Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ព្រឹត្តិការណ៍​ខ្លីៗ​ជុំវិញ​បាល់ទាត់​

M15-y-full*​កីឡាករ​Gareth Bale​កោតសរសើរ​ការ​ហ្វឹកហាត់​របស់​ក្រុម​ Spurs​

កីឡាករ ​Gareth Bale​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​ការ​ហ្វឹកហាត់​របស់​ក្រុម​មាន់​ខ្នាយ​មាស Spurs​ក្រោយ ​ពេល​គាត់​រកបាន​២​គ្រាប់​ ពី​ការ​ស៊ុត​បាល់​ពិន័យ ​Free-kick​ជាមួយ​ក្រុម​ Lyon ​នៅ​ការប្រកួត​ Europa League ​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​នោះ។

កីឡាករ​វែ​សល៍​ម្នាក់នេះ​បាន​និយាយ​ថា ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់ ក្រោយពេល​រក​គ្រាប់​បាល់​បាន​បែបនេះ វា​ពិតជា​ស៊ុត​បាល់​មួយ​ដ៏​អស្ចារ្យ​បំផុត។ ខ្ញុំ​បាន​លត់ដំ​ខ្លួន​នៅ​ការ​ហ្វឹកហាត់​ពី​របៀប​ស៊ុត​បាល់​ Free-kick ហើយ​ជា​លទ្ធផល​ខ្ញុំ​ពិតជា​អាច​ធ្វើ​បាន​ពិតមែន។

*​លោក​Rafael Benitez ​​៖​ ក្រុម Chelsea​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ច្រើន​ជាង​នេះ​

អ្នកចាត់ការ​របស់​ក្លិប​តោ​ខៀវ ​Chelsea​លោក Rafael Benitez​បាន​ជំរុញ​ឲ្យ​ក្រុម​របស់​គាត់​ត្រូវតែ​បង្កើន​ការ ប្រុង​ប្រយ័ត្ន​ឲ្យបាន​ច្រើនជាង​នេះ​ ក្រោយពេល​ពួកគេ​មានលទ្ធភាព​អាច​រក​គ្រាប់​បាល់​ត្រឹមតែ​១​គ្រាប់​ប៉ុណ្ណោះ​នៅ ​ការប្រកួត Europa League​ជាមួយ​ក្រុម​Sparta Prague ​កាលពី​ថ្ងៃព្រហស្បតិ៍​នោះ។

កីឡាករ​Oscar ​ជា​អ្នក​ជួយ​ឲ្យ​ក្រុម Chelsea​សម្រេច​បាន​ជោគជ័យ​ទាំង​ប៉ផុតប៉ផើយ​មួយ​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​លោក Benitez​នៅតែ​កោតសរសើរ​ផង​ដែរ​ចំពោះ​សកម្មភាព​លេង​នៅមុខ​ទី​របស់​ក្រុម​គាត់។

*​កីឡាករ​ Fabregas​សង្ឃឹម​ Bojan Krkic ​ថា​នឹង​វិលត្រឡប់​មកកាន់​ក្លិប​ Barcelona​វិញ ​

កីឡាករ Cesc Fabregas​សង្ឃឹម​យ៉ាង​មុតមាំ​នៅ​ថ្ងៃ​ណាមួយ​យ​កីឡាករ Bojan Krkic ​ប្រាកដជា​នឹង​វិលត្រឡប់ មកកាន់​ក្លិប Barcelona​វិញ​ជាក់​ជា​ពុំខាន​ឡើយ។

ខ្សែប្រយុទ្ធ​ម្នាក់​នេះ​បាន​ចាក​ចេញពី​ទឹកដី​ Nou  Camp​ កាលពី​ឆ្នាំ​២០១១​ដើម្បី​ផ្ទេរ​ទៅកាន់​ក្លិប Roma ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​គាត់​បាន​បន្ត​ផ្ទេរ​ចេញ​ជា​កីឡាករ​ខ្ចី​ជើង​ជាមួយ​ក្លិប​ AC Milan​ជា​កន្លែង​ដែល​គាត់​ត្រូវ​ប្រឹងប្រែង ដើម្បី​ដណ្ដើម​កន្លែង​លេង​នៅក្នុង​ក្រុម​ដំបូង​ជាមួយ​កីឡាករ​សំខាន់ៗ ដូចជា​កីឡាករ​ Stephan El Shaarawy, ​Mario Balotelli ​និង​កីឡាករ  M’Baye Niang  ជាដើម។

