ព័ត៌មានថ្មីៗ

ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ធ្វើ​សកម្មភាព​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​៣​លើក​ហើយ​សមត្ថកិច្ច​បង្ក្រាប​មិនដែល​ទាន់ពេល

ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:16
T-12-23-14-e-full
ភ្នំពេញ ៖ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​បាន​នឹង​កំពុង​អង្រួន​ក្រុងភ្នំពេញ​រាល់​យប់​តែម្តង​មិនដែល​ឃើញ​សមត្ថកិច្ច​ចាប់​បង្ក្រាប​ទាន់ពេល​ឡើយ​ជាពិសេស​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​បាន​កើតឡើង​ផ្ទួនៗ​គ្នា​តែម្តង​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្លូវ​លេខ… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:15
M23-12-14-e

នាយ​ឧត្ដមសេនីយ៍​ ប្រា​វិត វង្ស​សុវណ្ណ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

ភ្នំពេញ ​៖ ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន​ អគ្គ​យោធ​សេវា ក្រសួងការពារជាតិ បាន​ឲ្យដឹង​ថា តប​តាម​ការ​អញ្ជើញ របស់​ក្រសួង ការពារ​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វិត វង្ស​សុវណ្ណ​(Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:06
Nita-23-A-11-Full

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​សិក្សា​ពី​ បញ្ហា​សិទ្ធិមនុស្ស​របស់​កូរ៉េ​ខាងជើង

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​ប្រកាន់​យក​បញ្ហា​នៃ​ភាព​សិទ្ធិមនុស្ស​ដ៏​សោះ​កក្រោះ​របស់​ប្រទេស​កូរ៉េ​ខាងជើង​ ជាលើក​ទីមួយ​នៅ​ថ្ងៃច័ន្ទ​ ដែល​ជំហាន​ស្វែងរក​ថ្មីមួយ​ឆ្ពោះ​ទៅ​រក​ការ​ចាប់​ប្រទេស​ក្រីក្រ​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ និង​មេដឹកនាំ​លោក​ គីម ជុងអ៊ុន (Kim Jong Un)… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:47
Pisey-23-12-2014-full-H

គិត​ត្រឹម​ថ្ងៃទី​១៦ ខែធ្នូ​នេះ មាន​កុមារ​ឈឺ​ធ្ងន់​ចំនួន​១២០.៧៦៨​នាក់​ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​

ភ្នំពេញ ៖ តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឆ្នឺ​ ស្ថាបនិក ​និង​ ជា​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៤​នេះ (​គិត​ត្រឹម​ថ្ងៃទី​១៦​ ខែធ្នូ​) មាន​កុមារ​ឈឺ​ធ្ងន់​ចំនួន​១២០៧៦៨​នាក់ ត្រូវ​បាន​ឲ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:46
M23-12-14-d

ប្រជាពលរដ្ឋ​ជិត​១០០​នាក់​លើក​គ្នា​តវ៉ា​នៅ​ផ្លូវ​ជាតិ​៦A

ភ្នំពេញ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​ធ្នូ ​ឆ្នាំ​២០១៤​នេះ​ប្រជាពលរដ្ឋ​ជិត​១០០នាក់​ ​ដែល​មាន​វិវាទ​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អេង​កាំ​ង​​បាន​លើក​គ្នា​មក​​តវ៉ា​នៅ​ផ្លូវ​ជាតិ​លេខ​៦​A ​ដើម្បី​ឲ្យ​អាជ្ញាធរ​ និង​រាជរដ្ឋាភិបាល​​​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួកគាត់​​… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:30
Nita-23-A-10-Full

ប្រធាន​រដ្ឋ​វៀតណាម​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ជ្រឿ​ង តឹង​សាង ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម​បាន​អញ្ជើញ​មកដល់​កម្ពុជា​ហើយ នៅ​ព្រលឹម​ថ្ងៃទី ២៣​ខែធ្នូ ឆ្នាំ​២០១៤​នេះ ជាការ​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​០២​ថ្ងៃ តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:29
T-12-23-14-d-full

អាវុធហត្ថ​រាជធានី​ចាប់ផ្តើម​ហ្វឹកហាត់​ក្បាច់​គុណ​តៃ​ក្វាន់​ដូ​បន្ថែម​ដល់​កង​កំលាំង​ដើម្បី​បង្កើន​ប្រតិបត្តិ​ការណ៍​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ

