kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-នៅ​វេលា​ម៉ោង​១១និង​៤៥​នាទី​​ថ្ងៃទី​២០​ ខែ​មិថុនា​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរ​​រថយន្ត​ក្រុង​បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ជាង​១០​នាក់​រងរបួស​ធ្ងន់ស្រាល​ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ៕
-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

អង្គភាព​អធិការ​កិច្ច​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​អនុវត្ត​នៅ​​សាលាដំបូង និង អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប

19-2-2013-hសៀមរាប ៖ ក្រោយពី​អង្គភាព​អធិការកិច្ច​​របស់​ឧត្តម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម ត្រូវ​បាន​បង្កើត​ឡើង​តាម​អនុ​ក្រឹត្យ​​លេខ១៤៤អនក្រ.បក​ចុះ​ថ្ងៃទី១១ខែកញ្ញា​ឆ្នាំ២០១២ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​សំណើ​​សុំ​របស់​សហប្រធាន​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​តុលាការ​ឯកឧត្តម​​បណ្ឌិត​សភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល លោក​បណ្ឌិត ជីវ កេង ​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​ចៅក្រម និង​ជា​ប្រធាន​នៃ​អង្គភាព​អធិការកិច្ច។

អង្គភាព​​បាន​​និង​កំពុង​បំពេញ​​បេសកកម្ម​របស់​​ខ្លួន​​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ អំពី​មូលហេតុ​នៃ​ការ​បង្កើត និង តួនាទី​ភារកិច្ច​របស់​អង្គភាព​អធិការកិច្ច ជូន​ដល់ សាលា​ជម្រះក្តី​រាជធានី ខេត្ត ព្រមទាំង​ការ​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើតមាន​នៅ​តាម​បណ្តា​​សាលា​ជម្រះក្តី​នានា។

ជាក់ស្ដែង​នា​ព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភៈ​ ឆ្នាំ២០១៣ មាន​បើក​ធ្វើ​អធិការកិច្ច​នៅ​អយ្យការ និង សាលា​ដំបូង​ខេត្ត​សៀមរាប ក្រោម​កិច្ច​ដឹក​នាំ​​របស់​លោក សេង ប៊ុន​ឃាង អនុប្រធាន​អង្គភាព​អធិការ​កិច្ច ព្រមទាំង​អស់លោក លោកស្រី​ជាមន្ត្រី​អង្គភាព​អធិការកិច្ច និង ដោយមាន​ការចូលរួម ពី​ចៅក្រម​តុលាការ ចៅក្រម​ អយ្យការ ក្រឡាបញ្ជី និង មន្ត្រី​សាលាដំបូង​ខេត្ត​ផង​ដែរ ។

