Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

លិខិត​សំដែង​ការ​ខក​ចិត្ត​​របស់​លោក សុខ សំណាង សកម្មជន​គណបក្ស​ស​ម រង្ស៊ី នៅ​ខេត្ត​កំពង់ចាម

*ផ្ញើ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង និង​ក្រៅ​ប្រទេស

ពលរដ្ឋ​ខ្មែរ​ទាំងអស់​សូម​មេត្តា​ឈប់​ជឿ​ការបោកប្រាស់​របស់ កឹម សុខា និង​សម រង្ស៊ី​មុននឹង​ខ្ញុំបាទ រៀបរាប់​អំពី សុខទុក្ខ​ផ្ទាល់ខ្លួន បន្ទាប់ពី​បាន​ចាញ់បោក​គណបក្ស​សម រង្ស៊ី ជាបឋម ខ្ញុំ​សូម​ប្រកាស​ថា «ចាប់ពី​ថ្ងៃនេះ​តទៅ ខ្ញុំ​ឈប់​ធ្វើ​នយោបាយ​ទៀតហើយ»

មេ​បក្ស​ប្រឆាំង​ឈ្មោះ​សម រង្ស៊ី និង​ម្នាក់ទៀត ឈ្មោះ កឹម សុខា អ្នក​ទាំងពីរ​រូបនេះ គឺជា​មនុស្ស​អត់​បានការ គឺជា​ឈ្លើង​ជញ្ជក់​ឈាម​គ្រួសារ​របស់ខ្ញុំ និង​អាចធ្វើឱ្យ​ប្រជាជន​ខ្មែរ​មួយចំនួន​ជាប់គុក​ដោយសារ​ដើរ​តាម​នយោបាយ​នោះ ។ បើទោះបីជា​ពួកគេ​តាំងខ្លួន​ឯង​ថា ជា​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ អាណិតអាសូរ​ប្រជាពលរដ្ឋ​ខ្មែរ យ៉ាងណាក៏ដោយ ក៏​ពួកនេះ​នឹង​នៅតែ​ជា​បក្សប្រឆាំង​អស់​មួយជីវិត។

 

មិន​ត្រឹមតែ​ប៉ុណ្ណោះ ជន​ក្បត់​ទាំងពីរ​នាក់​នេះ គឺ​មិនបាន​ជួយ​កសាង​ប្រទេសជាតិ​ទេ គិតតែ​ពី​រឿង​ចង់បាន​អំណាច និង​បំផុស​ឱ្យ​មន្ត្រី​របស់ខ្លួន​នៅតាម​ភូមិ ឃុំ ស្អប់ខ្ពើម​គណបក្ស​ប្រជាជន និង​ចោទថា មេបក្ស​ប្រជាជន​ជា​អាយ៉ង​ប្រទេស​វៀតណាម និង​បាន​កាប់សម្លាប់​ខ្មែរ ប៉ុន្តែ ការពិត រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​ហ៊ុន សែន មិនមែន​ដូច​ពួកគេ​ប្រឆាំង​ចោទប្រកាន់​នោះទេ។ នេះ គឺជា​ការយល់ឃើញ​រប​ស់​ខ្ញុំបាទ ដែល​បច្ចុប្បន្ន​ជា​សកម្មជន​មួយរូប​របស់​គណបក្ស​សម រង្ស៊ី នៅ​ខេត្តកំពង់ចាម ដែល​សព្វថ្ងៃ​បានក្លាយ​ខ្លួន​ទៅជា​មនុស្ស​ខូចចិត្ត ឈឺ​ស្គមរីងរៃ ហើយ​កំពុង​ជួប​នូវ​ការរង​ទុក្ខលំបាក​វេទនា​យ៉ាងខ្លាំង បន្ទាប់ពី​បាន​ដើរ​ខុសផ្លូវ​អស់​រយៈពេល៦ឆ្នាំ ដោយសារ​ស្រឡាញ់​គណបក្សប្រឆាំង ជឿ​ការបោកប្រាស់​របស់​មេខ្យល់​នៅតាម​មូលដ្ឋាន ដោយ​សង្ឃឹមថា នឹង​បាន​ធ្វើជា​មេឃុំ​មួយ​នៅ​ខេត្តកំពង់ចាម ប៉ុន្តែ លទ្ធផល​គឺ​វា​សូន្យ ក្តី​ស្រមៃ​នោះ​វា​បានក្លាយ​ទៅជា​រឿង​អាសារ​បង់​ឥតប្រយោជន៍ ហើយ​ថែមទាំង​រហូត​មានការ​ឈ្លោះប្រកែក​ទាស់ទែង​គ្នា​រវាង​ប្តី​ប្រពន្ធ​ក្នុង​គ្រួសារ និង​ធ្លាក់ខ្លួន​ក្រ​ដុនដាប​លំបាក​វេទនា​ជាខ្លាំង មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទាំង​ញាតិមិត្ត​ក្នុង ស្រុក ភូមិ គេ​លែង​រាប់រក​ទៀតផង។

