Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

តុលាការ​ខេត្ត​ឃុំ​ខ្លួន​អ្នក​ល្មើស​នេសាទ​ចំនួន​៥៧​នាក់​ដាក់​ពន្ធនាគារ​​

M18-z-fullសៀមរាប​ ៖ ​ក្រុម​អ្នក​នេសាទ​ចំនួន​៦៧ ​នាក់​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី ​១៦​ ខែ​កុម្ភៈ ​កន្លងទៅ​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ចំនួន​៥៧ ​នាក់​ ដោយ​​៤នាក់​ត្រូវ​បាន​តំណាង​អយ្យកា​មិន​ធ្វើការ​ចោទប្រកាន់​ និង​៦​នាក់​ផ្សេង​ទៀត​មិន​បាន​បញ្ជូន​ ខ្លួន​មក​តុលាការ​ទេ។

លោក​ចៅក្រម​សាលាដំបូង​កាន់​សំណុំរឿង​អ៊ិត សុធា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាលពី​ព្រឹក​ថ្ងៃទី​១៨​នេះ​ថា​ការ​ឃុំខ្លួន​ជនជាប់ចោទ​ទាំង​៥៧​នាក់​ខាងលើ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ​បន្ទាប់ពី​តំណាង​អយ្យកា ​បើក​ការចោទប្រកាន់​ទៅលើ​ពួក​អ្នក​ទាំងនោះ​រួច។

លោក​បាន​បន្ត​ដោយ​ចាត់​ទុក​ថា នេះ​ជា​ករណី​ឃុំខ្លួន​ជនជាប់ចោទ​មាន​ចំនួន​ច្រើន​មិន​ធ្លាប់មាន​ពី​មុន​មក​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ខុសច្បាប់ នៅក្នុង​អំឡុង​ពេល​ចុងក្រោយ​នេះ។

គួរ​បញ្ជាក់​ថា ​កាលពី​យប់​ថ្ងៃទី​១៥-១៦ ខែ​កុម្ភៈ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​បាន បើក​យុទ្ធនាការ​បង្ក្ករាប​ទៅលើ​សកម្មភាព​នេសាទ​ល្មើសច្បាប់​ក្នុង​តំបន់​ដែនទឹក​ឡូត៍​បម្រុង​លេខ​៥ ក្នុងភូមិ​សាស្ត្រ ស្រុក​សូត្រ​និគម នឹង​ឡូត៍​លេខ ៤ ក្នុងភូមិ​សាស្ត្រ​តំបន់​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​  ដោយ​បាន​ចាប់​ក្រុម​អ្នកនេសាទ​ស្រី​-​ប្រុស​ចំនួន ៦៧ នាក់ ក្នុង​នោះ​មាន​ជនជាតិ វៀតណាម​ចំនួន ៨ នាក់​ផងដែរ។

ទាក់ទិន​ទៅ​នឹង​ការ​ចាប់ខ្លួន​ក្រុម​អ្នកនេសាទ​ខាងលើ​​លោក​អ៊ុយ សំភារ ​ព្រះរាជអាជ្ញារង​អម សាលាដំបូង​ខេត្តសៀមរាប​កាន់​សំណុំរឿង​នេសាទ​នោះ​បាន​មាន​ប្រសាសន៍​ថា ខាង​កងរាជអាវុធហត្ថ​គេ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​តុលាការ​តែ​៦១​នាក់​ប៉ុណ្ណោះ នៅក្នុង​ចំណោម​នោះ​លោក​បានសម្រេច​បើក​ការចោទប្រកាន់​ត្រឹមតែ​ ៥៧​ នាក់ ចំណែក​៤​នាក់​ទៀត​ជា​ស្ត្រី​មាន​ផ្ទៃពោះ នឹង​អនីតិជន​ ត្រូវ​បាន​ឲ្យ​រួចផុត​ពី​បទ​ចោទ​និង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។

លោក​បាន​បន្ថែម​ថា​ជន​ទាំង​៥៧ នាក់​នោះ មាន​ខ្លះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​នេសាទ​ដោយ ប្រើប្រាស់​ឧបករណ៍​ទំនើប និង​ខ្លះទៀត​ចោទប្រកាន់​ពី​បទ​ទទួល​ទិញ​ផល​ត្រី​ខុសច្បាប់។

