ព័ត៌មានថ្មីៗ

មហាសេដ្ឋី​ប្រាក់​ពាន់​លាន​នៅ​អាស៊ី​សុទ្ធតែ​ជនជាតិ ចិន

ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:57
M23-12-14-i
សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា​ លោក​Wang Jianlin​ ជា​អ្នក​រក​ស៊ី​ខាង​អចលនទ្រព្យ ​លោក Jack Ma​ ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​Alibaba និង​លី កាស៊ី​ង នៃ​ក្រុង Hong Kong ជា​អ្នកមាន​បំផុត​នៅ​អាស៊ី ដោយ​អ្នក​ទាំង​បី​មាន​ទ្រព្យធន​រួមគ្នា ៨១,៥ ពាន់​លាន​ដុល្លារ (តាម​ការអះអាង​របស់ Bloomberg​)។ លោក Mukesh Ambani វ័យ ៦០ ឆ្នាំ… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:54
T-12-23-14-j-full

កំពូល​ប្រាសាទ​បន្ទាយឆ្មារ​និង​ប្រាសាទ​បន្ទាយទ័ព​កំពុង​ប្រឈម​ការ​បាក់បែក​ដោយសារ​ដើម​ជ្រៃ​ដុះ​ពីលើ​កំពូល

បន្ទាយមានជ័យ ៖ កំពូល​ប្រាសាទ​បន្ទាយឆ្មារ​និង​ប្រាសាទ​បន្ទាយ​ទ័ព​កំពុង​ត្រូវ​បាន​ដើមឈើ​ដុះ​ពីលើ​ពេញ​កំពូល​និង​ប្រឈម​ការ​បាក់​បែក​នៅ​ថ្ងៃមុខ។ ប្រាសាទ​ទាំងពីរ​នេះ​ស្ថិតនៅ​ក្នុងស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:52
M23-12-14-h

គោលដៅ​ឡាន​ប្រើ​អគ្គិសនី​២០០​ពាន់​គ្រឿង​នៅ​កូរ៉េ​ ​នៅ​ឆ្នាំ ២០២០

សារព័ត៌មាន​ក្នុង​តំបន់​ឲ្យដឹង​ថា​ កូរ៉េ​មាន​គោលដៅ​នឹង​ជំរុញ​ការ​ប្រើ​​​រថយន្ត​ប្រើ​អគ្គិសនី​ដល់​ទៅ​ប្រមាណ​២០០​ពាន់​គ្រឿង​ត្រឹម​ឆ្នាំ​២០២០ ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឹងប្រែង​ជំរុញ​រថយន្ត​ជំនាន់​ក្រោយ ដែល​មាន​តម្លៃ​អាច​ទិញ​បាន​ ប្រើប្រាស់​ថាមពល​សន្សំសំចៃ និង​មិន​ធ្វើឲ្យ​ខូច​បរិស្ថាន។ អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:46
T-12-23-14-i-full

និស្សិត​រៀន​នៅ​សាលា​តិច​ណូ​ម្នា​ក់​បាន​លោត​ពីលើ​សសរ​ដងទង់​មក​ក្រោម​សម្លាប់​ខ្លួន

ភ្នំពេញ ៖ និស្សិត​រៀន​នៅ​សាលា​តិច​ណូ​ម្នាក់​មិនដឹង​មាន​វិបត្តិ​អ្វី​ទេ​បាន​ឡើង​ទៅលើ​ដង​ទង​ក្នុង​វត្ត​មហាមន្ត្រី​លោត​មក​ក្រោម ធ្លាក់​បាក់.ក​ស្លាប​ភ្លាមៗ​មួយ​រំពេច។ អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:41
M23-12-14-g