ក្នុង​កិច្ច​ដំណើរ​ការ​ធ្វើ​អធិការកិច្ច​នោះ​ក្នុងនាម​លោក​បណ្ឌិត ជីវ កេង ប្រធាន​នៃ​អង្គភាព​អធិការកិច្ច លោក សេង ប៊ុន​ឃាង ក៏បាន​ជម្រាប​ជូន​​អង្គ​ពិធី​ទាំងមូល​ ​​អស់លោក លោកស្រី​ជា​ចៅក្រម​​ អយ្យការ ក្រឡាបញ្ជី និង មន្ត្រី​សាលាដំបូង​ខេត្ត​សៀមរាប ស្តីពី​ប្រវត្តិ និង គោលបំណង នៃ​ការ​បង្កើត​អង្គភាព អធិការកិច្ច ព្រមទាំង​បញ្ជាក់​ពី​តួនាទី សិទ្ធិ​អំណាច និង វិធានការ​របស់​អង្គភាព ជា​គោលដៅ​ក្នុង​ការ​ដាស់​តឿន​ រំលឹក កែលំអ ចំពោះ​ចៅក្រម​គ្រប់រូប​គោរព​ឲ្យ​បាន​នូវ​ក្រមសីលធម៌ និង ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺន​ម៉ាត់ ក្នុង​ការ​បំពេញការងារ​មុខ​វិជ្ជាជីវៈ​របស់​ខ្លួន ដើម្បី​ចៀសវាង​នូវ​រាល់​ការប្រព្រឹត្តិ​អំពើ​ប្រាស់​ចាក​ផ្ទុយ​ពី​ច្បាប់ ក្នុង​ការ​ដោះ​ស្រាយ​រឿង​ក្តី​នានា ។ ក្នុង​នោះ​លោក​ក៏បាន​បញ្ជាក់​ថា ការ​ធ្វើ​អធិការកិច្ច​នេះ បើសិនជា​ចៅក្រម​រូប​ណា ត្រូវ​បាន​រក ឃើញ​ថា មាន​កំហុស​ឆ្គង​នោះ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ក្រុមប្រឹក្សាវិន័យ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង ជាយថាហេតុ ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ទៀត​ផង ។ លោក សេង ប៊ុន​ឃាង ក៏បាន​ជម្រាប​ទៀត​ថា អ្នកចូលរួម​ទាំង​អស់ អំពី​សមិទ្ធផល​វិជ្ជមាន​មួយ​ចំនួន ដែល​ថ្នាក់ដឹកនាំ​បាន​ដោះស្រាយ សំខាន់​​ទាក់ទង​ទៅ​នឹង​ការ​បំពេញ​នូវ​កង្វះ​ខាត​ក្រឡាបញ្ជី ដែល​ជា​បញ្ហា​តម្រូវការ​ចាំបាច់ និង​បន្ទាន់ សម្រាប់​សាលាដំបូង និង អយ្យការ​អម​សាលាដំបូង នៅ តាម​បណ្តា​ខេត្ត​ឆ្ងាយ​ជាប់​ព្រំដែន​ជាដើម ។ ក្នុង​នោះ​ដែរ​លោក​ក៏បាន​រំលឹក​ផង​ដែរ ដល់​អង្គ​ពិធី​ទាំងមូល ដោយ​បាន​បញ្ជាក់​ថា ដើម្បី​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី២ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី៤ ស្តីពី​ការ កំណែទម្រង់​ច្បាប់ និង ប្រព័ន្ធ​យុត្តិធម៌  ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​កំណែទម្រង់​ច្បាប់ និង ប្រព័ន្ធ​យុត្តិធម៌ លើ​ការ​ពង្រឹង​ ការ​ការពារ​សិទ្ធិ និង សេរីភាព​របស់​បុគ្គល ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង គុណភាព​នៃ​ដំណើរការ​រឿង​ក្តី និង សេវា​ពាក់ព័ន្ធ ពង្រឹង​សេវាកម្ម​យុត្តិធម៌ និង ស្ថាប័ន វិស័យ​ច្បាប់ និង តុលាការ​ឲ្យ​បំពេញ​អាណត្តិ​របស់​ខ្លួន​ឲ្យ​បាន សម្រេច​នោះ  អង្គភាព​អធិការកិច្ច គឺជា​សេនាធិការ​ផ្ទាល់​របស់​ក្រុមប្រឹក្សាវិន័យ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​យុទ្ធសាស្ត្រ​កំណែទម្រង់​របស់​រដ្ឋ ដែល​ជា​ទិសដៅ​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្លាយជា​នីតិរដ្ឋ ។

បន្ត​មក​ក្រុមការងារ​អធិការកិច្ច បាន​ចាប់​ដំណើរ​ការ​ពិនិត្យ​ជាក់ស្តែង អំពី​ការងារ​រដ្ឋបាល  បច្ចេកទេស របស់​តុលាការ និង អយ្យការ ព្រមទាំង​គោរព​ទៅតាម​ក្រមសីលធម៌​របស់​ខ្លួន​ផង​ដែរ ៕

គឿន​វ៉េត

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន​យក្ស ​GM រ​បស់​អាមេរិក​មាន​ផែនការ​វិនិយោគ​១១​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​ចិន​

tithya-20-h-fullក្រុមហ៊ុន​យក្ស​ផលិត​រថយន្ត​ General ​Motor​ (GM) ​របស់​អាមេរិក​នឹង​វិនិយោគ​ប្រាក់​ ១១​ពាន់​លាន ដុល្លារ​នៅ​ប្រទេស​ចិន​រហូតដល់​ឆ្នាំ​២០១៦ ​ខណៈ​ដែល​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​នេះ​បញ្ចុះ​បឋម សីលា​កសាង​រោងចក្រ​មួយ​ដើម្បី​ផលិត​រថយន្ត​ម៉ាក​ Cadillac​ ដ៏​ប្រណិត​សម្រាប់​ទីផ្សារ​រថយន្ត​ដ៏​ធំ បំផុត​នៅ​លើ​ពិភពលោក​នេះ​។​

អាន​អត្ថបទ​ទាំងស្រុង...