ថ្វីបើ​យ៉ាងនេះ​ក្តី​គេ​មិនអាច​ស្វែងរក​បញ្ជី​ឈ្មោះ​ក្រុម​អ្នកនេសាទ​ដែល​ត្រូវ​ចាប់​បញ្ជូន​ខ្លួន​ទាំងអស់​នោះបានទេ គ្រាន់តែ​ដឹង​ថា​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទ​១៦ កុម្ភៈ នៅក្នុង​ប្រតិបត្តិការ​ បង្ក្រាប​របស់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ខណៈ​កំពុង​ធ្វើ​សកម្មភាព​នេសាទ ដោយ​ប្រើ ​ឧបករណ៍​ទំនើប​ខុសច្បាប់​នៅក្នុង នៅក្នុង​ដែន​ឡូត៍​ហាមឃាត់​នៃ​បឹង​ទន្លេសាប ដែល​ត្រូវ​បាន​ប្រកាស ដកហូត​ពី​កណ្តាប់​ដៃ​ឈ្មួញ ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​កាល​ពីពេល​កន្លងទៅ។

យោង​តាម​របាយការណ៍​ស្តី​ពី​ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ថ្ងៃទី​១៥-១៦ ខែ កុម្ភៈ​របស់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​បង្ហាញ​ថា លទ្ធផល​នៃ​ការ បង្ក្រាប​នៅក្នុង​ដែនទឹក​ហាមឃាត់​ខាងលើ​កម្លាំង​រាជ​អាវុធហត្ថ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ​៦៧ នាក់ ស្រី ១៧ នាក់ ក្នុង​នោះ ជនជាតិ​យួន​ចំនួន ៨ នាក់ ទូក​ឈើ​ម៉ាស៊ីន ចំនួន ១៦ គ្រឿង ទូត​ឈើ​អ ត់​ម៉ាស៊ីន ចំនួន ០១ គ្រឿង រួម​ទាំង​សាច់​មង ចំនួន ​១០០ ម៉ែត្រ សាច់​អ៊ួ​ន ចំនួន ៤០០ ម៉ែត្រ ដង​ស៊ី​ប ចំនួន ១០ ដង ត្រី​ចំរុះ ចំនួន ៤.៥ តោន។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​អះអាង​ថា នេះ​មិន​មែនជា​យុទ្ធនាការ​ដំបូង​ទេ​ក្នុង​ការចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​គ្រាន់តែ​លើក​មុនៗ​មាន ទ្រង់ទ្រាយ​តូច​ជាង​ពេលនេះ​បន្តិច៕

កុសល​

ព័ត៌មានអន្តរជាតិ

ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...

គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​ចិន​បាន​ទាមទារ​​អោយ​ភាគី​កូរ៉េ​ខាង​ជើង​​ធ្វើ​ការ​​ពន្យល់​​អោយ​​បាន​​ច្បាស់​អំពី​ការ​​ចាប់​ឃុំ​ខ្លួន​អ្នកនេសាទ​ចិន

22-5-13-a-fullចិន ៖ ​ក្រសួង​ការ​បរទេស​ចិន​​បញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​គួរ​តែ​ដោះលែង​​ទូក​នេសាទ​ចិន​ ១គ្រឿង​ដែល​ខ្លួន​បាន​ចាប់​យក​​ទៅ​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មកវិញ​ ហើយ​បាន​ទាមទារ​អោយ​កូរ៉េ​ខាងជើង​ធ្វើការ​ពន្យល់​អោយ​បាន​ច្បាស់​ទាក់ទង​ និង​ហេតុការណ៍​​ដែល​បាន​កើត​ឡើង​ព្រោះ​វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​មិនល្អ​ ដល់​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ។

អាន​អត្ថបទ​ទាំងស្រុង...


ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

មនុស្ស​ម្នាក់​សង្ស័យ​បាត់​ខ្លួន​ក្នុង​អណ្ដូង​រ៉ែ​មាស​​ តែ​ក្រុម​អាជ្ញាធរ​រក​សាក​សព​មិន​ឃើញ​

22-5-13-q-fullព្រះវិហារ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា សង្ស័យ​បាត់​ខ្លួន​នៅ​ក្នុង​អណ្ដូង​រ៉ែ​មាស ក្នុង​ហេតុការណ៍​បាក់​ស្រុត​អណ្ដូងរ៉ែ​មាស​កាលពី​វេលា​ម៉ោង១០យប់​ថ្ងៃទី១៩ ឧសភា ២០១៣ ស្ថិត​នៅ​​ចំណុច​ចំបក់​បារាំង​ក្បែរ​ភ្នំ​លុង​ក្នុង​ឃុំ​រម​ទម​ ស្រុក​រវៀង ​មាន​ចំងាយ​ប្រមាណ១៤​គីទ្បូ​ម៉ែត្រ​ពី​ទីប្រជុំជន​ភ្នំ​ដែក​មកដល់​​ព្រលប់​ថ្ងៃទី២២ ឧសភា ២០១៣​នេះ​។ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ​ប្រឹង​អស់​លទ្ធភាព​ហើយ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ទេ។ នៅ​ពេល​នេះ​កំលាំង​ទាំងអស់​សំរេច​ដក​គ្រឿងចក្រ​វិល​ទៅកាន់​អង្គភាព​រៀង​ៗ​ខ្លួន។