ហេតុការណ៍​ប្រវត្តិសាស្ត្រ​ថ្ងៃ​ទី​២៣​ធ្នូ​

-១៦៩០: អ្នក​អវកាស​អង់គ្លេស​លោកចន​ផ្លេម​ស្ទីត (John Flemsteed) ឃើញ​ភព​អ៊ុយ​រ៉ា​នុស​មុនគេ។ -១៨៥២​: មហោស្រព​ចិន​លើក​ទីមួយ​នៅ​សហរដ្ឋ​អាមេរិក​ Celestial John បើក​នៅ​សាន់​ហ្រ្វាន់​ស៊ីស្កូ។ អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:39
T-12-23-14-h-full

ឆេះ​ហ្គាស់​ក្នុង​ភោជនីយដ្ឋាន​កំពង់ត្រាំ​ផ្អើល​ភ្ញៀវ​រត់​ប្រសាច​សំណាងល្អ​ជួយ​ពន្លត់​ទាន់ពេល

ភ្នំពេញ ៖ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​មាន​ហេតុការណ៍​អគ្គីភ័យ​មួយ​នៅក្នុង​ភោជនីយដ្ឋាន​យី​កំពង់ត្រាំ​ដែល​មាន​ទីតាំង​ផ្ទះ​លេខ​៥៦​ផ្លូវ​លេខ​១៧២… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:37
Pisey-23-12-2014-full-J

យុគសម័យ​នៃ​ភាព​សម្បូរ​ហូរហៀរ ត្រូវ​បាន​គេ​មើល​ថា ចប់​ហើយ​សម្រាប់​ប្រទេស​អារ៉ាប នៅ​ឈូង​សមុទ្រ​ដោយសារ​តម្លៃ​ប្រេង​ធ្លាក់​

ការ​រីក​លូតលាស់​ដែល​បាន​លំអ​រាជាធិបតេយ្យ​អារ៉ាប់ នៅ​ឈូង​សមុទ្រ​ជាមួយនឹង​ប៉ម​អាគារ បញ្ចេញ​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច​នោះ បាន​ធ្វើ​ឲ្យ​ហើម​មូលនិធិ​អធិបតេយ្យភាព​របស់​ពួកគេ​និង​បាន​រក្សា​បង្ការ​កុំ​ឲ្យ​មក​ជិត​នូវ​អំពើ​កោលាហល បន្ទាប់ពី​តម្លៃ​ប្រេង​ធ្លាក់​ជិត​៥០%​នៅក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ​មក។​ អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:36
Nita-23-A-12-Full

ចៅហ្វាយ​ក្រុង​ញូវយក​អំពាវនាវ​ឲ្យ​ផ្អាក​បាតុកម្ម​ ក្រោយ​ពី​ការ​សម្លាប់​របស់​ប៉ូលិស​

ចៅហ្វាយ​ក្រុង​ញូវយក​លោក ប៊ីល ឌើប្លាស្យូ (Bill de Blasio) បាន​អង្វរ​ពួក​បាតុករ​នៅ​ថ្ងៃច័ន្ទ​ឲ្យ​រង់ចាំ​ទាល់តែ​ក្រោយ​ពី​ពិធី​បុណ្យ​សព​របស់​ពី​ប៉ូលិស​ពីរនាក់​ ដែល​ត្រូវ​គេ​បាញ់​ស្លាប់​នៅ​ក្នុង​ការ​ពួន​ស្ទាក់វាយ​មួយ មុន​ចាប់ផ្តើម​មហា​ប្រជុំ​ដែល​បាន​ធ្វើ​ឲ្យ​ចលនា​ក្នុង​ទីក្រុង​ និង​កន្លែង​ផ្សេងទៀត​… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:34
T-12-23-14-g-full

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២២​ខែធ្នូ​កើតឡើង​១៦​លើក​ស្លាប់​០៧​នាក់ របួសធ្ងន់​ស្រាល ២៦​នាក់​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១៦​លើក ក្នុងនោះ យប់ ០៦​លើក បណ្តាល​ឲ្យ​មនុស្ស ស្លាប់ ០៧​នាក់ (​ស្រី ០២​នាក់​) របួសធ្ងន់ ១៦​នាក់… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:29
T-12-23-14-f-full