ក្រុមហ៊ុន​អាកាសចរ​បារាំង​ KLM​ បញ្ជា​ទិញ​យន្តហោះ​ Airbus​ A350 ​ចំនួន​១២៥​គ្រឿង​

tithya-20-g-ក្រុមហ៊ុន​អាកាសចរ​បារាំង​ KLM ​បាន​បញ្ជា​ទិញ​យន្តហោះ​ Airbus​ A350 ​ចំនួន​២៥​គ្រឿង​កាលពី​ថ្ងៃ ពុធ​ ទី​២០​ ខែមិថុនា ​ឆ្នាំ​២០១៣ ​ដោយមាន​និយាយ​ថា យន្តហោះ​ដែល​មាន​ទំហំ​ទូលាយ​ហើយ​បាន ហោះ​ជា​លើកដំបូង​កាលពី​ថ្ងៃអាទិត្យ​កន្លងមក​នឹង​ជា​បញ្ហា​សំខាន់​ចំពោះ​ផែនការ​របស់​ខ្លួន​ដើម្បី ពង្រីក​ជើង​យន្ត​ហោះ​ដឹក​ជញ្ជូន​រយៈ​ចម្ងាយ​ឆ្ងាយ​បន្ទាប់ពី​រាប់​ឆ្នាំ​នៃ​ការ​តស៊ូ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដឹក ជញ្ជូន​នៅ​អឺរ៉ុប​ដែល​បាន​បញ្ចុះ​ថ្លៃ​។​

អាន​អត្ថបទ​ទាំងស្រុង...


UN និយាយ​ថា​មាន​ជនភៀសខ្លួន​និង​ជន​ផ្លាស់​ប្ដូរ​ទី​លំនៅ​៤៥.២​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​

Rith-20-06-13-h-fullភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ (UN) ​បាន​និយាយ​ថា​កាល​ពី​ថ្ងៃ​ពុធ ទី​១៩ ​ខែមិថុនា ​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​បាន​រួម​ចំណែក​ជំរុញ​ជនភៀសខ្លួន ​និង​ជន​ផ្លាស់ប្ដូរ​ទី​លំនៅ​ដោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​ផ្ទាល់​ទៅ​ដល់​កំរិត​ខ្ពស់​១៨​ឆ្នាំ​ចំនួន​៤៥.២​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​នៅ​ដំណាច់​ឆ្នាំ​២០១២​។​

អាន​អត្ថបទ​ទាំងស្រុង...


មន្ត្រី ចិន​និង​កូរ៉េខាងជើង​បើក​ការចរចា​ជា​យុទ្ធសាស្ត្រ​

ក្រសួងការបរទេស របស់​ក្រុង​ប៉េកាំង​បាន​ប្រកាស​ថា មន្ត្រីជាន់ខ្ពស់​របស់​កូរ៉េខាងជើង ដែល​មាន​បទ​ពិសោធ​ជា​យូរ​មក​ហើយ​ក្នុង​ឋានៈ​ជា​អ្នកចរចា​អន្តរជាតិ​របស់​ប្រទេស​លោក បាន​បើក​ការចរចា​ជាមួយ​មន្ត្រី​ចិន​កាលពី​ថ្ងៃទី​១៩ ខែមិថុនា។

អាន​អត្ថបទ​ទាំងស្រុង...


