Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

-​ខ្ចុះ​ហូប​បាយ​​នៅ​លើ​ទឹក​​របស់​រោង​ចក្រ ថោវឺ ​ស្ថិត​ក្នុង​ភូមិ​ធំ សង្កាត់​ក្បាល​កោះ ខណ្ឌមាន​ជ័យ បាន​ស្រុត​ធ្លាក់​ចូល​ទឹក​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​​ថ្ងៃ​ត្រង់​នេះ បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ធ្លាក់​ចូល​ទឹក និង​ជួយ​សង្រ្គោះ​​បាន​ខ្លះ​ហើយ៕ នរា​

moon-PC

moon-iphon

ស្រវឹង​ស្រា​ធ្លាក់​ភ្នែក​បើកបរ​រថយន្ត​បុក​រះ​របាំង​ដែក​បែងចែក​ទ្រូងផ្លូវ​បាក់​អស់​៦​ផ្ទាំង​​

MA9-n-fullភ្នំពេញ​ ​៖ ​របាំង​ដែក​បែងចែក​ទ្រូងផ្លូវ​ចំនួន​៦​ផ្ទាំង​បាន​បាក់​រាប​ដល់​ដី​ ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ ​ដោយ​រថយន្ត​១​គ្រឿង​ម្ចាស់​វា​ស្រវឹង​ធ្លាក់​ភ្នែក​បើក​មក​បុក​យ៉ាង​ពេញ​ទំហឹង​រួច​មក​នោះ​ ហើយ​ក្រោយពេល​កើតហេតុ​ រថយន្ត​បាន​បើក​រត់​ទាំង​បែក​កង់​មុខ​ខាងឆ្វេង​ រហូតដល់​ផ្លូវ​លេខ​៥៦៦​ សង្កាត់​បឹងកក់​ទី​១ ​ខណ្ឌ​ទួលគោក ​ទើប​សមត្ថកិច្ច​ឃាត់​បាន។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សំគាល់​នោះ​នៅ​ពេល​សមត្ថកិច្ច​ប៉ូលិស​ឃាត់​បាន​ទាំង​មនុស្ស​និង​រថយន្ត​បែរជា​អ្នក​បើកបរ​រថយន្ត​បង្ក​នោះ​រករឿង​ប៉ូលិស​និង​អ្នក​កាសែត​ដែល​ចូល​ទៅ​ផ្តិត​រូបភាព​នោះ​ថែមទៀត។

ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​១៨​ កុម្ភៈ នៅ​ចំណុច​មុខ​វត្ត​នាគវ័ន​ផ្លូវ​សហព័ន្ធ​រុស្សី ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ​ខណ្ឌទួលគោក។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ឡិច​ស៊ី​ស​ ES300 ពណ៌​ត្រី​ឆ្លូញ បើកបរ​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ ឈ្មោះ ប៉េង ហួត ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ​មាន​ទីលំនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុ ។ មុន​ពេល​កើតហេតុ ​បាន​បើករថយន្ត​តាម​មហាវិថី​សហព័ន្ធ​ រុស្ស៊ី ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​ខាងលើ​បាន​បើករថយន្ត​ទៅ​បុក​រនាំង​ដែក​ពុះ​ចែកផ្លូវ​បាក់​ អស់ ៥​ផ្ទាំង​ និង​វៀច​អស់​មួយ​ផ្ទាំង​ ធ្វើ​ឲ្យ​រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង។ តែ​រថយន្ត​នោះ​នៅ​តែ​ព្យាយាម​បើក​រត់គេច​ទាំង​បែក​កង់​ទៅដល់​ផ្លូវ​លេខ​៥៦៦ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​តែម្ដង។

ប្រភព​ដដែល​បន្ត​ទៀត​ថា ​បន្ទាប់ពី​ឃាត់​រថយន្ត​បង្ក​បាន​ហើយ​ អ្នកបើកបរ​រថយន្ត​បាន​រត់​ចុះទៅ​ដេញ​វាយ​សមត្ថកិច្ច​ផ្អើល​កន្លែង​កើតហេតុ ទម្រាំ​តែ​ចាប់​ក្រៀក​ដាក់​ចូល​ក្នុង​រថយន្ត​បញ្ជូន​ទៅ​សាលា​រាជធានី​ភ្នំពេញ​ រួម​ជាមួយ​រថយន្ត​បង្ក។ មិន​ត្រឹមតែ​រត់​ដេញ​វាយ​សមត្ថកិច្ច មិន​រើសមុខ​ប៉ុណ្ណោះ​ទេ​ថែមទាំង​និយាយ​រករឿង​អ្នកយកព័ត៌មាន​ដែល​ចុះទៅ​ថតរូប​ភាព​នៅ​កន្លែង​កើតហេតុ​នោះ​ថែមទៀត៕

ស្រីរ័ត្ន​

ព័ត៌មានអន្តរជាតិ

ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...

សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


អំពើ​​បទ​​ឧក្រិដ្ឋ​កំពុង​រាលដាល​ដល់​ចំណត​រថយន្ត​ក្រុង​នៅក្នុង​រដ្ឋធានី​ Bogoto នៃ​ប្រទេស​កូឡំប៊ី​

18-5-13-c-fullកូឡំប៊ី ៖ ​ប្រទេស​បឹង​កូឡំ​ប៊ី​អាច​ជួប​នូវ​ស្ថាន​ភាពអាក្រក់​បន្ទាប់ពី​មាន​អំពើ​ឆក់​ ប្លន់​កើតឡើង​ជា​បន្ត​បន្ទាប់​ ពោល​គឺ​សូម្បី​តែ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​ស្ត្រី​ម្នាក់​នៅ​ចំណត​រថយន្ត​ ក្រុង​ Bogota (បូហ្គូតា) ក៏ត្រូវ​ពួក​ចោរ​ឆក់​ប្លន់​​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...


អាមេរិក​បង្ហាញ​អំពី​បញ្ហា​អាច​កើត​ឡើង​ថែមទៀត​ក្នុង​ការ​វាយ​ប្រហារ​នៅក្នុង​ប្រទេស​ស៊ីរី

18-05-2013-c-fullអាមេរិក ៖ ​មន្ត្រី​យោធា​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ ម្សិលម៉ិញ​ថា ​ការ​ដឹក​ជញ្ជូន​អាវុធ​មីស៊ីល ប្រឆាំង​ទៅ​​លើ​នាវា​ និង​ប្រឆាំង​ទៅលើ​យន្ត​ហោះ ទៅ​ឲ្យ​ប្រទេស​ស៊ីរីជា​ជំនួយ​របស់​រុស្ស៊ី អាច​ធ្វើ​ឲ្យ​កងកម្លាំង​រឹងមាំ​ខ្លាំង​ថែមទៀត​ក្នុងការ​វាយប្រហារ​ទៅលើ​ ក្រុមបះ​បោរ​។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ជិត ៥០​នាក់​បាន​បាត់​បង់ជីវិត​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ប្រទេស​អ៊ីរ៉ាក់

18-05-2013-b-fullអ៊ីរ៉ាក់ ៖ ​វិហារ​សាសនា​អ៊ីស្លាម​និកាយ​ស៊ិននី​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​បាគូបា (Baquba) របស់​ប្រទេស​អ៊ីរ៉ាក់ បាន​ទទួល​​រង​ការ​​វាយប្រហារ​ដោយ​​ការ​បំផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​ផ្ទួន​​ៗ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ៤៣ នាក់​ស្លាប់​ និង​ចំនួន​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​កាល​ពី​ថ្ងៃ​ម្សិលមិញ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

បុគ្គលិក​កាស៊ីណូ​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​ដោយសារ​ខ្យល់គរ​

M20-k-fullប៉ោយប៉ែត ​៖ ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ​បាន​ដេក​ស្លាប់​នៅក្នុង​បន្ទប់​ជួល​ដោយសារ​ខ្យល់គរ ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ពេញ​ក្រុង​ប៉ោយប៉ែត​ទៅ​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ

អាន​អត្ថបទ​ទាំងស្រុង...

ស្រវឹងស្រា​បើក​រថយន្ត​បុក​របង​​អនុវិទ្យាល័យ ទួល​ស្លែង​អស់​ជា​ច្រើន​ម៉ែត្រ

20-05-2013-i-fullភ្នំពេញ ៖ របង​អនុវិទ្យាល័យ​ទួល​ស្លែង​មួយ​ផ្ទាំង ត្រូវ​រង​ការ​ខូច​ខាត​អស់​ជាច្រើន​ម៉ែត្រ កាល​ពី​វេលា​ម៉ោង​ ២៣​យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​១៧៣  សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១ ខណ្ឌ​ចំការមន។

អាន​អត្ថបទ​ទាំងស្រុង...


