មិនថាដំរីជល់គ្នា ឬស្រឡាញ់គ្នាទេ ស្មៅនៅពីក្រោមជើងដំរីវានឹងត្រូងសង្កិនមិនខាន។ នេះជាការការប្រៀបប្រដូចមួយដែលតក្កជាទីបំផុត។ តែ នៅពេលដែលស្មៅវាបម្លែងខ្លួនជាព្រៃស្បាត វិញ លោក Tinh Dinh Le អគ្គនាយករងវិទ្យាស្ថានសំរាប់គោលនយោបាយការបរទេស និងការសិក្សាយុទ្ធសាស្ត្រ បណ្ឌិតសភាការទូតនៃប្រទេសវៀតណាម រួមជាមួយ Cleo Paskal នៃទស្សនាវត្ដី Chatham House ថ្ងៃ ១៧ មេសា គិតថា អាស៊ាន មិនអាចស្ថិតក្រោមគំនាបមហាអំណាចអាមេរិក និង/ឬចិនបានទេ។
សហរដ្ឋអាមេរិក៖ គម្លាតពាណិជ្ជកម្ម និងយុទ្ធសាស្ត្រធំជាងនៅអាស៊ី
- 31 Dec
ហៀល វែលឌី
ថ្មីៗ នេះ ទីប្រឹក្សាដើមខ្សែ និងជានាយក កម្មវិធីអាស៊ីអគ្នេយ៍មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានធ្វើអត្ថាធិប្បាយមួយអំពី គម្លាតគ្នារវាងគោលនយោបាយពាណិជ្ជកម្មជាក់ស្តែងរបស់សហរដ្ឋអាមេរិក ជាមួយនឹងគោលនយោបាយជាយុទ្ធសាស្ត្រធំទូលាយរបស់ សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ី ពិសេសគំនិតផ្តើមភាពជាដៃគូទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកំពុងតែមានការពិភាក្សាយ៉ាងទូលំទូលាយ។ លោកបានចាត់ថ្នាក់ទំនាក់ទំនងប្រទេសនានានៅអាស៊ី ជាមួយសហរដ្ឋអាមេរិក ហើយសូមអោយអ្នកធ្វើគោលនយោបាយនៃរដ្ឋបាលសហរដ្ឋអាមេរិក ពិនិត្យឡើងវិញនូវគម្លាតគ្នាក្នុងយុទ្ធសាស្ត្រទាំងពីរ ដែលស្មេរសូមលើកយកខ្លឹមសារទាំងស្រុងមកជូនលោកអ្នកបានជ្រាប។
បូ (ស៊ីឡៃ) បង្ហាញធាតុពិតរបស់ចិន?
- 31 Dec
ហៀល វែលឌី
ថ្មីៗ នេះ បក្សកុម្មុយនិស្តចិន ក្នុងសមាជជាតិប្រជាជនចិន បានប្រកាសដកលោក បូ ស៊ីឡៃ ចេញពីតំណែងជាប្រមុខបក្សក្រុង Chongqing ធ្វើអោយមានការបកស្រាយផ្សេងៗ ជាច្រើន រហូតដល់ថាសារពត៌មានលោកខាងលិចមួយចំនួន ផ្សាយថាមានការប្រុងប្រៀបធ្វើរដ្ឋប្រហារផង។ មកទល់គ្នានឹងពេលនេះ ក៏មានអ្នកវិភាគមួយចំនួនបដិសេធ និងអះអាងថា ពត៌មានថាអាចមានរដ្ឋប្រហារនៅប្រទេសចិន មិនមានអ្វីជាការពិតទេ តែ ការដែលពត៌មានតាមអាំងទែរ ណែតបានធ្វើអោយមានការរំជើបរំជួលលើពិភពលោកទាំងមូល ពិសេសអ្នកប្រើអាំងទែរណែតប្រមាណ ៣០០ លាននាក់នៅប្រទេសចិន គឺជាប្រការគួរអោយព្រួយបារម្ភមិនតូចទេ សំរាប់មេដឹកនាំចិន។ តទៅជាមតិរបស់លោក Benjamin A Shobert កាលពីថ្ងៃ ២៣ មិនា ក្នុង វ៉ែបសាយត៍ពត៌មាន Asia Times ៖
ទស្សនៈ ៖ បក្សប្រឆាំងស្រុកខ្មែរល្ងង់ខ្លៅ ខុសពីបក្សប្រឆាំងនៅប្រទេសភូមា
- 31 Dec
បើទោះបីជាបក្សប្រឆាំងបានដឹងយ៉ាងច្បាស់ថា នៅកម្ពុជាមានការបើកទូលាយនូវសិទ្ធិនយោបាយ ជាពិសេសសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយទូលាយយ៉ាងនេះក្តី ក៏គណបក្សប្រឆាំងនៅតែបន្តធ្វើគ.ថ្លង់ ហើយថែមទាំងបដិសេធមិនទទួលយកការពិត មិនត្រឹមតែប៉ុណ្ណោះ បែរជារិះគន់មកលើរដ្ឋាភិបាលរបស់ប្រទេសខ្លួនថា បានដើរផ្ទុយពីហេតុការណ៍នៅក្នុងប្រទេសភូមាទៅវិញ។
វ្លាឌីមៀរ ពូទីន មហិមា
- 31 Dec
ខណៈដែល វ្លាឌីមៀរ ពូទីន បានជាប់ឆ្នោតជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតប្រធានាធិបតី នៃប្រទេសរុស្ស៊ី កាលពីថ្ងៃ ០៤ មិនា ឃើញថា មានមេដឹកនាំលោកខាងលិចជាច្រើន ដែលនៅរួញរានឹងអបអរសាទរចំពោះលោក ខណៈដែលសារពត៌មានលោកខាងលិចក៏តាំងជំហរ រិះគន់ចាស់ដៃផងដែរ។
ពលរដ្ឋខ្មែរគ្មានជំនឿលើគណបក្សប្រឆាំង
- 31 Dec
រដូវកាលបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ បានខិតជិតមកដល់ គណបក្សនយោបាយទាំងអស់ នៅកម្ពុជា ក៏បាននិងកំពុងមមាញឹកស្វះស្វែងរកបេក្ខជនមានសមត្ថភាព និងមានប្រជាប្រិយភាពគ្រប់ច្រកល្ហកដើម្បីយកមកបង្ហាញ និងបង្អួតដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការត្រៀមលក្ខណៈដណ្តើមជ័យជំនះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១២ នាពេលខាងមុខ។
អាស៊ាន ៖ ដំណើរទៅកាន់តួនាទីសកល
- 31 Dec
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសំរាប់ការសិក្សាពហុភាគី លោក Benjamin Ho Tze Ern នៃសាលា S. Rajaratnam សំរាប់ការសិក្សាអន្តរជាតិនៃប្រទេសសិង្ហបុរីបានចោទសួរ កាលពីថ្ងៃ ២១ កុម្ភៈ ឆ្នាំ ២០១២ នេះថា ខណៈដែលប្រទេសអាស៊ាន ប្រឹងប្រែងថ្លឹងរវាងចិន និងសហរដ្ឋអាមេរិក តើសមាជិករបស់ អាស៊ាន ត្រៀមខ្លួនសំរាប់វេលាសកលឬនៅ? ចំណោទបញ្ហានេះ នាំអោយស្មេរត្រូវតែរំលឹក សំដីរបស់អគ្គលេខាធិការអាស៊ាន បាន គីមូន ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន/សហប្រជាជាតិលើកទីបួន កាលពីដំណាច់ឆ្នាំ ២០១១ ថា “សេដ្ឋកិច្ចបណ្តាប្រទេសអាស៊ានបន្តរីកធំ ប្រជាជនរាប់លាននាក់ត្រូវបានស្រង់ចេញពីភាពក្រីក្រ ហើយច្រើនទៀតក៏នឹងទទួលបានវាសនាដូចគ្នា។
អាស៊ីអគ្នេយ៍៖ ដំណើរសេដ្ឋកិច្ច ឆ្នាំ ២០១២
- 31 Dec
ហៀល វែលឌី
