ភ្នំពេញ ៖ មនុស្ស៨នាក់បានស្លាប់និង១៨នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣និងបង្កឲ្យខូចខាត យានយន្តសរុប ២៧គ្រឿង។
នាយកដ្ឋានសណ្ដាប់ធ្នាប់ក្រសួងមហាផ្ទៃបានឲ្យដឹងថានៅថ្ងៃទី១៨ ខែកុម្ភៈ មានគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស ១៨លើក (យប់ ៥លើក) បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ (ស្រីម្នាក់), របួសធ្ងន់ ១៨នាក់ (ស្រី ៥នាក់) និងរបួសស្រាល ១០នាក់ (ស្រី ម្នាក់) និងបង្កឲ្យខូចខាត យានយន្តសរុប ២៧គ្រឿង។
ប្រភពដដែលបន្តថាមូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ គឺបណ្ដាលមកពីបើកបរល្មើសល្បឿនមាន ៥លើក, មិនគោរពសិទ្ធិអាទិភាព ១លើក, ប្រជែងគ្រោះថ្នាក់ ៤លើក, ស្រវឹង ១លើក, បត់គ្រោះថ្នាក់១លើក, ងងុយដេក១លើក, កត្តាយានយន្ត១លើក, ធ្លាក់ពីលើរថយន្តកិនស្លាប់១លើក, ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ៣នាក់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាពនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣នេះ មានចំនួន ៥២គ្រឿង៕
ឌួងវិរៈជ័យ



































