Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

មនុស្ស​៤​នាក់​ ស្លាប់ ​និង​រង​របួស​ធ្ងន់​ស្រាល​៨​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

M16-a-fullភ្នំពេញ ​៖​ មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់​និង​៨​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល​ នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ទូទាំង​ប្រទេស​នា​ថ្ងៃទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៣ ​និង​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ ៩​គ្រឿង​ ក្នុង​នោះ​ម៉ូតូ ​៥​គ្រឿង​, រថយន្ត​ធុន​តូច ​២​គ្រឿង​, យាន​ផ្សេងៗ ១​គ្រឿង ​និង​កង់ ១​គ្រឿង។

នាយកដ្ឋាន​សណ្ដាប់ធ្នាប់ ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​គ្រោះថ្នាក់​ចរាចរ​កើតឡើង​នៅ​ទូទាំង​ប្រទេស​នា​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៣ បាន​កើត​ចំនួន ៥​លើក (​យប់ ៤​លើក​),​ថ្ងៃ​១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ (​ស្រី​ម្នាក់​), របួសធ្ងន់ ២​នាក់ (​ស្រី​ម្នាក់​), និង​របួសស្រាល ៦​នាក់ (​ស្រី ៣​នាក់)

ប្រភព​ខាងលើ​ឲ្យ​ដឹង​បន្តទៀតថា​មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​អ្នកបើកបរ​មិន​គោរព​សិទ្ធ​អាទិភាព ២​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, កត្តា​យានយន្ត ១​លើក​, ស្រវឹង ១​លើក​, ក្នុងនោះ​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ៤​នាក់ (​យប់ ៤​នាក់)

ចំពោះ​រថយន្ត​ដែល​ទទួលរង​ការ​ផាកពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៣​នេះ មាន​ចំនួន ១៨៦​គ្រឿង គឺ​រថយន្ត​ទេសចរណ៍ ៣៧​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ៩៤​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ៩​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច ១២​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​ធំ​៣៤​គ្រឿង។

រថយន្ត​ទាំងអស់​ខាងលើ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់ នៅ​អធិការដ្ឋាន​នគរបាល ស្រុក​/​ខណ្ឌ ១៤០​គ្រឿង និង​នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​/​ខេត្ត ៤៦​គ្រឿង៕

ឌួង​វិ​រៈ​ជ័យ​

ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...

មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​​​ជាង​ ១៨០ នាក់​រងរបួស​ ក្នុង​ពេល​រថភ្លើង​ដឹក​អ្នក​ដំណើរ​បុកគ្នា​បើកបរ​ក្នុង​សហរដ្ឋ​អាមេរិក

20-5-13-b-fullអាមេរិក៖ ​ក្រុម​នគរបាល ​និង​ក្រុម​មន្ត្រី​ប្រចាំ​តំបន់​ឲ្យ​ដឹង​ថា មនុស្ស​​​ជាង ៥០ នាក់​បាន​រង​របួស​​ក្នុង​ពេល​ដែល​រថភ្លើង​ដឹក​អ្នក​ដំណើរ​ចំនួន​ ២គ្រឿង​បាន​បុក​គ្នា​ក្នុង​ពេល​កំពុង​បើកបរ​នៅ​តាម​តំបន់​ហ្វែ​ហ្វីល (Fairfield) រវាង​ទីក្រុង​ញូវយ៉ក និងរដ្ឋ​បូសស្តុន។

អាន​អត្ថបទ​ទាំងស្រុង...


ការវាយប្រហារ​ចំនួន​បី​លើក​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​​​​ស្លាប់​ជិត​​៥​០​នាក់ និង​រាប់​រយ​នាក់​រងរបួស​

18-5-13-f-fullប៉ាគីស្ថាន ៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ​លើក​នៅ​តំបន់​ម៉ាឡាកាន ​(Malakand) ​ជាតំបន់​ជនបទ​នៅ​ភាគ​ឦសាន​ប្រទេស​ប៉ាគីស្ថាន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អាហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​ម្សិល​ម៉ិញ​បណ្តាល​ឲ្យ​មនុស្ស​​​ជាង​ ១០នាក់បាត់​បង់ជីវិត​។

អាន​អត្ថបទ​ទាំងស្រុង...


សង្កាត់​មួយចំនួន​ទទួលរង​ការ​ខូច​ខាត​ដោយសារ​តែ​មាន​គ្រាប់​​ផ្លោង​ធ្ងន់ធ្ងរ​

18-5-13-e-fullស៊ីរី ៖ ​យោង​តាម​រូបភាព​ Video ដែល​គេ​យក​បាន​ពី​ Internet កាល​ពីថ្ងៃ​សុក្រ​ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ថា មានការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​បាន​កើត​ឡើង​នៅ​សង្កាត់​រ៉ាស្តាន់ (Rastan)ក្នុង​ហូម​ (Hom)ក្នុងប្រទេស​ស៊ីរី។

អាន​អត្ថបទ​ទាំងស្រុង...


