kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ប្រាប់​ស៊ូថេប ឲ្យ​មក​ជួប​សម្ដេច​តេជោ ដោះ​ស្រាយ​បញ្ហា​ជន​ជាតិ​ថៃ​ទាំង​៧​រូប មុន​ពេល​តុលាការ​កាត់​ក្ដី

31-12-10-fភ្នំពេញ ៖ លោក​បានហាន ស៊ីលប៉ាអាចារ្យ ប្រធាន​ក្រុម​ទីប្រឹក្សា​គណបក្ស​ឆាតឆៃ បាតាណា និង​ជា​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ បាន​ប្រាប់​លោក​ស៊ូថេប​ ថងស៊ូបាន ឧបនាយក​រដ្ឋមន្រ្តី​ថៃ ឲ្យ​មក​​កាន់​ប្រទេស​​កម្ពុជា​ឲ្យ​បាន​ឆាប់ ​​ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​​​​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​ ដែល​​ត្រូវ​បាន​​ឃុំ​​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា។

លោក​ស៊ីលប៉ាអាចារ្យ បាន​លើក​ឡើង​ថា លោក​ស៊ូថេប គួរ​មក​កាន់​ប្រទេស​កម្ពុជា​ឲ្យ​បាន​ឆាប់​ដើម្បី​ជួប​ចរចា​ដោយ​ផ្ទាល់​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​​នៃ​ព្រះ​​រា​ជា​ណា​ចក្រ កម្ពុជា អំពី​ករណី​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ។ លោក​ស៊ីលប៉ាអាចារ្យ បាន​ថ្លែង​ទៀត​ថា ការ​ជួប​ចរចា​នេះ គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ កាត់​ក្ដី​ករណី​ជន​ជាតិ​​​ថៃ​ទាំង​៧​រូប​​នោះ ហើយ​បើ​កាន់​តែ​ឆាប់​គឺ​កាន់​តែ​ប្រសើរ។

 

ជន​ជាតិ​ថៃ​ទាំង​៧​រូប​នោះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា និង​ពី​បទ​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ។

លោក​កាស៊ីត ភិរម្យ រដ្ឋមន្រ្តី្ក​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ជួប​ចរចា​រក​ដំណោះ​ស្រាយ​ពី​បញ្ហា​នេះ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​និង​កិច្ច​សហ ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ប៉ុន្តែ​មិន​មាន​ផល​វិជ្ជមាន​អ្វី​នោះ​ទេ គឺ​បាន​ត្រឹម​​តែ​ទុក​លទ្ធភាព​ឲ្យ​តុលា ការ​ជា​អ្នក​សម្រេច​តែ​ប៉ុណ្ណោះ ពីព្រោះ​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ មិន​អាច​បុគ្គល​ណា​ម្នាក់​រំលោភ​ច្បាប់ កម្ពុជា​បាន​នោះ​ទេ៕

កែ​ចុងក្រោយ​នៅ ថ្ងៃសុក្រ ទី31 ធ្នូ ឆ្នាំ2010 ម៉ោង13:17

ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​និង​បើក​ការពិភាក្សា​ជាមួយ​ពួក​មេដឹកនាំ​ចិន​

T-06-18-13-e-fullអគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក បាន គីមូន នៅ​ថ្ងៃ​អង្គារ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ នឹង​បើ​ការពិភាក្សា​ជាមួយ​ពួក​មេដឹកនាំ​ចិន​នៅ​ទីក្រុង​ប៉េកាំង ហើយ​ពួក​អ្នកការទូត​បាន​និយាយ​ថា ប្រទេស​កូរ៉េខាងជើង​និង​ប្រទេស​ស៊ី​រី​និង​ស្ថិតនៅ​ពីលើ​នៃ​របៀបវារៈ​។ អ្នកនាំពាក្យ​របស់ UN បាន​និយាយ​ថា លោក​បាន​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ស៊ី​ជិន​ពីង និង​មេដឹកនាំ​កំពូលៗ​ផ្សេងៗ​ទៀត នៅក្នុង​អំឡុង​ពេល​ស្នាក់នៅ​៣​ថ្ងៃ​របស់​លោក​នៅ​ទីក្រុង​ប៉េកាំង។

អាន​អត្ថបទ​ទាំងស្រុង...