អ្នកទស្សទាយចិនមួយចំនួន បានប្រកាសថា ឆ្នាំ ២០១២ ឆ្នាំរោង នឹងជាឆ្នាំនៃការងាយផ្លាស់ប្តូរជាពិសេស។ ដោយអះអាងថា មិនចាំបាច់ជឿតារារាសីចិន ផ្អែកតាមការសិក្សាមួយចំនួន និងការកត់ត្រាទុកនូវស្ថានភាពសេដ្ឋកិច្ច និងនយោបាយក្នុងតំបន់ និងពិភពលោក Vikram Nehru នៃទាយជ្ជទាន Carnegie ធ្វើការប្រមាណថា ឆ្នាំនេះ អាចជាឆ្នាំមួយដែលវឹកវរសំរាប់ អាស៊ីអគ្នេយ៍។ ក្នុងឆ្នាំ ២០១២ អាស៊ីអគ្នេយ៍ ប្រឈមនឹងលទ្ធភាពមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច ដែលបង្កឡើងដោយការលំបាកខាងម៉ាក្រូសេដ្ឋកិច្ច នៃបណ្តាប្រទេសជឿនលឿន (ពិសេស អឺរ៉ុប តែក៏មានសហរដ្ឋអាមេរិក និងជប៉ុន ផង) ក៏ដូចជា លទ្ធភាព នៃការថយល្បឿនថែមទៀតរបស់ចិន។
មូលហេតុជោគជ័យរបស់ចិននៅអាហ្វ្រិក
- 31 Dec
ហៀល វែលឌី
មុននឹងឈានទៅដូរប្រធានបទនិយាយពីស្ថានការណ៍ក្នុងប្រទេសថៃ នៅលេខក្រោយ ស្មេរ សូមលោកអ្នកអាន ពិនិត្យមូលហេតុមួយចំនួនជាសារវ័ន្ត ដែលធ្វើអោយចិន កសាងបានជាឥទ្ធិពល និងមិត្តភ័ក្រ កាន់តែច្រើនឡើងលើពិភពលោក ក្នុងនោះមួយចំនួនធំនៅអាហ្វ្រិក ក្នុងយុគសម័យ។ ស្មេរ គ្រាន់តែចង់ជួយអោយលោកអ្នកអាន មានមូលដ្ឋានអាចថ្លឹងថ្លែងបានពី ទីតាំងអំណាចរបស់ចិន ទាំងខាងសេដ្ឋកិច្ច នយោបាយរបស់ចិន បន្ថែមលើអ្វីដែលបានជំរាបមកមុនៗ ដែលហាក់ដូចជាធ្ងន់បន្តិចទៅខាងយោធារួចទៅហើយ។
របៀប និងន័យនៃការដូរផ្លាស់ របស់ មីយ៉ាន់ម៉ា
- 31 Dec
ហៀល វែលឌី
លោកអ្នកអានជាទីគោរព ពីមួយថ្ងៃទៅមួយថ្ងៃ មីយ៉ាន់ម៉ា ហាក់បានចល័តទៅកាន់បង្គោលប្រាប់ចំងាយមួយថ្មី ក្នុងដំណើរប្រជាធិបតេយ្យភាវូបនីយកម្ម និងកែទំរង់របស់ខ្លួន។ ហាក់ដូចជាមិនមានការបន្ថយល្បឿនទេ ក្នុងការកែទំរង់នយោបាយរបស់ មីយ៉ាន់ម៉ា។ បើស្តាប់ទៅ វាហាក់ដូចជាប្រវត្តិសាស្ត្រមួយ ដូចដំណើរការស្វែងរកការសម្រុះសម្រួលជាតិ និងសន្តិភាព នៅកម្ពុជាអញ្ចឹង។ តែ នៅតែមានសំណួរថា ហេតុអ្វីបានជារបបយោធា ដែលកាន់អំណាចតាំងពីឆ្នាំ ១៩៦២ បែរជាធ្វើរឿងនេះនៅពេលនេះ ហើយលឿនទៀត។
គណបក្សប្រជាជនកម្ពុជាបាននិងកំពុងប្រកាន់យកដំណើរការដឹកនាំបែបប្រជាធិបតេយ្យក្នុងបក្ស ក៏ដូចក្នុងការដឹកនាំជាតិ
- 31 Dec
អ្នកបោះឆ្នោតកម្ពុជាប្រហែលជាង៩លាននាក់ នឹងចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅក្នុងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ដែលជាការបោះឆ្នោតសំរាប់ អាណត្តិទី៣ រៀងរាល់ប្រាំឆ្នាំម្តង ស្របតាមច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០០។
អាស៊ីអាគ្នេយ៍៖ ផ្លូវដើរសំរាប់សហរដ្ឋអាមេរិក
- 31 Dec
ហៀល វែលឌី
