Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

រថយន្ត​ម៉ាក​សែនធ័រ​បើក​បុក​ម៉ូតូ​កម្មករ​រោងចក្រ​ទឹកកក​ស្លាប់​ម្នាក់​របួស​២​នាក់​

M16-g-fullភ្នំពេញ​ ៖ ​កម្មករ​រោងចក្រ​យីហោ​ខ្លាឃ្មុំ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​សន្លប់​ឈឹង​ដែល​សង្ឃឹម​រស់​តិច​បំផុត ​ដោយសារ​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​ម៉ាក​មីតស៊ុយប៊ីស៊ី​សែន​ធ័​របើក​បញ្ច្រាសទិស​គ្នា​បុក​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​ចំ​កណ្ដាល​ផ្លូវ​បណ្ដាល​ឲ្យ​កម្មករ​រោងចក្រ​ទឹកកក​ស្លាប់ និង​រង​របួស​រដូក​រណែល​ពេញ​ផ្លូវ​តែម្ដង​ ចំណែក​តៃកុង​រថយន្ត​បង្ក​បាន​ដាក់​មេ​ប្រូច​បាត់ស្រមោល​បន្ទាប់ពី​បុក​គេ​រួច។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១៦ ខែកុម្ភៈ​ឆ្នាំ​២០១៣ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ព្រំប្រទល់ ​សង្កាត់​ទួល​សង្កែ​ និង ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក មី​ត​ស៊ុយ​ប៊ីស៊ី​សែន​ធ័​រ​ពណ៌​ស ពាក់​ស្លាក​លេខ​ព្រៃវែង 3A-0113 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​បង្កហេតុ​បាន​រត់​បាតជើង​ស​ព្រាត​បាត់ស្រមោល។ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ស៊ី​ធី​ប្លឹ​ក​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ គ្មាន​ភ្លើង​មុខ​បំភ្លឺ​ផ្លូវ គ្មានអ្វីៗ​ទាំងអស់​បាន​ខូចខាត​ស្ទើរ​ទាំងស្រុង។

សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​ទី​១. ឈ្មោះ ឡេវ ភេទ​ប្រុស​អាយុ​ជាង​២០​ឆ្នាំ បាន​ស្លាប់​នៅ​នឹងកន្លែង​កើតហេតុ ទី​២. ឈ្មោះ ទូច​ភេទ​ប្រុស​ អាយុ​ជាង​២០​ឆ្នាំ ​ដូចគ្នា ​និង​ទី​៣. ឈ្មោះ រ៉ូ ​ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ ​ទាំង​៣​នាក់​ជា​កម្មករ​នៅ​រោងចក្រ​ទឹកកក​យីហោ​ខ្លាឃ្មុំ​ស្នាក់នៅ​ក្នុង​រោងចក្រ​ខាងលើ​ ភូមិ​មិត្តភាព សង្កាត់​-​ខណ្ឌឫស្សីកែវ។

បើ​តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ជន​រងគ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​គ្មាន​ភ្លើង​ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ត​បើក​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា​ ខណៈ​ពេល​មកដល់​ចំណុច​កើតហេតុ​ រថយន្ត​ក៏បាន​រេ​ចង្កូត​ចូល​ចំណែក​ផ្លូវ​ម៉ូតូ​ដោយសារ​ម៉ូតូ​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ ទើប​បណ្ដាល​ឲ្យ​បុក​គ្នា​ពេញទំហឹង​ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ​និង​របួស​រដូករណែល​តែម្ដង។

ប្រភព​បន្ត​ទៀត​ថា ភ្លាមៗ​អ្នក​ឃើញ​ហេតុការណ៍​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​រដ្ឋ ប៉ុន្តែ​ហៅ​រយៈពេល​ជាង​១​ម៉ោង​មិនឃើញ​មាន​រថយន្ត​មក​សោះ ទើប​ប៉ូលិស​ចរាចរ​ក្រុង​យក​ឡាន​ខ្លួនឯង​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដោយ​ខ្លួនឯង។ គេ​ឃើញ​អ្នក​រង​របួស​ធ្ងន់​ទាំង​២​នាក់​បាន​ហូរឈាម​ឡើង​ខ្សោះ​អស់ពី​ខ្លួន ហើយ​មាន​សង្ឃឹម​រស់​តិច​បំផុត៕

ឌី​រៀ​

ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...

មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​​​ជាង​ ១៨០ នាក់​រងរបួស​ ក្នុង​ពេល​រថភ្លើង​ដឹក​អ្នក​ដំណើរ​បុកគ្នា​បើកបរ​ក្នុង​សហរដ្ឋ​អាមេរិក

20-5-13-b-fullអាមេរិក៖ ​ក្រុម​នគរបាល ​និង​ក្រុម​មន្ត្រី​ប្រចាំ​តំបន់​ឲ្យ​ដឹង​ថា មនុស្ស​​​ជាង ៥០ នាក់​បាន​រង​របួស​​ក្នុង​ពេល​ដែល​រថភ្លើង​ដឹក​អ្នក​ដំណើរ​ចំនួន​ ២គ្រឿង​បាន​បុក​គ្នា​ក្នុង​ពេល​កំពុង​បើកបរ​នៅ​តាម​តំបន់​ហ្វែ​ហ្វីល (Fairfield) រវាង​ទីក្រុង​ញូវយ៉ក និងរដ្ឋ​បូសស្តុន។

អាន​អត្ថបទ​ទាំងស្រុង...


ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...


សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ពិធី​បើក​មហា​សន្និបាត​លើក​ទី ៤ នៃ CAPDI ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​ម៉ាសាកា

20-05-2013-l-fullភ្នំពេញ ៖ ទូរទស្សន៍​ជាតិ​កម្ពុជា​ផ្សាយ​ឲ្យ​ដឹង​ថា ថ្នាក់​ដឹក​នាំ​នៃ​មហា​សន្និបាត​លើក​ទី ៤ នៃ​អង្គ​ការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ (CAPDI) ដែល​បាន​បើក​នៅ​ព្រឹក​ថ្ងៃទី​ ២០ ខែ​ឧសភា ឆ្នាំ ២០១៣ នៅ​ទីក្រុង​ម៉ាកាសា ប្រទេស​ឥណ្ឌូណេស៊ី​នោះ​បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​ក្រុង​ម៉ាកាសា ដែល​មាន​ទាំងអស់ ២១ ចំណុច។

អាន​អត្ថបទ​ទាំងស្រុង...

ហាយ​ឡែ​ន​ឌ័​របុក​អ្នក​ជិះ​កង់​ឆ្លងផ្លូវ​ស្លាប់​ម្នាក់​

M20-t-fullកណ្ដាល​ ៖​ បុរស​ម្នាក់​ជិះ​កង់​ឆ្លងផ្លូវ​ដល់​ពាក់​កណ្ដាល ត្រូវ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បុក​បណ្ដាល​ឲ្យ​ប៉ើង​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បាន​ពាក់​កណ្ដាល​ផ្លូវ។

អាន​អត្ថបទ​ទាំងស្រុង...


ឡាន​មួយ​គ្រឿង​បាន​បាត់​ទៀតហើយ​​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ស្ពឺ​​

កំពង់ស្ពឺ ៖ ​ចោរលួច​ឡាន​​ក្នុង​ទឹកដី​នៃ​ខេត្តកំពង់ស្ពឺ​ ​មួយ​រយៈ​​នេះ​បាន​លួច​ឡាន​​អស់​ចំនួន​៤​គ្រឿង​ហើយ​​បូក​ទាំង​ចុងក្រោយ​នេះ​ ដែល​​មិន​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ណា​រក​ប្រភព​ឃើញ​និង​បង្ក្រាប​បាន​​នៅ​ឡើយ​ទេ​។

អាន​អត្ថបទ​ទាំងស្រុង...


២៧​ឧសភា​ប្រកាស​សាលក្រម​រឿងក្ដី​កូនប្រុស​លោក​ឧកញ៉ា​ឌួង​ងៀប​

M20-s-fullភ្នំពេញ​ ៖ ​រឿងក្ដី​កូនប្រុស​ទាំង​២​របស់​លោក​ឧកញ៉ា ឌួង ងៀប ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា បំផ្លិចបំផ្លាញ​ដោយ​ចេតនា និង​ប្រើប្រាស់​កាន់​អាវុធ​ខុសច្បាប់​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​បើកសវនាការ​ជា​សាធារណៈ​នា​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣​ដោយ​ពុំ​មាន​វត្តមាន​ជនរងគ្រោះ​ឬ​សាក្សី​ជនរងគ្រោះ​ចូលរួម​ឡើយ ពោល​គឺ​មានតែ​ជន​ត្រូវ​ចោទ​មេធាវី​ការពារ​ជនជាប់ចោទ និង​មេធាវី​តំណាង​របស់​ម្ចាស់​ហាង​តែប៉ុណ្ណោះ ដែល​បាន​ចូលរួម​សវនាការ។

អាន​អត្ថបទ​ទាំងស្រុង...


ទុស្សេ​​ខ្សែភ្លើង​រោងចក្រ​វី​ង​ស្តារ​កម្មករ​រត់​ជាន់គ្នា​របួសធ្ងន់​និង​ស្រាល​ប្រមាណ​២០​នាក់​

20-5-13-q-fullកំពង់ស្ពឺ ៖ ក្រុម​កម្មករ​-​ការ​នី​រោងចក្រ​វី​ង​ស្តា ប្រមាណ​២០​នាក់ បាន​រង​របួស​ធ្ងន់ និង ស្រាល ក្នុង​ហេតុ​ករណី​​ទុស្សេ​​ខ្សែភ្លើង ដែល​បាន​កើតមានឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣ បន្ទាប់ពី​មាន​បញ្ហា​បាក់​ធ្នឹម​ប្លង់​សេ បណ្តាល​ឱ្យ​ស្លាប់​ចំនួន​២​​នាក់ របួសធ្ងន់​ស្រាល​ជាង​​១០​​នាក់​កន្លង​មក​ថ្មី​ៗ​នេះ ។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ រថយន្ត​ម៉ាក​សែនធ័រ​បើក​បុក​ម៉ូតូ​កម្មករ​រោងចក្រ​ទឹកកក​ស្លាប់​ម្នាក់​របួស​២​នាក់​