*លោក Jose Mourinhoច្រានចោលការមានប្រៀបមុនរបស់ក្រុម Man Utd
អ្នកចាត់ការរបស់ក្លិប Real MadridលោកJose Mourinhoបានអះអាងថាក្រុម Man Utdមិនមានប្រៀបជាងក្រុម របស់គាត់ប៉ុន្មានឡើយ ទោះជាក្រុមរបស់ពួកគេរកបានលទ្ធផលស្មើ១-១នៅការប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយ Champions League ក៏ដោយ។
ការតែបាល់បញ្ចូលទីពីបាល់ជ្រុងរបស់កីឡាករ Danny Welbeck បានធ្វើក្រុម Man Utdនាំមុខមុន នៅមុនពេល ដែលកីឡាករ Cristiano Ronaldoសងបាន១គ្រាប់វិញនៅតង់ទី១ ប៉ុន្តែគ្មានក្រុមណាមួយអាចរកគ្រាប់បាល់បន្ថែមបាន ទៀតឡើយ។
*Robin van Persieសោកស្ដាយដែលមិនអាចធ្វើឲ្យក្រុម Man Utdឈ្នះការប្រកួត
ខ្សែប្រយុទ្ធ Robin van Persie របស់ក្លិប Man Utd បានអះអាងថាគាត់ពិតជាមានការសោកស្ដាយណាស់ដែល មិនអាចធ្វើឲ្យក្រុមរបស់គាត់រកបានគុណសម្បត្តិបានមុននោះជាមួយក្រុម Real Madrid នៅការប្រកួតជើងទី១វគ្គ១៦ ក្រុមចុងក្រោយ Champions Leagueក្នុងទឹកដី Santiago Bernabeuនោះ។
Robin van Persie បាននិយាយទទួលស្គាល់ថាការប្រកួតជាមួយក្រុមជើងខ្លាំងដូចជា Real Madrid យើងមិនងាយនឹងអាចរកបានជ័យជំនះនោះទេ ប៉ុន្តែ បើបានឈ្នះវិញ វាក៏ល្អម្យ៉ាងដែរសម្រាប់ពួកយើងមុនការ ប្រកួតជើងទី២នៅក្នុងទឹកដី Old Traffordនោះ។
*កីឡាករOscar៖ ការប្រកួត Europa Leagueនឹងជួយឲ្យក្រុម Chelseaបោះជំហានទៅមុខ
យោងតាមសម្តីរបស់ខ្សែប្រយុទ្ធ Oscarបានឲ្យដឹងថាយុទ្ធនាការរបស់ក្លិប Chelseaរឹតកាន់តែអស្ចារ្យជាងនេះ ទៅទៀត បើពួកគេអាចសម្រេចជោគជ័យនៅការប្រកួត Europa Leagueបានពិតមែននោះ។
ក្រុមរបស់លោ Rafael Benitezនឹងចាប់ផ្តើមយុទ្ធនាការអឺរ៉ុបរបស់ពួកគេក្នុងសប្ដាហ៍នេះហើយៗ Oscarមានជំនឿយ៉ាងមុតមាំការប្រកួតមួយនឹងធ្វើឲ្យពួកគេមានជោគវាសនាល្អជាក់ជាពុំខានឡើយនៅពេល អនាគត។
*កីឡាករAlex Song៖ កូនៗរបស់ខ្ញុំកំពុងមើលតម្រាប់លេងរបស់ Messi
កីឡាករ Alex Songបានប្រកាសឲ្យដឹងថាកូនៗរបស់គាត់សព្វថ្ងៃកំពុងអង្កេតមើលតម្រាប់លេងរបស់មិត្តរួម ក្រុម Barcelonaគឺកីឡាករ Lionel Messi។
អតីតកីឡាកររបស់ក្លិប Arsenalម្នាក់នេះមានជំនឿយ៉ាងមុតមាំថាកីឡាករបាល់ទាត់កំពូលៗគឺជាគំរូដ៏ល្អមួយ សម្រាប់ក្មេងៗជំនាន់ក្រោយ ហេតុដូច្នេះការមើលពីរបៀបលេងរបស់កីឡាករ Messiពីសំណាក់កូនៗរបស់ខ្ញុំគឺជាការល្អ ប្រពៃណាស់។
*កីឡាករFranck Ribery ប៉ះទង្គឹកជាមួយអ្នកគាំទ្រនៅទីលានហ្វឹកហាត់របស់ក្លិប Bayern Munich
តារាបាល់ទាត់ Franck Ribery របស់ក្លិប Bayern Munichបានជាប់ពាក់ព័ន្ធនឹងជម្លោះមួយជាមួយអ្នកគាំទ្រ នៅខាងក្នុងទីលានហ្វឹកហាត់របស់ក្លិបកាលពីថ្ងៃពុធមុននេះ។
ជម្លោះមួយនេះបានកើតមានឡើង ក្រោយពេលមានបុរសម្នាក់ អួតថាខ្លួនជាមិត្តរបស់ Franck Ribery បានចូលទៅក្នុងទីលានហ្វឹកហាត់របស់ក្លិប ហើយក៏បានប៉ះសម្តីជាមួយនឹងកីឡាករលេងឲ្យក្រុមជម្រើសជាតិបារាំងម្នាក់ នេះតែម្តងទៅ។
*កីឡាករ Wayne Rooney ៖ យើងពិបាកទប់ទល់ជាមួយ Ronaldoខ្លាំងណាស់
តារាបាល់ទាត់របស់ក្លិប Man Utdកីឡាករ Wayne Rooney បាននិយាយទទួលស្គាល់ថាក្រុមរបស់គាត់ពិបាក ទប់ទល់ជាមួយកីឡាករ Cristiano Ronaldoណាស់ កាលពីល្ងាចថ្ងៃពុធនៅការប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយ Champions Leagueរបស់ពួកគេនោះ។
នៅជំនួបវាងក្រុមទាំងពីរនៅក្នុងទឹក Santiago Bernabeu បានត្រឹមតែលទ្ធផលស្មើ១-១ ប៉ុណ្ណោះ ដែលជាគ្រាប់បាល់របស់ Ronaldoនិងកីឡាករ Danny Welbeck៕
សារ៉ាត់
| < មុន | បន្ទាប់ > |
|---|


























