក​ម្ម” សំរាប់​កិច្ចសហប្រតិបត្តិការ អឺរ៉ុប​នេះ វា​គ្រប់គ្រាន់​ទេ ដើម្បី​នឹង​ជួយ​លុយ​អឺរ៉ូ? ដូចដែល​បាន​និយាយ​មកហើយ ចំពោះមុខ​សេដ្ឋកិច្ច​រួម​តូច គ្រោះ​គ្មាន​ការងារ​ធ្វើ កង្វះ​ភាពបត់បែន​នៃ​អត្រា​ប្តូរប្រាក់ ដើម្បី​ស្តារ​ភាព​ប្រកួតប្រជែង​តម្លៃ​ក្នុង​ទីផ្សារ​ខាងក្រៅ តើ​សេដ្ឋកិច្ច​កំពុងមាន​ជំងឺ​នៃ​អឺរ៉ុប នឹងមាន​កំណើន​លូតលាស់​ដូច​ម្តេចទៅ? ដូចជា​អ្វីដែល លោក Shinji Takagi នៃ​សកល​វិទ្យាល័យ Osaka ប្រទេស​ជប៉ុន បាន​និយាយ បញ្ហា​នៅ​អឺរ៉ុប បានបង្ហាញ​អោយឃើញ​ពី​កង្វះ​សមត្ថភាព​នៃ ស្ថាប័ន​ឆ្លង​ព្រំដែន​ជាតិ​អឺរ៉ុប​នេះ ក្នុងការ​ស្រាយ​បញ្ហា​តំបន់​ដែលមាន​សមាមាត្រ​ទំហំ​ដូចដែល​បានកើត​មាន។

អន្តររដ្ឋាភិបាល​និយម មានន័យថា ឆន្ទៈ​ដើម្បី​នឹង​ដកថយ​ជំហរ និង​អធិបតេយ្យ តាមរយៈ ការធ្វើការ​សំរេចចិត្ត​ខាង​នយោបាយ នៅក្នុង​ផលប្រយោជន៍​រួម បាន​ចូលខ្លួន​ទៅ​ទីតាំង​មួយ​ដ៏​សំខាន់ ជា​ឧបករណ៍​សំរាប់​គ្រប់គ្រង​វិបត្តិ។ ប្រធានាធិបតី បារាំង សា​កូ​ហ្ស៊ី និង​អធិការបតី លោកស្រី អាន់​ជើ​ឡា មើ​កែ​ល ត្រូវតែ​ចេញមុខ​ធ្វើ​ដើម្បី​ផលប្រយោជន៍​អឺរ៉ុប តែ​ដែល​វា​ចងភ្ជាប់​បេះ​មិន​ដាច់​ជាមួយ​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ។ ដោយមាន​ការសន្និដ្ឋាន​ថា ការិយាធិបតេយ្យ​នៃ​ទីក្រុង​ប្រុ​ច​សែ​ល (រដ្ឋធានី​បែ​ល​ហ្ស៊ី​ក តែ​ក៏​ជាទី​ស្នាក់ការ​ធំ​នៃ​សហភាព​អឺរ៉ុប) ក្រៅពី​ការដឹកនាំ​របស់​បារាំង និង​អាឡឺម៉ង់ បាន​បង្ហាញថា ស្ថាប័ន​ឆ្លង​ជាតិ​នេះ គ្រាន់បើ​ជាង​ខ្លាក្រដាស​តែ​បន្តិច​ប៉ុណ្ណោះ​នោះ ផលប៉ះពាល់​សំរាប់​កិច្ចសហប្រតិបត្តិការ​កំរិត​តំបន់​នៅ​អាស៊ី មាន​សភាព​ជ្រាលជ្រៅ។

