Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

​សហព័ន្ធ​កីឡា​អត្តពលកម្ម​ធ្វើ​សន្និបាត​ប្រចាំឆ្នាំ​​

M29-b-fullសហព័ន្ធ​កីឡា​អត្តពលកម្ម​កម្ពុជា ​បាន​រៀបចំ​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ប្រចាំ​​​ឆ្នាំ​២០១១​និង​លើក​ទិសដៅ​អនុវត្ត​សំរាប់​ឆ្នាំ​២០១២​កាល​ពី​ល្ងាច​ថ្ងៃទី​២៨​កុម្ភៈ​ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ ​ប៊ុន​ សុខ​ ប្រធាន​សហព័ន្ធ​កីឡា​អត្តពលកម្ម​កម្ពុជា។​​

លោក​ ប៊ុន សុខ​ បានមាន​ប្រសាសន៍ថា​ ការងារមួយឆ្នាំកន្លងទៅ​របស់សហព័ន្ធ​កីឡាអត្តពលកម្ម បានដំណើរការទៅដោយ​ជោគជ័យ​និងទទួល​បានលទ្ធផលល្អ​ប្រសើ​ជាងច្រើន ប៉ុន្តែ​ក៏នៅមានបញ្ហាខ្វះខាតនិងសេសសល់មួយចំនួនដែរ ។ ចំណុចខ្វះខាត​នេះ លោក​ជឿថានៅក្នុងឆ្នាំ​២០១២នេះ សហព័ន្ធ​នឹងខិតខំដោះ​ស្រាយនិងលុបបំបាត់​អោយអស់ ។

នៅក្នុងរបាយការណ៍របស់លោកប៉ែន វុទ្ធី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អត្តពលកម្ម​បានបង្ហាញថា ​បាន​បង្ហាញថា ​នៅ​ទូទាំង​រាជធានី​-​ខេត្ត ​ក្លិប​កីឡា​អត្តពល​កម្ម​​មាន​ចំនួន ៤៥ ​ដែលមាន​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន​ ១.៤១៦​ នាក់​ ​ក្នុង​នោះ​មាន​កីឡា​កា​រិនី​ ៧០៨​ នាក់​ និង​ចែកចេញជា ៤ វ័យ។​ វ័យ​រៀមច្បង​ មាន​អាយុ​ចាប់ពី​ ២៥ ដល់ ​៣៥​ឆ្នាំ មាន​កីឡាករ​ ៤២០​ នាក់ កីឡាការិនី​ចំនួន​ ៤២០​ នាក់។ ​វ័យ​យុវជន​ មាន​អាយុ​ចាប់ពី​ ១៨ ​ដល់​ ១៩​ឆ្នាំ កីឡាករ​មាន​ចំនួន​ ៧២​ នាក់ និង​កីឡាការិនី​ ៧២​ នាក់។ ​វ័យ​ជំទង់ មាន​អាយុ​ចាប់ពី​ ១៦ ទៅ ១៧​ឆ្នាំ​ កីឡាករ​មាន ​៧២​ នាក់​ កីឡាការិនី ៧២​ នាក់ និង​វ័យ​ប្អូន​ពៅ​ មាន​អាយុ​ក្រោម​ ១៦​ឆ្នាំ​ កីឡាករ​មាន​ចំនួន​ ៧២​ នាក់ និងកីឡាការិនី ៧២​ នាក់​ដែរ។​
ចំពោះ​សកម្មភាព​ប្រកួត​វិញ​នោះ ​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរ​អនុវិទ្យាល័យ និង​វិទ្យាល័យ ​ដែលមាន​អនុវិទ្យាល័យ​ ៨ និង​វិទ្យាល័យ​ ២​ ចូលរួម​។ ​ក្នុងនោះ​មាន​កីឡា​ករ​ ៩៦​ នាក់ ​កីឡាការិនី​ ១៥០​ នាក់។ ​ការប្រកួត​បើក​ទូលាយ​ មាន​អង្គភាព​ចំនួន​ ១៤​ ចូលរួម​ គឺ​វិទ្យាល័យ ៧ អនុវិទ្យាល័យ​ ២ សាកលវិទ្យាល័យ ១ និង​ក្លឹប ៤​។​ ចំពោះ​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​នោះ​ រត់​ល្បឿន​ ១០០​ ម៉ែត្រ​បុរស​-​នារី រត់​ ១០​ គីឡូម៉ែត្រ​បុរស ៥​ គីឡូម៉ែត្រ​នារី​ លោត​កម្ពស់​បុរស​-​នារី​ ចោលដុំដែក​បុរស​-​នារី។ ​ក្រៅពីនេះ​នៅមាន​កា​រប្រកួត​ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ​ ដូចជា​ការប្រកួត​ជើងឯក​ភូមិ​ភា​គ រត់​​​ក្នុង​ព្រឹត្តិការណ៍​អបអរ​នានា និង​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​សៀមរាបភ្នំពេញ​។​

