Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

សហភាព​អឺរ៉ុប​គាំទ្រ​ការបោះឆ្នោត​សាកល​នៅ​កម្ពុជា

18-2-2012-eភ្នំពេញ ៖ ​លោក Jean Francois Cautain ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​មានប្រសាសន៍​ក្នុង​ជំនួប​ជាមួយ សម្តេច​​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ ២០១៣ ថា ប្រទេស​ទាំង ២៧ ក្នុង​សហភាព​អឺរ៉ុប​មានការ​គាំទ្រ​កម្ពុជា​នៅ​ក្នុង​ការ​បោះឆ្នោត សាកល​លើក​ទី ៥ នៅ​ក្នុង​ខែ​កក្កដា ខាងមុខនេះ ហើយក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ​កំណែទម្រង់ ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ផង​ដែរ។

លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែង​ថា នៅ​ក្នុង​ជំនួប​នោះ លោក Jean Francois Cautain បាន​ថ្លែង​ថា សហភាព​អឺរ៉ុប​គាំទ្រ និង​ជម្រុញ​​ការ​សហការ​ជាមួយ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ដើម្បី​ឲ្យ​ការបោះឆ្នោត​សាកល​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ យុត្តិធម៌ ហើយ​សហភាព​អឺរ៉ុប សូម​អបអរសាទរ​ចំពោះ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត​ក្រម​រដ្ឋប្បវេណី ក្រម​ព្រហ្ម​ទណ្ឌ ក៏ដូចជា​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នោះ។ លោក Jean Francois Cautain ក៏បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​ជម្រុញ​ឲ្យ​បាន​នូវ​ច្បាប់​ចៅក្រម ច្បាប់​​មេធាវី និង​ច្បាប់ ឧត្តម​ក្រុមប្រឹក្សា​ចៅក្រម​ផង​ដែរ។

លោក​ជំនួយការ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា លោក Jean Francois Cautain បាន​អបអរ សាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លង​មក​នេះ ​បាន​កាត់បន្ថយ​ភាព​ក្រីក្រ រហូតដល់ ៥% ដោយ​បាន​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​នៅ​កម្ពុជា​នៅ​សល់​តែ ២០% ប៉ុណ្ណោះ​នៅ​ពេល​បច្ចុប្បន្ន ហើយ​លោក​ក៏បាន​អបអរសាទរ​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​អាស៊ាន ពាក់ព័ន្ធ​ជាមួយ​បញ្ហា​សិទ្ធិ មនុស្ស​ផង​ដែរ។

ដោយ​បាន​ថ្លែងអំណរគុណ​ចំពោះ​យោបល់​របស់​លោក Jean Francois Cautain នោះ​សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ការបោះឆ្នោត​ជា​ទៀងទាត់​របស់​កម្ពុជា គឺជា​ការចាំបាច់​ណាស់ ដើម្បី​ជម្រុញ​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​​ការ​អភិវឌ្ឍ និង​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ។សម្តេច​នាយក​រដ្ឋ​មន្ត្រី​ក៏បាន​សំដែង​នូវ​ការ​រីករាយ​ផង​ដែរ ​នូវ​ការ​អបអរ​របស់​សហ​ភាព​អឺរ៉ុប​ចំពោះ​កម្ពុជា​ដែល​បាន​អនុម័ត​ច្បាប់​ទាំង ៣ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី​ក៏​សម្តេច​​​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ភាព​មិន​សប្បាយចិត្ត​ការ​យឺតយ៉ាវ​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​ចៅក្រម ច្បាប់​មេធាវី និង​ច្បាប់​ឧត្តម​ក្រុមប្រឹក្សា​ចៅក្រម ដែល​មិនទាន់​បាន​អនុម័ត ដោយមាន​ប្រសាសន៍​ថា ច្បាប់​ទាំងនោះ​គប្បី​ជំរុញ​អនុម័ត​ឲ្យ​បាន​កាន់តែ​លឿន​ឡើងៗ​ទើប​ជា​ការ​ប្រសើរ។

លោក​ជំនួយការ​ឲ្យ​ដឹង​បន្ត​ថា សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​លើក​ទឹក ចិត្ត និង​ការវាយតម្លៃ​ខ្ពស់​របស់​សហភាព​អឺរ៉ុប ចំពោះ​ការ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​នោះ។ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប​ផង​ដែរ ដែល​ក្នុង​រយៈពេល​ប្រមាណ ១០ ឆ្នាំ​កន្លង​មក​នេះ​​បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ជួយ​លើ​វិស័យ​អប់រំ​។

