Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

ផ្ទះ​ស្ត្រី​មេម៉ាយ​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​រាប​ដល់​ដី​

​​M16-d-fullព្រះវិហារ ​៖ ​នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​៣២​នាទី​យប់​ថ្ងៃទី​១៥ ​ខែកុម្ភៈ ​ឆ្នាំ​២០១៣​មាន​កើត​ហេតុ​ការណ៍​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ក្នុង​ដីទ្បូតិ៍​១​កន្លែង​ស្ថិត​នៅ​ភូមិ​គោក​បេង ​សង្កាត់​កំពង់​ប្រណាក ​ក្រុង​ព្រះវិហារ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​កំពុងតែ​ដេក​លង់លក់​ក្នុង​ពេល​រាត្រី។

ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​ក៏​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​បាននាំគ្នា​ចុះជួយ​អន្តរាគមន៍​ក្នុង​នោះ​ឃើញ​មាន​វត្តមាន​លោក​ស៊ី​គិរី​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ចុះ​បញ្ជា​ផ្ទាល់​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​សន្ធោសន្ធៅ​នោះ។

ដោយ​ទីតាំង​ផ្ទះ​កើតហេតុ​នៅ​ជ្រៅ​ពី​ផ្លូវ​កៅស៊ូ​ហើយ​មាន​ផ្លូវ​ចូល​ទៅ​ផ្ទះ​លំបាក​ក្នុង​ការ​បើក​រថយន្ដ​ពន្លត់អគ្គីភ័យ​ចូល​ទៀត​នោះ​ធ្វើ​ឲ្យ​អណ្ដាតភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​ទាំងមូល​ទៅ​ជា​គំនរ​ផេះ ​ចំណែក​រថយន្ត​ពន្លត់អគ្គីភ័យ​ខ្នះខ្នែង​ជួយ​បាញ់​ទឹក​ពន្លត់​ពី​ខាង​ក្រៅរបង​មុខ​ផ្ទះ​ជា​លទ្ធផល​អណ្ដាតភ្លើង​បាន​រលត់​អស់​ទៅវិញ​នៅ​វេលា​ម៉ោង​១២​និង​៣៨​នាទី​ឈាន​ចូល​ថ្ងៃទី​១៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

ស្ដ្រី​មេម៉ាយ​កូន​២​ជា​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​ពៅ​សុខន​អាយុ​៣២​ឆ្នាំ​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​នៅ​យប់​កើតហេតុ​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ផ្ទះ​របស់​គាត់​គឺ​ផ្ដើម​ឆេះ​ពី​ទិស​ខាងជើង​ជាប់​ទ្រុងមាន់​របស់​គាត់​ ពេលនោះ​គាត់​ព្រមទាំង​កូន​២​នាក់​ភ័យ​ស្លន់ស្លោ​រត់គេច​ចេញពី​ក្នុងផ្ទះ​ស្រែកហៅ​ឲ្យ​អ្នកជិតខាង​ជួយ​តែ​សំណាង​មិនល្អ​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​មិន​មាន​ទឹក​នៅក្នុង​ពាង​ឬ​អាង​ដង​ជញ្ជូន​យក​មក​ជួយ​ពន្លត់ភ្លើង​កំពុង​ឆាបឆេះ​បាន​ទាន់​ពេល​វេលា​នោះទេ។

ស្ដ្រី​រូប​នេះ​បន្ដ​ទៀតថា​គាត់​មិនបាន​ធ្វេសប្រហែស​ឲ្យ​មាន​ងងើក​ភ្លើងចង្ក្រាន​នោះ​ទេ​ ជា​រៀងរាល់ថ្ងៃ​គាត់​ដាំបាយ​នឹង​ភ្លើងអគ្គិសនី​ចំណែក​ខ្សែភ្លើង​អគ្គិសនី​ក៏​មិនមាន​ទុស្សេ​អ្វី​ដែរ​គឺ​គាត់​បាន​ដាក់​ការសង្ស័យ​មាន​មនុស្ស​ឈ្នានីស​លួច​ដុត​តែម្ដង។ គាត់​និយាយថា​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ដែល​បាត់បង់​មាន​ចំនួន​៩០០​ដុល្លារ​អាមេរិក​លុយ​ខ្មែរ​ចំនួន​១​លាន​៥​សែន​រៀល​និង​គ្រឿង​អលង្ការ​ប្លាទីន​ទម្ងន់​៤​ជី​ ហើយ​​សម្ភារៈ​យក​បាន​ទាន់​ពេលវេលា​រួមមាន​គ្រែ​ដេក​ចំនួន​២​ទូរទស្សន៍​១​គ្រឿង​និង​ភួយ​មុង​កន្ទេល​ខ្នើយ​ព្រមទាំង​ឯកសារ​មួយចំនួន។