*​លោក Robert Pires ​៖​ Iniesta​ទេ​ដែល​សម​ទទួល​បាន​ពានរង្វាន់ ​Ballon d´Or​

អតីត​កីឡាករ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​លោក​ Robert Pires ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​កីឡាករ ​Andres Iniesta​ទេ ​ដែល​សក្ដិសម​បំផុត​ក្នុង​ការ​ទទួល​បាន​ពានរង្វាន់​បាល់​មាស​ Ballon d´Or គឺ​មិន​មែន​ជា​មិត្ត​រួម​ក្រុម​ Lionel Messi​នោះទេ។

ខ្សែបម្រើ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​ម្នាក់​នេះ​បាន​ត្រឹមតែ​ជាប់​នៅ​លេខ​២​និង​លេខ​៣​ប៉ុណ្ណោះ​ ពីក្រោយ​កីឡា​អាហ្សង់ទីន​ម្នាក់​នេះ​នៅ​ប្រកួតប្រជែង​ដណ្តើម​ពាន​រង្វាន់​បាល់​មាស​ឆ្នាំ​២០១០​និង​ឆ្នាំ​២០១២។

*​លោក​Diego ​Simeone​ ៖​ ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​ធ្វើជា​គ្រូបង្វឹក​របស់​ក្លិប​ Inter Milan​

អ្នក​ចាត់ការ​របស់​ក្លិប​ Atletico Madrd​លោក ​Diego Simeone​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គោល​បំណង​របស់​គាត់​ចង់​ធ្វើ ជា​គ្រូ​បង្វឹក​របស់​ក្រុម Inter Milan​នៅ​ថ្ងៃ​ណាមួយ​នា​ពេល​អនាគត។

គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​ម្នាក់​នេះ​កំពុងតែ​កសាង​កេរ្តិ៍​បោះ​សម្លេង​របស់​គាត់​ជាមួយ​ក្លិប​នៅ​ប្រទេស​អេស្ប៉ាញ ​មួយ​នេះ ​ដែល​បច្ចុប្បន្ន​ឈរ​នៅ​លេខ​២​លើ​តារាង​ La Liga​ប៉ុន្តែ​គាត់​បាន​ប្រាប់​រួចហើយ​ពី​គំនិត​នៃ​ការ​មានះ​អនាគត នៅ​ក្រៅ​ទឹកដី​Vicente Calderon

*​លោក ​Massimiliano Allegri ​៖​ ថ្ងៃ​ណាមួយ ​Balotelli​នឹង​ក្លាយជា​កីឡាករ​បាល់ទាត់​ឆ្នើម​របស់​ពិភពលោក​

អ្នក​ចាត់កា​របស់​ក្លិប AC Milan​លោក​ Massimiliano ​Allegri ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​នៅ​ថ្ងៃ​ណាមួយ​កីឡាករ Mario Bolotelli​នឹង​ក្លាយជា​កីឡាករ​ឆ្នើម​របស់​ពិភពលោក​ជាក់​ជា​ពុំខាន​ឡើយ។

ខ្សែប្រយុទ្ធ​លេង​ឲ្យ​ក្រុម​ជំរើស ជាតិ​អ៊ីតាលី​ម្នាក់​នេះ ​បាន​វិលត្រឡប់​មកកាន់​អតីត​ក្លិប​របស់​គាត់​វិញ ​កាលពី ចុង​ខ្សែ​មករា​មុន​នេះ ពី​ក្លិប​ អង់គ្លេស​ ហើយ​ការផ្ទេរ​ជា​លើក​ទី​២​នេះ ​គេ​សង្ឃឹមថា​នឹង​មាន​អនាគត​ល្អ​ជាក់​ពុំខាន​ឡើយ។