សមត្ថកិច្ច​អធិការ​ក្រុងប៉ៃលិន ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី២​នាក់ ដកហូត​បាន​វត្ថុ​តាង​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៤៨​គ្រាប់ និង​ម៉ា​ទឹកកក​មួយ​កញ្ចប់​តូច

ប៉ៃលិន៖ កម្លាំង​អធិការ​នគរបាល​ក្រុងប៉ៃលិន សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្តិ៍​រដ្ឋបាល​សង្កាត់​ទូល​ល្វា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​លីម វាសនា អធិការ​ក្រុងប៉ៃលិន បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​ចំនួន​០២​នាក់។ អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:26
M23-12-14-f

ការ​ប៉ះពាល់​ដោយ​អចេតនា​ដល់​ជីវិត​មនុស្ស

បទ​មនុស្ស​ឃាត​ដោយ​អចេតនា​ (ម.២០៧​ក្រមព្រហ្មទណ្ឌ) ប​ទ​មនុស្ស​ឃាត​ដោយ​ចេតនា​គឺ​ជា​អំពើ​បណ្ដាល​ឲ្យ​ស្លាប់​អ្នកដទៃ​ដោយ: ១-ការធ្វេស​ប្រហែស​ ការ​មិន​ប្រុងប្រយ័ត្ន​ ឬ​ការ​ខ្ជីខ្ជា។ ២-ការបំពាន​លើ​កាតព្វកិច្ច​សន្ដិសុខ​ ឬកាតព្វ​កិច្ច​ប្រុងប្រយ័ត្ន​ដែលច្បាប់​តម្រូវ។… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:23

បច្ចុប្បន្ន​ជា​មាតា​នៃ​អនាគត

ជាធម្មតា​ពេលវេលា​មាន​៣​យាង​គឺ​ពេល​កន្លងផុត​មកហើយ​ហៅថា អតីតកាល​។​ពេលវេលា​ដែល​កំពុង​ជួប​ហៅថា បច្ចុប្បន្នកាល​និង​ពេលវេលា​នៅខាងមុខ​ដែល​មិនទាន់​ទៅដល់​គេ​ហៅថា អនាគតកាល​។ ប៉ុន្តែ​ហេតុអ្វី​បានជា​លោកអ្នក​ប្រាជ្ញ​បានកំណត់​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ជា​មាតា​នៃ​អនាគត​? អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:16
T-12-23-14-e-full

ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ធ្វើ​សកម្មភាព​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​៣​លើក​ហើយ​សមត្ថកិច្ច​បង្ក្រាប​មិនដែល​ទាន់ពេល

ភ្នំពេញ ៖ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​បាន​នឹង​កំពុង​អង្រួន​ក្រុងភ្នំពេញ​រាល់​យប់​តែម្តង​មិនដែល​ឃើញ​សមត្ថកិច្ច​ចាប់​បង្ក្រាប​ទាន់ពេល​ឡើយ​ជាពិសេស​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​បាន​កើតឡើង​ផ្ទួនៗ​គ្នា​តែម្តង​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្លូវ​លេខ… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:15
M23-12-14-e

នាយ​ឧត្ដមសេនីយ៍​ ប្រា​វិត វង្ស​សុវណ្ណ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

ភ្នំពេញ ​៖ ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន​ អគ្គ​យោធ​សេវា ក្រសួងការពារជាតិ បាន​ឲ្យដឹង​ថា តប​តាម​ការ​អញ្ជើញ របស់​ក្រសួង ការពារ​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វិត វង្ស​សុវណ្ណ​(Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:06
Nita-23-A-11-Full

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​សិក្សា​ពី​ បញ្ហា​សិទ្ធិមនុស្ស​របស់​កូរ៉េ​ខាងជើង