គ្រោះ​ថ្នាក់​ចរាចរ​តាម​រថភ្លើង​ក្នុង​ទីក្រុង​ហុង​កុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៦២ នាក់រង​របួស

18-5-13-d-fullចិន ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អ្នក​គ្រប់​គ្រង​ពិនិត្យ​ចរាចរ​តាមផ្លូវ​ រថភ្លើង​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ៦២ នាក់​បាន​រង​របួស​កាលពី​ថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុង​ពេល​ដែល​​រថភ្លើង​មួយ​ខ្សែ​បាន​បើក​បរ​ធ្លាក់​ចេញ​ពីផ្លូវ​នៅ​ក្នុង​​ ទីក្រុង​ហុង​កុង​។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

​មន្ដ្រីគ.ជ.ប នៅ​​ខេត្តព្រះវិហារ​ម្នាក់​បាន​ចង.ក​សំលាប់​ខ្លួន​​ដោយ​មិន​ដឹង​មូល​ហេតុ​

20-5-13-i-fullព្រះវិហារ ៖ ​មន្ដ្រី​ម្នាក់​ធ្វើការ​នៅ​គណៈ​កម្មាធិការរៀបចំ​ការបោះឆ្នោត​ខេត្តព្រះវិហារ​បាន​ធ្វើ​អត្តឃាត​​ដោយ​ចង.ក​​នឹង​ដើម​អាកាស្យា​មាន​កំពស់​ខ្ពស់​ពី​ដី​ប្រមាណ​៤​ម៉ែត្រ​នៅ​ខាងក្រោយ​អគារ​ធ្វើការ​ស្ថិត​ក្នុង​បរិវេណ​សាលាខេត្ត​ព្រះវិហារ​ កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​ ទៀបភ្លឺ​ថ្ងៃទី​២០​ឧសភា​២០១៣​ដោយ​គ្មាន​មូល​ណាមួយ​ហេតុ​ច្បាស់លាស់​។​

អាន​អត្ថបទ​ទាំងស្រុង...

ចៅស្រី​រងគ្រោះ​និង​ជីដូន​ព្រួយបារម្ភ​ពេល​ដែល​ជនល្មើស​រត់​រួច​ពី​អធិការដ្ឋាន​

បាត់ដំបង ​៖​ ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ណី​ចាប់រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មួយ​ស្រី​ដែល​ជា​អនីតិជន ហើយក៏​ជា​សាច់ឈាម​នឹង​គ្នា​ថែមទៀត​នោះ ​បាន​លួច​រត់ចេញ​បាត់​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៣ ក្រោយ​ពេល​ឃាត់ខ្លួន​បាន​នៅ​ចំណុច​កើតហេតុ​ស្ថិត​ក្នុងភូមិ​សាមគ្គី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ដោយសារតែ​ការ​ធ្វេសប្រហែស​របស់​កម្លាំង​ជំនាញ។

អាន​អត្ថបទ​ទាំងស្រុង...


ក្រឡាប់​រថយន្ត​កាមរី​កែច្នៃ ស្លាប់​ម្នាក់ របួសធ្ងន់៥នាក់ និងស្រាល៦នាក់

20-5-13-h-fullកំពង់ចាម ៖ គ្រោះ​ថ្នាក់​ចរាចរ​រថយន្ត​កាមរីកែច្នៃ​ក្រឡាប់​ដោយ​បើក​បរ​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​កុមារ​​ម្នាក់​​ស្លាប់ និង​មនុស្ស៥នាក់ទៀតរបួស​ធ្ងន់ ឯមនុស្ស៦នាក់ទៀតរបួសស្រាល ។

អាន​អត្ថបទ​ទាំងស្រុង...


ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាង​សម្ដេច​តេ​ជោ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​៣​ភូមិ​

20-5-13-g-fullបន្ទាយមានជ័យ ៖ ផ្ទៃដី​ជាង​មួយ​ពាន់​ហិច​តា​របស់​ភូមិ​ចំនួន​៣ នៃ​ឃុំ​ចំនួន​២ នៃ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​អនុវត្ត​នយោបាយ​ចាស់​សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី​ក្រោយ​វាស់វែង​រួច​ត្រូវបាន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាង​សម្ដេច​តេ​ជោ​ហ៊ុនសែន ព្រមទាំង​មានការ​ចូលរួម​ពី​លោក ទ្រី ណារិន អភិបាលខេត្ត​និង​អស់លោក ជា​ប្រធាន​អនុប្រធាន​ស្ថាប័ន​ជុំវិញ​ខេត្ត ប្រគល់​ប័ណ្ណ​កម្ម​សិ​ទ្ថិ​ដីធ្លី​ជូន​កាលពី​ព្រឹក​ថ្ងៃទី​២០ ឧសភា ២០១៣ នៅក្នុង​ឃុំ​ជប់​វ៉ា​រី​។​

អាន​អត្ថបទ​ទាំងស្រុង...


រណ្ដៅ​រ៉ែ​មាស​មួយ​កន្លែង​បាក់​សង្កត់​ស្លាប់​និង​របួស​មនុស្ស​ជាច្រើន​នាក់​

ព្រះវិហារ​ ៖​ រណ្ដៅ​រ៉ែ​មាស​របស់​ឯកជន​ដែល​ជីក​រុករក​នៅក្នុង​ព្រៃ​នៃ​តំបន់​ភ្នំ​អន្លង់ ​ឃុំ​រមទម​ ស្រុក​រវៀង បាន​បាក់​ធ្លាក់​គ្របដណ្ដប់​សង្កត់​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ​និង​របួស​ជាច្រើន​នាក់​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ មនុស្ស​៤​នាក់​ ស្លាប់ ​និង​រង​របួស​ធ្ងន់​ស្រាល​៨​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​