អាមេរិក​និយាយ​ថា​ខ្លួន​នឹង​ទិញ​ឧទ្ធម្ភាគចក្រ​របស់​រុស្ស៊ី​ចំនួន​៣០​គ្រឿង​សម្រាប់​កងទ័ព​អាហ្វ​ហ្គា​នី​ស្ថាន​

Rith-18-06-13-d-fullមន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​និយាយ​ថា​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​ចំណាយ​ប្រាក់​៥៧២​លាន​ដុល្លារ​ដើម្បី​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​ផលិត​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៣០​គ្រឿង​ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

អាន​អត្ថបទ​ទាំងស្រុង...


​EU-​អាមេរិក ​ព្រម​ព្រៀង​គ្នា​ចាប់ផ្តើម​ការ​ចរចា​អំពី​ពាណិជ្ជកម្ម​សេរី​នៅ​កិច្ច​ប្រជុំ​កំពូល ​G-8​

tithya-18-d-fullសហភាព​អឺរ៉ុប​(EU) ​និង ​អាមេរិក​នឹង​បើក​ការចរចា​នៅ​ខែ​ខាង​មុខ​នេះ​ស្តី​អំពី​កិច្ច​ព្រមព្រៀង​ដើម្បី បង្កើត​ពាណិជ្ជកម្ម​សេរី​រវាង​តំបន់​សេដ្ឋកិច្ច​ដ៏​ខ្លាំង​បំផុត​ទាំងពីរ​នៅ​លើ​ពិភពលោក​នេះ ​ហើយ​ការ​ខិតខំ​មួយ​សំដៅ​បង្កើត​ការងារ​រាប់​លាន​កន្លែង​ដែល​អាច​ចំណា​ច​ពេល​រាប់​ឆ្នាំ​ដើម្បី​កែប្រែ​សុបិន​អោយទៅ​ជា​ការ​ពិត​។​

អាន​អត្ថបទ​ទាំងស្រុង...


​Samsung ​នឹង​ចាប់ផ្ដើម​ដាក់​លក់​ស្មាត​ហ្វូន​ Galaxy S4 ​ថ្មី​ដែល​មាន​ល្បឿន​លឿន​ជាង​

Rith-18-06-13-c-fullក្រុមហ៊ុន ​Samsung Electronics Co មាន​ផែន​ការ​ដើម្បី​ដាក់​លក់​ស្មាត​ហ្វូន​ Galaxy S4 ប្រភេទ​ថ្មី​ដែល ​នឹង​បញ្ជូន​ទិន្នន័យ​ដែល​មាន​ល្បឿន​លឿន​ជាង​ល្បឿន​ធម្មតា​ជិត​២​ដង​។ ប្រធាន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​នេះ​បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ​កាលពី​ថ្ងៃ​ច័ន្ទ​។​

អាន​អត្ថបទ​ទាំងស្រុង...


អ៊ី​ស្រា​អែល​ត្រូវតែ​ធ្វើ​អោយ​សន្តិភាព​រស់រាន​មាន​ជីវិត​

tithya-18-c-fullអតីត​ប្រធានាធិបតី​លោក ​ប៊ី​ល គ្លី​ន​តុ​ន​ បាន​ទទូច​ដល់​ប្រទេស​អ៊ីស្រាអែល​អោយ​បង្កើត​សន្តិភាព ជាមួយ​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​ធ្វើអោយ​រស់​រាន​មាន​ជីវិត​ជា​រដ្ឋ​ ស្វី​ហ្វ ​និង ​ប្រជាធិបតេយ្យ​មួយ​នៅ​សន្និសីទមួយ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ដោយ​បាន​បន្ថែម​សម្លេង​របស់​លោក​ទៅ​លើ​ការ​ស្រែក​គាំទ្រ​របស់​ពួក ឥស្សរជន​អ៊ីស្រាអែល​ដ៏​ឆ្នើម​ដែល​កំពុង​ដាស់តឿន​អោយ​បង្កើត​សន្តិភាព​បន្ទាន់​សម្រាប់​ការ​រស់រានរបស់​ប្រទេស​។​