ថ្មីៗ នេះ Ernest Z. Bower នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានធ្វើការវិភាគអំពី ផ្លូវដើរសំរាប់សហរដ្ឋអាមេរិក ក្នុងអាស៊ីអាគ្នេយ៍ តែដែលស្មេរឃើញថាជាការពិនិត្យទូទៅមួយពីដំណើរវិលចូល និងបោះស្នឹងនៅអាស៊ី ក្នុងបរិបទនៃការហក់ឡើងខាងសេដ្ឋកិច្ច និងការសំរេចនូវផែនការចិញ្ចឹមសន្តិសុខថាមពល តាមផ្លូវការទូត និងការបកស្រាយដោយលោកខាងលិចពីការបង្ការដោយមធ្យោបាយយោធារបស់ចិន។ ការវិលទៅចាក់រឹសនៅអាស៊ី ប៉ាស៊ីហ្វ៊ិក និយាយជារួម តំបន់អាស៊ីអាគ្នេយ៍ និយាយដោយឡែក នៅជាមូលបទនៃការពិភាក្សា និងពិចារណាដោយក្រុមសិក្សាយុទ្ធសាស្ត្រជាច្រើន ដែលស្មេរសូមលើកយកភាគផ្សំគ្នានៃការវិភាគទាំងនោះ មកជំរាបជូន បន្ថែមលើអត្ថបទដែលបានជំរាបជូនពីមុន។
ចិនមិនមែននិងមិនក្លាយជាមហាអំណាចកំពូល
- 31 Dec
ហៀល វែលឌី
តាមរយៈទស្សនាវដី្ត អ្នកការទូត (The Diplomat) លោក Minxin Pei សាស្ត្រាចារ្យ មុខវិជ្ជារដ្ឋាភិបាល នៃ Claremont McKenna College បានបង្ហាញទស្សនៈ និងការវិភាគរបស់លោកអំពីតើកត្តាអ្វីខ្លះ ដែលនាំអោយលោកគិតថា ចិន មិនទាន់ មិនមែន និងមិនក្លាយជា មហាអំណាចកំពូល ក្នុងលោកបាន។ Minxin Pei ថា ស្ថានភាពនយោបាយ និងសេដ្ឋកិច្ច មិនទៀងទាត់ ជាមូលហេតុចំបងនៃការសន្និដ្ឋានរបស់គាត់។
វិភាគនយោបាយ៖ មូលហេតុអ្វីបានជាមន្ត្រីជាច្រើនរបស់គណបក្សសម រង្ស៊ី បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា?
- 31 Dec
ជ័យជំនះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា សំរាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០១២កន្លងមកនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីភាពដាច់ខាត និងការស្មោះត្រង់របស់សមាជិកគណបក្សប្រជាជនកម្ពុជាចំពោះបក្ស និងការ ចូលរួមបោះឆ្នោតគាំទ្រពីមន្ត្រីជាច្រើនរបស់គណបក្សប្រឆាំង ដែលមន្ត្រីទាំងនោះបានទទួលស្គាល់អំពីសច្ចៈភាពនៃកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស។
ទស្សនៈចិននៅអាមេរិក៖ រឿងមិនពិតប្រាំយ៉ាងអំពីចិន
- 31 Dec
ហៀល វែលឌី
មួយរយៈនេះ លោកអ្នកអានបានជ្រាបពីទស្សនៈមួយចំនួន ពាក់ព័ន្ធទៅនឹងកាលានុវត្តភាពនៃសតវត្សអាស៊ី ពីការប្រកួតប្រជែងរវាងមហាអំណាចក្នុង និងក្រៅតំបន់ ក៏ដូចជាព្រឹត្តិការណ៍ខ្លះៗ ដែលឆ្លុះអោយឃើញពីទស្សនាទាននៃអំណាច ក្នុងបរិបទតំបន់ និងសកលលោកសព្វថ្ងៃ។ មានការគិតជាច្រើន ហើយសឹងតែដូចៗ គ្នា ថា ចិន កំពុងតែក្លាយជាមហាអំណាចដែលមានកម្លាំងធំ និងអាចជាការគំរាមកំហែង ដល់សន្តិសុខតំបន់ និងសកលលោក ថ្វីបើចិន ខ្លួន ឯងតែងតែបញ្ជាក់ហើយបញ្ជាក់ថា “ការងើបឡើងរបស់ចិន មិនគំរាមកំហែងអ្នកណា និងដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ក៏ដោយ។