នៅ​អាស៊ី សំណួរ​ជា​ស្នូល​គឺ តើ​អាច​រក្សា​កំណើន​រឹងមាំ​បានទេ ខណៈដែល​មាន​ភាព​ខ្សោយ​ជាទូទៅ​ក្នុង​លោក​មានការ​អភិវឌ្ឍន៍។ ជោគជ័យ​ក្នុង​ការជៀស​ផុតពី​សេណារីយោ​នេះ ក៏​អាស្រ័យ​ទៅនឹង​ការកែ​ទំរង់​រចនាសម្ព័ន្ធ​ទូលាយ​ប៉ុណ្ណា ដូចដែល​បាន​និយាយ​មកហើយ ដើម្បី​រចនា​ទ្រង់ទ្រាយ​វិត្ថារ​កម្ម​ការវិនិយោគរ​បស់​អាស៊ី តាមរបៀប​ដែលមាន​ផលិតភាព និង​កំណើនសេដ្ឋកិច្ច​វា​មិន​ដាំដូង​ចូល​ពំនូក​ខ្សាច់។ អ្នកវិភាគ​មួយចំនួន​មានមតិ​ថា អាស៊ី មិនត្រូវ​ការ រចនាសម្ព័ន្ធ​ការិយាធិបតេយ្យ​ឆ្លង​ជាតិ​ធំ​ទេ តែ​ត្រូវការ​អោយមាន​វិធានការណ៍​ផ្ទាល់​របស់ខ្លួន ដំណើរការ​កិច្ចសហប្រតិបត្តិការ​ក្នុង​កំរិត​អន្តររដ្ឋាភិបាល ដើម្បី​រក្សា​ដំណើរ​កំណើន។ អាស៊ី មាន​ក្របខណ្ឌ​និ​ម្មា​ប​កម្ម​រួចហើយ ដូចដែល​រៀបរាប់​ជូន​មក​ខាងលើ។

យោងតាម​ភស្តុតាងថ្មីៗ នេះ សេដ​កិច្ច​ទីផ្សារ​កើតមានថ្មីៗ នៅ​អាស៊ី និង​នៅ​ទី​ដ៏​ទៃ អាចមាន​ហេតុផល​មួយចំនួន ដើម្បី​នឹង​គិតថា មាន “ការញែក​ចេញពី​និន្នាការ” រវាង​អត្រាកំណើន និង សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​មហា​យក្ស​សេដ្ឋកិច្ច​ចាស់ G7 (បារាំង អាឡឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​កាណាដា ត្រូវបាន​រាប់​ចូល​ក្រោយ​គេ)។ តែ​ក្នុង​រយៈពេល ៦ ខែក្រោយ​នេះ ភាពស្រពិចស្រពិល​នោះ​ក៏​លែងមានទៀតហើយ ដោយសារ​ថា ការពឹងផ្អែក​គ្នា​ទៅវិញទៅមក តាមរយៈ​ការរំពឹង​ចង់បាន និង​ស​ញ្ចេ​ត​នា​នៃ​ទីផ្សារ ក៏ដូចជា​តាមរយៈ​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ បាន​ធានាថា បញ្ហា​ក្នុង​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​មាន​ខឿន​ឧស្សាហកម្ម​ជឿនលឿន ធ្វើអោយ​មានការ​ចលាចល និង​ការលែង​ទុកចិត្តបាន សំរាប់​ទី​នានា​លើ​ពិភពលោក។ ការញែក​អាស៊ី​ចេញពី​កំណើន​នៅ​អឺរ៉ុប ច្បាស់​ណាស់​ថា មាន​កំរិត។

ដោយហេតុនេះ សេដ្ឋកិច្ច​ទីផ្សារ​ដែល​ចេញមុខថ្មីៗ កំពុង​តែមាន​ជំហរ​រឹងមាំ​ជាង​ដៃគូ​ឧស្សាហកម្ម​របស់ខ្លួន ដោយនៅ​អាច​ទាញ​ប្រយោជន៍​ពី​ប្រជាសាស្ត្រ មាន​អនុ​បាត​បំណុល​ទាប​ជាង​ច្រើន ហើយ​សេដ្ឋកិច្ច​ទាំង​ន៉ ក៏​កំពុងតែ​បាន​ផល​ពី ការដែល​ខ្លួន “តាម​ទាន់” យ៉ាង​ពេញ​អំណាច ដល់​ព្រំដែន​ប្រទេស​ឧស្សាហកម្ម។ សក្តានុពល​អត្រាកំណើន​នៃ​បណ្តា​សេដ្ឋកិច្ច​កំពុង​ចេញមុខ​ថ្មី មានកំ​រិត​ខ្ពស់ ដោយសារតែ “ដំណើរ​ជួបគ្នា​នៃ​គំលាត” រវាង កំរិត​ផលិតភាព ក្នុង​បណ្តា​ប្រទេស​មាន​ខឿន​ឧស្សាហកម្ម​រីកលូតលាស់ និង​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ នៅ​ធំ​នៅឡើយ សូម្បីតែ​គិតពី​សេដ្ឋកិច្ច​របស់ ចិន និង​ឥណ្ឌា។ ការ​នេះ មិនទាន់​ដូរ​ផ្លាស់​នៅឡើយ​ទេ ដោយសារ​ពិភពលោក កំពុងស្ថិត​ក្នុងស្ថានភាព​ធ្លាក់ចុះ។

