ការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិនៅខេត្តពោធិ៍សាត់ ជិតបញ្ចប់គ្រប់វិញ្ញាសាអស់ហើយមកដល់ពេលនេះ។
សំរាប់ការប្រកួតថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២កន្លងមកនេះ ជាការប្រកួតបញ្ចប់វិញ្ញាសា លោតកម្ពស់នារី ដែលចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី សុទ្ធ ស្រីល័ក្ស ក្រសួងមហាផ្ទៃ លោតបាន១.៣៦ម៉ែត្រ លេខ២ កីឡាការិនី កង គន្ធា ខេត្តក្រចេះ បាន ១.៣៦ម៉ែត្រដែរ និងលេខ៣ កីឡាការិនីហែម ភាណាត ក្រសួងការពារជាតិ បាន១.៣១ ម៉ែត្រ។
វិញ្ញាសាចោលថាសនារី-បុរស ក៏បានបញ្ចប់ដែរ។ ចំណាត់ថ្នាក់លេខ១ ចោលថាសនារី គឺបានទៅលើកីឡាការិនី ប៉ិច ជំនោ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចោលបាន ២៧.៦០ម៉ែត្រ លេខ២ កីឡាការិនីយ៉ុន សុធារី ក្រសួងមហាផ្ទៃបាន២៣.៤៤ម៉ែត្រ និងលេខ៣ កីឡាការិនីជួប សោភ័ណ្ឌ រាជធានីភ្នំពេញ បាន២៣.០៦ម៉ែត្រ។
សំរាប់លទ្ធផលបុរស ចំណាត់ថ្នាក់លេខ១ កីឡាករ ស៊ុន សំ ក្រសួងការពារជាតិ ចោលបាន២៧.៧៣ម៉ែត្រ លេខ២កីឡាករហំ រ៉ាម៉ូ ខេត្តកំពង់ធំ បាន២៦.១៨ម៉ែត្រ និងលេខ៣ កីឡាករ ដូរ ពុធរាត្រី ខេត្តពោធិសាត់ បាន២៥.៨៧ម៉ែត្រ។
គួរបញ្ជាក់ថា សំរាប់កីឡាអត្តពលកម្មនេះ គឺនៅសល់តែវិញ្ញាសារត់ម៉ារ៉ាតុងនារី និងបុរសមួយទៀតប៉ុណ្ណោះ នឹងបញ្ចប់ទាំងស្រុងហើយ៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|


