ភ្នំពេញ ៖ បន្ទាប់ពី​ទទួល​បាន​អំណោយ​សប្បុរសធម៌​របស់ តំណាង​ខាង​ស្ថានទូត​កូរ៉េខាងត្បូង អំពី​គ្រឿង សម្ភារៈ​សំរាប់​ហ្វឹកហាត់​ប្រដាល់​តៃ​ក្វាន់​ដូ​ជា​បន្តបន្ទាប់ រួចមក​ទីបញ្ជាការ​អាវុធហត្ថ​បាន​ចាប់ផ្តើម​បង្ហាត់​ប្រដាល់​តៃ​ក្វាន់​ដូរ… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:19
Pisey-23-12-2014-full-G5

អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ចូលរួម​គណៈអធិបតី​ក្នុង​ការប្រកាស​អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​

ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ នៅ​សាល​ប្រជុំ​មន្ទីរអប់រំ យុវជន និង​ កីឡា​ខេត្ត មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​អនុប្រធាន​មន្ទីរអប់រំ យុវជន និង​ កីឡា និង​ប្រគល់​ភារកិច្ច​ជូន ប្រធាន​ការិយាល័យ​នៃ​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត ក្រោម​អធិបតីភាព​លោក កើត សុធា… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:01
T-12-23-14-c-full

បុរស​ចំណាស់​ម្នាក់​បើករថយន្ត​ហាយ​ព្រី​ត ជាន់​ហ្គា​រ​ប្រ​ឡំ​ហ្វ្រាំង​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​៤​គ្រឿង​របួសធ្ងន់​ស្រាល​ពី​នាក់

ភ្នំពេញ ៖ រថយន្ត​ហាយ​ព្រី​ត​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ពេល​ជិត​ដល់​កន្លែង​ភ្លើងស្តុប​បូកគោ ស្លន់ស្លោ ជាន់​ហ្គា​រ​ប្រ​ឡំ​ហ្វ្រាំង​ជ្រុល​ទៅ​បុក​ម៉ូតូ​៤​គ្រឿង​របួសធ្ងន់​ស្រាល​ពី​នាក់​កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២​នៅ​ចំណុច​ក្បែរ​ស្តុក​បូកគោ​កែង​និង​ផ្លូវ​៧១ សង្កាត់​បឹង​កេងកង​១… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 09:57
M23-12-14-c

សង្វៀន​SEA-TV​ង៉ែត្រ រដ្ឋា​ជួប​មាស ច័ន្ទ​មាន ឯ​ម៉ៅ​រិទ្ធី​ជួប​អាំង​សំអាត

មាស ច័ន្ទ​មាន​ អ្នក​ប្រដាល់​ក្លឹប​ក្រសួងការពារជាតិ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ង៉ែត្រ រដ្ឋា​ អ្នក​ប្រដាល់​ក្លឹប​តាព្រហ្ម​មានជ័យ​ នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៨ ខែ​​ធ្នូ ​ឆ្នាំ​២០១៤​នេះ នៅ​លើ​សង្វៀន​ SEA-TV ក្នុង​កម្មវិធី​Ganzberg Top Fighter ។ ង៉ែ​ត្រ រដ្ឋា មិន​ធ្លាប់​ជួប​មាស ច័ន្ទ​មាន​ទេ​កន្លងមក។ អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 09:46
T-12-23-14-b-full

ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​និង​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ផ្សេងៗ​ចំនួន​៥០០​គ្រួសារ​ទទួល​អំណោយ​របស់​រាជរដ្ឋាភិបាល​តាមរយៈ​មន្ទីរ​សង្គម​ក…

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ជា​ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​រងគ្រោះ​ដោយ​គ្រោះថ្នាក់​មកពី​៥​ឃុំ​ក្នុងស្រុក​ជល​គិរី​ចំនួន​៥០០​គ្រួសារ បាន​ទទួល​អំណោយ​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ខេត្ត ដែល​ចែក​ជូន​ដោយ​លោកជំទាវ កែ ច័ន្ទ​មុនី… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 09:43
Pisey-23-12-2014-full-F

អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ បាន​បញ្ជូន​ខ្លួន​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​៨​នាក់​ទៅ​សាលាដំបូង​ខេត្ត

ក្រចេះ ៖ ជនសង្ស័យ​ប្រុស-ស្រី​ចំនួន​៨​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ និង ​ប្រើប្រាស់​ថ្នាំញៀន ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ដឹកនាំ​សម្របសម្រួល​ដោយ​លោក ហាក់ ហ៊​ន់​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ធ្វើការ​ស្រាវជ្រាវ​និង​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅក្នុង​គោល​ដៅ​ផ្សេង​គ្នា… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 09:35
Nita-23-A-5-Full

និស្សិត​ជំនាញ​ផ្នែក​ទេសចរណ៍​នៃ​សាកលវិទ្យាល័យ​សៅស៏​អ៊ី​ស​ថ៏​អេ​យ​សៀ ​ខេត្តសៀមរាប​ចំនួន ៤៦០​នាក់​ចុះ​កម្មសិក្សា​ស្រាវជ្រាវ​នៅ​ប្រាសាទព្រះវិហារ

សៀមរាប ៖ នេះ​ជា​លើក​មួយ​ហើយ​ដែល​និស្សិត​សាកលវិទ្យាល័យ​សៅ​ស៏​អ៊ី​ស​ថ៏​អេ​យ​សៀ​ខេត្តសៀមរាប​ជំនាញ​ផ្នែក​ទេសចរណ៍​ចំនួន​៤៦០​នាក់ ​បាន​ចុះ​ធ្វើ​កម្មសិក្សា​ស្រាវជ្រាវ​នៅ​ប្រាសាទ​ព្រះវិហារ ដែលជា​ប្រាសាទបុរាណ​មួយ​ល្អ​ឯក​ស្ថិតនៅលើ​ខ្នងភ្នំ​ដងរែក។ អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 09:33
T-12-23-14-a-full

APSARA​វាយ​ដណ្តើម​ខ្សែក្រវាត់​ផង វាយ​មិត្តភាព​អន្តរជាតិ​ផង​នៅ​ខេត្តតាកែវ

នៅ​ថ្ងៃ​សៅរ៍​ទី​២៧ ធ្នូ ២០១២​ខាងមុខនេះ ស្ថានីយទូរទស្សន៍​អប្សរា​សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ដោយមាន​ការឧបត្ថម្ភ​ពី​ណាហ្គា​វើ​ល នឹង​រៀបចំ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​CBF(Cambodia Boxing Federa ti on) ទម្ងន់​៥១​គ​.​ក្រ ផង និង​ការប្រកួត​ជា​លក្ខ​ណៈ​អន្តរជាតិ​ផង… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 09:30
Pisey-23-12-2014-full-D1

បើក​ម៉ូតូ​លឿន​ពេក ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ពេញ​ទំហឹង បណ្ដាល​ឲ្យ​យុវជន​២​នាក់​សន្លប់​ទាំង​ព្រឹក

ស្វាយរៀង ៖ មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​បាន​កើត​ឡើង ខណៈ​ដែល​យុវជន​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ដល់​ទៅ​៤​នាក់ ហើយ​បើក​លឿន​ពេក​ស្រប​ពេល​ដែល​រថយន្ត​ដឹក​កម្មករ​រោងចក្រ​មកដល់​ក៏​វាក់អ៊ើ​គ្នា​ ហើយ​នឹង​បុក​រថយន្ត​លាន់​ទួង​ខ្ទាត​រប៉ាត់រប៉ាយ បណ្ដាល​ឲ្យ​សន្លប់​ធំ​២​នាក់។​ អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 09:24
M23-12-14-b

កោះ​ហៅ​ព្រះសង្ឃ​កែវ សុម៉ាលី-ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​វត្ត​នាគវ័ន្ត​លើក​គ្នា​មក​តុលាការ​លើក​ទឹកចិត្ត

ភ្នំពេញ ​៖​ តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​បាន​កោះហៅ​ព្រះសង្ឃ​ព្រះនាម កែវ សុ​ម៉ាលី ដែល​គង់នៅ​វត្ត​នាគវ័ន្ត​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នា​ពេល​កន្លងមក។ អានបន្ត

តួ​សម្ដែង​ហុងកុង​លោក Roy Cheung ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចោទប្រកាន់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ចិន​