តើ​មាន​អ្វីដែល​នឹង​ទប់​សេដ្ឋកិច្ច​កំពុង​ចេញមុខ​ថ្មី ពី​ការ​រុញ​សេដ្ឋកិច្ច​សកល​បាន ក្នុងខណៈដែល​បណ្តា​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន កំពុងតែ​ឈឺ? ដូចដែល​បាន​និយាយ​មក​ខាងលើ​ទៀតហើយ ការប្រមូលផ្តុំ​នៃ​អាស៊ី ត្រូវតែ​ផ្តោតលើ “ការធ្វើ​តុល្យភាព​ឡើងវិញ” និង​បើកទូលាយ​ពាណិជ្ជកម្ម ក្នុង​សភាព​មួយ​ដែល ការរំពឹងទុក​ពី​តួនាទី​អាស៊ី វា​កើនឡើង​ហួស​ពី សមត្ថភាព​អាស៊ី​ដើម្បី​នឹង​រ៉ាប់រង។ គេ​ត្រូវ​ពិចារណា​អំពី និ​ម្មា​ប​កម្ម​តំបន់ ដែរ​សំរាប់​សកម្មភាព​សហប្រតិបត្តិ​ការ។ និ​ម្មា​ប​កម្ម​តំបន់​នៅ​អាស៊ី នៅ​ត្រូវការ​អោយមាន​ការភ្ជាប់​ទំនាក់ទំនង​គ្នា ស្អិតរ​មួ​ត និង​មាន​ប្រសិទ្ធិភាព ទៅនឹង​និ​ម្មា​ប​កម្ម​សកល​ដែល​កំពុងតែ​ចេញមុខ ជុំវិញ​ដំណើរការ​មហា​ប្រទេស​យក្ស​សេដ្ឋកិច្ច G20។

មាន​អ្នកវិភាគ​ខ្លះទៀត ចង់អោយមាន​ការប្រឹងប្រែង​តំបន់​កាន់តែ​ធំ និង​ជាស​កល​ជា​បន្តទៀត ដោយសារ​ថា ចិន​នៅ​មិនទាន់បាន​ចូលរួម​ក្នុង ភាពជា​ដៃគូ​ទូទាំង​ប៉ាស៊ីហ្វិក និង​ដោយសារ​កាលៈទេសៈ​នានា នៃ​សេដ្ឋកិច្ច​អន្តរជាតិ។ គ្មាន​ការចូលរួម​ពី​ចិន ក្នុង​អ្វីដែល​ហៅថា​ជា​សហគ្រាស​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម ភាពជា​ដៃគូ​ទូទាំង​ប៉ាស៊ីហ្វិក បែប​មិនអាច​ផ្តល់​កម្លាំង​ខ្លាំង​ដល់​ស្នូល​នៃ​សមាហរណកម្ម​អាស៊ី ឬក៏​ពាណិជ្ជកម្ម​សកល​ទេ។

កិច្ចសហប្រតិបត្តិការ​តំបន់ និង​អធិបតេយ្យភាព​ជាតិ

វិបត្តិ​ប្រាក់​អឺរ៉ូ បាន​រីក​កាន់តែ​ធំ ធ្វើអោយ​មើលឃើញ​កាន់តែច្បាស់​នូវ​ការលំបាក​ក្នុងការ​គ្រប់គ្រង​គោលនយោបាយ​រូបិយវត្ថុ​តែមួយ ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​ក្រុម​មួយ ដែល​រក្សាទុក​នូវ​គោលនយោបាយ​សារពើពន្ធ និង​វិធាន​និយ័តភាពខុសៗ ពីគ្នា នៅលើ​ប្រ​ព័​ន្ទ ការងារ​ធនាគារ។ “អាស៊ី អាច​ដក​ពិសោធ បាន​ច្រើន​ពី​ស្ថានភាព​នេះ” លោក Shinji Takagi នៃ​សកល​វិទ្យាល័យ Osaka ប្រទេស​ជប៉ុន​បានលើកឡើង។