លោក អ៊ាង សុផល្លែត ថ្លែង​ថា ចំពោះ​ការ​លើក​ឡើង​​របស់​លោក Jean Francois Cautain អំពី បញ្ហា​ដីធ្លី​នោះ សម្តេច​​តេ​ជោ​បាន​ជំរាប​ជូន​លោក​ទូត​សហភាព​អឺរ៉ុប​យ៉ាង​លម្អិត​អំពី​កំណែ​ទម្រ​ង់​ដីធ្លី របស់​រាជរដ្ឋាភិបាល ដែល​មាន​យុវជន​ស្ម័គ្រចិត្ត រួម​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​វាស់វែង​ដីធ្លី​ចែក​ជូន​ប្រជាជន​កម្ពុជា​​៕

ស្នាយ​ពល

ព័ត៌មានអន្តរជាតិ

ព្យុះ​គ្រាប់​ព្រឹល​បង្ក​ការបំផ្លាញ​ធ្ងន់ធ្ងរ​តាម​តំបន់​ក្នុង​ខេត្ត​ហ្កាង​ស៊ូ របស់​ប្រទេស​ចិន​

23-5-13-e-fullចិន ៖ ​នៅ​តំបន់​អាន់​ឌីង​(Anding) ក្នុង​ទី​ក្រុង​ឌីង​ហ្សី (Dingxi)របស់​ខេត្ត​ហ្កាង​ស៊ូ (Ganzu) ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​​បាន​រង​​ប៉ះពាល់​ពី​ការ​បោក​បក់​របស់​​ព្យុះ​ ព្រឹល​គ្រាប់​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ និង​បាន​បង្ក​ការបំផ្លាញ​ធ្ងន់​ធ្ងរ​។

អាន​អត្ថបទ​ទាំងស្រុង...

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន់ គីមូន ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណៈរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ

23-5-13-c-fullយូអិន ៖ ​ប្រមុខ​នៃ​អង្គការ​សហប្រជាជាតិ​ និង​ប្រធាន​នៃ​ធនាគារ​ពិភព​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ឃីន​សាលា( Kinshasa) សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ដំណើរ​ទស្សន​ កិច្ច​លើកដំបូង​បំផុត​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៣ ថ្ងៃ​ទៅកាន់​តំបន់​ Great Lake (ហ្គ្រេត លេក)​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។

អាន​អត្ថបទ​ទាំងស្រុង...


កូរ៉េខាងត្បូង​បាន​ធ្វើ​​ការ​ផលិត​នូវ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ ស៊ូរ៉ាយ​អ៊ិន​ថ្មី​បំផុត​របស់​ខ្លួន​លើកដំបូង​

23-5-13-a-fullកូរ៉េខាងត្បូង ៖ ​កងទ័ព​​កូរ៉េ​ខាង​ត្បូង​និយាយ​ថា នេះ​ជា​​លើក​ទី​មួយ​ហើយ​ដែល​ខ្លួន​បាន​ធ្វើ​ការអភិវឌ្ឍន៍​នូវ​ឧទ្ធម្ភាគចក្រ​​ចម្បាំង​របស់​ខ្លួន​ ​និង​ត្រៀ​ម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​។

អាន​អត្ថបទ​ទាំងស្រុង...


ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ចោរ​ប្លន់​ដែល​វាយ​ប៉ូលិស​ទេសចរ​​ឲ្យ​ពិការ​ភ្នែក​ពេលនេះ​ចាប់​ខ្លួន​បាន​ហើយ​

M24-j-fullកំពង់ស្ពឺ​ ៖ ​ចោរ​វ័យ​ក្មេង​ប្លន់​និង​លួច​យ៉ាង​សកម្ម​ក្នុង​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ ពេលនេះ​បាន​អស់លក្ខណ៍​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​​នៃ​ស្នងការដ្ឋាន​ចាប់​ខ្លួន​បាន ​បន្ទាប់ពី​បាន​រត់គេច​អស់​មួយ​រយៈ ​ហើយ​វិល​ចូល​ស្រុក​វិញ​ ដែល​ករណីនេះ​ដូច​ពាក្យចាស់​ថា​ជង់​មិនដែល​ភ្លេច​កុក​ទេ​មានតែ​កុក​ទេ​ដែល​ភ្លេច​ជង់។

អាន​អត្ថបទ​ទាំងស្រុង...

