Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

វ៉ាន់​ចាន់​វៃ​ជួប​ឡេះ​តើក​ កែវ​ វិ​រៈ​ជួប​សុខ​សុវណ្ណ​លើ​សង្វៀន​បាយ័ន​

MA9-c-fullវ៉ាន់ ​ចាន់​វៃ ​អ្នក​ប្រដាល់​ក្លិប​សឹង្ហៈ​កីឡា​ ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ ​ឡេះ តើក​ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ​នា​ល្ងាច​ថ្ងៃ​សុករ​ទី​២២​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៣​នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោរ។

អ្នក​ប្រដាល់​ជើងចាស់​ទាំងពីរ​នាក់​នេះ ពុំដែល​ប៉ះ​គ្នា​ទេ​ពីមុនមក។ ចាន់​វៃ គេ​ជា​អ្នក​ប្រដាល់​ល្អ​ទាំង​កម្លាំង​កាយសម្បទា ល្អ​ទាំង​ស្នៀត​ប្រដាល់ ​ពិសេស​គឺ​កណ្តាប់​ដៃ​និង​ជង្គង់។ កណ្តាប់ដៃ​របស់​ចាន់​វៃ​ខ្លាំង ដែល​ធ្វើឲ្យ​គូប្រកួត​ពិបាក​ទប់​ណាស់។ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​ន​ន់ ជំនិត អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ដោយ​ពិន្ទុ។

ឡេះ តើក ជា​អ្នក​ប្រដាល់​ចាស់វស្សា គេ​វាយ​គ្មាន​បណ្តាក់​ដៃ​ទេ ទាំង​ដៃ ទាំង​ជើង គឺ​ចេញ​ទាំងអស់ ប៉ុន្តែ​គ្មាន​ផ្លែ​និង​គ្មាន​ស្នៀត​ណា​ដែល​ច្បាស់លាស់​ ដើម្បី​ផ្ដួល​យកឈ្នះ​គេ​នោះ​ឡើយ។ តើក គេ​ប្រកួត​ប្រាំមួយ​លើក​ចុងក្រោយ​នេះ​ ឈ្នះ​បាន​ម្តង​ ស្មើ​ម្តង និង​ចាញ់​៤​លើក​ឯណោះ។ ប្រកួត​ចុងក្រោយ​គេ គឺ​វាយ​ស្មើ​ជាមួយ​ចៅ ​ផល​ឌឿ ​អ្នក​ប្រដាល់​ក្លិប​តេជ្ជៈ​រាជសីហ៍​ខេត្តក្រចេះ។

សម្រាប់​ការ​ជួបគ្នា​លើក​នេះ មិន​ដឹងថា​ឡេះ​តើក អាច​ទប់​កណ្តាប់​ដៃ​និង​ជើង​របស់​វ៉ាន់​វៃ​បាន​ឬ​អត់​នោះទេ ?។ ឡេះ តើក គេ​មាន​ល្បិចកល​ក្នុង​ការ​ប្រកួត​ច្រើន រាង​ខ្ពស់​ជាង​ចាន់​វៃ តែ​ផ្លែ​ចាញ់​ចាន់​វៃ​ហើ ។ ចាំមើល តើ​ឡេះ តើក ឈ្នះ​ឬ​វ៉ាន់​ចាន់​វៃ​ជា​អ្នកឈ្នះ ?

កែវ វិ​រៈ អ្នក​ប្រដាល់​ក្លិប​គុជ​សារ​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៣១។ វិ​រៈ មិន​ធ្លាប់​ប៉ះ​សុវណ្ណ​ទេ​កន្លងមក។

សុខ សុវណ្ណ​គេ​មាន​កណ្តាប់ដៃ​ល្អ រហ័សរហួន ព្រមទាំង​មាន​ភាព​វ័យឆ្លាត​ក្នុង​ការ​ប្រកួត​ថែមទៀត។ ម្ល៉ោះហើយ​ រាល់​ការប្រកួត​របស់​គេ​ ពុំ សូវ​ដែល​បរាជ័យ​នោះ​ឡើយ។

កែវ វិ​រៈ តាមពិត​ក្បាច់​ប្រដាល់​របស់​គេ​មិនជា​អន់​នោះ​ទេ​ គ្រាន់តែ​អន់​កម្លាំង​ស៊ុហ្វ​នៅ​ចុង​ទឹក​ប៉ុណ្ណោះ។ នៅក្នុង​ការប្រកួត​កន្លង​មក ​វិ​រៈ​វាយ​ខ្លាំង​នៅ​ដើម​ទឹក ​តែ​ដល់​ចុង​ទឹក​ បែរជា​ធ្លាក់ដៃ​ ធ្វើឲ្យ​គូប្រកួត​យក​ប្រៀប​ឈ្នះ​បាន​វិញ។

