ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញផ្លាស់ប្ដូរពេលវេលាបើកសវនាការជំនុំជម្រះសំណុំរឿង ក្ដីជនជាតិថៃទាំង៧នាក់ ដែលឆ្លងចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់នោះ សវនាការនឹងប្ដូរមកធ្វើនៅវេលាម៉ោង២ ថ្ងៃទី២១ ខែមករានេះ។ នេះបើតាមប្រភពព័ត៌មានពីមន្រ្តីតុលាការរាជធានីភ្នំពេញ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការផ្លាស់ប្ដូរនេះគឺធ្វើឡើងតាមសំណូមពររបស់ជនជាប់ចោទថៃទាំង៧នាក់នោះ។
អមតៈ


































