Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

ឧទ្ធម្ភាគចក្រ កង​ទ័ព​សៀម​៣​គ្រឿង​ហោះ​​ក្រឡឹង​បង្គោល​ព្រំដែន​លេខ​៤៦

*បាតុករ​ក្រុម​អាវ​លឿង​មិន​ឃើញ​មក​ដល់​ព្រំដែន​ទេ

31-12-10-g31-12-10-hបន្ទាយមានជ័យ ៖ ស្ថាន​ភាព​ព្រំដែន​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៦ ក្នុង​ស្រុក​អូរ​ជ្រៅ សភាពការណ៍​​នៅ​ជា​ធម្មតា គ្រាន់​តែ​ភាគី​សៀម​បង្កើន​កង​កម្លាំង​បន្ថែម​ជាមួយ​នឹង​ឧទ្ធម្ភាគចក្រ​យោធា​​ចំនួន​៣​គ្រឿង​បាន​ហោះ​ក្រឡឹង​នៅ​តំបន់​នោះ​ទៅ​វិញ​ទៅ​មក។

កង​ទ័ព​នៅ​ជួរ​មុខ​បាន​ប្រាប់​ថា យើង​បាន​មើល​ឃើញ​ឧទ្ធម្ភាគចក្រ​យោធា របស់​កង​ទ័ព​សៀម ហោះ​ចុះ​ឡើង រួច​ហើយ​ចុះ​ចត​នៅ​ចំ​ពី​មុខ​ច្រក​ជោគ​ជ័យ ដែល​ជា​កន្លែង​បន្ទាយ​កង​ទ័ព​ឈុត​ខ្មៅ​របស់​សៀម។ ទី​នោះ​ជា​បន្ទាយ​កង​រយ​ទ័ព​ឈុត​ខ្មៅ​លេខ​១២៦។ ក្រៅ​ពី​ឧទ្ធម្ភាគចក្រ យើង​ក៏​បាន​ឃើញ​រថពាសដែក​ចំនួន​៤​គ្រឿង និង​រថយន្ត​ដឹក​កង​ទ័ព​៣​គ្រឿង​ផ្សេង​ទៀត បាន​បើក​ប្រ​ទ្រុយ​ចុះ​ឡើង​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​គេ។

លោក​ឧត្ដមសេនីយ៍​ប៊ុន សេង មេ​បញ្ជា​ការ​ភូមិ​ភាគ​៥ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា បើ​ទោះ​បី​ជា​គេ​ចល័ត​ទ័ព​ឬ​មាន​ឧទ្ធម្ភាគចក្រ​អម​ក៏​ដោយ សភាព​ការណ៍​មិន​តាន​តឹង​ទេ។ លោក​មេ​បញ្ជា​ការ​រូប​នេះ​ប្រាប់​ថា គេ​បន្ថែម​កង​ទ័ព​ដើម្បី​ទប់​កម្លាំង​បាតុករ ដែល​គ្រោង​មក​ចំណុច​ព្រំដែន​នេះ​តែ​ប៉ុណ្ណោះ។ លោក​ឧត្ដម​សេនីយ៍ ប៊ុន សេង បាន​បញ្ជាក់​ថា ខ្ញុំ​បាន​ជួប​ជាមួយ​មេ​បញ្ជា​ការ​​ភូមិ​ភាគ​១​របស់​ថៃ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ហើយ​យើង​បាន​សម្រួល​គ្នា​​ថា កង​ទ័ព​នៅ​តែ​សហការ​គ្នា​ល្អ រឿង​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​នាក់ ទុក​លទ្ធភាព​ឲ្យ​ច្បាប់​ជា​អ្នក​​សម្រេច។

លោក​បាន​ប្រាប់​ទៀត​ថា ភាគី​ខាង​ទាហាន​ថៃ គេ​ស្នើ​សុំ​ឲ្យ​មាន​ការ​សម្រួល​ដោះ​លែង​ដល់​ជន ជាតិ​ថៃ​៧​រូប​នោះ​ដែរ តែ​ខ្ញុំ​ប្រាប់​ថា វា​ហួស​សមត្ថភាព​របស់​ខ្ញុំ​ហើយ ព្រោះ​រឿង​នោះ​វា​ឡើង​ដល់​ប្រ ព័ន្ធ​តុលាការ​ ចំណែក​​ខ្ញុំ​ជា​កង​ទ័ព។

