Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

Barcelona​ប្រាប់​កាំភ្លើង​ធំ​ Arsenal​ឲ្យ​បំភ្លេច​ចោល​​ការ​ចង់​បាន​កីឡាករ​ David ​Villa​

M26-q-fullក្លិប​កាំភ្លើង​ធំ​ Arsenal​ត្រូវ​បាន​គេ​និយាយប្រាប់​ថា​ឲ្យ​បំភ្លេច​ចោល​ទៅ​ គំនិត​ចង់​បង្កើត​ការផ្ទេរ​ដ៏​ដុំកំភួន​មួយ​ សម្រាប់​កីឡាករ​ David Villa​ដែល​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​ម្នាក់​របស់​ក្លិប ​Barcelona

គួរ​រំលឹក​ដែរ​ថា​ខ្សែប្រយុទ្ធ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញវ័យ​៣១​ឆ្នាំ​ម្នាក់នេះ​លែង​ជា​កីឡាករ​សំខាន់​ទៀត ​ហើយ​នៅក្នុង​ទឹកដី Nou Camp

លោក Arsene Wenger​ត្រូវការ​ពង្រឹង​ជម្រើស​ខ្សែប្រយុទ្ធ​របស់​គាត់​នៅក្នុង​ទីផ្សារ​កីឡាករ​ក្នុង​ខែមករា​ខាង មុខ​នេះ​ហើយ​កីឡាករ David Villa​ស្ថិត​ក្នុងចំណោម​ខ្សែប្រយុទ្ធ​ចង់បាន​របស់​គាត់។

អ្នកចាត់ការ​ក្លិប Arsenal​ម្នាក់​នេះ​ស្ទើរតែ​អស់ជម្រើស​របស់​គាត់ ​ក្រោយ​ពេល​ដែល​កីឡាករ Klaas-Jan Hutelaar​បានសម្រេច​ចិត្ត​បន្ត​នៅ​ជាមួយ​ក្លិប Schalke

យោងតាម​សម្តី​នាយក​គ្រប់គ្រង​ផ្នែក​បាល់ទាត់​របស់​ក្លិប Barcelona​លោក Andoni Zubizarret​បាន​ឲ្យ​ដឹង ថា កីឡាករ Villa​នឹងមិន​ផ្ទេរ​ទៅកាន់​ទឹកដី Emirates​នោះទេ។ នៅក្នុង​ខែមករា​នេះ យើង​នឹងមិន​អនុញ្ញាត​ឲ្យ Villa ផ្ទេរ​ទៅណា​នោះទេ។ រឿង​ដែល​សំខាន់បំផុត​នោះ​គឺ​គួរ​ចងចាំ​ក្លិប Barcelona​កម្រ​នឹង​ទទួលយក​ការ​ផ្តល់ជូន​ណាមួយ ​ណាស់​នៅក្នុង​ខែមករា ​ហេតុដូច្នេះ​ហើយ​ពួកគេ​មិនចាំបាច់​ដាក់​តម្លៃ​ដេញថ្លៃ​ទេ​ វា​នឹង​ធ្វើឲ្យ​ពួកគេ​ខាត​ពេល​ប៉ុណ្ណោះ៕

សារ៉ាត់

កីឡា

ប្រកួត​ប្រដាល់​អបអរ​សមិទ្ធផល​សម្ដេច​តេជោ​នៅ​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​

M22-i-fullនៅ​ថ្ងៃទី​២៣ និង ២៤​ ខែ​ឧសភា​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ចំនួន២ថ្ងៃ​ នៅ​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម ដើម្បី​អបអរ​ចំពោះ​សមិទ្ធផល​នានា​របស់​សម្ដេច​តេ​ជោ​នៅ​ទីនោះ ។​ ​

អាន​អត្ថបទ​ទាំងស្រុង...

ជុំ​ទី​៣​នៃ​ការ​ប្រកួត​ជម្រុះ​រក​ជើង​ខ្លាំង​ក្នុង​ពូល​A​ឈាន​ទៅ​ដណ្តើម​ខ្សែក្រវាត់​

M22-g-fullព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​រក​ជើង​ខ្លាំង​ ដើម្បី​ឈាន​ទៅ​វាយ​ដណ្តើម​ខ្សែក្រវាត់​ក្រុមហ៊ុន​សេងហុង​សេង​ទម្ងន់​៦៣,៥០០​គ​.​ក្រ​ឆ្នាំ​២០១៣ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោរ ​នា​ថ្ងៃ​សុក្រ ​ទី​២៤ ខែ​ឧសភាឆ្នាំ២០១៣​នេះ ជា​ការ​ប្រកួត​នៅក្នុង​ពូល​B​ជុំ​ទី​៣។

អាន​អត្ថបទ​ទាំងស្រុង...


សារឿន​ចាន់ ​ជួប​វៀត​ប៊ុន​ឌឿ​ន ឯ​ចៅ វិ​រៈ ជួប សឹង្ហ សាវ៉ន​

M21-a-fullសារឿន ចាន់ ដែល​ពីមុន​ហៅថា​រាជសីហ៍​ចាន់​រ៉ា នៃ​ក្លិប​បង្ក្រាប​គ្រឿងញៀន នឹង ត្រូវ​ជួប​ប្រកួត​ជាមួយ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ នា​ថ្ងៃអាទិត្យ​ទី​២៦​ខែ​ឧសភា ​ឆ្នាំ​២០១៣ ​នៅ​លើ​សង្វៀន​TV5 Arena

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here កីឡា Barcelona​ប្រាប់​កាំភ្លើង​ធំ​ Arsenal​ឲ្យ​បំភ្លេច​ចោល​​ការ​ចង់​បាន​កីឡាករ​ David ​Villa​