ដើម្បី​នឹង​ជួយសង្គ្រោះ​ប្រាក់​អឺរ៉ូ ក្នុង​ខែធ្នូ ឆ្នាំ ២០១១ មេដឹកនាំ​អឺរ៉ុប បាន​ព្រមព្រៀងគ្នា​ដាក់​កំហិត​លើ​ថវិកាជាតិ និង​ការ​ខ្ចីបុល ដោយ​ថែមទាំង​មានការ​ផាកពិន័យ​ចំពោះ​អ្នក​ដែល​រំលោភ​លើ​កំហិត​ទាំងនោះ​ផង។ ប្រទេស​សហភាព​អឺរ៉ុប​តែមួយគត់ ដែល​ជំទាស់​នឹង​ការស្រុះស្រួល​គ្នា​នោះ គឺ​ចក្រភព​អង់គ្លេស ដែល តាមរយៈ​សកម្មភាព​នោះ បាន​ឆ្លុះបញ្ចាំង​អ្វីដែល​ភាគច្រើន​តែងតែ​មិនអោយ​សារៈសំខាន់ អំពី​សារជាតិ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​ណាមួយ។

នៅពេល​ការពារ​សេចក្តីសំរេចចិត្ត​របស់គាត់ នាយករដ្ឋមន្ត្រី​អង់គ្លេស David Cameron បានចាត់ទុក​សន្ធិសញ្ញា​អឺរ៉ុប​ថ្មី​ដែល​បានស្នើ​ឡើង ថា​ស្មើនឹង​ការបាត់បង់​នូវ​អធិបតេយ្យភាព ហើយ នៅក្នុង​ការពិភាក្សា​ក្នុង​សភា ក៏​គាត់​អះអាងថា នឹង​បន្ត​ការពារ​ផលប្រយោជន៍​ជាតិ​អង់គ្លេស។

ប៉ុន្តែ អ្នកវិភាគ​ខ្លះ​បាន​ទាញអារម្មណ៍​ថា មិនត្រូវ​ទទួលយក​នូវ​ការ​បញ្ឆោត​អោយ​គិតថា អធិបតេយ្យ និង​ផលប្រយោជន៍​ជាតិ វា​ជា​របស់​ពីរ​ដូចគ្នា​ទេ។ សំរាប់​អ្នក​ដែល​ចេះ​ចាំ​ពី​ប្រវត្តិសាស្ត្រ​នៃ​ការ​បដិវត្តន៍​នៅ​អាមេរិក លោក Patrick Henry (២៩ ឧសភា ១៩៣៦ ដល់ ០៦ មិថុនា ១៧៩៩) អ្នកនយោបាយ​ដឹកនាំ​ចលនា​ឯករាជ​នៅ​រដ្ឋ​វៀជី​នៀ ក្នុង​ទសវត្ស​ឆ្នាំ ១៧៧០ និយាយ​នូវ​ឃ្លា​ដ៏​ល្បី​មួយ​ថា “អោយ​សេរីភាព​មក​ខ្ញុំ ឬ​បើ​មិន​អញ្ចឹងទេ​អោយ​សេចក្តីស្លាប់​មក​ចុះ។ វា​អាចជា​សម្តី​ដ៏​ទាក់ទាញ​នៅក្នុង​សម័យ​សង្គ្រាម តែ​វា​មិន​អាចជា​អ្នក​នាំ​ផ្លូវ​តែមួយគត់​នៅក្នុង ការសំរេចចិត្ត​ខាង​សេដ្ឋកិច្ច​ប្រកបដោយ​វេទយិតភាព​ក្នុងសម័យ​សន្តិភាព​ទេ ព្រោះ​ថាបើ​មិន​អញ្ចឹង​ទេវា​ក៏​នឹង​មានន័យថា មួយណា​វា​ប្រសើ​ជាង រស់​ដោយ​សន្តិភាព តែ​ក្រីក្រ ឬ​មាន​វិបុលភាព តែមាន​ការ​កំហិត​មួយចំនួន​លើ​សេរីភាព។ អ្នកវិភាគ​ខ្លះ​ចោទសួរ​ទៀតថា តើ​ការរក្សា​អធិបតេយ្យភាព វា​ជា​ផលប្រយោជន៍​ជាតិ​ដូចម្តេច នៅពេល​ដែលជា​ធ្វើអោយ​ប្រទេស​កាន់តែ​យ៉ាប់យ៉ឺន?