ស្រវឹង​ធ្លាក់​ភ្នែក​បើក​រថយន្ត​តា​កូ​ម៉ា​ជ្រុល​បុក​ដើម​អំពិល​ទាំង​រោល​របួស​ធ្ងន់ធ្ងរ​តែ​ឯង​

M24-i-fullភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​បន្ទាប់ពី​ចេញពី​ផឹក​ស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​រថយន្ត​ម៉ាក​តា​កូ​ម៉ា​បោះពួយ​និង​រេ​ពេញ​ផ្លូវ ​រួច​ក៏​ជ្រុល​ហោះ​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ទៅ​បុក​ដើម​អំពិល​ដ៏​ធំ​មួយ​ដើម​បណ្តាល​ឲ្យ​កំពិត​ខ្ទេច​កាត់មុខ​រថយន្ត​អស់។

អាន​អត្ថបទ​ទាំងស្រុង...


រថយន្ត​ធុន​យក្ស​ដឹក​ស្រូវ​ក្រឡាប់​ផ្ងារ​ជើង​ចូល​ប្រឡាយ​លូ​ចាក់​ស្រូវ​ចោល​ពេញ​ប្រឡាយ​​

M24-h-fullសៀមរាប​ ៖ ​កាល​ពី​វេលា​ម៉ោង​១២​​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៤ ​ខែឧសភា​ ឆ្នាំ២០១៣ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង​ ដោយ​រថយន្ត​ម៉ាក​យក្ស​ហីយាន់ដាយ​ ដឹក​ស្រូវ​មកពី​ខេត្ត​បន្ទាយមានជ័យ​បាន​បើក​ធ្លាក់​ផ្លូវ​ចូល​លូ​ក្រឡាប់​ផ្ងារ​ជើង​ចាក់​​ស្រូវ​ចោល​ពេញ​វាលស្រែ​  រីឯ​ចំណែក​តៃកុង​ដាក់​មេ​ប្រូច​បាត់​ មិនដឹង​ថា​រង​របួស​ធ្ងន់​ឬ​ស្រាល​នោះ​ឡើយ។

អាន​អត្ថបទ​ទាំងស្រុង...


រថយន្ត​កូរ៉េ​បើក​បុក​ម៉ូតូ​គុប​មូល​ពីក្រោយ​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​

M24-g-fullភ្នំពេញ ​៖​ បុរស​ម្នាក់​បាន​រង​​របួស​ធ្ងន់ធ្ងរ​ដោយសារតែ​ត្រូវ​រថយន្ត​កូរ៉េ​បើក​បុក​ម៉ូតូ​ពីក្រោយ​ដួល​ប្រកាច់ប្រកិន​កាលពី​វេលា​ម៉ោង​២០​និង​៥៥​នាទី​យប់​ថ្ងៃទី​២៣ ​ខែឧសភា ​ឆ្នាំ​២០១៣​នៅ​ចំណុច​ផ្លូវ​លេខ​៧០ ​កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ​ ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ។

អាន​អត្ថបទ​ទាំងស្រុង...


រថយន្ត​ម៉ាក​សេ​លីកា​បើក​បុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង​ អ្នក​បើកបរ​អះអាង​ថា​ដេក​លក់​អត់​ដឹង​អី​

M24-f-fullភ្នំពេញ ​៖ ​រថយន្ត​ម៉ាក​សេ​លីកា​មួយ​គ្រឿង​ខណៈ​ពេល​កំពុង​បើកបរ​សុខៗ​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​៥​ផ្ទាំង​បណ្ដាល​ឲ្យ​បាក់​រាប​ដល់​ដី តែ​អ្នកបើកបរ​មិន​មាន​រង​របួស​ធ្ងន់​នោះ​ទេ​ ហើយ​រថយន្ត​ក៏​មិន​ខូចខាត​អ្វី​ធ្ងន់ធ្ងរ​នោះ​ដែរ តែ​អ្វី​ដែល​គេ​ហួសចិត្ត​នឹកស្មាន​មិន​ដល់​នោះ​ក្រោយពេល​កើតហេតុ​ប៉ូលិស​ទៅ​សួរនាំ​បែរជា​តៃកុង​នោះ​ដេកលក់​ក្នុង​រថយន្ត​យ៉ាង​រំភើយ​ហាក់​គ្មានអ្វី​កើតឡើង​អីចឹង មិនតែប៉ុណ្ណោះ​អ្នកបើកបរ​រូប​នេះ​បាន​បដិសេធ​ថា​មិន​ដឹង​អី​ទៀត​ផង​ តែ​បុរស​នោះ​ពុំ​មាន​ផឹកស្រា​ស្រវឹង​នោះ​ឡើយ ដែល​ករណី​បែបនេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​បុរស​នេះ​មិនសូវ​ស្រួលខ្លួន​ក៏​ថា​បាន។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ សហភាព​អឺរ៉ុប​គាំទ្រ​ការបោះឆ្នោត​សាកល​នៅ​កម្ពុជា