Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ឆេះ​សណ្ឋាគារ​ញ៉ូយ៉ក​ផ្អើល​ភ្ញៀវ​បរទេស​រត់​ជាន់​ជើង​គ្នា​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ​

MA9-i-fullភ្នំពេញ​ ៖​ ភ្ញៀវ​ភាគច្រើន​ជា​ជនបរទេស​បាន​នាំគ្នា​ស្រវេស្រវា​រត់​ចេញពី​សណ្ឋាគារ​យីហោ​ញ៉ូយ៉ក​ទាំង​ព្រលឹង​ចុង​សក់​ដោយសារតែ​មាន​ហេតុការណ៍​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​ជាន់​ទី៨​ពេល​កំពុង​ដេក​លង់លក់​នា​ពេល​ពាក់​កណ្ដាល​អធ្រាត្រ។

ហេតុការណ៍​អគ្គីភ័យ​នោះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២ ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ​ខែកុម្ភៈ ​ឆ្នាំ​២០១៣ ​នៅ​ជាន់​ទី​៨​នៃ​ សណ្ឋាគារ​យីហោ​យីហោ​(​ញ៉ូយក​)​ត្រង់​កន្លែង​ភោជនីយដ្ឋាន​និង​ស្ទី​ម​ដែល​មាន​ទីតាំង​លេខ​ ២៥៦​ក្នុងភូមិ​ទី៩ ​ក្រុម​ទី​៣៩ ​ផ្លូវ​ព្រះមុនីវង្ស​កែង​ផ្លូវ​លេខ​១០៩ ​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​ដែល​ម្ចាស់​សណ្ឋាគារ​ឈ្មោះ​ព្រំ លន ​ភេទ​ស្រី​អាយុ​៦១​ឆ្នាំ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្បែរ​ខាង​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​វេលា​កើតហេតុ​គេ​បានឃើញ​ភ្លើង​និង​ផ្សែង​បាន​ឆេះ​ហុយ​សន្ធោសន្ធៅ​ចេញពី​អាគារ​សណ្ឋាគារ​ញ៉យក​នៅ​ជាន់​ទី​៨​បង្ក​ជា​ភាព​ភ្ញាក់ផ្អើល​​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គីភ័យ​ និង​ត​ទុយោ​ទឹក​បាញ់​ពន្លត់​ដែរ​តែ​មិនអាច​គ្រប់គ្រង​បាន​សមត្ថកិច្ច​មូលដ្ឋាន ​ក៏​ដូចជា​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ក្រោម​ការ​បញ្ជា​និង​ដឹកនាំ​ផ្ទាល់​ពី​លោក​អភិបាលខណ្ឌ​និង​អធិការ​ខណ្ឌ​រួម​ជាមួយ​មេបញ្ជាការ​ខណ្ឌ​បាន​ចុះ​មកដល់​កន្លែង​កើតហេតុ​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ជួយ​អន្តរាគមន៍​ឡើង​គោះទ្វារ​តាម​បន្ទប់​ដាស់​ភ្ញៀវ​ដែល​ភាគច្រើន​ជា​ជនបរទេស​កំពុងតែ​ដេក​លង់លក់​ក្នុង​ដំណេក​ឲ្យ​ភៀស​ចេញពី​កន្លែង​កើតហេតុ​ដើម្បី ​ការពារ​សុវត្ថិភាព​ខ្លួន​ក្រែង​មាន​គ្រោះថ្នាក់​ព្រោះ​ភ្លើង​កំពុង​ឆាបឆេះ​ខ្លាំង។

បើ​តាម​ការ​ឲ្យ​ដឹងពី​លោក​ពិន គង់ ជា​មេ​ប៉ុស្តិ៍​នគរបាល​បឹងរាំង​បាន​ឲ្យ​ដឹង​ថា​ហេតុការណ៍​អគ្គីភ័យ​នៅ​ជាន់​ទី​៨​នៃ​សណ្ឋាគារ​ញ៉ូ​យ៉​ក​នោះ​មិន​មាន​អ្នក​នរណា​រងគ្រោះថ្នាក់​នោះ​ឡើយ​ ​ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ​នោះ​លោក​មិន​អាច​បញ្ជាក់​បាន​ឡើយ​រង់ចាំ​មន្ត្រី​ជំនាញ​ពិនិត្យ​សិន។