តាមពិតទៅ អង់គ្លេស​ក៏បាន​បោះបង់​អធិប​ត្យេ​ភាព​របស់ខ្លួន​ច្រើនតែ​រហើយ ដើម្បី​ក្លាយជា​សមាជិក​នៃ​សហភាព​អឺរ៉ុប។ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​ថ្នាក់​តំបន់ វា​ក៏​អាស្រ័យ​នឹង​មូលដ្ឋាន​ដែល​អធិបតេយ្យ​នោះ ត្រូវបាន​អនុវត្ត​នៅ​ថ្នាក់​តំបន់​ដែរ។ អ្នកវិភាគ​ខ្លះ បកស្រាយ​ថា ក្នុង​ភាសា​សេដ្ឋកិច្ច នេះ​មកពី​សកម្មភាព​ក្នុង​សេដ្ឋកិច្ច​ណាមួយ អាច​នឹង​ធ្វើអោយ​មានកា​រ​ជះឥទ្ធិពល​ទៅលើ​សេដ្ឋកិច្ច​ដ៏​ទៃ ពិសេស ពេលដែល​កំណើនសេដ្ឋកិច្ច​ប្រទេស​ក្បែរ​ខាង​វា​មានការ​ជាប់ទាក់ទង​គ្នា​ជិតស្និទ្ធ។ សង្គម​ប្រជាធិបតេយ្យ​មួយចំនួន ក្នុងនោះ​មាន​ទាំង​ជប៉ុន​ផង មិនថាតែ​ប្រទេស​ក្រិ​ក​ទេ លោក Shinji Takagi អះអាង បាន​បង្ហាញថា​មិនមាន​សមត្ថភាព​ដើម្បី​នឹង​អនុវត្ត​អធិបតេយ្យភាព​លើ​គោលនយោបាយ​សារពើពន្ធ ក្នុង​កំរិត​ជាតិ​ទេ ដោយសារតែ ត្រៀមខ្លួន​ចាយ តែ​មិនបាន​ត្រៀមខ្លួន​យកពន្ធ។ សំរាប់​ករណី​ទាំងនេះ Shinji Takagi គិតថា ពិតជា​ទទួលយក​នូវ​ការបាត់​អធិបតេយ្យភាព​ខ្លះ​ហើយ។

អឺរ៉ុប តែង​បានជា​គំរូ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​មួយ សំរាប់​តំបន់​ដ៏​ទៃ ដូចជា​អាស៊ី ជាដើម សិក្សា និង​ស្វែងរក​នូវ​កម្លាំង​ជំរុញ​អោយធ្វើតាម។ វិធី​នៃ​កិច្ចសហប្រតិបត្តិការ​នេះ គឺ​បង្កើតជា​ស្ថាប័ន​តំបន់​នានា ដែល​បណ្តា​ប្រទេស​ជា​សមាជិក ត្រូវ​ដក​អធិបតេយ្យភាព​របស់ខ្លួន ក្នុង​វិស័យ​ណាមួយ​ចេញ។ ការពង្រឹង​អធិបតេយ្យភាព​ក្នុង​កំរិត​ឆ្លង​ជាតិ (ឬ​ពហុ​ជាតិ) វា​មាន​លំនឹង​ជាមួយ គោលការណ៍​អន្តររដ្ឋាភិបាល​និយម ដែល​អនុញ្ញាតអោយ​ប្រទេស​សមាជិក “មាន​អធិបតេយ្យភាព” និមួយៗ អាច​បោះឆ្នោត​ជំទាស់​ការសំរេចចិត្ត​ក្នុង​ការជំរុញ​ស្ថាប័ន​ពហុ​ជាតិ​នេះ ទៅមុខ​មួយ​ជំហាន​ណា​ទៀត។ ការសំរេចចិត្ត​កំរិត​អន្តររដ្ឋាភិបាល ក្នុង​យោបល់​លោក Shinji Takagi វា​ទាមទារ​នូវ​ឯកច្ឆ័ន្ទ​ភាព ដែល ការសំរេចចិត្ត​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស មិនអាច​ត្រូវបាន​រិះគន់​ទេ។

