Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

វិបត្តិ​លី​ប៊ី៖ ការ​បាត់​ភក្តី​ភា​ព​ផ្ទៃក្នុង ​និង​ការ​លូក​ដៃ​ពី​បរទេស​

មិត្ត​អ្នក​អាន​កម្ពុជា​ថ្មី​ជាទី​មេត្រី​ តាម​រយៈ​ទី​ភ្នាក់ងារ​សារពត៌មាន​រុស្ស៊ី ​ណូ​វ៉ូ​ស្ទី ​ថ្ងៃ​ទី​ ១ ​មិនា ​ប្រទេស​ អារ៉ាប៊ី ​សាអ៊ូឌី​ បា​ន​បញ្ជូន​រថក្រោះ ​ប្រមាណ​ជា​ ១៥​ គ្រឿង​ទៅ​ប្រទេស​បា​ហ្រេន​ តាម​ផ្លូវ​ប្រវែង​ប្រមាណ​ជា​ ២៥ ​គី​ឡូ​ម៉ែត្រ​ ដែល​ភ្ជាប់​ អារ៉ាប៊ី​ សាអ៊ូឌី​ ទៅ​នឹង​កោះ​​ បាហ្រេន​​ ដែល​រដ្ឋាភិបាល​​កំពុង​​តែ​​ប្រ​ឈម​នឹង​រលក​​នៃ​​ការ​​ប្រឆាំង​តវ៉ា​​អូស​​បន្លាយ​​ពេល​​ពី​រសប្តាហ៍​ហើយ​ ទាម​ទារ​អោយ​រដ្ឋា​ភិបាល​លា​លែង​។ ពី​ប្រភព​​ដដែល​ អោយ​​ដឹង​ថា​ សហរដ្ឋ អាមេរិក កំពុង តែ ជជែក ជា មួយ សម្ព័ន្ធ មិត្ត ក្នុង ក្រប​ខ័ណ្ឌ ណាតូ អំពី វិធាន ការណ៍ ដែល ត្រូវ ប្រ​កាន់ យក ប្រឆាំង នឹមេដឹកនាំ លីប៊ីមួអាម៉ាកាដាហ្វី គ្រាន់ តែ មិន ទាន់ ប្រកាស ចំហរ នៅ ឡើយ ថា សហ​រដ្ឋអា​មេ​រិក នឹង ផ្តល់ នូវ ការ គាំទ្រ ខាង យោធា ដល់ ក្រុម ប្រឆាំង នៅ លីប៊ី

អាន​អត្ថបទ​ទាំងស្រុង...

 

អសមត្ថភាព​ ឬ​កម្មផល​?

តើ​អ្នក​ណា​ទៅ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កង​ទ័ព​អាកាស​ថៃ​? ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ ជាតិ​ថៃ​?  ជា​អ្នក​ណា​ផ្សេង​ទៀត​នៅ​ក្នុង​រដ្ឋាភិបាល​? មេ​បញ្ជាការ​យោធា​? ពួក​អាលឿង​?

អាន​អត្ថបទ​ទាំងស្រុង...

 

Incompetence or Karma?

Who, if anyone, is in charge of the Thai Air Force? Is it the Thai Defence Minister? Someone else in the government? A military commander? The Yellow Shirts?

 

អាន​អត្ថបទ​ទាំងស្រុង...

 

របត់​នយោបាយ និង​ប្រវត្តិសាស្ត្រ​នៃ​ពិភព​អារ៉ាប់

·សម្ពាធ​ប្រជាសាស្ត្រ ស្បៀង​ ការងារ និង​សាធារណរដ្ឋ​មិន​ពេញ​លក្ខណៈ

·ពីរាជានិយម/ស៊ុលតង់ ឬ​អេមៀរ ទៅ សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ?

លោក​អ្នក​អាន​កម្ពុជាថ្មី​ជា​ទី​មេត្រី កាល​ពី​ឆ្នាំ ១៨៤៨ រលក​បដិវត្តន៍​បាន​ផ្ទុះ​ឡើង​នៅ​ទ្វីប​អឺរ៉ុប។ មិន​យូរ​ប៉ុន្មាន​ក្រោយ​នោះ​ឯ​ណា រលក​ទ្ស៊ូណាមី​នៃ​ការ​បះបោរ​ប្រជាជន បាន​រីក​ដុះដាល​ទូទាំង​ទ្វីប។ ចេញ​ពី​បារាំង មាន​ប្រ​ទេស ដាណឺម៉ាក បណ្តា​រដ្ឋ​អាឡឺម៉ង់ បណ្តា​រដ្ឋ​អ៊ីតាលី បែលហ្ស៊ីក ចក្រភព​អូទ្រីស ក៏​ប្រឈម​នឹង​ការ​ធ្វើ​អោយ​រង្គោះរង្គើ​ដោយ​ការ​បះបោរ​ប្រជាជន​ដែរ។ មូល​ហេតុ​នៃ​ការ​បះបោរ​កាល​ពី​សម័យ​នោះ ក៏​មិន​ខុស​ពី​អ្វី​ដែល​បាន​​និង​កំពុង​កើត​មាន​នៅ​ពិភព​អារ៉ាប់​សម័យ​ទំនើប នា​ពេល​នេះ​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...

 

ងើប​ឡើង​យឺត ដោះស្រាយ​វិបាក​បំណុល​តុល្យកម្ម​សេដ្ឋកិច្ច​ឡើងវិញ

*ទស្សនវិស័យ​មួយ​ចំនួន​នៃ​សេដ្ឋកិច្ច​សកល​សំរាប់​ឆ្នាំ​២០១១

សេដ្ឋកិច្ច​ពិភព​លោក​បាន​ងើប​ចេញ​ពី​ការ​ធាក់​ថយ តែ​ល្បឿន​នៃ​ការ​ងើប​ឡើង​វិញ នៅ​យឺត មិន​ទាន់​ស្រុះ និង​នៅ​ប្រ​ឈម​នឹង​ហានិភ័យ​ច្រើន។ ទិន្នផល និង​ពាណិជ្ជកម្ម​ពិភព​លោក បាន​វិល​មក​វិញ​លឿន ជាង​ការ​រំពឹង​ទុក​ពី​ដំបូង​​ដៃ ហើយ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ បាន​ប្រសើរ​ឡើង។ យ៉ាង​នេះ​ក្តី បណ្តា​ប្រទេស​មាន​ការ​រីក​ចំរើន ក៏​កំពុង​តែ​ជាប់​ដៃ​​តតាំង​​នឹង​ផល​វិបាក​នៃ​ការ​កើន​ដ៏​ធំ​នូវ​បំណុល (ដូច​ជា​សហរដ្ឋ​អាមេរិក​ជំពាក់​ចិន​ជាដើម) ខណៈ​ដែល​តួ​អង្គ​សំខាន់ៗ នៅ​​ក្នុង​​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ កំពុង​តែ​ធ្វើ​អោយ​សេដ្ឋកិច្ច​របស់​ខ្លួន​មាន​តុល្យភាព​ឡើង​វិញ។

អាន​អត្ថបទ​ទាំងស្រុង...

 

BM ៤០ ពុះ​ជ្រែក​ឆាក​នយោបាយ​ក្រុង​បាង​កក

·         ភូមិសាស្ត្រ​យោធា​នឹង​មាន​ការ​ដូរ​ផ្លាស់?