លោកពូ​ទីន​ប្រឆាំង​ការ​ខិតខំ​របស់ G8 ដើម្បី​បណ្ដេញ​លោក​អាសាត​

M19-g-fullលោក វ្ល៉ា​ឌី​មៀរ​ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​បាន​ធ្វើ​ឲ្យ​ធ្លាក់​ពី​ផ្លូវ​ចំពោះ​ការ​ខិតខំ​របស់​លោក​អូ​បា​ម៉ា ដើម្បី​ទទួល​បាន​ការ​គាំទ្រ ដើម្បី​ទម្លាក់​មេដឹកនាំ​ស៊ី​រី លោក​បា​សា អាល់​អាសាត​នៅ​ឯ​កិច្ចប្រជុំ​កំពូល G8 កាលពី​ថ្ងៃ​អង្គារ​ទី​១៨ ខែមិថុនា ដោយ​ព្រមាន​បស្ចិមប្រទេស​ថា ការ​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ពួក​ឧទ្ទាម​ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​វាយ​ប្រហារ​នៅ​លើ​ទឹកដី​អឺរ៉ុប។

អាន​អត្ថបទ​ទាំងស្រុង...


ក្រុមហ៊ុន​អាកាសចរ​កូរ៉េ​បញ្ជា​ទិញ​យន្តហោះ​Boeing​ចំនួន​១១​គ្រឿង​តម្លៃ​៣.៦​ពាន់​លាន​ដុល្លារ​

M19-c-fullក្រុមហ៊ុន​Boeing ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ ទី​១៨ ​ខែ​មិថុនាថា​ ​ក្រុមហ៊ុន​អាកាសចរ​កូរ៉េ​(Korean Air) បាន​យល់ព្រម​ដើម្បី​ទិញ​យន្តហោះ Jet Jumbo Boeing 747.8​ចំនួន​៥​គ្រឿង និង យន្តហោះ​Boeing​ 777 ​ចំនួន​៦​គ្រឿង ​នៅក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ​ប្រហែល ៣.៦​ពាន់​លាន​ដុល្លារ តាម​តម្លៃ​នៅក្នុង​បញ្ជី បន្ថែម​ទៅលើ​ការ​បញ្ជា​កក់​ទុក​រួចហើយ នៅ​ឯ​ការ​តាំង​ពិព័រណ៍​យន្តហោះ​នៅ​ទីក្រុង​ប៉ារីស។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

យុទ្ធសាស្ត្រ​ទំនាក់ទំនង កំចាត់​ជំងឺ​ត្រូពិច ដែល​គេ​មិន​ចាប់អារម្មណ៍ (​ដង្កូវ​ព្រូន​) នៅ កម្ពុជា

T-06-20-13-k-fullកំពង់ឆ្នាំង ៖ មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណកសាស្ត្រ​នៃ​ក្រសួងសុខាភិបាល សហ​ការណ៍​ជាមួយ អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI360) បាន​បើក សិក្ខាសាលា ស្តី​ពី​យុទ្ធសាស្ត្រ​ទំនាក់ទំនង កំចាត់​ជំងឺ​ត្រូពិច ដែល​គេ​មិន​ចាប់អារម្មណ៍ អំពី​ដង្កូវ​ព្រូន នៅ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ អាស៊ី ស្ថិត​ក្នុងភូមិ កណ្ដាល សង្កាត់​-​ក្រុង កំពង់ឆ្នាំង ក្រោម​អធិបតីភាព លោក ច ម៉េង​ចូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ CNM លោក វេជ្ជបណ្ឌិត សុ ង៉ាក់ នាយករង អង្គារ FHI360 លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ សុខាភិបាល​ខេត្តកំពង់ឆ្នាំង និង​សមាសភាព​ចូលរួម ក្នុង​អង្គ​សិក្ខាសាលា​នេះ ប្រព្រឹត្តទៅ​ចំនួន ២​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ ២០-២១ ខែមិថុនា ឆ្នាំ​២០១៣ មាន​អ្នកឯកទេស មន្ត្រី​បច្ចេកទេស ដែល​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ម្ចាស់​ជំនួយ អង្គការក្រៅរដ្ឋាភិបាល ដែល​កំពុងធ្វើការ​ងារ​លើ​ការ​កំចាត់​ជំងឺ​ត្រូពិច ដែល​គេ​មិន​ចាប់អារម្មណ៍​នៅ​ប្រទេស​កម្ពុជា ប្រមាណ​៣០​នាក់។

អាន​អត្ថបទ​ទាំងស្រុង...