លោក​នេ​ត វ​ន្ថា ​បាន​ឲ្យ​ដឹង​ថា​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆេះ​នៅ​​សណ្ឋាគារ​ញ៉ូយ៉ក​នៅ​ជាន់​ទី​៨​នោះ​ផ្តើម​ចេញពី​បញ្ហា​ទុស្សេ​ចរន្តអគ្គិសនី​ត្រង់​ម៉ាស៊ីន ​សូ ណា​(​ស្ទី​ម​)បណ្ដាលឲ្យ​ខូចខាត​ម៉ាស៊ីន ​សូ​ណា​២​គ្រឿង​ឆេះ​បន្ទប់​ស្ទី​ម​មួយ​បន្ទប់​រួម​ទាំង​របស់របរ​ផ្សេងទៀត​គិត​ជា​ទឹកប្រាក់​អស់​ជាង​មួយ​ម៉ឺន​ដុល្លារ​ ហើយ​បាន​រលត់​ជា​ស្ថាពរ​វិញ​នៅ​វេលា​ម៉ោង​១​និង​៥​នាទី​បន្ទាប់ពី​ឆេះ​នៅ​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៣ ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​រាជធានី​ចំនួន​៥​គ្រឿង​បាញ់​អស់​ទឹក​ទាំង​៥​គ្រឿង​តែម្តង​ តែ​មិន​មាន​អ្នកណា​រងគ្រោះថ្នាក់​ឡើយ៕

រស្មី​

E

ព័ត៌មានអន្តរជាតិ

ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...

គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​ចិន​បាន​ទាមទារ​​អោយ​ភាគី​កូរ៉េ​ខាង​ជើង​​ធ្វើ​ការ​​ពន្យល់​​អោយ​​បាន​​ច្បាស់​អំពី​ការ​​ចាប់​ឃុំ​ខ្លួន​អ្នកនេសាទ​ចិន

22-5-13-a-fullចិន ៖ ​ក្រសួង​ការ​បរទេស​ចិន​​បញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​គួរ​តែ​ដោះលែង​​ទូក​នេសាទ​ចិន​ ១គ្រឿង​ដែល​ខ្លួន​បាន​ចាប់​យក​​ទៅ​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មកវិញ​ ហើយ​បាន​ទាមទារ​អោយ​កូរ៉េ​ខាងជើង​ធ្វើការ​ពន្យល់​អោយ​បាន​ច្បាស់​ទាក់ទង​ និង​ហេតុការណ៍​​ដែល​បាន​កើត​ឡើង​ព្រោះ​វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​មិនល្អ​ ដល់​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ។

អាន​អត្ថបទ​ទាំងស្រុង...


ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

មនុស្ស​ម្នាក់​សង្ស័យ​បាត់​ខ្លួន​ក្នុង​អណ្ដូង​រ៉ែ​មាស​​ តែ​ក្រុម​អាជ្ញាធរ​រក​សាក​សព​មិន​ឃើញ​

22-5-13-q-fullព្រះវិហារ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា សង្ស័យ​បាត់​ខ្លួន​នៅ​ក្នុង​អណ្ដូង​រ៉ែ​មាស ក្នុង​ហេតុការណ៍​បាក់​ស្រុត​អណ្ដូងរ៉ែ​មាស​កាលពី​វេលា​ម៉ោង១០យប់​ថ្ងៃទី១៩ ឧសភា ២០១៣ ស្ថិត​នៅ​​ចំណុច​ចំបក់​បារាំង​ក្បែរ​ភ្នំ​លុង​ក្នុង​ឃុំ​រម​ទម​ ស្រុក​រវៀង ​មាន​ចំងាយ​ប្រមាណ១៤​គីទ្បូ​ម៉ែត្រ​ពី​ទីប្រជុំជន​ភ្នំ​ដែក​មកដល់​​ព្រលប់​ថ្ងៃទី២២ ឧសភា ២០១៣​នេះ​។ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ​ប្រឹង​អស់​លទ្ធភាព​ហើយ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ទេ។ នៅ​ពេល​នេះ​កំលាំង​ទាំងអស់​សំរេច​ដក​គ្រឿងចក្រ​វិល​ទៅកាន់​អង្គភាព​រៀង​ៗ​ខ្លួន។

អាន​អត្ថបទ​ទាំងស្រុង...