មូលហេតុ គឺ​ដោយសារ​ខ្ញុំបាទ​បាន​លក់​អស់​ខ្ទេចខ្ទី ដីស្រែ ចំការ ដែលជា​កេ​រ្ត៍​របស់​ឳ​ពុក​ម្តាយ​ចែក​ឱ្យ​ប្តី​ប្រពន្ធ​ខ្ញុំ​សំរាប់​ធ្វើស្រែ និង​ប្រកបមុខរប​ប​ចិញ្ចឹម​កូន ប៉ុន្តែ​ឥឡូវ​វា​ហិនហោច​អស់​គ្មាន​សល់ ហើយ​សព្វថ្ងៃ ខ្ញុំបាទ និង​ប្រពន្ធ​ក៏​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​អត់លុយ​ព្យាបាល​ជម្ងឺ ចំណែក​កូន​ក៏​មិនបាន​ទៅ​សាលារៀន ដោយសារ​អត់លុយ។

ខ្ញុំបាទ​បាន​ជឿ​តាម​ការឃោសនា​របស់​គ​ណ​បក្ស​សម រង្ស៊ី បន្ទាប់ពី​បាន​ឮថា ពេល​គណបក្ស​សម រង្ស៊ី ជាប់ឆ្នោត​គេ​នឹង​ឱ្យ​ខ្ញុំបាទ​ធ្វើជា​មេឃុំ ប៉ុន្តែ ពួកគេ​មិនបាន​គោរព​ពាក្យសម្តី​របស់ខ្លួន​ឡើយ ដោយបាន​តម្រូវឱ្យ​ខ្ញុំ​ចំណាយលុយ​យ៉ាងច្រើន​ដើម្បី​អូសទាញ​សម្លេង​បន្ថែម ដូចជា​ឱ្យ​ខ្ញុំបាទ​ប្រមូល​លុយ​គ្នា ដើម្បី​ជប់លៀង​ឱ្យ​សកម្មជន​នៅតាម​ស្រុក ឱ្យ​សមាជិក​ក្រុមប្រឹក្សាឃុំនីមួយៗ តាមដាន​គណបក្ស​ប្រជាជន និង​ខំប្រឹង​ចាប់កំហុស​អាជ្ញាធរ​អំពី​ការប្រព្រឹត្ត​ខុសច្បាប់​នានា ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ និង​ជម្រុញ​ឱ្យ​អ្នក​គ្រប់គ្នា​ត្រូវ​ដើរ​និយាយ​អាក្រក់​ពី​រដ្ឋាភិបាល​ថា​មិនបាន​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​រងគ្រោះ​បញ្ហាដីធ្លី ទោះបី​រឿង​នោះ​តូចតាច ឱ្យតែ​កើតមាន ក៏​ត្រូវតែ​នាំគ្នា​និយាយ​បំប៉ោង​ឱ្យទៅជា​រឿង​ធំ ដើម្បីឱ្យ​ផ្អើលឆោឡោ​ឡើង និង​ត្រូវ​ចេះ​រាយការណ៍​ជូន​មក​អ្នកតំណាងរាស្ត្រ​មណ្ឌល​របស់ខ្លួន អំពី​ពេល​មាន​ការឈឺ​ថ្កាត់​គ្មាន​ពេទ្យ​ព្យាបាល និង​ចោទ​ពី​បញ្ហា​ពុករលួយផ្សេងៗរបស់​សមត្ថកិច្ច និង​មន្ត្រី​អ្នកមានអំណាច ដើម្បី​សំអុយ​គណបក្ស​ប្រជាជន។ ក្រៅពីនេះ អ្នកតំណាងរាស្ត្រ​មួយចំនួន​ពេល​ចុះទៅ​ជួប​ប្រជាពលរដ្ឋ បាន​ជម្រុញ​ឱ្យ​រូប​ខ្ញុំបាទ និង​សកម្មជន​ទាំងអស់ ត្រូវ​ចេះ​ទៅ​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ឬ​ក៍​កម្មវិធី​រៀបចំ​ដោយ​អង្គការផ្សេងៗ និង​ឱ្យ​ក្លាហាន​ក្នុងការ​ទូរស័ព្ទ​ចូល​ចោទ​ជា​សំនួរ​ជាមួយ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​វី​អូ​អេ ដើម្បី​សួរ​ទៅ​វាគ្មិន ដែល​គេ​អះអាងថា វាគ្មិន​ទាំងនោះ គឺជា​គ្នា​របស់​យើង និង​ថា​អ្នក​ទាំងនោះ​សុទ្ធតែ​គាំទ្រ​គណបក្សប្រឆាំង ដូច្នេះ​ត្រូវតែ​និយាយ​អាក្រក់​ពី​ការដឹកនាំ​សព្វថ្ងៃ ក្រៅពីនេះ គេ​បានឱ្យ​នាំគ្នា​ស្តាប់​វិទ្យុ​ភ្លើងទៀន​របស់​គណបក្ស សម រង្ស៊ី និង​ប្រាប់ថា ខំប្រឹង​ជេរ​រដ្ឋាភិបាល  នាំគ្នា​ចោទថា​គ្មានទេ​ការគោរព​សិទ្ធិមនុស្ស  មានតែ​ការកៀបសង្កត់​ធ្វើបាប និង​ការគំរាមកំហែង​សព្វបែបយ៉ាង សូមកុំ​និយាយ​ពី​រឿង​អភិវឌ្ឍន៍​ស្រុកទេស ទោះបី​រដ្ឋាភិបាល​បានធ្វើ​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និង​ស្រុក​អត់​សង្គ្រាម ក៏​កុំ​សរសើរ​អី នាំ​តែ​ចំណេញ​នយោបាយ​គណបក្ស​ប្រជាជន​ទេ គឺ​ត្រូវតែ​រិះគន់​ឱ្យបាន​ច្រើន និង​ចាប់​យកតែ​ចំនុច​អវិជ្ជមាន  ហើយ​បំផុស​ចលនា​នោះ​ទៅគ្រប់​ទីកន្លែង ទើប​ឈ្នះ​ការបោះឆ្នោត​នៅពេល​ខាងមុខ។

