Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

លិខិត​មិត្ត​អ្នក​អាន ៖ ក្រុម​កម្មករ​មួយ​ចំនួន​តូច​ផ្ទុះ​កូដ​កម្ម​ហិង្សា​ដោយ​សារ​មាន​សហជីព​ខ្លះ​ញុះញង់​នៅ​ក្រោយ​ខ្នង​

19-2-2013-bស្វាយរៀង ៖ មាន​ចម្ងល់​ជាច្រើន​បាន​លើក​ឡើង បន្ទាប់​ពី​មាន​កូដកម្ម​ពី​សំណាក់​កម្មករ-កម្មការិនី​រោង​ចក្រ បាន​កើត​ឡើង​ជា​​បន្ត​បន្ទាប់​នៅ​ក្នុង​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​ តាយសេង និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ មេន​ហា​តធេ​ន ក្រុងបាវិត ខេត្ត​ស្វាយ​រៀង រហូត​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ទៀត​ផង។ កូដ​កម្ម​​នោះ​បាន​អូស​បន្លាយ ចាប់តាំងពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១៨ ខែ​កុម្ភៈ ដែល​សកម្មភាព​នេះ កាន់​តែ​ខ្លាំង​​ឡើងៗ​ហាក់​ដូចជា​មាន​ការ​ញុះញង់​នៅ​ខាង​ក្រោយ​ខ្នង​ពី​ក្រុម​មួយ​ក្ដាប់​តូច​ណា​មួយ​​។

កម្ពុជា​ថ្មី​បាន​ទទួល​លិខិត​មិត្ត​អ្នក​អាន​ដែល​បាន​តាម​ដាន​សភាព​ការណ៍​កូដកម្ម​នៅ​ក្រុង​បាវិត​នោះ​បាន​បញ្ជាក់​ថា ប្រភព​ច្បាស់​ការណ៍​មួយ​លួច​បង្ហើប​អោយ​ដឹង​ថា ចាប់​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១២​​រហូត​មក ​មាន​សហជីព​មួយ​ដែល​មាន​ឈ្មោះ សហព័ន្ធ សហជីពចលនាកម្មករ ដែល​ដឹក​នាំ​ដោយ លោក ប៉ាវ ស៊ីណា ជា​ប្រធាន បាន​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ចែក​ខិត្ត​ប័ណ្ណ​តាម​បណ្តា​រោង​ចក្រ​នានា នៅ​ក្នុង​ក្រុង​បាវិត​ ដែល​សកម្មភាព​នេះ កើត​ឡើង​មិន​យូរ​ប៉ុន្មានផង ក៏​ស្រាប់​តែ​​មាន​កូដ​កម្ម​កើត​ឡើង​ជា​ញឹកញាប់ និង​ជា​បន្តបន្ទាប់ ហើយ​ស្ថាន​​ភាព​ក៏​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។ ប្រភព​បន្ត​ថា ជាក់​ស្តែង នៅព្រឹក ថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​ធ្វើ​កូដកម្ម​ធំ​នោះ គេ​ឃើញ​មាន​ឡាន​ដឹក​កម្មករ​ពេញៗ មក​ដល់​ឈប់​មុខ​​រោងចក្រ​​ដូច​សព្វ​ដង​នោះ ស្រាប់​​តែ​ឃើញ​មាន​ក្រុម​ក្មេង​ស្ទាវៗ​ ៣ ទៅ ៤ នាក់ ​ដែល​​គ្មាន​ពាក់​ប័ណ្ណ​សំគាល់​​ខ្លួន​ផង​នោះ ហើយ​មាន​ធុំក្លិន​ស្រា​សភាព​ស្រវឹង​ធ្លាក់​ភ្នែក បន្លំ​ជិះ​ក្នុង​ឡាន​ដឹក​ក្រុម​កម្មករ​​នោះ​ដែរ។ ក្រុម​នេះ​មាន​គ្នា​ប្រមាណ​ពី ៣០ នាក់ ទៅ ៤០ នាក់ បាន​បែង​ចែក​គ្នា​បន្លំ​ជិះ​តាម​ឡាន​និមួយៗ និង​ក្រុម​ខ្លះ​បាន​ដើរ​ច្រងេងច្រងាង​នៅ​មុខ​រោង​ចក្រ ហើយ​ឈាន​ទៅ​គប់​កញ្ចក់​រោង​ចក្រ​ផ្សេង​ទៀត​ផង ខណៈ​ពេល​ដែល​​កម្មករ​​កំពុង​ធ្វើ​ការ​​ជា​ធម្មតា។ ប្រភព​បន្ត​ថា ក្រុម​ស្ទាវ​ជា​ក្មេង​ទំនើង​ទាំង​នោះ​​ប្រើ​ហិង្សា​បែប​នេះ​ដោយ​សារ​តែ​ពួក​គេ​ខឹង​​នឹង​បង​ប្អូន​កម្មករ-កម្មការិនី នៃ​រោងចក្រ​​ដទៃ​ទាំង​នោះ​បំពេញ​ការងារ​ដោយ​​មិន​ព្រម​ចូល​រួម​ធ្វើ​កូដ​កម្ម​ជាមួយ​ពួកគេ។

