កំពត ៖ មនុស្ស៥នាក់ត្រូវបានកម្លាំងប៉ូលិសក្រុងកំពត ឃាត់ខ្លួនបានភ្លាមៗខណៈដែលអ្នកទាំង៥កំពុងតែចែកចាយនិងជក់ថ្នាំញៀន នៅក្នុងផ្ទះសំណាក់យីហោ «ពិភពថ្មី» ស្ថិតនៅក្នុងភូមិទ្វីខាងត្បូង សង្កាត់ អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ហេតុការណ៍បង្រ្កាបធ្វើឡើងនៅវេលាម៉ោង១២និង២៥នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១១។ មន្រ្តីប៉ូលិស ក្រុងកំពតបានឲ្យដឹងថា ជនល្មើសទាំង៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទជក់ថ្នាំ និង ចែកចាយគ្រឿងញៀន នៅក្នុងផ្ទះសំណាក់ខាងលើ។ មន្រ្តីប៉ូលិសបានឲ្យដឹងទៀតថា អ្នកទាំង៥បន្ទាប់ពីធ្វើ ការសួរនាំរួច សមត្ថកិច្ចបង្កសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
ស៊ុនលី

