ថ្ងៃនេះ ខ្ញុំបាទ សូម​សរសេរ​នូវ​លិខិត​ចំហរ​នេះ​ឡើង​ជូន​ជនរួមជាតិ ដោយ​បំណង​ចង់​សារភាព​ប្រាប់​បងប្អូន​ថា «ខ្ញុំ​ខុស​ហើយ» ខ្ញុំ​មិនអាច​និយាយថា ភ្នែក​ខ្ញុំ​ខ្វាក់ នៅពេលដែល​ភ្នែក​ទាំង​គូ​របស់ខ្ញុំ​ភ្លឺ​ច្បាស់ គ្មាន​ជម្ងឺ​នោះទេ។ខ្ញុំ​រស់នៅ​ស្រុក​ខ្មែរ គឺ​មិនដែល​ឃើញ​មាន​បាត់​ដី​កន្លែង​ណាមួយ​ដុំ​នោះទេ ផ្ទុយទៅវិញ​ឃើញតែ​ថ្នាក់ដឹកនាំ​ប្តេជ្ញា​ការពារ​ទឹកដី និង​ខិតខំ​បោះបង្គោល​ព្រំដែន ដូច្នេះ បងប្អូន​សូម​ឈប់​នាំគ្នា​ចាញ់បោក​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ទៀត​ទៅ ត្រូវ​ចេះ​ពិចារណា​ឡើងវិញ និង​ខិតខំ​ស្រឡាញ់​គ្រួសារ ប្រពន្ធ​កូន កុំ​ចាញ់បោក​គេ និង​សូម​បញ្ឈប់​យកលុយ​ទៅ​ជួយ​ពួក​បំផ្លាញ​ជាតិ​ដែលមាន​សម រង្ស៊ី និង​កឹម សុខា ជា​មេក្លោង គឺ​ពួកនេះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គិតតែ​ពី​ប្រឹង​ជេរ យក​ការជេរប្រមាថ​ធ្វើជា​មុខរបរ​ទៅហើយ។ ខ្ញុំ​មិនដែល​ឃើញ​បក្សប្រឆាំង​បំផុសប្រជាជន​ឱ្យ​ចេះ​គោរព​ច្បាប់ ឬក៏​ពន្យល់​ប្រជាជន​ឱ្យ​ស្គាល់​ពី​ច្បាប់ទម្លាប់  និង​ចេះ​បែងចែក​ពី​ល្អ និង​អាក្រក់​នោះទេ។ ដូច្នេះ សូម​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​រួបរួមគ្នា ស្រឡាញ់​សន្តិភាព កុំ​ចង់ឱ្យមាន​សង្គ្រាម​ទៀត ពីព្រោះ​មាន​របប​ប៉ុលពត​ជា​គំរូ​ស្រាប់​ហើយ ។ ចាប់ពីពេលនេះ​តទៅ ត្រូវ​នាំគ្នា​ហ៊ាន​និយាយ​ការពិត និង​ត្រូវ​សរសើរ​ពី​ការរីកចំរើន​របស់​ប្រទេស ពីព្រោះ ខ្ញុំបាទ​ដឹង​ច្បាស់​ណាស់​ថា ពួក​ប្រឆាំង​គិតតែ​ពី​ជេរ​បញ្ចោរ អត់​បាន​ចូលរួម​កសាង​ជាតិ ឬក៏​លើក​កំពស់​កិត្យានុភាព​ជាតិខ្មែរ​ទេ គឺ​នាំគ្នា​និយាយ​តែ​បន្តុះបង្អាប់ និង​ឱ្យ​បរទេស​យល់ច្រឡំ​ពី​ខ្មែរ​តែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត ខ្ញុំ​ចង់​ជម្រាប​បងប្អូន​ខ្មែរ​ថា ខ្ញុំបាទ​បាន​តាមដាន​ស​ភាព​ការណ៍​នយោបាយ​នៅក្នុង​ស្រុក​ខ្មែរ តាម​វិទ្យុ អាន​កាសែត និង មើល​ទូរទស្សន៍ គឺ​គណបក្សប្រឆាំង​បាននាំគ្នា​និយាយ​តែ​ពី​រឿង​ផ្លាស់ប្តូរ​មេដឹកនាំ​សព្វថ្ងៃ និង​បាន​ប្រៀបធៀប​សម្តេច​ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន ទៅ​លោក​កា​ដា​ហ្វី គឺ​មិន​ត្រឹមត្រូវ​នោះទេ ពីព្រោះ​ស្រុក​ខ្មែរ​យើង​មានការ​បោះឆ្នោត ខ្មែរ​ធ្លាប់​ហែល​ឆ្លង​ការលំបាក​ក្នុង​របប​ប៉ុលពត ធ្លាប់​វេទនា ឥឡូវ​ស្រុក​ខ្មែរ​យើង​មាន​សន្តិភាព  មានការ​រីកចំរើន មាន​ប្រទេស​ជាច្រើន​ឱ្យ​លុយ​ខ្មែរ​ខ្ចី​ដើម្បី​យកមក​អភិវឌ្ឍន៍ ពីព្រោះ​តែ​គេ​ទុកចិត្ត និង​ជឿជាក់ថា អ្នកដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​មានកំណើត និង​ពលរដ្ឋ​ខ្មែរ​មិន​ចង់ឃើញ​សង្គ្រាម​កើតមាន​ជាថ្មី ទើប​គេ​ជួយ​យើង។

