Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

លោក​ Joachim​ Loew​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ខ្លាំងក្លា​ក្នុង​ឆ្នាំ​២០១៣​

M26-s-fullគ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​លោក​ Joachim Loew​បាន​សន្យា​ថា​ក្រុម​របស់​គាត់​នឹង​បញ្ចញ ​ស្ទីល​លេង​ប្លែកៗ​នៅ​ក្នុង​ឆ្នាំ​២០១៣​ខាងមុខនេះ។

ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​លេង​មិនសូវ​ជា​ធ្លាក់​កូដ​នោះ​ទេ គិត​ចាប់តាំងពី​អតីត​អ្នកចាត់ការ​របស់​ក្លិប Stuttgart​ម្នាក់​នេះ​ឡើង​កាន់​អំណាច ប៉ុន្តែ​ពួកគេ​មិនជា​ទទួលបាន​ជោគជ័យ​ល្អប្រសើរ​នោះទេ​នៅ​ការប្រកួត​ធំៗ។

គាត់​បាន​និយាយ​ថា យើង​ត្រូវតែ​អភិវឌ្ឍ​ក្រុម​របស់​ពួក​យើង​នៅ​ឆ្នាំ​២០១៣​ខាងមុខនេះ។ នោះ​ហើយ​គឺជា ការងារ​ដែល​ខ្ញុំ​កំពុងតែ​ធ្វើជា​មួយ​លោក Hansi Flick, Andreas Kopke​និង​លោក Oliver Bierhoff។ ពេលខ្លះ យើង​ខ្វះខាត​ការងារ​ចុងក្រោយ។ យើង​បាន​បង្កើត​ស្ទីល​លេង​ដ៏​អស្ចារ្យ​របស់​ពួកយើង​រួចហើយ គ្រាន់តែ​មិនទាន់​ថ្នឹក​នឹង វា​ប៉ុណ្ណោះ។

លោក​បាន​បន្តទៀតថា ការងារ​សំខាន់​បំផុត​របស់ខ្ញុំ​គឺជា​ការប្រកួត។ នៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ យើង​មាន​ ឱកាស​ប្រកួតប្រជែង​ជាមួយ​ក្រុម​ឆ្នើម​របស់​ពិភពលោក។ ខ្ញុំ​មិនបាន​យល់​ឃើញថា​វា​ជា​សំពាធ​ឡើយ​ ប៉ុន្តែ​វា​គឺជា ឱកាស​និង​កម្លាំងចិត្ត​ប៉ុណ្ណោះ។ ជាការ​ពិតណាស់ថា​យើង​បានកំណត់​ទិសដៅ​ខ្ពស់បំផុត។ ក្នុងនាម​ជា​អ្នក​បាល់ទាត់​ យើង ត្រូវ តែ​កំណត់​គោលដៅ​ឈ្នះ​ការប្រកួត World Cup​ឲ្យ​ខាងតែបាន៕

សារ៉ាត់

កីឡា

ភុន​សោ​ភ័​ណ្ឌ ​និង​ឃឹម ​ពេជ្រ​ចិន្តា​ ជួបគ្នា​លើ​សង្វៀន​កោះ​ពេជ្រ​

M18-g-full*​នួន សេត​សង់ វិល​មក​សង្វៀន​វិញ​

ឃឹម​ ពេជ្រ​ចិន្តា អ្នក​ប្រដាល់​ក្លិប​បូរី​នាគរាជ ​ត្រូវ​គេ​ផ្គូផ្គង​អោយ​ជួប​ជាមួយ​ភុ​ន សោ​ភ័​ណ្ឌ ​អ្នក​ប្រដាល់​ក្លិប​យុវ​កីឡា​ខេត្តកណ្តាល ​នា​យប់​ថ្ងៃអាទិត្យ​ទី​១៩ ​ខែ​ឧសភា ​ឆ្នាំ​២០១៣​នេះ ​លើ​សង្វៀន​កោះ​ពេជ្រ។

អាន​អត្ថបទ​ទាំងស្រុង...

បៀលប្រាយ​អាច​ឈ្នះ​ស្វាយរៀង​ឬ​អត់​នៅ​ថ្ងៃ​អាទិត្យ​នេះ?

M18-f-full*គីរីវង់​សុខ​សែន​ជ័យជួប​អាស៊ី​អឺរ៉ុប​

League 2013 ជើង​ទី​២ ថ្ងៃអាទិត្យ​ទី​១៩ ខែ​ឧសភា​នេះ ​មាន​ចំនួន​២​ប្រកួត គឺ​បៀលប្រាយ​យូណាយធីត ​ត្រូវ​ជួប​ជាមួយ​ក្រុម​ខេត្តស្វាយរៀង​ឬ​ព្រះខ័ន​រាជ​ ហើយ​គីរីវង់​សុខ​សែន​ជ័យ​ជួប​អាស៊ី អឺរ៉ុប។

អាន​អត្ថបទ​ទាំងស្រុង...


ជុំ​ទី២​ពូល​B​ហុន​គី​រី នូវ​ស៊ីថា និង​ថៃ​ប៊ុន​ហាន​បាន​៣​ពិន្ទុ​ដូចគ្នា​

M18-e-fullសំរាប់​ការប្រកួត​ជម្រុះ​វិល​ជុំ​ដណ្ដើម​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់​៦៣,៥​គ​.​ក្រ ​ក្នុង​ពូល​B​ ថ្ងៃទី​១៧ ខែ​ឧសភា ​ឆ្នាំ​២០១៣ នៅ​លើ​សង្វៀន​បឹង​ស្នោរ​ ហុន គី​រី អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ​នូវ ស៊ីថា​ អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ​និង ថៃ ប៊ុន​ហាន​ អ្នក​ប្រដាល់​ក្លិប​បូរី​នាគរាជ ​ជា​អ្នក​បាន​ទទួល​៣​ពិន្ទុ​ដូចគ្នា ​បន្ទាប់ពី​យកឈ្នះ​លើ​ដៃគូ​ប្រកួត។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here កីឡា លោក​ Joachim​ Loew​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ខ្លាំងក្លា​ក្នុង​ឆ្នាំ​២០១៣​