ក្រុម​និស្សិត​បាតុករ រងការ​ប្រឈមជាមួយ​នឹង​ប៉ូលិស​មីយ៉ាន់ម៉ា

ថ្ងៃ អង្គារ ទី03 មីនា ឆ្នាំ2015 ម៉ោង17:45   ផ្នែក: ព័ត៌មានអន្តរជាតិ​ទូទៅ    ដោយ: កម្ពុជាថ្មី​

M03-03-15-x

ប៉ូលិស​ដល់ទៅរាប់​រយ​នាក់ បាន​បង្កើត​ចេញ​ជា​ខ្សែ​ច្រវាក់​មនុស្ស​មួយ​ហ៊ុមព័ទ្ធ​ក្រុម​និស្សិត​បាតុករ ដែលស្ថិតនៅ​លើដងផ្លូវ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ដោយខ្លះ​អង្គុយ​ ខ្លះឈរ បន្ទាប់ពី​រង​ការ​ខាឃាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​ដ៏​ធំ​ជាង​គេ​បង្អស់​របស់ប្រទេ​សមីយ៉ាន់ម៉ា។

ក្រុមបាតុករ​ ដែល​បានមកប្រមូលផ្ដុំ​គ្នា​អស់​ពេល​ដល់ទៅ​ជាង​១ខែ​កន្លង​មក ដោយ​ទទួល​បាន​ភាព​រាក់ទាក់​ស្និទ្ធស្នាល​ជាសាធារណៈ​នោះ​មាន​បំណង​ចង់​ឲ្យ​រដ្ឋាភិបាល​បោះបង់ចោល​ច្បាប់​អប់រំ ដែល​ត្រូវ​បាន​អនុម័ត​កាលពីពេល​ថ្មីៗ​នេះ​ ដែល​ក្រុមនិស្សិត​និយាយថា គឺ​ជា​ការ​ទប់ទល់​ទៅនឹង​សេរីភាព​របស់​បណ្ឌិត្យសភា។ ក្រុម​និស្សិត​បាតុករ ដែល​រាប់មិន​អស់​នោះ​ រង​ការ​រាំងស្កាត់​ដោយកងកម្លាំង​ប៉ូលិស នៅឯ​ក្រុង​ Letpadan ប៉ុន្ដែ​ប្រហែល​ជា​មាន​មួយចំនួន​ចង់​ដកខ្លួន​ចុះចាញ់​ទៅវិញ។

ប្រទេសមីយ៉ាន់ម៉ា បាន​ចាប់ផ្ដើម​ចាកចេញ​ពីរបប​គ្រប់គ្រង​ដោយយោធា​អស់រយៈ​កាល​ដល់​ទៅ​កន្លះ​សតវត្សរ៍​កន្លង​មកហើយ ដោយ​ឆ្ពោះ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​នៅឆ្នាំ​២០១១​ ប៉ុន្ដែ​ការ​​លើកយក​មក​ទិតៀន​និយាយ​ថា​ ចាប់​ពី​ពេល​ដែល​លោក​ប្រធានាធិបតី Thein Sein ឡើង​មក​កាន់​តំណែង​កាលពីភ្លាមៗ​នោះ បែរ​ជា​ពន្យារពេល​ ឬក៏​រដ្ឋាភិបាល​ដកថយ​ពីពួក​និស្សិត។

ច្បាប់ស្ដីពី​កា​រអប់រំ​ និង​សិក្សាធិការ អនុម័ត​ដោយ​រដ្ឋសភា​នៅក្នុងខែកញ្ញា បានដាក់​រាល់​គ្រប់​សេចក្ដី​សម្រេច​អំពីគោលការណ៍​ និងកម្មវិធី​ឲ្យ​ស្ថិត​នៅ​ក្នុងដៃ​របស់​ស្ថាប័ន​មួយ​ដែល​ត្រូវ​បាន​បង្កើតឡើង​យ៉ាង​ទូលំទូលាយ​របស់​បណ្ដា​រដ្ឋ​មន្ដ្រី​នៃរដ្ឋាភិបាល។ ច្បាប់​នោះ ​ហាមប្រាម​​សិស្ស​និស្សិត​ ដោយ​រាប់ចាប់​ពី​កា​របង្កើត​ឲ្យ​មាន​ជា​សហព័ន្ធ​និស្សិត​ ព្រមទាំង​មិនអើពើ​ដល់​ការ​អំពាវនាវ​ឲ្យ​បញ្ចូល​ភាសា​ក្នុងស្រុក​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​វិស័យ​អប់រំ​ នៅ ក្នុង​បណ្ដារដ្ឋ​ជនជាតិ​អំបូរ​ផ្សេងៗ​គ្នា។

ក្រុម​និស្សិត​និយាយថា ច្បាប់ថ្មី​នេះ​ធ្វើ​ឲ្យ​​អន្ដរាយ​ដល់​ស្វយតភាព​របស់​សាកល​វិទ្យា​ល័យ​នានា ​ដែល​កន្លង​មក​តែងតែ​រងការប៉ះ​ពាល់​តាំងពី​សម័យ​ផ្ដាច់​ការ​និយមមក។

ប៉ូលិស​នៅតែ​លើក​ឡើងម្ដង​ហើយ​ម្ដ​ង​ទៀត​ថា អាចនឹង​ធ្វើ​សកម្មភាពដើម្បី​រៀបចំ​សណ្ដាប់ ធ្នាប់​របៀប​រៀប​រយ​ទៅ​តាមច្បាប់​កំណត់​ ប្រសិន​បើ​ក្រុម​បាតុករ​ នៅតែ​ព្យាយាម​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រុង Yangon ចម្ងាយ​១៤០គីឡូម៉ែត្រ​ភាគ ខាងត្បូង​ក្រុង Letpadan។ ដោយឡែក​ការ​ចរចា​ម្ដង​ចាប់​ផ្ដើម​ឡើង​វិញ ម្ដងឈប់៕

..