ដោយ​ឡែក​ក្រុម​បាតុករ​អាវ​លឿង ដែល​គ្រោង​ជាង​១​ពាន់​នាក់ មក​តវ៉ា​នៅ​ចំណុច​ព្រំដែន ខាង​លើ មិន​ឃើញ​មាន​វត្តមាន​មក​ដល់​​ព្រំដែន​ទេ តែ​កង​ទ័ព​ថៃ បាន​បង្កើន​កម្លាំង​ជា​ច្រើន​ទប់​ស្កាត់​នៅ​ជួរ​ខាង​មុខ៕

ឫទ្ធី

កែ​ចុងក្រោយ​នៅ ថ្ងៃសុក្រ ទី31 ធ្នូ ឆ្នាំ2010 ម៉ោង16:27

ព័ត៌មានអន្តរជាតិ

ព្យុះ​គ្រាប់​ព្រឹល​បង្ក​ការបំផ្លាញ​ធ្ងន់ធ្ងរ​តាម​តំបន់​ក្នុង​ខេត្ត​ហ្កាង​ស៊ូ របស់​ប្រទេស​ចិន​

23-5-13-e-fullចិន ៖ ​នៅ​តំបន់​អាន់​ឌីង​(Anding) ក្នុង​ទី​ក្រុង​ឌីង​ហ្សី (Dingxi)របស់​ខេត្ត​ហ្កាង​ស៊ូ (Ganzu) ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​​បាន​រង​​ប៉ះពាល់​ពី​ការ​បោក​បក់​របស់​​ព្យុះ​ ព្រឹល​គ្រាប់​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ និង​បាន​បង្ក​ការបំផ្លាញ​ធ្ងន់​ធ្ងរ​។

អាន​អត្ថបទ​ទាំងស្រុង...

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន់ គីមូន ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណៈរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ

23-5-13-c-fullយូអិន ៖ ​ប្រមុខ​នៃ​អង្គការ​សហប្រជាជាតិ​ និង​ប្រធាន​នៃ​ធនាគារ​ពិភព​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ឃីន​សាលា( Kinshasa) សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ដំណើរ​ទស្សន​ កិច្ច​លើកដំបូង​បំផុត​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៣ ថ្ងៃ​ទៅកាន់​តំបន់​ Great Lake (ហ្គ្រេត លេក)​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។

អាន​អត្ថបទ​ទាំងស្រុង...


កូរ៉េខាងត្បូង​បាន​ធ្វើ​​ការ​ផលិត​នូវ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ ស៊ូរ៉ាយ​អ៊ិន​ថ្មី​បំផុត​របស់​ខ្លួន​លើកដំបូង​

23-5-13-a-fullកូរ៉េខាងត្បូង ៖ ​កងទ័ព​​កូរ៉េ​ខាង​ត្បូង​និយាយ​ថា នេះ​ជា​​លើក​ទី​មួយ​ហើយ​ដែល​ខ្លួន​បាន​ធ្វើ​ការអភិវឌ្ឍន៍​នូវ​ឧទ្ធម្ភាគចក្រ​​ចម្បាំង​របស់​ខ្លួន​ ​និង​ត្រៀ​ម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​។

អាន​អត្ថបទ​ទាំងស្រុង...


ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ប្រទេស​វេនេ​ស៊ុយអេឡា កំពុង​ប្រឈម​មុខ​និង​វិបត្ត​សេដ្ឋ​កិច្ច​

វេនេស៊ុយអេឡា ៖ ​ប្រទេស​វេនេស៊ុយ​ហ្សូអេឡា កំពុង​ប្រឈម​មុខ​និង​កង្វះ​ខាត​ស្បៀង​ ហើយនិង​កង្វះ​ការ​ផ្គត់​ផ្គង់​យ៉ាង​ច្រើន​នៅក្នុង​ខណៈ​ដែល​សេដ្ឋ​កិច្ច​ ប្រទេស​នេះ  នៅ​តែ​បន្ត​​ជួប​នូវ​​ស្ថាន​ការ​ដែល​គេពុំអាច​ត្រួត​ត្រា​បាននោះ។

អាន​អត្ថបទ​ទាំងស្រុង...