ចំណែកឯ​លោក សម រង្ស៊ី និង​លោក កឹម សុខា វិញ មានតែ​ការ​ច្រណែន និង​ឈ្លោះប្រកែក​ទាស់​ទាញ​គ្នា និយាយ​អាក្រក់​ពីគ្នា ហែកហួរ​គ្នា ចោទ​គ្នា​ទៅវិញទៅមក ថា​អ្នកនេះ​ក្បត់ អ្នកនោះ​ក្បត់ និង​ចង់​ធ្វើ​មេបក្ស​ប្រឆាំង​ដ៏​ល្បីល្បាញ​នៅ​ស្រុក​ខ្មែរ តែរៀងៗខ្លួន ដណ្តើម​គ្នា​ដូច​សត្វ​ធាតុ ។ បើ​និយាយ​ពី​លោក កឹម សុខា ទៅ​រៀនសូត្រ​ឯ​ក្រៅប្រទេស គាត់​ចេះតែ​របៀប​ភូតភរ យកគំនិត​ផ្តេសផ្តាស់​ពី​ក្រៅ មក​ពង្វក់​ខ្មែរ គឺ​អត់​បាន​ចូលរួម​អភិវឌ្ឍ​ស្រុកទេស ដូច​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ ខ្ញុំ​និយាយ​ដូច្នេះ ដោយ​ខ្ញុំបាទ​ចង់​ប្រាប់​បងប្អូន​ខ្មែរ​ថា ចាប់ពីពេលនេះ​តទៅ ខ្ញុំ​ឈប់​គាំទ្រ​គណបក្ស​ក្រុម​បោក​ដូច សម រង្ស៊ី និង​កឹម សុខា ទៀតហើយ។ ខ្ញុំ​នឹង​ខិតខំ​ព្យាបាល​ខ្លួន​ឱ្យ​ជា​ពី​ជម្ងឺ​វង្វេង​នយោបាយ និង​ខំ​រកស៊ី​ចិញ្ចឹម​កូន​ប្រពន្ធ តាម​សមា​ជី​វោ និង​ប្រកាសថា សូម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​រហូត​អស់​ជីវិត ឈប់​ជឿ​ការបោកប្រាស់​របស់​គណ​បក្សប្រឆាំង​ទៀតហើយ ខ្ញុំ​រាងចាល​ហើយ ខ្ញុំ​ខុស​ហើយ! ។