អាន​អត្ថបទ​ទាំងស្រុង...


លោក​ ពូទីន​ ​៖ ​ជំហរ​របស់​ ស​.​រ​.​អា ​និង​រុស្ស៊ី​ស្តី​ពី​បញ្ហា​ស៊ី​រី​មិន​ដូច​គ្នា​ទេ​

Rith-18-06-13-a-fullប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទីន ​បាន​និយាយ​ប្រាប់​ប្រធានាធិបតី​បារ៉ាក់​អូ​បា​ម៉ា​នៅ​ថ្ងៃ​ច័ន្ទ​ថា ជំហរ​របស់​គេ​ស្ដី​ពី​ប្រទេស​ស៊ី​រី​ (​មិន​ដូចគ្នា​ទែ​) ​ប៉ុន្ដែ​មេដឹកនាំ​ទាំងពីរ​បាន​និយាយ​នៅក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ G-8 ​ថា​គេ​មាន​ចំណាប់អារម្មណ៍​រួម​មួយ​នៅ​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​មជ្ឈិមបូព៌ា​នៅ​ក្នុង​អំឡុង​សង្គ្រាមស៊ីវិល​រយៈ​ពេល​ពី​រ​ឆ្នាំ​។​

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

កុមារ​៤​នាក់​ចុះ​លេង​ទឹកអូរ​លង់​ស្លាប់​ដោយ​គ្មាន​ឪពុក​ម្តាយ​ដឹង​

កំពង់ចាម ​៖​ កុមារី​ចំនួន​២​នាក់ ​និង​កុមារា​ចំនួន​២​នាក់​ បាន​នាំគ្នា​ចុះ​លេង​ទឹកអូរ​លង់​ស្លាប់​ទាំងអស់​ដោយ​គ្មាន​ឪពុក​ម្តាយ​ដឹង​ លុះ​ពេល​បាត់​កូន​១​យប់​នាំគ្នា​ដើររក​ទើប​ឃើញ​ប្រទះ​ឃើញ​នៅ​ចំណុច​ អូរ​ជិត​ព្រៃ​បុស​តា​ឃុ​យ ​មាន​ចំងាយ​ពី​ភូមិ​អូរ​វ៉ា​យ​ ជិត​២​គីឡូ​ម៉ែត្រ​ ក្នុង​ឃុំ​ស្ពឺ ស្រុក​ចំការលើ ​ខេត្ត​កំពង់ចាម​នា​វេលា​រសៀល​ថ្ងៃទី​ ១៨ ​ខែមិថុនា​ ឆ្នាំ​២០១៣។

អាន​អត្ថបទ​ទាំងស្រុង...

មនុស្ស​៤​នាក់​ស្លាប់​ ៧នាក់​ទៀត​របួសធ្ងន់​ដោយសារតែ​រថយន្ត​ក្រុង ​បុក​ស៊ី.អ.វី

M18-m-fullកំពង់ធំ ​៖ ​យ៉ាង​ហោច​ណាស់​ក៏​មនុស្ស​៤​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៧​នាក់​ផ្សេងទៀត​រង​របួស​ធ្ងន់ ​ដេក​រដូករណែល​បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​​រថយន្តក្រុង​បុក​ជាមួយ​​រថយន្ត​ស៊ី.អ.វី ពេញ​មួយ​ទំហឹង​ កាលពី​វេលា​ម៉ោង​១៣​និង​៣៥​នាទី ​រសៀល​ថ្ងៃទី​១៨​ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ក្នុងភូមិ​ ទំព័រ​ ឃុំ​ចំណារ​លើ​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ ​ឯ​រថយន្ត​ខ្ទេច​ក្បាល​ទាំងពីរ​ តែម្ដង។

អាន​អត្ថបទ​ទាំងស្រុង...