ក៏ប៉ុន្តែ បើ​ថា​បោះបង់​អធិបតេយ្យ​ខ្លះ​លើ​បញ្ហា​សារពើពន្ធ​វា​សំខាន់​សំ​ខាប់​អឺរ៉ុប តើ​អ្វី​ទៅ​ដែល​ធ្វើអោយ​ពួកគេ​ប្រើពេល​យូរ​ម្លេះ​ដើម្បី​នឹងធ្វើ​ការសំរេចចិត្ត សូម្បីតែ​ថា មាន​ការអោយ​សញ្ញា​ពី​វិបត្តិ​មួយចំនួន បាន​លេចមុខ​អោយឃើញ​តាំងតែ​ពី​ជិត​ពីរ​ឆ្នាំមុន​មក​ម្លេះ​នោះ? ការដកថយ​ពី អធិបតេយ្យ ជា​ទិដ្ឋភាព​មួយ​ជា​សារ​វ័​ន្ត​ក្នុង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ណាមួយ ទោះជា​ក្នុង​កំរិត​តំបន់ ឬ​សល​លោក​ក៏ដោយ។ វា​មិន​ជាការ​អ្វី​ចម្លែក​ទេ ព្រោះ​កាលពី​ជិត ៧០ ឆ្នាំមុន លោក Harry Dexter White (០៩ តុលា ១៨៩២ ដល់ ១៦ សីហា ១៩៤៨) សេដ្ឋវិទូ​អាមេរិក និង​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​រតនាគារជាតិ​នៃ​សហរដ្ឋអាមេរិក បកស្រាយ​ក្នុង​សំណើ​មួយ​របស់​សហរដ្ឋអាមេរិក សូមអោយ​មាន​ថវិកា​សេ្ថ​រកម្ម​សហប្រជាជាតិ ទាមទារ​អោយ​ព្យួរ​សមាសធាតុ​សេដ្ឋកិច្ច​មួយចំនួន នៃ​អធិបតេយ្យ​ជាតិ ដើម្បីអោយ​មានការ​សហកា​រ​អន្តរជាតិ។ បើ​មិន​អញ្ចឹងទេ មិន​សង្ឃឹមថា ឧបករណ៍​អន្តរជាតិ​ណាមួយ​អាច​ត្រូវបាន​រៀបចំ ដើម្បី​នឹង​ជួយ​ធ្វើអោយមាន​ការសហការ​ក្នុងចំណោម​បណ្តា​ប្រជាជាតិ ហើយ​ពិភពលោក​ក៏​អាច​នឹង​វិល​ទៅរក​ទំនាក់ទំនង​អន្តរជាតិ​សាហាវព្រៃផ្សៃ​ជាមិនខាន។

ដោយ​ស្វែងរក​ប្រព័ន្ធ​សេដ្ឋកិច្ច​សកល ស្ថេរភាព និង​ភាព​បើកចំហរ ព្រមជាមួយ​នឹង​ការ​គន់គូ​ពី​កិច្ចសហប្រតិបត្តិការ​អា​ស៊ី អឺរ៉ុប និង​តំបន់ ក្នុង​ឆ្នាំ ២០១២ ក៏ដូចជា​ការពិនិត្យ​ទៅលើ​កិច្ចសហប្រតិបត្តិការ​តំបន់ និង​អធិបតេយ្យភាព​ជាតិ ឃើញថា អ្វីៗ ទាំងអស់ ងាយ​នឹង​និយាយ​ជាង​ធ្វើ តែ អាស៊ី​ក៏​គង់​ត្រូវតែ​ចាំ​ថា ទាំងនេះ​ជា​ក្តីកង្វល់​ក្នុង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច មិន​ថា នៅ​អឺរ៉ុប ឬ​អាស៊ី​នោះទេ។ និ​ម្មា​ប​កម្ម​អឺរ៉ុប កំពុង​ជា​គំរូ​ទាំង​ផល​ល្អ និង​មិនល្អ​សំរាប់​តំបន់​ដ៏​ទៃ ក្នុងនោះ​អាស៊ី​ក៏​សិក្សា​បាន​ច្រើន​ដែរ។ ស្រប​នឹង ចង់​ធ្វើអោយ​ក្លាយជា​និ​ម្មា​ប​កម្ម​ដូច​នៅ​អឺរ៉ុប នេះ​ក៏​ជា​ពេល​សមស្រប សំរាប់​ការពិចារណា​ឡើងវិញ​ដែរ៕

 

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ និ​ម្មា​ប​កម្ម​អាស៊ី​និង​ការ​ប្រឈម​ឆ្នាំ​២០១២​