Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ព្រះ​រាជ​អាជ្ញារង​​ដឹកនាំ​កំលាំង​​ចុះ​បង្ក្រាប​ភូមិ​គ្រឹះ​​ដ៏​ស្ដុកស្ដម្ភ​រក​ឃើញ​ឈើ​ប្រណិត​ខុសច្បាប់​​ ជាង​១០​ម៉ែត្រ​គូប

18-2-2012-hកំ​ពត ៖ ​ឈើ​ប្រណិត​ខុសច្បាប់​ប្រមាណ​ជាង១០ម៉ែត្រគូប​ត្រូវ​បាន​​កំលាំង​សមត្ថកិច្ច​ចំរុះ​ដឹកនាំ​ដោយ​លោក​ខៃ​ សម្ផស្ស ព្រះ​រាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត​កំពត ​ឆែកឆេរ​រក​ឃើញ​លាក់​ទុក​ក្នុង​ភូមិ​គ្រឹះ​​ដ៏​ស្ដុក​ស្ដម្ភ​គ្មាន​លិខិត​អនុញ្ញាត។

ហេតុ​ការណ៍​​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​នេះ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង២​និង៣០នាទី​រសៀល​នៅ ថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ ២០១៣ នៅ​ក្នុង​ភូមិ​កំពង់​បាយ​ខាងជើង​ សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែង​បង្ក្រាប​បទល្មើស​បាន​ឱ្យ​ដឹង​ថា​ឈ្មួញ​ដែល​រកស៊ី​ឈើ​ខុសច្បាប់​យក​មក​​លាក់​ទុក​ក្នុង​ភូមិ​គ្រឹះ​​របស់​ខ្លួន​មានឈ្មោះ​ទេព​ កុសល់ ហៅ​(អាសល់)​ភេទ​ប្រុស​ អាយុ៤០ឆ្នាំ​ ប្រពន្ធ​ឈ្មោះ គង់ ​ម៉ី អាយុ ៣០ ឆ្នាំ មុខ​របរ​ដឹក​បង្គារ​ពី​ខេត្ត​កោះ​កុង​ទៅ​វៀតណាម។

លោក ប៊ូ សុវុធ ​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃ​កំពត​បាន​ប្រាប់​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​ឈើ​ដែល​សមត្ថ​កិច្ច​ឆែក​រក​ឃើញ​នេះ​ គឺជា​ឈើ​ប្រណីត​លេខ១ប្រភេទ​គគីរ​ និង​ធ្នង់​បាន​យក​មក​​លាក់​ទុក​ដោយ​ខុស​ច្បាប់​គ្មាន​លិខិត​អនុញ្ញាត​។ ក្រោយពី​ឆែកឆេរ​រួច​វត្ថុតាង​ឈើ​ល្មើសច្បាប់​ទាំងនេះ​ត្រូវ​បាន​រឹបអូស​យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​​ឈើ​កំពត ​ដើម្បី​ចាត់ការ​ក​សាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កំពត។

យោង​តាម​ប្រភព​មួយ​ផ្សេងទៀត​បាន​ខ្សឹប​​ប្រាប់​ឲ្យ​ដឹង​ថា ​ឈ្មោះ​ទេព ​កុសល់ ​នេះ​មិន​ត្រឹមតែ​រកស៊ី​ដឹក​បង្គា​ប៉ុណ្ណោះ​​ទេ តែ​លួច​បង្កប់​ដឹក​ឈើ​ទៅ​វៀតណាម​ ទើប​គេ​រកស៊ី​​មាន​​​រហ័ស​ក្នុង​​រយៈ​ពេល​ដ៏​ខ្លី​​អាច​ធ្វើ​ភូមិ​គ្រឹះ​​ដ៏​រឹងមាំ​៕

ស៊ុន​លី

ព័ត៌មានអន្តរជាតិ

ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...

គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​ចិន​បាន​ទាមទារ​​អោយ​ភាគី​កូរ៉េ​ខាង​ជើង​​ធ្វើ​ការ​​ពន្យល់​​អោយ​​បាន​​ច្បាស់​អំពី​ការ​​ចាប់​ឃុំ​ខ្លួន​អ្នកនេសាទ​ចិន

22-5-13-a-fullចិន ៖ ​ក្រសួង​ការ​បរទេស​ចិន​​បញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​គួរ​តែ​ដោះលែង​​ទូក​នេសាទ​ចិន​ ១គ្រឿង​ដែល​ខ្លួន​បាន​ចាប់​យក​​ទៅ​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មកវិញ​ ហើយ​បាន​ទាមទារ​អោយ​កូរ៉េ​ខាងជើង​ធ្វើការ​ពន្យល់​អោយ​បាន​ច្បាស់​ទាក់ទង​ និង​ហេតុការណ៍​​ដែល​បាន​កើត​ឡើង​ព្រោះ​វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​មិនល្អ​ ដល់​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ។

អាន​អត្ថបទ​ទាំងស្រុង...


ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឃាត់​ខ្លួន​ម្ចាស់​ផ្ទះ​និង​ស្ត្រី​កោស​ជប់​៤​នាក់​

M23-i-fullភ្នំពេញ​ ៖​ ការិយាល័យ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ​រាជធានី ភ្នំពេញ​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​បង្ក្រាប​និង​ឆែកឆេរ​ផ្ទះ​ម៉ាស្សា​កោស​ជប់ ​មួយ​កន្លែង ​ឃាត់​ខ្លួន​ម្ចាស់ផ្ទះ​និង​ស្ត្រី​កោសជប់​ចំនួន៤​នាក់ ​ស្រោមអនាម័យ​ប្រើ​រួច​និង​មិនទាន់​ប្រើ​មួយចំនួន។

អាន​អត្ថបទ​ទាំងស្រុង...

គ​.​ជ​.​ប​ចាប់ឆ្នោត​បញ្ជី​លេខ​រៀង​គណបក្ស​នយោបាយ​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​៥

ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែឧសភា ​ឆ្នាំ​២០១៣​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.ប​) បាន​រៀបចំ​ពិធី​និមន្ត​ព្រះសង្ឃ​ដើម្បី​ចាប់ឆ្នោត​ផ្ដល់​បញ្ជី​លេខ​រៀង​គណបក្ស​នយោបាយ​សម្រាប់​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​ខាងមុខ។

អាន​អត្ថបទ​ទាំងស្រុង...


ឃាតកម្ម​ដ៏​ចម្លែក​ ជន​បង្ក​ដែល​លប​កាប់​គេ​ស្លាប់ ឯ​ឃាតករ​បួស​សុសសាច់​

ពោធិ៍សាត់ ​៖ ​មាន​ករណី​ឃាតកម្ម​ដ៏​ចម្លែក​មួយ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៣ ត្រង់​ចំណុច​កំពង់ក្រូច​ ​ក្នុងភូមិ​បំណក់ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់ ដោយ​ជន​បង្ក​បាន​ស្លាប់​ដោយ​គ្មាន​ស្លាកស្នាម ឯ​ឃាតក​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ត្រូវ​ជន​ដែល​ស្លាប់​នោះ​ពួនស្ទាក់​កាប់​ជាច្រើន​កាំបិត។ តែ​ឃាតក​រង​របួស​ព្យាយាម​ស្រវា​ក្របួច​បាន​កអាវ​ចាប់​ច្របាច់​.​ក​ជាប់​រហូតដល់​ជន​បង្ក​ស្លាប់​នៅ​នឹង​កន្លែង។

អាន​អត្ថបទ​ទាំងស្រុង...


ថ្ងៃទី​២២​ខែឧសភា​គ្រោះថ្នាក់​ចរាចរ​កើតឡើង​៧​លើក​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៧​នាក់​

M23-h-fullភ្នំពេញ ​៖ ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ដឹង​ថា កាលពី​ថ្ងៃទី​២២ ​ខែឧសភា ឆ្នាំ​២០១៣ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​កើតឡើង៧​លើក (​យប់៣​លើក​) បណ្តាល​ឲ្យ​មនុស្ស ស្លាប់ម្នាក់ (​ប្រុស​) របួសធ្ងន់៦​នាក់ (​ស្រី ម្នាក់​) និង​របួសស្រាល ម្នាក់ (​ប្រុស)។ នៅក្នុង​គ្រោះថ្នាក់​ចរាចរ​ទាំង៧​លើក បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប១៣​គ្រឿង​ ក្នុង​នោះ​ម៉ូតូ៧​គ្រឿង រថយន្ត​ធុន​តូច៣​គ្រឿង រថយន្ត​ធុន​ធំ២​គ្រឿង យាន​ផ្សេងៗ១​គ្រឿង និង​ថ្មើរ​ម្នាក់។

អាន​អត្ថបទ​ទាំងស្រុង...


ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ បណ្ដាល​ឲ្យ​យុវជន​៤​នាក់​រង​របួស​ធ្ងន់​និង​ស្រាល​

M23-g-fullភ្នំពេញ​ ៖​ ម៉ូតូ​ពីរ​គ្រឿង​បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង​នៅ​តាម​ផ្លូវ​កែង​បណ្ដាល​ឲ្យ​អ្នក​ជិះ​ទាំង​សងខាង​៤​នាក់​រង​របួស​ធ្ងន់​និង​ស្រាល។ ហេតុការណ៍​​នេះ​បាន​កើត​​ឡើង​កាលពី​វេលា​ម៉ោង ១១យប់​ ថ្ងៃទី​២២ ​ខែ​ឧសភា ​ឆ្នាំ​២០១៣​នៅ​តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា ​កែង​ផ្លូវ​សុធារស​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ព្រះ​រាជ​អាជ្ញារង​​ដឹកនាំ​កំលាំង​​ចុះ​បង្ក្រាប​ភូមិ​គ្រឹះ​​ដ៏​ស្ដុកស្ដម្ភ​រក​ឃើញ​ឈើ​ប្រណិត​ខុសច្បាប់​​ ជាង​១០​ម៉ែត្រ​គូប