កាក​បាទ​ក្រហម​កម្ពុជា​ប្រារព្ធ​ពិធី​សូត្រមន្ដ​ រាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ថ្វាយ​ព្រះ​រាជកុសល​ សម្ដេចព្រះ​មហាក្សត្រិយ៍​នរោត្ដម ​មុនីនាថ​ សីហនុ​ ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​

M18-l-fullភ្នំពេញ​ ៖​ ​នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៨ ខែមិថុនា ​ឆ្នាំ​២០១៣​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា រួម​នឹង​ឯកឧត្តម លោកជំទាវ ជា​សមាជិក​ សមាជិកា​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា ​ថ្នាក់ដឹកនាំ​មន្ត្រី​បុគ្គលិក​បាន​ប្រារព្ធ​ធ្វើ​ពិធី​សូត្រមន្ដ និង​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន​៧៨​អង្គ​ដើម្បី​ថ្វាយ​នូវ​ព្រះរាជ​កុសល ​សេរី​មង្គល​បវរ​មហាប្រសើរ និង​សព្វ​សាធុការពរ​ថ្វាយ​ចំពោះ​សម្ដេចព្រះ​មហាក្សត្រិយ៍ ​នរោត្ដម ​មុនីនាថ សីហនុ ​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល​ និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​នៅក្នុង​ថ្ងៃ​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា​គម្រប់​៧៧​យាង​ចូល​៧៨​ព្រះ វស្សា។

អាន​អត្ថបទ​ទាំងស្រុង...


នាំ​សិស្សានុសិស្ស​ទៅ​ស្វែង​យល់​ពី​ប្រាសាទ​ដែល​ជា​បេតិកភណ្ឌ​ពិភព​លោក​

Rith-18-06-13-o-fullភ្នំពេញ​ ​៖​ ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​សម័យប្រជុំ​លើក​ទី​៣៧​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូនីស្កូ​សហការ​ជា​មួយ​ក្រុម​ហ៊ុន ​Panasonic​ កាល​ពី​ថ្ងៃទី​១៧​ ខែមិថុនា ​ឆ្នាំ​២០១៣​បាន​ដឹក​នាំ​សិស្សានុសិស្ស​រាប់​រយ​នាក់​ចុះ​ទៅ​សិក្សា​ស្វែង​យល់​ និង​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រាសាទ​បាយ័ន​។​

អាន​អត្ថបទ​ទាំងស្រុង...


រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន ពន្លះ​រថយន្ត​CRV​ពីក្រោយ បណ្ដាល​ឲ្យ​ខូចខាត​ទាំងសងខាង​ដោះស្រាយ​បញ្ចប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ​

T-06-18-13-j-fullភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បាន​បោល​បុក​គ្នា​យ៉ាង​ពេញទំហឹង​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​មួយ រវាង​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន និង រថយន្ត CRV បណ្ដាល​ឲ្យ​មានការ​ខូចខាត​ទាំងសងខាង​ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ​មិនបាន​ធ្វើ​អោយ​មាន​មនុស្ស​ណា​ម្នាក់​បាន​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នេះ​ឡើយ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ប្រាប់​ស៊ូថេប ឲ្យ​មក​ជួប​សម្ដេច​តេជោ ដោះ​ស្រាយ​បញ្ហា​ជន​ជាតិ​ថៃ​ទាំង​៧​រូប មុន​ពេល​តុលាការ​កាត់​ក្ដី
kpt_ads_left