ចំណែក​ផ្ទះ​ទំហំ​៩​ម៉ែត្រ​គុណ​៤​ម៉ែត្រ​និង​ផ្ទះបាយ​៤​ម៉ែត្រ​គុណ​៣​ម៉ែត្រ​ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ក្នុងផ្ទះ​ត្រូវ​ភ្លើង​ឆាបឆេះ​ខ្ទេចខ្ទី​គ្មាន​សល់។

លោក​គង់គា​អធិការ​នគរបាល​ក្រុង​ព្រះវិហារ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​​២០១៣​ថា​ហេតុ​ការណ៍​ភ្លើង​ឆេះ​ផ្ទះ​ខាងលើ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅ​ឡើយ​ទេ​គឺ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស៊ើបសួរ​ស្ត្រី​ម្ចាស់ផ្ទះ​ចំពោះ​ការ​អះអាង​ថា​មាន​មនុស្ស​ឈ្នានីស​លួច​ដុត​បំផ្លាញ​នោះ​មន្ត្រី​ជំនាញ​នឹង​បើក​ការ​ស៊ើបអង្កេត​វែក​រកមុខ​ជនល្មើស៕

មង្គល

b

ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​អត្ត​ឃាត​ចំនួន​ ៤លើកនៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ធ្វើ​ឲ្យ​មនុស្ស​​រាប់​សិប​នាក់​បាត់​បង់​ជីវិត

នីហ្សេរីយ៉ា ៖ ​ក្រុម​មន្ត្រី​​ឲ្យ​ដឹង​ថា មានការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​បាន​ធ្វើ​ឡើង​ទៅ​លើ​អណ្តូ ​ង​រ៉ែ រុករក​សារធាតុ​អ៊ុយ​រ៉ានី​ញូម​មួយ​កន្លែង​របស់​បារាំង នៅក្នុង​តំបន់​អាហ្កា​ដេ​ (Agadez) ជាទី​ក្រុង​ធំបំផុត​នៅភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិល​ម៉ិញ។

អាន​អត្ថបទ​ទាំងស្រុង...

ចិន​ជម្រុញ​ដល់​កូរ៉េ​ខាងជើង​ឲ្យ​មាន​​ការ​សំរេច​ចិត្ត​ចូលរួម​ក្នុង​ការ​ពិភាក្សា​មួយ​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ

ចិន ៖ ​ស្រប​ពេល​និង​បញ្ហា​តានតឹង​នា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមក នៅ​តំបន់​ឧបទ្វីប​កូរ៉េ បន្ទប់​ពី​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​រ៉ុកកែត​នុយក្លេ​អ៊ែរ​របស់​ខ្លួន​រួច​មក​នោះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​របស់​ប្រទេស​​​​ចិន និង​បេសកជន​ពិសេស​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ឲ្យ​ដឹងថា កូរ៉េ​ខាងជើង​កំពុង​មាន​គោល​បំណង​ចាប់​យកការ​ផ្តល់​យោបល់​ប្រទេស​ចិន និង​ចូលរួម​ទៅ​ក្នុងការ​ពិភាក្សា​មួយ។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​វេនេ​ស៊ុយអេឡា កំពុង​ប្រឈម​មុខ​និង​វិបត្ត​សេដ្ឋ​កិច្ច​

វេនេស៊ុយអេឡា ៖ ​ប្រទេស​វេនេស៊ុយ​ហ្សូអេឡា កំពុង​ប្រឈម​មុខ​និង​កង្វះ​ខាត​ស្បៀង​ ហើយនិង​កង្វះ​ការ​ផ្គត់​ផ្គង់​យ៉ាង​ច្រើន​នៅក្នុង​ខណៈ​ដែល​សេដ្ឋ​កិច្ច​ ប្រទេស​នេះ  នៅ​តែ​បន្ត​​ជួប​នូវ​​ស្ថាន​ការ​ដែល​គេពុំអាច​ត្រួត​ត្រា​បាននោះ។

អាន​អត្ថបទ​ទាំងស្រុង...