            ទង្វើ​ដ៏​ល្ងង់​ខ្លៅ​​នេះ បាន​ធ្វើ​អោយ​មាន​ចលាចល​កើត​ឡើង និង​រីករាល​ដាល​ទៅ​រោង​ចក្រ​ផ្សេងៗ​ទៀត​ដោយ​មិន​ដឹង​ថា​ក្រុម​ក្មេង​ពាល​​ទាំង​នេះ​​មាន​ប្រភព​ចេញ​ពី​​​ទី​ណា​​ ហើយ​មាន​បំណង​អ្វី​នោះ​ទេ​? ហេតុ​អ្វី​បាន​ជា​ពួក​គេ​ចូល​រួម​ធ្វើ​បាតុកម្ម ហើយ​ថែម​ទាំង​ធ្វើ​​សកម្ម​ភាព​ហិង្សា​​ញុះញង់​ឱ្យ​ស្ថាន​ការណ៍​កាន់​តែ​តាន​តឹង​ឡើង​ៗ​បែប​នេះ?។ ការ​បង្កើត​សហជីព និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ៗ​ គឺ​គោល​បំណង ដើម្បី​ការពារ​សិទ្ធិ​កម្មករ​ចៀស​ផុត​ពី​ការ​កេងប្រវ័ញ្ច ជួយ​ធ្វើ​ការ​សម្រប​សម្រួល​ពេល​មាន​ភាព​មិន​​ប្រក្រតី​ណា​មួយ​កើត​​ឡើង​រវាង​កម្មករ និង​ថៅកែ​រោង​ចក្រ ហើយ​ធ្វើ​ការ​ដោះស្រាយ​តាម​សន្តិវិធី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​កន្លងមក ចាប់​តាំង​ពី​មាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​នេះ​កើត​ឡើង​ មាន​បញ្ហា​ជា​ច្រើន​ដែល​កើត​មាន​​ឡើង គឺ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ឱ្យ​បាន​​ប្រសើរ​​ឡើយ ផ្ទុយ​ទៅ​វិញបែរ​ជា​មាន​បាតុភាព​មិន​ប្រក្រតី​រហូត​ដល់​មាន​ផ្ទុះ​កូដ​កម្ម​ឈាន​ដល់​​ប្រើ​អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់​គ្នា ដោយ​មាន​ការ​​ចូល​រួម​ពី​ក្រុម​​ក្មេង​ពាល​មិន​ដឹង​មក​ពី​ណា​ទៀត​ផង​។ ​កាល​ពី​មុន​ផ្ទុះ​កូដ​កម្ម​​ក៏​​មិន​ដែល​ឃើញ​​មាន​ពួក​​នោះ​ធ្វើ​ការងារ​​សោះ ស្រាប់​តែ​​​ភាព​ចលាចល​កើត​ឡើង ​គេ​សង្កេត​ឃើញ​ក្រុម​ក្មេង​ស្ទាវ​ទាំង​នោះ​​បង្កើត​ហិង្សា​ ធ្វើ​ឱ្យ​រាំង​ស្ទះ​​ដល់​ការ​បំពេញ​ការងារ​របស់​កម្មករ-កម្មការិនី និង​ដំណើរ​ការ​រីក​ចម្រើន​​របស់​រោងចក្រ​​ដែល​បំពេញ​កាតព្វកិច្ច​ការងារ​​យ៉ាង​ខ្លាំង​។ ប្រសិន​បើ​ក្នុង​រោងចក្រ​និមួយៗ តែង​តែ​មាន​កូដ​កម្ម​ទាមទារ​នេះ ទាមទារ​​នោះ ជា​បន្ត​បន្ទាប់ វា​ក៏​អាច​បណ្តាល​ឱ្យ​ស្ថេរភាព​រោងចក្រ​មាន​ការ​រង្គោះរង្គើ​​ផង​ដែរ ដូច​ករណី​រោង​ច្រក​មួយ​ក្នុង​ខេត្ត​ស្វាយរៀង ដោយសារ​តែ​ការ​ធ្វើ​កូដកម្ម​ទាមទារ​របស់​កម្មករ ការ​ចរចា​រវាង​ថៅ​កែ​រោងចក្រ និង​សហជីព មិន​អាច​ទទួល​យក​​បាន​ទាំង​សង​ខាង ក៏​បង្ខំ​ចិត្ត​ឱ្យ​រោង​ចក្រ​នោះ បិទទ្វារ ក្ស័យធន ព្រោះ​កម្មករ​រវល់​តែ​ចូល​រួម​ធ្វើ​កូដកម្ម មិន​ព្រម​ចូល​ធ្វើ​ការ បណ្តាល​ឱ្យ​ខ្វះ​ទំនិញ​ដែល​គេ​បញ្ជា​ទិញ យូរ​ៗទៅ​​ខាង​អ្នក​បញ្ជា​​ទិញ​គេ​ឈប់​ទិញ​ ហើយ​អ្នក​​ដែល​ខាត​ប្រយោជន៍​នោះ គឺ​កម្មករ-កម្មការិនី ខ្លួន​ឯង​តែម្តង។ ដូច្នេះ គួរ​តែ​បង​ប្អូន​កម្មករ-កម្មការិនី ត្រិះរិះ​​ពិចារណា​ឡើង​វិញ​អំពី​ទង្វើ​របស់​ខ្លួន ដែល​ចូល​រួម​ធ្វើ​​កូដ​កម្ម​ទាម​ទារ​​កន្លង​មក ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ការ​ទាមទារ​នោះ កុំ​ឱ្យ​ហួស​ហេតុ​ពេក ហើយ​ក៏​គួរ​តែ​ជ្រើស​យក​ផ្លូវ​​ដោះ​ស្រាយ​តាម​ការ​ចរចា​ដោយ​សន្តិវិធី។

          រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣​នេះ​ ក្រុមកម្មករ​ កម្មការិនី​មួយ​ចំនួន​ធំ បាន​ចូល​បំពេញ​ការងារ​នៅ​រោងចក្រ​ជា​ធម្មតា​វិញ​ហើយ។ ដោយ​ឡែក​មាន​តែ​ក្រុម​ញុះញង់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​​នៅ​តែ​​ចចេស​មាន​​ចេតនា​អាក្រក់​​ចង់​បង្ក​បាតុភាព​ឲ្យ​កើត​ឡើង​សារ​ជា​ថ្មី​ទៀត៕​

19-2-2013-c-full19-2-2013-d-full

ព័ត៌មានអន្តរជាតិ

ព្យុះ​គ្រាប់​ព្រឹល​បង្ក​ការបំផ្លាញ​ធ្ងន់ធ្ងរ​តាម​តំបន់​ក្នុង​ខេត្ត​ហ្កាង​ស៊ូ របស់​ប្រទេស​ចិន​

23-5-13-e-fullចិន ៖ ​នៅ​តំបន់​អាន់​ឌីង​(Anding) ក្នុង​ទី​ក្រុង​ឌីង​ហ្សី (Dingxi)របស់​ខេត្ត​ហ្កាង​ស៊ូ (Ganzu) ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​​បាន​រង​​ប៉ះពាល់​ពី​ការ​បោក​បក់​របស់​​ព្យុះ​ ព្រឹល​គ្រាប់​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ និង​បាន​បង្ក​ការបំផ្លាញ​ធ្ងន់​ធ្ងរ​។

អាន​អត្ថបទ​ទាំងស្រុង...

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន់ គីមូន ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណៈរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ

23-5-13-c-fullយូអិន ៖ ​ប្រមុខ​នៃ​អង្គការ​សហប្រជាជាតិ​ និង​ប្រធាន​នៃ​ធនាគារ​ពិភព​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ឃីន​សាលា( Kinshasa) សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ដំណើរ​ទស្សន​ កិច្ច​លើកដំបូង​បំផុត​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៣ ថ្ងៃ​ទៅកាន់​តំបន់​ Great Lake (ហ្គ្រេត លេក)​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។

អាន​អត្ថបទ​ទាំងស្រុង...


កូរ៉េខាងត្បូង​បាន​ធ្វើ​​ការ​ផលិត​នូវ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ ស៊ូរ៉ាយ​អ៊ិន​ថ្មី​បំផុត​របស់​ខ្លួន​លើកដំបូង​

23-5-13-a-fullកូរ៉េខាងត្បូង ៖ ​កងទ័ព​​កូរ៉េ​ខាង​ត្បូង​និយាយ​ថា នេះ​ជា​​លើក​ទី​មួយ​ហើយ​ដែល​ខ្លួន​បាន​ធ្វើ​ការអភិវឌ្ឍន៍​នូវ​ឧទ្ធម្ភាគចក្រ​​ចម្បាំង​របស់​ខ្លួន​ ​និង​ត្រៀ​ម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​។

អាន​អត្ថបទ​ទាំងស្រុង...


ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

សម្តេច​ចៅហ្វា​វាំង គង់ សំអុល សម្ពោធ​សមិទ្ធផល​ជាច្រើន​ក្នុង​វត្ត​ជម្ពូ​វ័ន​

23-5-13-j-fullភ្នំពេញ ៖ ​សមិទ្ធផល​ជាច្រើន​នៅក្នុង​វត្ត​ជម្ពូ​វ័​ន្ត​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

អាន​អត្ថបទ​ទាំងស្រុង...

ស្រវឹង​បើក​ម៉ូតូ​បុក​គ្នា​ពី​ក្រោយ​របួស​ធ្ងន់​ 1ស្រាល1

23-5-13-i-fullភ្នំពេញ ៖ បុរស​2​នាក់​បាន​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​មួយ​បង្ក​ឡើង​ដោយ​ម៉ូតូ​C125 ស្រវឹង​ជិះ​គ្នា2នាក់​បើក​បុក​ម៉ូតូ​វីវ៉ា​ពី​ក្រោយ​ពេញ​ទំហឹង នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​6A កាល​ពី​វេលា​ម៉ោង 10 និង5 នាទី​យប់​ថ្ងៃទី 22ខែ​ឧសភា ឆ្នាំ 2013 ចំណុច​ភូមិ​គៀនឃ្លាំង សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ឫស្សីកែវ ។

អាន​អត្ថបទ​ទាំងស្រុង...


វិស្វករ​និង​បុគ្គលិក​ក្រុមហ៊ុន​ស្ពាន​អ្នក​លឿង​បាន​ចូល​បម្រើ​ការងារ​វិញ​ហើយ​

M23-o-fullកណ្ដាល​ ៖​ វិស្វករ​និង​បុគ្គលិក​ជន​ជាតិខ្មែរ​ដែល​បាន​ធ្វើ​កូដកម្ម​នោះ​ ព្រម​ចូល​ធ្វើការ​វិញ បន្ទាប់ពី​លោក គង់ វិបុល រដ្ឋលេខាធិការ ក្រសួង​ហិរញ្ញវត្ថុ​ទទួលបន្ទុក​អគ្គនាយក​ពន្ធដារ លោក​ទូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​អង្គការ​JICA និង ស្ថានទូត​ជប៉ុន​បាន​អញ្ជើញ​មក​ស្រាយ​បំភ្លឺ​ដល់​បងប្អូន វិស្វករ និង​បុគ្គលិក​ឲ្យ​បាន​យល់​នូវ​កាតព្វកិច្ច​ពន្ធ​រដ្ឋ ​កាលពី​ថ្ងៃទី​២២​ ខែឧសភា ឆ្នាំ​២០១៣ វេលា​ម៉ោង​៣​និង​១៥​នាទី​ល្ងាច នៅ​ការិយាល័យ​ក្រុមហ៊ុន​សំណង់​ស៊ូ​មី​គូ​ម៉ូ មី​ត​ស៊ុយ ស្ថិតនៅ​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក។

អាន​អត្ថបទ​ទាំងស្រុង...



អ្នក​​គ្រប់គ្រង​នៅ​ច្រក​របៀង​សប្បាយ​កើប​លុយ​ពី​​ការនាំចេញ​អង្ករ​ពី​វៀតណាម​ទៅ​ថៃ​

23-5-13-g-fullបន្ទាយមានជ័យ ៖ ​អ្នក​គ្រប់​គ្រង​នៅ​ច្រក​របៀង​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ​បងថ្លៃ​លោក ប៊ុន សេន មេ​បញ្ជាការ​រង​​កង​ទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ដែល​គ្រប់គ្រង​ច្រក​អូរ​បី​ជាន់​កំពុងតែ​សប្បាយ​កើប​លុយ​ពី​ឈ្មួញ​ដែល​នាំ​អង្ករ​ពី​វៀតណាម​ឆ្លង​កម្ពុជា​ទៅ​​ប្រទេស​ថៃ​ដោយ​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​យី​ឌុប​រាប់​សិប​គ្រឿង​បង់​អោយ​អ្នក​គ្រប់គ្រង​ក្នុង​​​មួយ​រថយន្ត​​តម្លៃ​១២០០​បាត ។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ លិខិត​មិត្ត​អ្នក​អាន ៖ ក្រុម​កម្មករ​មួយ​ចំនួន​តូច​ផ្ទុះ​កូដ​កម្ម​ហិង្សា​ដោយ​សារ​មាន​សហជីព​ខ្លះ​ញុះញង់​នៅ​ក្រោយ​ខ្នង​