ទំរង់ពីរនៃសមាហរណកម្មអាស៊ី ក្នុងយុទ្ធសាស្ត្រសហរដ្ឋអាមេរិក
- 31 Dec
ហៀល វែលឌី
លោកអ្នកអានជាទីមេត្រី ក្នុងការពិនិត្យមើលជាយុទ្ធសាស្ត្រមួយ អ្នកវិភាគនៃក្រុមសិក្សាស្រាវជ្រាវអាស៊ីខាងត្បូង B. Raman បានអះអាងថា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ខណៈដែលខិតទៅជិតការចប់អាណត្តិដឹកនាំទីមួយ បានស្វះស្វែងផ្តល់នូវការយកចិត្តទុកដាក់ថ្មីពីរ ក្នុងគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ចំពោះទ្វីបអាស៊ី។ ទីមួយ ការបង្ហាញដោយចំហរ និងមិនលាក់លៀមពីការបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះសមត្ថភាពសេដ្ឋកិច្ច និងយោធារបស់ចិន ដែលចេះតែកើនឡើង និងទីពីរ ការប្តេជ្ញារបស់សហរដ្ឋអាមេរិក ដើម្បីនឹងរក្សា ក៏ដូចជា ពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីការពារផលប្រោយោជន៍ជាយុទ្ធសាស្ត្ររបស់ខ្លួន និងសម្ព័ន្ធមិត្ត និងមិត្តក្នុងតំបន់ ក្នុងនោះមានអាស៊ានផងដែរ។
អត្ថបទផ្សេងៗទៀត...
- និម្មាបកម្មអាស៊ីនិងការប្រឈមឆ្នាំ២០១២
- ឆ្នាំ ២០១២៖ វិបត្តិសេដ្ឋកិច្ចសកលមិនថមថយ
- ទស្សនៈវិភាគ ៖ តើជាលិខិតស្នើសុំព្រះរាជអន្តរាគមន៍ ឬក៏ជាការប្រមាថ?
- ឥស្សរជនពីរមរណភាពពីរ ពិភពពីរផ្សេងគ្នាប្រព័ន្ធឃោសនាមិនអព្យាក្រឹត្យ ក្នុងមរណភាព វ៉ាក្លាវ ហាវ៉ែល និង គីម ជុងអ៊ីល
- កូរ៉េខាងជើង៖ ពី គីម ទីពីរ ទៅ គីម ទីបី
- ពូទីន បក្សរុស្ស៊ីរួបរួម និង រុស្ស៊ីឆ្នាំ ២០២០
- លិខិតសំដែងការខកចិត្តរបស់លោក សុខ សំណាង សកម្មជនគណបក្សសម រង្ស៊ី នៅខេត្តកំពង់ចាម
- ស៊ីរី៖ សង្គ្រាម និង/ឬ រដ្ឋប្រហារ
- ក្រឡាអុក មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង៖ ពុះបំបែក ដណ្តើមយក និងត្រួតត្រា
- ប្រជុំកំពូលអាស៊ានទី ១៩៖ ផ្លូវទៅមុខ និងការប្រឈម
- អាស៊ីលើមាគ៌ាទៅកាន់ការដឹកនាំសេដ្ឋកិច្ចសកល
- លីប៊ី៖ បិសាចចាស់ ងាប់, បិសាចថ្មី កើត
- ជំនន់ និងមហន្តរាយនានា ក្នុងក្តីបារម្ភអាស៊ី
- ផលប៉ះពាល់ពី អាមេរិក និងអឺរ៉ុប លើ អាស៊ី
- «គំរូកម្ពុជា» ដើម្បីសន្តិភាវូបនីយកម្មនិងដំណោះស្រាយជម្លោះផ្ទៃក្នុង


