ព្យុះ​គ្រាប់​ព្រឹល​បង្ក​ការបំផ្លាញ​ធ្ងន់ធ្ងរ​តាម​តំបន់​ក្នុង​ខេត្ត​ហ្កាង​ស៊ូ របស់​ប្រទេស​ចិន​

23-5-13-e-fullចិន ៖ ​នៅ​តំបន់​អាន់​ឌីង​(Anding) ក្នុង​ទី​ក្រុង​ឌីង​ហ្សី (Dingxi)របស់​ខេត្ត​ហ្កាង​ស៊ូ (Ganzu) ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​​បាន​រង​​ប៉ះពាល់​ពី​ការ​បោក​បក់​របស់​​ព្យុះ​ ព្រឹល​គ្រាប់​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ និង​បាន​បង្ក​ការបំផ្លាញ​ធ្ងន់​ធ្ងរ​។

អាន​អត្ថបទ​ទាំងស្រុង...


អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន់ គីមូន ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណៈរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ

23-5-13-c-fullយូអិន ៖ ​ប្រមុខ​នៃ​អង្គការ​សហប្រជាជាតិ​ និង​ប្រធាន​នៃ​ធនាគារ​ពិភព​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ឃីន​សាលា( Kinshasa) សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ដំណើរ​ទស្សន​ កិច្ច​លើកដំបូង​បំផុត​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៣ ថ្ងៃ​ទៅកាន់​តំបន់​ Great Lake (ហ្គ្រេត លេក)​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។

អាន​អត្ថបទ​ទាំងស្រុង...


កូរ៉េខាងត្បូង​បាន​ធ្វើ​​ការ​ផលិត​នូវ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ ស៊ូរ៉ាយ​អ៊ិន​ថ្មី​បំផុត​របស់​ខ្លួន​លើកដំបូង​

23-5-13-a-fullកូរ៉េខាងត្បូង ៖ ​កងទ័ព​​កូរ៉េ​ខាង​ត្បូង​និយាយ​ថា នេះ​ជា​​លើក​ទី​មួយ​ហើយ​ដែល​ខ្លួន​បាន​ធ្វើ​ការអភិវឌ្ឍន៍​នូវ​ឧទ្ធម្ភាគចក្រ​​ចម្បាំង​របស់​ខ្លួន​ ​និង​ត្រៀ​ម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ចោរ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ដោយ​សុវត្ថិភាព​ទាំង​ព្រឹក​នៅ​សង្កាត់​ទំនប់ទឹក​

M25-i-fullភ្នំពេញ​ ៖​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​៣​នាក់​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​២​គ្រឿង​តាម​កៀប​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច​ទាំង​ព្រឹក​កាលពី​ថ្ងៃទី​២៣​ ខែ​ឧសភា​២០១៣​នៅ​ចំណុច​ផ្លូវ​លេខ​៤៣០​ កែង​ផ្លូវ​លេខ​១៨៣​ស្ថិត​ក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌ​ចំការមន​ទំនងជា​ក្រុម​ចោរ​ចង់​សាក​សមត្ថភាព​លោក​មេ​ប៉ុស្តិ៍​ហើយ​មើលទៅ។

អាន​អត្ថបទ​ទាំងស្រុង...