ថ្ងៃ សៅរ៍ ទី12 កក្កដា ឆ្នាំ2014 ម៉ោង11:31   ផ្នែក: សិល្បៈកំសាន្ត    ដោយ: ថាលីយ៉ាន​

rith-12-07-14-c

ថ្មីៗ​នេះ​អាជ្ញាធរ​ចិន​បាន​បញ្ចេញ​អោយដឹងថា តារា​សម្ដែង​ហុងកុង​លោក Roy Cheung ដែល​ល្បីឈ្មោះ​ដោយ​ការ​ដើរតួ​ជា​សត្វ​ក្អែក​កំណាច​នៅក្នុង​ខ្សែភាពយន្ដ​ជនឧក្រិដ្ឋ​ហុងកុង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ រឿង​«Young and Dangerous 3»​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០២ ខែមិថុនា​ពីបទ​ឧក្រិដ្ឋ​ទាក់ទង​នឹង​គ្រឿងញៀន​នៅ​ទីក្រុង​ប៉េកាំង​។​

ប៉ូលិស​បាន​រកឃើញ​គ្រឿងញៀន​ទម្ងន់​១.១៥​ក្រាម​នៅក្នុង​ឥ​វ៉ាន់​របស់លោក​បន្ទាប់ពី​ការចាប់ខ្លួន​មក​។ តារា​វ័យ​៥១​ឆ្នាំ​រូបនេះ​ដែល​បាន​លេចមុខ​នៅក្នុង​ខ្សែភាពយន្ដ​ដូចជា​រឿង​«Fight Back to School»(​ឆ្នាំ​១៩៩១)​ក៏ដូចជា​រឿង «Exiled»(​ឆ្នាំ​២០០៦)​បាន​សារភាពថា កាត់​បាន​សេព​គ្រឿងញៀន​។ គាត់​ក៏ត្រូវ​បាន​គេ​ធ្វើ​ការពិសោធ​នៅ​ឃើញ​ភាព​វិជ្ជមាន​នៃ​ការប្រើប្រាស់​គ្រឿងញៀន​។​

មិត្ត​របស់លោក Cheung លោក Reman Choi តារាចម្រៀង​ប៉ុប​ហុងកុង​ក្នុង​ក្រុម Grasshopper ដែលមាន​គ្នា​៣​នាក់​បាន​និយាយថា លោក​មានការ​ព្រួយបារម្ភ​អំពី​លោក Cheung នៅពេលដែល​លោក​បានឮ​ព័ត៌មាន​នេះ ប៉ុន្ដែ​មិនទាន់​មានលទ្ធភាព​ដើម្បី​ជួប​លោក Cheung នៅឡើយ ហើយ​លោក​ថែមទាំង​បានស្នើ​អោយ​អ្នករាយការណ៍​ព័ត៌មាន​នៅ​ហុងកុង​អោយ​លោក​បាន​ដឹងផង​នៅពេលដែល​ពួកគេ​បាន​រកឃើញ​អ្វី​ទៀត​នោះ​។​

ទោះបី​មិនមែនជា​បញ្ហា​លេងសើច​សម្រាប់​លោក Cheung ក៏ដោយ​ក៏​មិនបាន​បញ្ឈប់​អ្នកគាំទ្រ​មួយចំនួន​មិនអោយ​បង្ហោះ​សារ​បែប​កំប្លែង​ផ្ញើ​ទៅអោយ​វីរបុរស​រូបនេះ​នៅក្នុង​រឿងប្រឌិត​«Young and Dangerous 3»​តាម​វេ​ប​សាយ​របស់​ពួកគេ​ដែរ ដើម្បី​ឆ្លើយតប​ចំពោះ​ការចាប់ខ្លួន​តារា​សម្ដែង​រូបនេះ​។​

អ្នកប្រើប្រាស់​Micro Broc ម្នាក់​បាន​និយាយថា «​ចៅហ្វាយ ខ្ញុំ​បាន​សម្លាប់សត្វ​ក្អែក​ហើយ​» (​ចរិតលក្ខណៈ​របស់លោក Cheung នៅក្នុង​រឿង​«Young and Dangerous 3»​សូម​ផ្ញើ​ប្រាក់​មកអោយ​ខ្ញុំ​ផង​»)៕​