ទន្ទឹមនឹងការ​ត្រួត​ពិនិត្យឡើងវិញ​នូវ​របាយការណ៍​សកម្មភាព​ការងារ​ អង្គ​សន្និ​បា​ត​ ក៏បានតាមដាន​ស្តាប់នូវ​របាយការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ​២០១១ និង ​ផែនការ​ឆ្នាំ​២០១២​ដែល​បង្ហាញដោយលោក​ ឡោ ម៉េង​ ដែលជា​អគ្គហិរញ្ញិក​របស់សហព័ន្ធកីឡាអត្ត​ពល​កម្មនោះ​ ៕

វិសិទ្ធ

កីឡា

បាល់ទាត់​កម្ពុជា​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ J-League​ជប៉ុន​

M25-h-fullលោកនាយ​ឧត្តមសេនីយ៍​សៅ សុខា​ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​បាន​ចុះ អនុស្សរណៈ​យោគយល់​(MOU)​ជាមួយ​លោក Kazumi Ohigashi ប្រធាន​សម្ព័ន្ធ​បាល់ទាត់​អាជីព​ជប៉ុន​(J-League )​កាលពី​យប់​ថ្ងៃទី​២៤ ​ខែ​ឧសភា ​ឆ្នាំ​២០១៣​ នៅ​សណ្ឋាគារ​ភ្នំពេញ។

អាន​អត្ថបទ​ទាំងស្រុង...

បញ្ចប់​ការប្រកួត​ជើងឯក​ចំបាប់​ឆ្នាំ​២០១៣

M25-b-fullការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស​ប្រចាំឆ្នាំ​២០១៣​ ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ ​ខែ​ឧសភា នៅ​សាល​ដំបូលទូក ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នោះ បាន​បញ្ចប់​ការប្រកួត​នៅ​ល្ងាច​ថ្ងៃទី​២៤​ ខែ​ឧសភា ។

អាន​អត្ថបទ​ទាំងស្រុង...


អ៊ុំ​ចំរើន​សុំ​សងសឹក​រឿម​ វណ្ណៈ​លើ​សង្វៀន​បាយ័ន​ថ្ងៃអាទិត្យ​នេះ​

M24-b-full*ពុទ្ធ​ឆាយ​កុសល​សងសឹក​ចាន់​សុខ​ហួន​

អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ អ៊ុំ ចំរើន ​ក្លិប​តា​ឡី​ដំរី​មានរិទ្ធ ​បាន​សុំ​ឡើង​ប្រកួត​សងសឹក​អ្នក​ប្រដាល់​រឿ​ម វណ្ណៈ​ សមាគម​កីឡា​ក្រសួងការពារជាតិ​ នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៣​ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោរ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here កីឡា ​សហព័ន្ធ​កីឡា​អត្តពលកម្ម​ធ្វើ​សន្និបាត​ប្រចាំឆ្នាំ​​