Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

មាន​ជំងឺ​ផង​និង​ប្រចណ្ឌ​ប្ដី​ខ្លាំង​ផង​គិត​ខ្លី​ទៅ​ចង.ក​សម្លាប់ ​ខ្លួន​ក្រោយ​ផ្ទះ​

កំពង់ស្ពឺ ​៖ ​ស្ត្រី​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះឃើញ​ចង​.ក​សម្លាប់​ខ្លួន​​ដោយ​ក្រមា​នៅ​នឹង​ដើមឈើ​ក្រោយ​ផ្ទះ​ខ្លួន​ឯង​ដោយសារតែ​ការ​ប្រចណ្ឌ​នឹង​ប្តី​ ​ទើប​គិត​ខ្លី​សម្លាប់​ខ្លួន​ទាំង​នៅ​វ័យក្មេង​តែម្ដង។

ហេតុការណ៍​ នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៣ និង​៤០​នាទី​ ថ្ងៃទី​១៥ ខែ​កុម្ភៈ​ឆ្នាំ​២០១៣​ ចំណុច ​ក្នុងភូមិ​ដំបង​វិញ​ ឃុំ​សង្កែសាទប​ ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ ​ជា​តំបន់​ដាច់ស្រយាល​មួយ។ ស្ត្រីជន​រងគ្រោះ​ក្នុង​ហេតុ​ការណ៍​នោះ​មានឈ្មោះ​ហេង​មុំ​មាន​អាយុ​២៨​ឆ្នាំ​​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​និង​មាន​ប្តី​រស់នៅ​ជាមួយ​ផងដែរ។

ប៉ូលិស​ឲ្យ​ដឹង​ថា ​ក្រោយ​ទទួល​ព័ត៌មាន​ថា​មាន​ស្ត្រី ​ម្នាក់​បាន​ចង.ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដល់​កន្លែង​កើតហេតុ​ក្រែងលោ​​ជា​ករណី​ឃាតកម្ម​តែ​ក្រោយ​ពិនិត្យ​សាកសព​រក​ឃើញថា​ស្ត្រីជន​រងគ្រោះ​ពិតជា​ចង.ក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន​ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នោះ​ទេ​ ដោយ​ស្ត្រីជន​រងគ្រោះ​បាន​យក​ក្រមា​ចង.ក​ទៅ​នឹង​ដើមឈើ​នៅក្រោយ​ផ្ទះ​ខ្លួនឯង​ដោយ​គ្មាន​អ្នកដឹង។

ប្រភព​ពី​អ្នកស្រុក​ភូមិ​ជិតខាង​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​​រងគ្រោះ​ក៏​ជា​មនុស្ស​មាន​ជំងឺ​ប្រចាំកាយ​ខ្លះ​ដែរ​តែ​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​មាន​ជីវភាព​ក្រ​ខ្លាំងពេក​គ្មាន​លទ្ធភាព​​ទៅ​ព្យាបាល​ ហើយក៏​ជា​មនុស្ស​មាន​ការ​ប្រចណ្ឌ​ប្តី​មិនសូវ​ចេះ​គិត​ដែរ​គឺ​និយាយ​ស្តី​ឲ្យ​តែ​រួចពីមាត់​ពោល​គឺជា​មនុស្ស​គិត​ខ្លី។

ប្រភព​បន្ត​ថា ​មុន​ពេល​កើតហេតុ​អ្នកភូមិ​បានឃើញ​ស្ត្រីជន​រងគ្រោះ​អង្គុយ​ក្នុងផ្ទះ​ជាមួយ​ប្ដី រហូត​មានការ​ប្រកែក​គ្នា​បន្តិចបន្តួច​ តែ​គ្មាន​អ្នកណា​ចាប់​អារម្មណ៍​ ដឹង​ថា​ស្ត្រីជន​រងគ្រោះ​ទៅ​ចង.ក​សម្លាប់​ខ្លួន​ នោះ​ឡើយ​ទើប​នៅ​ម៉ោង​ខាងលើ​ក៏​មាន​អ្នក​ឃើញ​សាកសព​បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយ​ការ​ចង.ក​នឹង​ក្រមា​នៅ​នឹង​ដើមឈើ​ខាងក្រោយ​ផ្ទះ​របស់​គេ។

ក្រោយពី​ពិនិត្យ​សព​ជនរងគ្រោះ​រួច​សមត្ថកិច្ច​បាន​កំណត់​ជា​ករណី​ចង.ក​នឹង​ក្រមា​ហើយ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ច្បារមន

ព័ត៌មានអន្តរជាតិ

ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...

គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​ចិន​បាន​ទាមទារ​​អោយ​ភាគី​កូរ៉េ​ខាង​ជើង​​ធ្វើ​ការ​​ពន្យល់​​អោយ​​បាន​​ច្បាស់​អំពី​ការ​​ចាប់​ឃុំ​ខ្លួន​អ្នកនេសាទ​ចិន

22-5-13-a-fullចិន ៖ ​ក្រសួង​ការ​បរទេស​ចិន​​បញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​គួរ​តែ​ដោះលែង​​ទូក​នេសាទ​ចិន​ ១គ្រឿង​ដែល​ខ្លួន​បាន​ចាប់​យក​​ទៅ​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មកវិញ​ ហើយ​បាន​ទាមទារ​អោយ​កូរ៉េ​ខាងជើង​ធ្វើការ​ពន្យល់​អោយ​បាន​ច្បាស់​ទាក់ទង​ និង​ហេតុការណ៍​​ដែល​បាន​កើត​ឡើង​ព្រោះ​វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​មិនល្អ​ ដល់​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ។

អាន​អត្ថបទ​ទាំងស្រុង...


ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

មនុស្ស​ម្នាក់​សង្ស័យ​បាត់​ខ្លួន​ក្នុង​អណ្ដូង​រ៉ែ​មាស​​ តែ​ក្រុម​អាជ្ញាធរ​រក​សាក​សព​មិន​ឃើញ​

22-5-13-q-fullព្រះវិហារ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា សង្ស័យ​បាត់​ខ្លួន​នៅ​ក្នុង​អណ្ដូង​រ៉ែ​មាស ក្នុង​ហេតុការណ៍​បាក់​ស្រុត​អណ្ដូងរ៉ែ​មាស​កាលពី​វេលា​ម៉ោង១០យប់​ថ្ងៃទី១៩ ឧសភា ២០១៣ ស្ថិត​នៅ​​ចំណុច​ចំបក់​បារាំង​ក្បែរ​ភ្នំ​លុង​ក្នុង​ឃុំ​រម​ទម​ ស្រុក​រវៀង ​មាន​ចំងាយ​ប្រមាណ១៤​គីទ្បូ​ម៉ែត្រ​ពី​ទីប្រជុំជន​ភ្នំ​ដែក​មកដល់​​ព្រលប់​ថ្ងៃទី២២ ឧសភា ២០១៣​នេះ​។ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ​ប្រឹង​អស់​លទ្ធភាព​ហើយ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ទេ។ នៅ​ពេល​នេះ​កំលាំង​ទាំងអស់​សំរេច​ដក​គ្រឿងចក្រ​វិល​ទៅកាន់​អង្គភាព​រៀង​ៗ​ខ្លួន។

អាន​អត្ថបទ​ទាំងស្រុង...

ទីតាំង​ជុំ​វិញ​ផ្សារ​ត្រពាំង​រពៅ​​មាន​គេ​ចាក់​ខឿន​ចង់​សាងសង់​យក​

22-5-13-p-fullកំពត ៖ ​ទី​តាំង​ដី​ផ្សារ​ត្រពាំង​រពៅ​ដែល​អ្នកស្រុក​បាន​អះអាង​ថា​​ជា​ដី​ផ្សារ​របស់​រដ្ឋ​ត្រូវ​បាន​អ្នក​មាន​លុយ​អាងខ្នង​អ្នកធំ​ក្នុង​ខេត្ត​រំ​លោភ​យក​ដី​ផ្សា​របុក​គ្រឹះ​រៀប​​ខឿន​ ​ធ្វើជា​កម្ម​សិទ្ធិ​​ព្រោះតែ​មានការ​ឃុប​ឃិត​​របស់​អាជ្ញាធរ​។

អាន​អត្ថបទ​ទាំងស្រុង...


ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​បាយ័ន​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ចំលង

22-5-13-o-fullស្រុក​ខ្សាច់កណ្តាល ៖ ​លោក ឈឹម សារ៉េត ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​តំណាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​បាយ័ន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​ក្នុង​ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី ២១ ខែឧសភា​ឆ្នាំ ២០១៣ កន្លងទៅនេះ ។

អាន​អត្ថបទ​ទាំងស្រុង...


ស្រ្តី​មេម៉ាយ​កូន​4​ក្រ​ផ្ទួន​លើ​ក្រ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​សល់​

22-5-13-n-fullពោធិ៍សាត់ ៖ ស្រ្តី​មេម៉ាយ​រស់​នៅ​លើ​ដី​អាស្រ័យ​ផល​ជាមួយ​កូន​4​នាក់​ក្នុង​ជីវិត​តស៊ូ​ដ៏​លំបាក​ត្រូវ​បាន​ភ្លើង​ឆេះ​ផ្ទះ​ក្លាយ​ជា​កំទេច​ផេះ​គ្មាន​សល់​រួម​ទាំង​លុយ​ជា​ដង្ហើម​ជីវិត​20​ម៉ឺន​រៀល​ដែល​ខំ​សន្សំ​មិន​ហ៊ាន​ចាយ​នោះ​ ក៏​ត្រូវ​​ភ្លើង​​បំផ្លាញ​ផង​ដែរ។ ខណៈ​ដែល​គ្រួសារ​នេះ​​​ដាំ​បាយ​ស្រស់​ស្រូប​រួច​ទុក​ចោល​មិន​ពន្លត់។

អាន​អត្ថបទ​ទាំងស្រុង...


ម្ចាស់​កាមរី​ទំនើង​បុក​រថយន្ត​និង​ម៉ូតូ​គេ​បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់​ហើយ​រត់​គេច​ខ្លួន​បាត់​

M22-s-fullបន្ទាយមានជ័យ ​៖​ តៃកុង​រថយន្ត​កាមរី​ទំនើង​ម្នាក់​ បាន​បើក​រថយន្ត​របស់​ខ្លួន​​បុក​រថយន្ត​បាឡែន​ រួច​បើក​គេច​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​របួសធ្ងន់ ​ហើយ​បើក​រត់​គេច​ទៀត​ តែ​សំណាង​អាក្រក់​ត្រូវ​ប៉េអឹម​ក្របួច​ជាប់ ឯ​ជន​បង្ក​ហេតុ​គេច​ខ្លួន​បាត់​ស្រមោល​ភ្លាមៗ​តែម្ដង។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ មាន​ជំងឺ​ផង​និង​ប្រចណ្ឌ​ប្ដី​ខ្លាំង​ផង​គិត​ខ្លី​ទៅ​ចង.ក​សម្លាប់ ​ខ្លួន​ក្រោយ​ផ្ទះ​