ខឹង​សុំ​លុយ​ម្តាយ​ទិញ​ម៉ូតូ​មិន​បាន​មក​លោត​ទឹក​សំលាប់​ខ្លួន​តែ​មិន​សំរេច

25-05-2013-a-fullភ្នំពេញ ៖ យុវជន​ម្នាក់​បាន​សំរេច​ចិត្ត​ជិះ​ម៉ូតូ​ឌុប​មក​លោត​ទឹក​សម្លាប់​ខ្លួន​តែ​មិន​ស្លាប់​ដូច​បំណង​ដោយ​សារ​តែ​ចេះ​ហែល​ទឹក។​ មូល​ហេតុ​ដែល​យុវជន​គិត​ខ្លី​បែប​នេះ​ដោយ​​ខឹង​នឹង​ម្តាយ​របស់​ខ្លួន​គ្រាន់​តែ​សុំ​​លុយ​3​ពាន់​ដុល្លារ​ទិញ​ម៉ូតូ​មិន​បាន ។

អាន​អត្ថបទ​ទាំងស្រុង...


ដើរ​ឆ្លងផ្លូវ​មិនទាន់​ផុត​ផង​ម៉ូតូ​ជិះ​គ្នា​២​នាក់​បើក​យ៉ាង​លឿន​មក​បុក​ទាំង​កំរោល​របួស​ធ្ងន់

M25-g-fullភ្នំពេញ​ ៖ ​បុរស​ម្នាក់​ខណៈ​ដើរ​ឆ្លង​កាត់​ផ្លូវ​មិនទាន់​ផុត​ផង​ក៏​ត្រូវ​​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ឌុប​គ្នា​២​នាក់​បើក​យ៉ាង​លឿន​បុក​ពេញ​ទំហឹង​បណ្ដាលឲ្យ​​រង​របួស​ធ្ងន់​ ហើយ​ត្រូវ​សមត្ថកិច្ច​ជួយ​ហៅ​រថយន្ត​ពេទ្យ​មក​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​ដែរ។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៤​ខែ​ឧសភា​កើត​ឡើង​៩​លើក​ស្លាប់​៣​នាក់​ របួសធ្ងន់​ស្រាល​១៥​នាក់​

M25-f-fullភ្នំពេញ​ ៖ ​យោង​តាម​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៤​ ខែឧសភា ​ឆ្នាំ​២០១៣ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​នៅ​ទូទាំង​ប្រទេស៩​លើក (​យប់៥​លើក​) បណ្តាល​ឲ្យ​មនុស្ស ស្លាប់៣ (​ប្រុស​) របួសធ្ងន់៧​នាក់ (​ស្រី២​នាក់​) និង​របួសស្រាល៨​នាក់​(​ស្រី២​នាក់)។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ទាំង៩​លើក បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប១៤​គ្រឿង ក្នុងនោះ​ម៉ូតូ៨​គ្រឿង រថយន្ត​ធុន​តូច២​គ្រឿង រថយន្ត​ធុន​ធំ២​គ្រឿង និង​យាន​ផ្សេងៗ២​គ្រឿង។

អាន​អត្ថបទ​ទាំងស្រុង...


ជិះ​ម៉ូតូ​រវល់​តែ​ស្ទាបអង្អែល​ប្រលោម​ជាមួយ​ស្រី​ស្នេហ៍​ជ្រុល​ទៅ​បុក​រថយន្ត ​ភ័យ​រត់​រក​ព្រះ​អាយុ​ទុក​ស្រី​ស្នេហ៍​ឲ្យ​ដោះស្រាយ​

M25-e-fullភ្នំពេញ​ ៖ ​គូរ​ស្នេហ៍​មួយគូ​ជិះ​ម៉ូតូឌុប​គ្នា​ដើរលេង​សប្បាយ​ពេល​រាត្រី ​រវល់​តែ​ស្ទាបអង្អែល ​សាសង​ប្រឡែង​គ្នា​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត ​មួយ​គ្រឿង​ដែល​គេ​ឈប់​ស្តុប​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ ហើយ​ពេល​នោះ​ប្រុស​បណ្តូលចិត្ត​ភ័យ​លើក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់​ដោយ​ទុក​ស្រី​ស្នេហ៍​ឲ្យ​នៅ​ដោះស្រាយ​តែម្នាក់ឯង។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ផ្ទះ​ស្ត្រី​មេម៉ាយ​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​រាប​ដល់​ដី​