ចាប់រំលោភ​គេ​បាន​បី​ថ្ងៃ​គិត​ថា​រួចខ្លួន​ទីបំផុត​ជាប់​ខ្នោះ

news20-06-2013-i-fullតាកែវ ៖ បុរស​ម្នាក់​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ស្រុក​អង្គ​បុរី​កាលពី​ថ្ងៃ​ពុធ ទី១៩ ខែមិថុនា ម្សិលមិញ​បាន​ធ្វើការ​ចាប់ខ្លួន​នៅ​និង​ផ្ទះ​របស់​ខ្លួន​នៅក្នុង​ភូមិ តា​អី ឃុំ​បា​ស្រែ ស្រុក​អង្គ​បុរី បន្ទាប់​ពី​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ពី​បងស្រី​ជនរងគ្រោះ​ថា​បុរស​នេះ​បាន​ចាប់​ប្អូនស្រី​របស់​ខ្លួន​រំលោភ​បាន​សម្រេច​ម្ដង​នៅក្នុង​រោង​ចម្ការ​ឪឡឹក​។ បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ឈ្មោះ វ​ណ្ណី ស៊ីណា អាយុ២៧​ឆ្នាំ មានមុខ​របរ​ជា​អ្នកធ្វើ​ស្រែ​ចំការ​​ និង​មាន​ទីលំនៅ​កន្លែង​ចាប់ខ្លួន​ខាងលើ​។​

អាន​អត្ថបទ​ទាំងស្រុង...


សង្ស័យ​ស្រវឹង​ធ្លាក់​ភ្នែក​បើក​ម៉ូតូ​ដួល​បែក​មុខមាត់​របួសធ្ងន់​សន្លប់​ឈឹង

T-06-20-13-j-fullភ្នំពេញ ៖ យុវជន​ម្នាក់​ដោយសារតែ​ស្រវឹង​ជោកជាំ​ខ្លាំងពេក​បាន​បើក​ម៉ូតូ​ដួល​ខ្លួនឯង​រង​របួស​បែក​មុខ បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ​ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ផង​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...


រថយន្ត​ដឹកឈើ​ប្រណិត​ពីរ​គ្រឿង​លួច​ឆ្លងកាត់​តាម​ខេត្តព្រៃវែង​ត្រូវ​សមត្ថកិច្ច​បង្ក្រាប

news20-06-2013-h-fullព្រៃវែង ៖ រថយន្ត​ទួរីស​ពីរ​គ្រឿង​ដែល​ផ្ទុក​ទៅ​ដោយ​ឈើប្រណិត​ជាច្រើន​កំណាត់​បាន​ធ្វើ​ដំណើរ​លួច​លាក់​ឆ្លង​កាត់​តាម​ខេត្តព្រៃវែង ក៏​ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ ឃាត់​ស្ទាក់​ចាប់បាន​ និង​ឆែកឆេរ​រក​ឃើញ​សុទ្ធតែ​ឈើប្រណិត និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​៦​នាក់​ទៀត​ផង​។​

អាន​អត្ថបទ​ទាំងស្រុង...


រថយន្តក្រុង​បុក​រ៉ឺម៉ក​ម៉ូតូ​បណ្ដាល​អោយ​មនុស្ស​រ​ង​របួសធ្ងន់ ស្រាល​៥​នាក់​

ព្រះសីហនុ​ ៖ ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង​ដោយសារតែ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​កា​ពី​តូល បាន​បើកបរ​យ៉ាង​លឿន ហើយ​​បុក​ជាមួយនឹង​រ៉ឺម៉ក​ម៉ូតូ​ដែល​មាន​មនុស្ស​ជិះ​នៅ​លើ​រ៉ឺម៉ក​ប្រមាណ​៥​នាក់ បាន​រង​របួស ធ្ងន់ ស្រាល​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ អង្គភាព​អធិការ​កិច្ច​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​អនុវត្ត​នៅ​​សាលាដំបូង និង អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប
kpt_ads_left