កីឡាករ Sergio Ramos បាននិយាយថាគាត់សុខចិត្តទទួលយកការថ្កោលទោសចំពោះលទ្ធផល ទាត់ស្មើ១-១របស់ក្រុម Real Madridជាមួយក្រុម Man Utdនៅការប្រកួត Champions League ដោយគាត់បានអះអាងថាគាត់ម្នាក់គត់ដែលជាដើមហេតុនាំឲ្យមានគ្រាប់បាល់របស់កីឡាករ Danny Welbeck នៅក្នុងទឹកដី Santiago Bernabeuនោះ។
នៅទីបញ្ចប់ការប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយបានបញ្ចប់ទៅក្នុងលទ្ធផលស្មើប៉ុណ្ណោះ ទោះបីជាក្រុម Real Madridលេងមានប្រៀបសឹងពេញមួយប្រកួតក៏ដោយ ប៉ុន្តែក្រុម Man Utdក៏បានបាត់បង់ឱកាសមាស របស់ខ្លួនផងដែដើម្បីយកប្រៀបបានមុន មុនការប្រកួតជើងទី២នៅក្នុងទឹកដី Old Traffordដែលនឹងត្រូវធ្វើឡើង ក្នុងរយៈពេលជិត៣សប្តាហ៍ទៀតនេះ។
ខណៈពេលនោះដែរ អ្នកចាត់ការរបស់ក្លិប Real Madridលោក Jose Mourinhoបាននិយាយប្រាប់ អ្នកយកព័ត៌មានថាកំហុសរបស់បុគ្គលម្នាក់គឺនឹងប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមទាំងមូល ហើយបើអ្នកមើលវីដេអូវិញ អ្នកនឹងឃើញច្បាស់ថាមានអ្វីកើតឡើងនៅពេលក្រុម Man Utd រកបានគ្រាប់នោះ។
លោកបានបន្តទៀតថា មិនថ្វីទេយើងនៅមានឱកាសឈ្នះទៀតនៅការប្រកួតជើងទី២ ហេតុដូច្នេះហើយ ក្រុមទាំងមូលត្រូវតែចេះកែកំហុសខ្លួនឯងចាប់ពីពេលនេះតទៅ៕
សារ៉ាត់
| < មុន | បន្ទាប់ > |
|---|


























