បាល់អោប ៖ កីឡាករដែលទើបតែជាពីរបួស Sam Warburton និងធ្វើជាប្រធានក្រុមនៃប្រទេសវែល នៅពេលជួបនិងអង់គ្លេស ក្នុងកម្មវិធីជើងឯកបាល់ឧប Six Nation ដែលនិងធ្វើឡើងនៅពហុកីឡដ្ឋាន Twickenham ក្នុងទីក្រុងឡុងនៅថ្ងៃសៅរ៍សប្តាហ៍នេះ។
ប្រធានក្រុមវែល Warburton បាននិយាយថា សម្រាប់ការប្រកួតដែលត្រូវជួបនិង អង់គ្លេសគឺជាការប្រកួតមួយធម្មតាៗ ដោយឡែកគោលគំហរ ចំពោះការប្រកួត គេនិងប្រឹងប្រែងជួយឲ្យវែលនិងយកឈ្នះអង់គ្លេស ដូចជាពេលដែលប្រកួតកន្លងមកនោះគឺ វែលបានយកឈ្នះលើក្រុមបាល់ឧបស្តុតឡេន 27-12 ដោយកីឡាករ Halfpenny ធ្វើបានល្អបំផុត។
នៅក្នុងសប្តាហ៍ទី ៣ ថ្ងៃសៅរ៍ទី ២៥ នៃពានរង្វាន់ Six Nation មានដូចជា អៀកឡង់ ជួបនិងអ៊ីតាលី ហើយស្តុតឡេន ជួប បារាំង ខណៈដែល បារាំង និងជួប អៀកឡង់ នៅថ្ងៃទី ៤ ខែមិនា ដែលជាការប្រកួតឡើងវិញបន្ទាប់ពីក្រុមទាំងពីរបានផ្អាក៕
| < មុន | បន្ទាប់ > |
|---|





