ទីតាំង​ជុំ​វិញ​ផ្សារ​ត្រពាំង​រពៅ​​មាន​គេ​ចាក់​ខឿន​ចង់​សាងសង់​យក​

22-5-13-p-fullកំពត ៖ ​ទី​តាំង​ដី​ផ្សារ​ត្រពាំង​រពៅ​ដែល​អ្នកស្រុក​បាន​អះអាង​ថា​​ជា​ដី​ផ្សារ​របស់​រដ្ឋ​ត្រូវ​បាន​អ្នក​មាន​លុយ​អាងខ្នង​អ្នកធំ​ក្នុង​ខេត្ត​រំ​លោភ​យក​ដី​ផ្សា​របុក​គ្រឹះ​រៀប​​ខឿន​ ​ធ្វើជា​កម្ម​សិទ្ធិ​​ព្រោះតែ​មានការ​ឃុប​ឃិត​​របស់​អាជ្ញាធរ​។

អាន​អត្ថបទ​ទាំងស្រុង...


ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​បាយ័ន​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ចំលង

22-5-13-o-fullស្រុក​ខ្សាច់កណ្តាល ៖ ​លោក ឈឹម សារ៉េត ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​តំណាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​បាយ័ន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​ក្នុង​ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី ២១ ខែឧសភា​ឆ្នាំ ២០១៣ កន្លងទៅនេះ ។

អាន​អត្ថបទ​ទាំងស្រុង...


ស្រ្តី​មេម៉ាយ​កូន​4​ក្រ​ផ្ទួន​លើ​ក្រ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​សល់​

22-5-13-n-fullពោធិ៍សាត់ ៖ ស្រ្តី​មេម៉ាយ​រស់​នៅ​លើ​ដី​អាស្រ័យ​ផល​ជាមួយ​កូន​4​នាក់​ក្នុង​ជីវិត​តស៊ូ​ដ៏​លំបាក​ត្រូវ​បាន​ភ្លើង​ឆេះ​ផ្ទះ​ក្លាយ​ជា​កំទេច​ផេះ​គ្មាន​សល់​រួម​ទាំង​លុយ​ជា​ដង្ហើម​ជីវិត​20​ម៉ឺន​រៀល​ដែល​ខំ​សន្សំ​មិន​ហ៊ាន​ចាយ​នោះ​ ក៏​ត្រូវ​​ភ្លើង​​បំផ្លាញ​ផង​ដែរ។ ខណៈ​ដែល​គ្រួសារ​នេះ​​​ដាំ​បាយ​ស្រស់​ស្រូប​រួច​ទុក​ចោល​មិន​ពន្លត់។

អាន​អត្ថបទ​ទាំងស្រុង...


ម្ចាស់​កាមរី​ទំនើង​បុក​រថយន្ត​និង​ម៉ូតូ​គេ​បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់​ហើយ​រត់​គេច​ខ្លួន​បាត់​

M22-s-fullបន្ទាយមានជ័យ ​៖​ តៃកុង​រថយន្ត​កាមរី​ទំនើង​ម្នាក់​ បាន​បើក​រថយន្ត​របស់​ខ្លួន​​បុក​រថយន្ត​បាឡែន​ រួច​បើក​គេច​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​របួសធ្ងន់ ​ហើយ​បើក​រត់​គេច​ទៀត​ តែ​សំណាង​អាក្រក់​ត្រូវ​ប៉េអឹម​ក្របួច​ជាប់ ឯ​ជន​បង្ក​ហេតុ​គេច​ខ្លួន​បាត់​ស្រមោល​ភ្លាមៗ​តែម្ដង។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ឆេះ​សណ្ឋាគារ​ញ៉ូយ៉ក​ផ្អើល​ភ្ញៀវ​បរទេស​រត់​ជាន់​ជើង​គ្នា​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ​