លោកអ្នកអានជាទីមេត្រី ក្រឡាអុកមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង៖ ពុះបំបែក ដណ្តើមយក និងត្រួតត្រា រៀបរាប់ជូនរួចហើយពីក្របខណ្ឌទូទៅនៃវិបត្តិនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ ក្នុងល្បែងចត្រង្គនេះដដែល សង្គ្រាម និង/ឬរដ្ឋប្រហារ នៅប្រទេសស៊ីរី ក៏ដូចជា ការគន់គូរពីលទ្ធភាពតានតឹង និង/ឬ ភ្លើងសង្គ្រាម នៅទូទាំងដំបន់ ជារោគវិនិច្ឆ័យមួយកំពុងតែបង្ហាញនូវភាពធ្ងន់ធ្ងររបស់ខ្លួន។ ការវិភាគទាំងឡាយ រាប់ទាំងការប្រើពាក្យធ្ងន់ៗ ខាងមនោគមវិជ្ជា គឺជារបស់អ្នកនិពន្ធដើម ក្នុងវ៉ែបសាយត៍ WSWS ទាំងស្រុង។ យ៉ាងណាក្តី ហៀល វែលឌី បានសំរួលខ្លឹមសារ និងបន្ថែមនូវព័ត៌មាន ព្រមទាំងការវិភាគពីប្រភពផ្សេងទៀត ដើម្បី ជួយអោយគំនិតរួមនៃអត្ថបទងាយយល់ផង និងមានន័យបូកសរុបសភាពការណ៍ផង។