ខ្ញុំបាទ​ក៏​ចង់​និយាយ​ដែរ​ថា បើ​គណបក្ស​សម រង្ស៊ី មាន​មេបក្ស​ដូច​សម រង្ស៊ី គឺ​ស្រុក​ខ្មែរ​នឹង​រលាយ​អស់ ពីព្រោះ​សកម្មភាព​របស់លោក សម រង្ស៊ី មិន​បំរើ​ប្រយោជន៍​ខ្មែរ​ទេ គឺ​គាត់​ចេះតែ​របៀប​បំផ្លាញ និង​បង្កចលាចល បានជា​គាត់​ត្រូវ​មានទោស​យ៉ាងនេះ។ ខ្ញុំ​អាច​និយាយបានថា «ជើង​លេខ​របស់លោក​សម រង្ស៊ី គឺ​នឹង​ស្អុយរលួយ​កែ​មកជា​ល្អ​មិនកើត​ទេ គឺ​គាត់​សម​នឹង​រស់នៅ​ប្រទេស​បារាំង​ជា​រៀងរហូត ពីព្រោះ​គាត់​មាន​សញ្ជាតិ​បារាំង​អញ្ចឹង បានជា​គាត់​មើល​មក​ស្រុក​ខ្មែរ​មិនឃើញ​ល្អ​បន្តិច​ណា​សោះ ឃើញតែ​គុណវិបត្តិ។

ជា​ចុង​ក្រោយនេះ ខ្ញុំបាទ​សូម​ប្រកាសថា ខ្ញុំ​ស្រឡាញ់​គ្រួសារ​ខ្ញុំ សូម​ស្រមោល​អ​ព្វ​មង្គល​ឈប់​លងបន្លាច​ខ្ញុំ​ទៀត​ទៅ ។ នយោបាយ​ខ្ញុំ ទីបញ្ចប់​នៅសល់តែ​ឆ្អឹង នឹង​ក្រ​រហាម ពីព្រោះ​ដើរ​ខុសផ្លូវ ។ ការពិត​គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​បាន​ជួយ​ជាតិ  និង​ជួយ​ឱ្យ​ខ្ញុំ​បាន​រស់រានមានជីវិត​មកដល់​សព្វថ្ងៃ គណបក្ស​ប្រជាជន​ទើប​ជា​ក្តីសង្ឃឹម និង​អាចជួយ​ស្រោចស្រង់​គ្រួសារ​ខ្ញុំ​បាន ។

ចាប់ពីពេលនេះ​តទៅ ខ្ញុំ​មិន​លុងខ្លួន​ចាញ់បោក​ពួក​ប្រឆាំង​ជា​លើក​ទី​ពីរ​ទៀត​ទេ។ ការ​ភូតកុហក់​របស់​ពួកវា សម រង្ស៊ី និង​កឹម សុខា  គង់តែ​ថ្ងៃ​ណាមួយ​នឹង​រលាយ​ហិនហោច ហើយនឹង​ត្រូវ​បណ្តាសារ​ពី​ប្រជាជន​ជាក់​ជាពុំខាន ពួកនេះ ដូចជា​សត្វ​ក្រពើ​រមឹលគុណ​អញ្ចឹង បាន​រស់​មកដល់​សព្វ​ថ្ងៃ​ហើយ​ប្រមាថ​អ្នកមានគុណ​ទៀត៕

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ លិខិត​សំដែង​ការ​ខក​ចិត្ត​​របស់​លោក សុខ សំណាង សកម្មជន​គណបក្ស​ស​ម រង្ស៊ី នៅ​ខេត្ត​កំពង់ចាម