*​កីឡាករ​ Bacary Sagna ​៖​ Arsenal​មិន​ត្រូវការ​កីឡាករ​ Van Persie​នោះ​ទេ​

ខ្សែការពារ ​Bacary Sagna ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ក្រុម​កាំភ្លើង​ធំ​ Arsenal​បច្ចុប្បន្ន​មិន​ត្រូវ​ការ​កីឡាករ ​Robin van​ Persie​ នោះទេ។

សូម​បញ្ជាក់​ដែរ Van Persie ដែល​ជា​ខ្សែប្រយុទ្ធ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ហុល្លង់​ហើយ​សព្វថ្ងៃ​លេង​ក្លិប Man Utd​នោះ​ធ្លាប់​ជា​កំពូល​ខ្សែប្រយុទ្ធ​ម្នាក់​របស់​ក្លិប Arsenal គឺ​នៅមុន​ពេល​ដែល​គាត់​បាន​ផ្ទេរ​ទៅកាន់​ទឹកដី Old Trafford​កាលពីដើម​រដូវ​កាល​នេះ៕

សារ៉ាត់

កីឡា

ភុន​សោ​ភ័​ណ្ឌ ​និង​ឃឹម ​ពេជ្រ​ចិន្តា​ ជួបគ្នា​លើ​សង្វៀន​កោះ​ពេជ្រ​

M18-g-full*​នួន សេត​សង់ វិល​មក​សង្វៀន​វិញ​

ឃឹម​ ពេជ្រ​ចិន្តា អ្នក​ប្រដាល់​ក្លិប​បូរី​នាគរាជ ​ត្រូវ​គេ​ផ្គូផ្គង​អោយ​ជួប​ជាមួយ​ភុ​ន សោ​ភ័​ណ្ឌ ​អ្នក​ប្រដាល់​ក្លិប​យុវ​កីឡា​ខេត្តកណ្តាល ​នា​យប់​ថ្ងៃអាទិត្យ​ទី​១៩ ​ខែ​ឧសភា ​ឆ្នាំ​២០១៣​នេះ ​លើ​សង្វៀន​កោះ​ពេជ្រ។

អាន​អត្ថបទ​ទាំងស្រុង...

បៀលប្រាយ​អាច​ឈ្នះ​ស្វាយរៀង​ឬ​អត់​នៅ​ថ្ងៃ​អាទិត្យ​នេះ?

M18-f-full*គីរីវង់​សុខ​សែន​ជ័យជួប​អាស៊ី​អឺរ៉ុប​

League 2013 ជើង​ទី​២ ថ្ងៃអាទិត្យ​ទី​១៩ ខែ​ឧសភា​នេះ ​មាន​ចំនួន​២​ប្រកួត គឺ​បៀលប្រាយ​យូណាយធីត ​ត្រូវ​ជួប​ជាមួយ​ក្រុម​ខេត្តស្វាយរៀង​ឬ​ព្រះខ័ន​រាជ​ ហើយ​គីរីវង់​សុខ​សែន​ជ័យ​ជួប​អាស៊ី អឺរ៉ុប។

អាន​អត្ថបទ​ទាំងស្រុង...


ជុំ​ទី២​ពូល​B​ហុន​គី​រី នូវ​ស៊ីថា និង​ថៃ​ប៊ុន​ហាន​បាន​៣​ពិន្ទុ​ដូចគ្នា​

M18-e-fullសំរាប់​ការប្រកួត​ជម្រុះ​វិល​ជុំ​ដណ្ដើម​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់​៦៣,៥​គ​.​ក្រ ​ក្នុង​ពូល​B​ ថ្ងៃទី​១៧ ខែ​ឧសភា ​ឆ្នាំ​២០១៣ នៅ​លើ​សង្វៀន​បឹង​ស្នោរ​ ហុន គី​រី អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ​នូវ ស៊ីថា​ អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ​និង ថៃ ប៊ុន​ហាន​ អ្នក​ប្រដាល់​ក្លិប​បូរី​នាគរាជ ​ជា​អ្នក​បាន​ទទួល​៣​ពិន្ទុ​ដូចគ្នា ​បន្ទាប់ពី​យកឈ្នះ​លើ​ដៃគូ​ប្រកួត។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here កីឡា ព្រឹត្តិការណ៍​ខ្លីៗ​ជុំវិញ​បាល់ទាត់​