អាន​អត្ថបទ​ទាំងស្រុង...

ទីតាំង​ជុំ​វិញ​ផ្សារ​ត្រពាំង​រពៅ​​មាន​គេ​ចាក់​ខឿន​ចង់​សាងសង់​យក​

22-5-13-p-fullកំពត ៖ ​ទី​តាំង​ដី​ផ្សារ​ត្រពាំង​រពៅ​ដែល​អ្នកស្រុក​បាន​អះអាង​ថា​​ជា​ដី​ផ្សារ​របស់​រដ្ឋ​ត្រូវ​បាន​អ្នក​មាន​លុយ​អាងខ្នង​អ្នកធំ​ក្នុង​ខេត្ត​រំ​លោភ​យក​ដី​ផ្សា​របុក​គ្រឹះ​រៀប​​ខឿន​ ​ធ្វើជា​កម្ម​សិទ្ធិ​​ព្រោះតែ​មានការ​ឃុប​ឃិត​​របស់​អាជ្ញាធរ​។

អាន​អត្ថបទ​ទាំងស្រុង...


ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​បាយ័ន​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ចំលង

22-5-13-o-fullស្រុក​ខ្សាច់កណ្តាល ៖ ​លោក ឈឹម សារ៉េត ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​តំណាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​បាយ័ន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​ក្នុង​ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី ២១ ខែឧសភា​ឆ្នាំ ២០១៣ កន្លងទៅនេះ ។

អាន​អត្ថបទ​ទាំងស្រុង...


ស្រ្តី​មេម៉ាយ​កូន​4​ក្រ​ផ្ទួន​លើ​ក្រ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​សល់​

22-5-13-n-fullពោធិ៍សាត់ ៖ ស្រ្តី​មេម៉ាយ​រស់​នៅ​លើ​ដី​អាស្រ័យ​ផល​ជាមួយ​កូន​4​នាក់​ក្នុង​ជីវិត​តស៊ូ​ដ៏​លំបាក​ត្រូវ​បាន​ភ្លើង​ឆេះ​ផ្ទះ​ក្លាយ​ជា​កំទេច​ផេះ​គ្មាន​សល់​រួម​ទាំង​លុយ​ជា​ដង្ហើម​ជីវិត​20​ម៉ឺន​រៀល​ដែល​ខំ​សន្សំ​មិន​ហ៊ាន​ចាយ​នោះ​ ក៏​ត្រូវ​​ភ្លើង​​បំផ្លាញ​ផង​ដែរ។ ខណៈ​ដែល​គ្រួសារ​នេះ​​​ដាំ​បាយ​ស្រស់​ស្រូប​រួច​ទុក​ចោល​មិន​ពន្លត់។

អាន​អត្ថបទ​ទាំងស្រុង...


ម្ចាស់​កាមរី​ទំនើង​បុក​រថយន្ត​និង​ម៉ូតូ​គេ​បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់​ហើយ​រត់​គេច​ខ្លួន​បាត់​

M22-s-fullបន្ទាយមានជ័យ ​៖​ តៃកុង​រថយន្ត​កាមរី​ទំនើង​ម្នាក់​ បាន​បើក​រថយន្ត​របស់​ខ្លួន​​បុក​រថយន្ត​បាឡែន​ រួច​បើក​គេច​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​របួសធ្ងន់ ​ហើយ​បើក​រត់​គេច​ទៀត​ តែ​សំណាង​អាក្រក់​ត្រូវ​ប៉េអឹម​ក្របួច​ជាប់ ឯ​ជន​បង្ក​ហេតុ​គេច​ខ្លួន​បាត់​ស្រមោល​ភ្លាមៗ​តែម្ដង។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ តុលាការ​ខេត្ត​ឃុំ​ខ្លួន​អ្នក​ល្មើស​នេសាទ​ចំនួន​៥៧​នាក់​ដាក់​ពន្ធនាគារ​​