ស្រវឹង​ឡើង​បើកឡាន​គេ​សាកល្បង​បុក​កុមារី​ម្នាក់​ស្លាប់​ ស្ត្រី​ម្នាក់​របួស​ធ្ងន់ ​ត្រូវ​ប៉ូលិស​ចាប់​បញ្ជូន​មក​តុលាការ​

M24-p-fullកំពង់ឆ្នាំង  ៖ ​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​​បញ្ជូន​មក​តុលាការ​ខេត្ត​ បន្ទាប់ពី​រូបគេ​ស្រវឹង​បាន​លួច​បើករថយន្ត​គេ​សាកល្បង ​ទៅ​បុក​កុមារី​ម្នាក់​ស្លាប់​ ស្ត្រី​ម្នាក់​របួសធ្ងន់។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែ​ឧសភា​ ឆ្នាំ​២០១៣ ​នៅ​ក្នុង​ភូមិ​ក្រាំង​សាម៉ ​ឃុំ​ស្វាយ​ជុក​ ស្រុក​សាមគ្គី​មានជ័យ។

អាន​អត្ថបទ​ទាំងស្រុង...


មួយ​ថ្ងៃ​ស្លាប់​២​នាក់​នៅ​ស្រុក​ផ្សេងគ្នា ​ដោយ​ម្នាក់​ចង​.​ក ​និង​ម្នាក់​ទៀត​លង់ទឹក​

M24-q-fullពោធិ៍សាត់​ ៖ ​មួយថ្ងៃ​មាន​មនុស្ស​ស្លាប់​២​នាក់​នៅ​ស្រុក​ផ្សេងគ្នា ​ដោយ​បុរស​ចំណាស់​ម្នាក់​បាន​​ចង​.​ក​ធ្វើ​អត្តឃាត​ព្រោះតែ​វិបត្តិ​និង​ជំងឺ​ប្រចាំ​កាយ ឯ​ក្មេងប្រុស​ខ្មែរឥស្លាម​ម្នាក់​ទៀត​បាន​លង់​ទឹកអូរ​ស្លាប់​ពេល​ងូតទឹក​លេង។

អាន​អត្ថបទ​ទាំងស្រុង...


កម្មករ​ម្នាក់​ដើរ​ឆ្លងផ្លូវ​ត្រូវ​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​ស្កូ​ពី​បុក​របួស​ធ្ងន់​នៅ​ទឹកថ្លា​

ភ្នំពេញ​ ៖​ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ដេក​ដួលសន្លប់​នៅ​កណ្ដាលផ្លូវ ​ដោយសារ​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​បុក​កាលពី​វេលា​ម៉ោង​ប្រហែល​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៤​ ខែឧសភា ​ឆ្នាំ​២០១៣​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ចំណុច​មុខ​ម្ដុំ​វត្ត​ទឹកថ្លា​ ជាប់​របង​វត្ត​ខាងកើត​ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ ខណៈ​ពេល​ជនរងគ្រោះ​ដើរ​ឆ្លងផ្លូវ។

អាន​អត្ថបទ​ទាំងស្រុង...


ចាប់​ខ្លួន​អ្នក​ទីផ្សារ​ក្រុមហ៊ុន​សេងហុង​ហេង​ម្នាក់​ពី​បទ​លួច​លុយ​ក្រុមហ៊ុន​ជិត​១៤​ម៉ឺន​ដុល្លារ​

M24-n-fullភ្នំពេញ​ ៖ ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ជា​បុគ្គលិក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​សេងហុង​ហេង​តាម​បណ្ដឹង​តំណាង​ម្ចាស់​ក្រុមហ៊ុន​ពី​បទ​លួច​លុយ​ក្រុមហ៊ុន​អស់​ជិត​១៤​ម៉ឺន​ដុល្លារ​អាមេរិក​កាលពី​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៣។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ឧទ្ធម្ភាគចក្រ កង​ទ័ព​សៀម​៣​គ្រឿង​ហោះ​​ក្រឡឹង​បង្គោល​ព្រំដែន​លេខ​៤៦