Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

អ្នក​កំដរ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ក្នុង​ពេល​គ្រាហ៍​ភ្ញៀវ​ស្រី​អាយុ​១៤​ឆ្នាំ​ទៅ​ឆី​ក្រោយ​រោងការ​

MA9-u-fullកំពង់ធំ​ ៖ ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ​ បាន​និង​កំពុង​ព្យាយាម​សម្របសម្រួល​បញ្ចប់រឿង​ អ្នក​កំដរ​កូនកំលោះ​ម្នាក់ ​ដែល​សមត្ថកិច្ច​នគរបាល​ក្រុង​ស្ទឹងសែន​ឃាត់​ខ្លួន​ខណៈ​យុវជន​នេះ​គ្រាហ៍​ភ្ញៀវ​ស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ ​ទៅ​សម្ពោធ​ព្រហ្មចារិយ​បាន​សម្រេច​នៅ​ខាង​ក្រោយ​រោងការ​ប្រមាណ​៣០​ម៉ែត្រ​នោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២៣​និង​៥​នាទី​យប់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​ខាងក្រោយ​រោងការ​មួយ​ស្ថិត​ក្នុងភូមិ​កំពង់ធំ ឃុំ​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។

យុវជន​ម្នាក់​នេះ​ឈ្មោះ ហួត ប៊ុន​ហាំ អាយុ​២១​ឆ្នាំ នៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ស្ទឹងសែន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ។

លោក វរសេនីយ៍ឯក កែ ខាន់​ណា​រា ស្នងការ​រង​ទទួលបន្ទុក​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ​បាន​និយាយ​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ​នៅ​ស្នងការដ្ឋាន​ថា បទល្មើស​នេះ​ពិបាក​កំណត់​ជា​បទល្មើស​ចាប់រំលោភ​សេពសន្ថវៈ​ណាស់​ ព្រោះ​អង្គ​ហេតុ​វា​ផ្ទុយ​ពី​អំណះអំណាង​របស់​ដើមចោទ ពោល​នៅ​យប់​កើតហេតុ​នោះ​ ក្មេងស្រី​នេះ​បាន​ផឹកស៊ី​ស្រវឹង​យ៉ាង​ចាស់ដៃ​ធ្វើដំណើរ​ទៅផ្ទះ​មិន​រួច ក៏​ពឹងពាក់​យុវជន​នេះ​ឲ្យ​ជូន​ទៅផ្ទះ​ ខណៈ​ដែល​ធ្វើដំណើរ​នោះ​ក្មេងស្រី​នេះ ធ្វើដំណើរ​ទ្រេតទ្រោត​រហូតដល់​ដួល ហើយ​យុវជន​នេះ​ក៏​ស្រវាឱប​នាង​ក្រោក​ឡើង ជាមួយនឹង​គ្នា​នោះ​នាង​ក៏​ឱប​យុវជន​នោះ​វិញ បណ្ដាល​ឲ្យ​មានរឿង​ហេតុ​អីចឹង​ទៅ។ លុះ​ពេល​អ្នកស្រុក​ច្របាច់​ភ្លើង​ពិល​ឃើញ ក៏​ផ្ទះ​រឿង​ចាប់រំលោភ​តែម្ដង។

លោកស្នងការ​រូប​នេះ​បាន​អះអាង​ថា យោង​តាម​ចម្លើយ​របស់​អ្នក​ទាំង​២​គឺ​ទទួល​ស្គាល់​ថា អំពើ​សេពសន្ថវៈ​បានសម្រេច​ ចំពោះ​សំណុំ​រឿង​នេះ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​របស់​លោក​ពិនិត្យ និង​ស្រាវជ្រាវ​ចរិត​នៃ​អង្គហេតុ និង​អង្គច្បាប់​ឲ្យ​បាន​ច្បាស់លាស់​មុននឹង​បញ្ជូន​ទៅ​អយ្យការ​នោះ។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​ស្ទឹងសែន​បាន​និយាយ​ឲ្យ​ដឹង មុន​ពេល​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​ថា យោង​តាម​ចម្លើយ​នៃ​កំណត់ហេតុ​ក្នុង​សំណុំ​រឿង​នេះ​គឺ​បន្ទាប់ពី​នាង ថ​.​ស​.​ន អាយុ​១៤​ឆ្នាំនេះ ផឹកស៊ី​ស្រវឹង​ស្ទើរ​បាត់ស្មារតី​រហូត​នៅ​ម៉ោង​ប្រហែល​២៣​យប់​នោះ យុវជន​ឈ្មោះ ហួត ប៊ុន​ហាំ​នេះ ក៏​ជូន​នាង​ទៅ​ក្អួត លុះ​ដើរទៅ​ក្រោយ​រោងការ ​ប្រមាណ​៣០​ម៉ែត្រ​ឃើញ​ឱកាសល្អ ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច​តែម្ដង។

ចំណែក​មតិ​អ្នកច្បាប់​ខ្លះទៀត​និយាយ​ថា ចំណុច​ដែល​ធ្វើ​ឲ្យ​យុវជន​នេះ​ពិបាក​រំដោះខ្លួន​ពី​សំណាញ់​ច្បាប់​ត្រង់​ថា នាង​ថ​.​ស​.​ន ជា​អនីតិជន៕

កង​ចេស្ដា​

ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...

មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​​​ជាង​ ១៨០ នាក់​រងរបួស​ ក្នុង​ពេល​រថភ្លើង​ដឹក​អ្នក​ដំណើរ​បុកគ្នា​បើកបរ​ក្នុង​សហរដ្ឋ​អាមេរិក

20-5-13-b-fullអាមេរិក៖ ​ក្រុម​នគរបាល ​និង​ក្រុម​មន្ត្រី​ប្រចាំ​តំបន់​ឲ្យ​ដឹង​ថា មនុស្ស​​​ជាង ៥០ នាក់​បាន​រង​របួស​​ក្នុង​ពេល​ដែល​រថភ្លើង​ដឹក​អ្នក​ដំណើរ​ចំនួន​ ២គ្រឿង​បាន​បុក​គ្នា​ក្នុង​ពេល​កំពុង​បើកបរ​នៅ​តាម​តំបន់​ហ្វែ​ហ្វីល (Fairfield) រវាង​ទីក្រុង​ញូវយ៉ក និងរដ្ឋ​បូសស្តុន។

អាន​អត្ថបទ​ទាំងស្រុង...


ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...


សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

កម្ពុ​ជា​មាន​មោទនភាព​ដែល​បាន​ក្លាយជា​ស្ថាបនិក​មួយ​ដ៏​សំខាន់​មួយ​​ក្នុង​ការ​បង្កើត​អង្គការ CAPDI

21-05-2013-b-fullភ្នំពេញ ៖ ថ្លែង​នៅក្នុង​មហាសន្និបាត​លើក​ទី ៤ នៃ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ អាស៊ី​ប៉ាស៊ីហ្វិក (ICAPP) នៅ​ទីក្រុង​ម៉ា​កា​សា ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី ២០ ខែ​ឧសភា​ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុ​ជា​មាន​មោទនភាព​ណាស់​ដោយ​បាន​ក្លាយជា​ស្ថាបនិក​ដ៏​សំខាន់​មួយ​ក្នុង​ការបង្កើត​អង្គការ CAPDI ជា​ផ្លូវការ តាមរយៈ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​រៀបចំ​មហាសន្និបាត​លើក​ទី ៦ របស់​សន្និសីទ​អន្តរ ជាតិ​នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី​(ICAPP)​។​

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រីជន​ជាតិចិន​ម្នាក់​ស្រវឹង​ស្រា​បើកឡាន​បុក​របាំង​ផ្លូវ​បាក់​រលំ​អស់​៦​ផ្ទាំង​

M21-h-fullភ្នំពេញ ​៖​ ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ឃាត់ខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់​និង​រថយន្ត​មួយ​គ្រឿង​ប្រគល់​ឲ្យ​ទៅ​ប៉ូលិស​ការិយាល័យ​ចរាចរ​ក្រុងភ្នំពេញ ដោយសារតែ​ស្ត្រី​រូប​នោះ​ស្រវឹងស្រា​បើករថយន្ត​បុក​របាំង​ដែក​ខណ្ឌ​ចែក​ទ្រូងផ្លូវ​សហព័ន្ធ​រុស្ស៊ី​បាក់​រលំ​អស់​៦​ផ្ទាំង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃទី​២០​ឈាន​ចូល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣ នៅ​ម្ដុំ​ផ្សារ​ទឹកថ្លា។

អាន​អត្ថបទ​ទាំងស្រុង...


ស្នងការ​រាជធានី​សហការ​ជាមួយ​ស្នងការ​ខេត្ត​ព្រៃវែង​ចាប់​មេចោរ​ជើង​ចាស់​៣​នាក់​ប្លន់​យ៉ាង​សកម្ម​នៅ​ខេត្តព្រៃវែង​

M21-g-fullភ្នំពេញ ​៖​ ក្រុម​ចោរ​ប្លន់ ​AK​ដ៏​សាហាវ​រាប់​សិប​ករណី​នៅ​ជាច្រើន​ខេត្ត ​ភាគ​ខាង​កើត​នៃ​ប្រទេស​ មាន​ស្រី​មាន​ប្រុស​ចំនួន​៣​នាក់​អាវុធ​ AK​កាត់​ស្វាយ​ចំនួន​២​ដើម ​ដែល​ក្រុម​នេះ​រៀបចំ​គំរោង​ប្លន់​នៅ​ក្រុង​ភ្នំពេញ​និង​ខេត្ត​កណ្ដាល​ ក្នុង​ពេល​ឆាប់ៗ​នេះ​ត្រូវ​បាន​ប៉ូលិស​ព្រហ្មទណ្ឌ​ស្នងការ​រាជធានី​សហការ​ជាមួយ​ស្នងការ​ខេត្តព្រៃវែង​ ចាប់​បានជា​បន្តបន្ទាប់។

អាន​អត្ថបទ​ទាំងស្រុង...


បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ត្រូវ​ចោរលួច​យក​រថយន្ត​បាត់​មួយ​គ្រឿង​

M21-f-fullភ្នំពេញ ​៖ ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ឈ្មោះ គីម សូង​ហ្គួ អាយុ​៥៥​ឆ្នាំ មុខរបរ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ព្រះគម្ពីរ​សាសនា​ យេស៊ូគ្រិស្ត ​បាន​ប្ដឹង​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​សែន​សុខ​ថា គាត់​បាន​បាត់​រថយន្ត​មួយ​គ្រឿង​កាលពី​រសៀល​ថ្ងៃទី​២០ ​ខែឧសភា​ ឆ្នាំ​២០១៣​ ខណៈ​ពេល​ដែល​គាត់​បាន​ចត​រថយន្ត​នោះ​នៅមុខ​ផ្ទះ​របស់​គាត់​ផ្ទះ​លេខ​៣២ ផ្លូវជាតិ​លេខ​១​ជាប់​ផ្លូវ​ម៉ុង​ឫស្សី ភូមិ​បាយ៉ាម សង្កាត់​ភ្នំពេញ​ថ្មី។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ អ្នក​កំដរ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ក្នុង​ពេល​គ្រាហ៍​ភ្ញៀវ​ស្រី​អាយុ​១៤​ឆ្នាំ​ទៅ​ឆី​ក្រោយ​រោងការ​