ទាហាន​ប្រមឹក​បង្ក​គ្រោះថ្នាក់​ហើយ​គំរាម​ជនរងគ្រោះ​និង​អ្នក​កាសែត​ទៀត​

M20-j-fullប៉ោយប៉ែត  ៖​ ទាហាន​ប្រមឹក​ម្នាក់​ បើក​រថយន្ត​ដូច​ហោះ​កៀរ​ម៉ូតូ​អ្នកស្រុក​ ហើយ​គំរាម​ជនរងគ្រោះ លុះ​ពេល​អ្នកកាសែត​ទៅ​យក​ព័ត៌មាន​ដល់​កន្លែង​កើតហេតុ ក៏​ត្រូវ​លោក​ទាហាន​ទំនើង​រូប​នោះ​ជេរ​ប្រមាណ​ផងដែរ។

អាន​អត្ថបទ​ទាំងស្រុង...


ខឹង​សន្តិសុខ​ភោជនីដ្ឋាន​ស៊ីញ៉ូ ​ឡាន​ថយ​ក្រោយ​បុក​គល់​ដូង​ចាប់​វៃ​ខ្នោះ​យក​ទៅ​ទំលាក់​ចោល​មុខ​ក្រសួង​មហា​ផ្ទៃ

20-05-2013-h-fullភ្នំពេញ ៖ បុរស​ម្នាក់​អាង​អំណាច​បុណ្យ​សក្តិ​និង​​ជ្រួត​ជ្រាប​ទឹក​ប្តូរ​និស្ស័យ​ចូល​​ពេញ​ខ្លួន​ជោកជាំ​ផង​នោះ បាន​ចាប់​វៃ​ខ្នោះ​សន្តិសុខ​យាម​ភោជ្ជនីយដ្ឋាន បឹងមាស បញ្ចូល​រថយន្ត លុចស៊ីស RX 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M -2733 របស់​ខ្លួន​យក​ទៅ​ទំលាក់​ចោល​នៅ​មុខ​ក្រសួង​មហា​ផ្ទៃ​ហើយ​បើក​ឡាន​គេច​ខ្លួន​បាត់​ដោយ​សារ​តែ​ខឹង​នឹង​សន្តិសុខ​នោះ​ស៊ីញ៉ូ​ឡាន​ឲ្យ​ថយ​ក្រោយ​ទៅ​បុក​គល់​ដូង​ ។

អាន​អត្ថបទ​ទាំងស្រុង...


ឯកឧត្តម ងួន ញ៉ិល ​អញ្ជើញ​​ជា​​អធិបតីភាព​​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​វត្ត​ទឹក​ម្លា​ង ​ស្រុក​សណ្តាន់​

20-05-2013-g-fullកំពង់ធំ ​៖ ពិធី​បញ្ចុះ​ខណ្ឌ​សីមា វត្ត​ទឹក​ម្លា​ង​ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម ក្រោម​អធិបតី​ភាព ឯកឧត្តម បណ្ឌិត ងួន ញ៉ិល សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​​ចុះ​ជួយ​ខេត្ត​កំពង់ធំ ព្រមទាំង​លោក​ ឈុន​ឈន់ អនុប្រធាន​គណបក្ស​ប្រជាជន​ខេត្តកំពង់ធំ​និង​ជា​ប្រធាន​ក្រុម​ការងារ​ស្តីទី ចុះ​ជួយ​ស្រុក​សណ្តាន់ និង​ស្រុក​ប្រាសាទ​សំបូរ និង​​លោក​ ផាន់ សុ​ផេង សមាជិក​គណៈ​អចិ​ន្ត្រៃ​គណបក្ស​ខេត្ត និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​សណ្តាន់ ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​ស្ទោង ព្រមទាំង​សមាជិក​សមាជិកា សិស្សានុសិស្ស ប្រជាពលរដ្ឋ ទាំង​៨០០​នាក់​ចូលរួម​យ៉ាងច្រើន​កុះករ កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៣​។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ស្រវឹង​ស្រា​ធ្លាក់​ភ្នែក​បើកបរ​រថយន្ត​បុក​រះ​របាំង​ដែក​បែងចែក​ទ្រូងផ្លូវ​បាក់​អស់​៦​ផ្ទាំង​​