ដូច្នេះ សម្រាប់​ការ​ជួប​ប្រកួត​លើក​នេះ ប្រសិនបើ​កែវ វិ​រៈ គេ​ហ្វឹកហាត់​ដិតដល់ កម្លាំងកាយ​សម្បទា​រឹងមាំ​នោះ គឺ​អាច​សង្ឃឹម​ឈ្នះ។ ប៉ុន្តែ​លើក​នេះ ប៉ះ​សុខ សុវណ្ណ មើលទៅ​កែវ វិ​រៈ ដូចជា​គ្មាន​ផ្លូវ​សង្ឃឹម​ឈ្នះ​បាន​នោះ​ឡើយ។

សួស សីលា អ្នក​ប្រដាល់​ក្លិបរ​ការ​ខ្នុរ​គុន​ខ្មែរ ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ជាមួយ​ធី តុង​ហ៊ី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា។ សីលា ជា​អ្នក​ប្រដាល់​ថ្មី ទើបតែ​ឡើង​ប្រកួត​នេះ​ទេ។ មិន​ដឹងថា​សមត្ថភាព បច្ចេកទេស​របស់​គេ​កំរិត​ណា​ទេ ដែល​មក​ប៉ះ​ជាមួយ​ធី​តុង​ហ៊ី ដែល​ជា​អ្នកលេង​កែង​ជង្គង់​ដ៏​ល្អ​នោះ។

កីឡាការិនី​សម សំណាង ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាការិនី​សូយ គឹម​លៀង ក្លិប​អូ​ដឹ​ម​កីឡា។ អ្នក​ប្រដាល់​ស្រី​ពីរ​នាក់​នេះ ធ្លាប់​វាយ​ចាញ់​ឈ្នះ​គ្នា​ទៅវិញទៅមក ដូច្នេះ​លើក​នេះ​ពួក​នាង​ជម្រះ​បញ្ជី​គ្នា ដើម្បី​ចង់​ដឹងថា​អ្នក​ណា​ជា​អ្នកឈ្នះ​ដោយ​ពិតប្រាកដ​នោះ៕

វិ​សី​ទ្ធ​

កីឡា

ឯម​ខ្លឹម​ខ្មៅ​យកឈ្នះ​សៅ ​ប៊ុន​នឿន​ដោយ​ពិន្ទុ​

M20-cម្ចាស់​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​ឯម ខ្លឹម​ខ្មៅ​ ក្លិប​ឫទ្ធី​ពោធិ៍សែន​ជ័យ បាន​ប្រកួត​ឈ្នះ​សៅ ប៊ុន​នឿន​ អ្នក​ប្រដាល់​ជើងចាស់​នៃ​ក្លិប​ក្រសួងមហាផ្ទៃ​ដោយ​ពិន្ទុ ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៩ ខែ​​ឧសភា​ឆ្នាំ​២០១៣​ លើ​សង្វៀន​បាយ័ន​បឹង​ស្នោរ។

អាន​អត្ថបទ​ទាំងស្រុង...

ស្វាយរៀង​ឈ្នះ​បៀលប្រាយ​២​ទល់​១ ឯ​គីរីវង់​ឈ្នះ​អាស៊ី​អឺរ៉ុប​៤​ទល់​២

M20-a-fullការ​ប្រកួត​ League ​ជើង​ទី​២ ​ថ្ងៃទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៣​ក្រុម​ខេត្ត​ស្វាយរៀង​បាន​យកឈ្នះ​ក្រុម​បៀ​ល​ប្រាយ ២​ទល់១។ កាលពី​ជើង​ទី១ ក្រុម​ទាំង ២ នេះ​លេង​ស្មើគ្នា ០ ទល់ ០​តែ​ជើង​ទី ២ ខេត្តស្វាយរៀង​រកបាន ៣ ពិន្ទុ​ពី​ការប្រកួត​ជាមួយ​បៀល​ប្រាយ។

អាន​អត្ថបទ​ទាំងស្រុង...


ភុន​សោ​ភ័​ណ្ឌ ​និង​ឃឹម ​ពេជ្រ​ចិន្តា​ ជួបគ្នា​លើ​សង្វៀន​កោះ​ពេជ្រ​

M18-g-full*​នួន សេត​សង់ វិល​មក​សង្វៀន​វិញ​

ឃឹម​ ពេជ្រ​ចិន្តា អ្នក​ប្រដាល់​ក្លិប​បូរី​នាគរាជ ​ត្រូវ​គេ​ផ្គូផ្គង​អោយ​ជួប​ជាមួយ​ភុ​ន សោ​ភ័​ណ្ឌ ​អ្នក​ប្រដាល់​ក្លិប​យុវ​កីឡា​ខេត្តកណ្តាល ​នា​យប់​ថ្ងៃអាទិត្យ​ទី​១៩ ​ខែ​ឧសភា ​ឆ្នាំ​២០១៣​នេះ ​លើ​សង្វៀន​កោះ​ពេជ្រ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here កីឡា វ៉ាន់​ចាន់​វៃ​ជួប​ឡេះ​តើក​ កែវ​ វិ​រៈ​ជួប​សុខ​សុវណ្ណ​លើ​សង្វៀន​បាយ័ន​