·         ប្រៀប​ក្នុង​ការ​ចរចា កំពុង​ស្ថិត​ក្នុង​ការ​វាស់ស្ទង់

ការ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ការពារ​អធិបតេយ្យ​ភាព និង​បូរណភាព​ទឹក​ដី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ របស់​​យុទ្ធ​ជន​​កម្ពុជា ពី​ការ​ឈ្លាន​ពាន​របស់​​យោ​ធា​​​ថៃ ដែល​ចិញ្ចឹម​ចិត្ត​ឈ្លាន​ពាន​កម្ពុជា និង​ជា​ចំ​ណាប់​ខ្មាំង​​នយោ​បាយ​ក្រុង​បាង​កក កំពុង​តែ​បង្ហាញ​ពី​ភាព​ប្តូរ​ផ្តាច់​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព និង​រឹងមាំ​ជា​ទី​​ទុកចិត្ត​​របស់​​ប្រជាជន​កម្ពុជា​ទាំង​មូល។ មាន​សេចក្តី​រាយ​ការណ៍ និង​ការ​ធ្វើ​អត្ថាធិប្បាយ​ជាច្រើន ដែល​អ្នក​អាន កម្ពុជា​ថ្មី បាន​ទទួល​ពី​បណ្តាញ​ឃោសនា​កម្ពុជា និង​ខាង​ថៃ។ ត​ទៅ​នេះ មិន​មែន​ជា​ការ​ធ្វើ​សេចក្តី​រាយ​​ការណ៍​​​បន្ថែម​ពី​សមរភូមិ​ដែល​កំពុង​តែ​ក្តៅ​គគុក និង​តាន​តឹង​តាម​ព្រំដែន​ទេ តែ​ជា​ការ​ពិនិត្យ​​មើល​ថា​តើ BM ៤០ របស់​កម្ពុជា បាន​ពុះ​ជ្រែក​ឆាក​នយោបាយ​ថៃ​ដូចម្តេច ក៏​ដូច​ជា​ការ​នឹង​កើត​មាន​ថ្មី​ឬ​ទេ​នូវ​ភូមិ​សាស្ត្រ​យោធា និង​នយោបាយ អំពី​មហិច្ឆិតា​ឈ្លាន​ពាន​របស់​ថៃ​នេះ?

អាន​អត្ថបទ​ទាំងស្រុង...

 

អន្តរកាល​នយោបាយ​អេហ្ស៊ីព​ចាប់​ផ្ដើម?

·         បដិវត្តន៍ និង​ប្រឆាំង​បដិវត្តន៍

·         ទេសចរណ៍​ធ្លាក់ ថ្លៃ​ប្រេង​កើន

·         អាមេរិក​បោះបង់​សម្ព័ន្ធ​មិត្ត?

ថ្ងៃ ០៣ កុម្ភៈ បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី មូបារ៉ាក់ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១០ ក្រោយ​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​បាតុករ​ប្រឆាំង និង​បាតុករ​គាំទ្រ លោក មូប៉ារ៉ាក់ ក្នុង​អវត្ត​មាន​​ប៉ូលិស និង​ការ​ឈរ​​មើល​​​ពី​​កង​​ទ័​ព ដោយ​ដុំ​ថ្ម ដំបង​ទៅ​វិញ​ទៅ​មក ការ​ចោល​ដប​ស្រា​ម៉ូឡូតូវ​ឆេះ​ដោយ​ក្រុម​ប្រឆាំង និង​ការ​ជិះ​អូដ្ឋ និង​សេះ​ដោយ​ក្រុម​គាំ​ទ្រ «ស្ថេរភាព» ដូច​ចូល​​សមរ​ភូមិ​ជំនាន់​ដើម​អញ្ចឹង។ ការ​ប៉ះ​ទង្គិច​នេះ​ កើត​មាន​​នៅ​​ទី​​លាន​ Tahrir នៃ​ទីក្រុង​គែរ បន្ទាប់​ពី​បាតុកម្ម​អហិង្សា​រយៈពេល ៩​ ថ្ងៃ​កន្លង​​ទៅ​​ដោយ​​ក្រុម​ប្រឆាំង​​លោក មូបារ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...

 

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