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​ប្រកាន់​យក​បញ្ហា​នៃ​ភាព​សិទ្ធិមនុស្ស​ដ៏​សោះ​កក្រោះ​របស់​ប្រទេស​កូរ៉េ​ខាងជើង​ ជាលើក​ទីមួយ​នៅ​ថ្ងៃច័ន្ទ​ ដែល​ជំហាន​ស្វែងរក​ថ្មីមួយ​ឆ្ពោះ​ទៅ​រក​ការ​ចាប់​ប្រទេស​ក្រីក្រ​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ និង​មេដឹកនាំ​លោក​ គីម ជុងអ៊ុន (Kim Jong Un)… អានបន្ត
ថ្ងៃ អង្គារ ទី23 ខែធ្នូ ឆ្នាំ 2014 ម៉ោង 10:47
Pisey-23-12-2014-full-H

គិត​ត្រឹម​ថ្ងៃទី​១៦ ខែធ្នូ​នេះ មាន​កុមារ​ឈឺ​ធ្ងន់​ចំនួន​១២០.៧៦៨​នាក់​ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​

ភ្នំពេញ ៖ តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឆ្នឺ​ ស្ថាបនិក ​និង​ ជា​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៤​នេះ (​គិត​ត្រឹម​ថ្ងៃទី​១៦​ ខែធ្នូ​) មាន​កុមារ​ឈឺ​ធ្ងន់​ចំនួន​១២០៧៦៨​នាក់ ត្រូវ​បាន​ឲ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​… អានបន្ត

សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម ចំនួន​៦៨​នាក់​

ថ្ងៃ ពុធ ទី05 វិច្ឆិកា ឆ្នាំ2014 ម៉ោង15:35   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: សំអឿន​

Pisey-05-11-2014-full-L

ស្ទឹងត្រែង ៖ ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម ចំនួន​៦៨​នាក់ ត្រូវ​បាន​កម្លាំង​របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ចាប់​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​មាន​ចំណាត់ការ​តាម​នីតិវិធី​។​

យោង​តាម​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជនអន្តោប្រវេសន៍​ជនជាតិ​វៀតណាម​ទាំងនេះ បាន​ធ្វើឡើង​ធ្វើឡើង​នៅ​ម៉ោងជាង​២​រសៀល ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៤​នៅ​តាម​រោង​សិប្បកម្ម​ចំនួន​១៥​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែល​បាន​ជួល​ពលករ​ជា​ជនជាតិ​វៀតណាម មក​ធ្វើការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់។

លោក ម៉ៅ ដា​រ៉ា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ឲ្យ​ដឹង ថា នៅ​រសៀល​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ តំណាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ធ្វើការ​ឃាត់ខ្លួន​ពលករ​ជនជាតិ​វៀតណាម ខុសច្បាប់​ចំនួន​៦៨​នាក់ ស្រី​០៤​នាក់​។ លោក​បន្ត​ថា បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំងនេះ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​បឋម ហើយនឹង​បញ្ជូន​ពលករ​ដែល​ខុសច្បាប់​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា​នេះ។​

គួរ​រំឭក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ ជនបរទេស​ជាង​៥០០​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​នានា និង​លួច​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បញ្ជូន​ចេញ​ឲ្យ​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​ជា​បន្តបន្ទាប់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ខែមេសា ដល់​ខែតុលា ឆ្នាំ​២០១៤។​

លោក សុខ ផល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​មានប្រសាសន៍ថា ចាប់ពី​ខែមេសា ដល់​ខែតុលា ឆ្នាំ​២០១៤ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ចុះ​បង្ក្រាប​ជនបរទេស ដែល​ប្រព្រឹត្ត​បទល្មើស​លួច​ឆ្លងដែន លួច​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ធ្វើ​ការ​បណ្ដេញ និង​បញ្ជូន​ចេញ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ សរុប​ចំនួន​៥០៤​នាក់ ក្នុង​នោះ​មាន​ស្រី​១៤៤​នាក់ ស្មើនឹង​២១​សញ្ជាតិ​៕