ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជាមួយវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៣កញ្ចប់ដែលលាក់ទុកក្នុងហោប៉ៅខោដើម្បីចរាចរចែកចាយបន្តទៀត។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យចរាចរថ្នាំញៀននោះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៣នៅចំណុចខាងមុខបារចតុមុខខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួននេះឈ្មោះសាំង វិបុល ភេទប្រុសអាយុ២៧ឆ្នាំស្នាក់នៅផ្ទះ ជួលនៅខាងមុខបារចតុមុខក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញត្រូវបានដកហូតវត្ថុតាងម៉ាទឹកកកចំនួន១៣កញ្ចប់តូច។
សមត្ថកិច្ចបានបន្តទៀតថាបន្ទាប់ពីកម្លាំងជំនាញបានទទួលព័ត៌មានសម្ងាត់ថាមានការជួញដូរគ្រឿងញៀននៅចំណុចកើតហេតុនោះទើបកម្លាំងបានចុះទោដល់កន្លែងនោះប្រទះឃើញជនសង្ស័យកំពុងឈរេរាក៏ឃាត់ខ្លួនឆែកឆេរឃើញមានលាក់ថ្នាំនៅក្នុងហោប៉ៅខោចំនួន១៣កញ្ចប់ក៏នាំខ្លួនមកកាន់អធិការនគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងស្រាវជ្រាវរកមេខ្លោងធំបន្តទៀត៕
រស្មី






























