Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

សេចក្តី​ព្រាងច្បាប់​ចំនួន​២​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ដោយ​សម្លេង​ភាគច្រើន​

M15-z4-fullភ្នំពេញ ​៖​ សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៩​ និង​មាត្រា​១០ ​នៃ​ច្បាប់​ស្តី​ពី​ លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​ត្រូវ​បាន​រដ្ឋសភា​ពិនិត្យ និង​ផ្តល់​សម្លេង​គាំទ្រ​អនុម័ត ​ ៨៥​លើ​៩៤​សម្លេង ​និង​សេចក្តីព្រាងច្បាប់ ​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ឲ្យ​ក្រុមហ៊ុន​ហាយ​ដ្រូ ផៅ​វ័រ ឡូ​វើ​រ ​សេសា​ន្ត​២ ត្រូវបា​ន​រដ្ឋសភា​អនុម័ត ៨២​លើ​៩០​សម្លេង​នៃ​អង្គ​សភា​ដែល​បាន​ចូលរួម​ បើ​ទោះ​មានការ​ស្នើសុំ​ការ​ពន្យារពេល​ការ​អនុម័ត​ច្បាប់​នេះ​ពី​គណបក្សប្រឆាំង​សម រង្សី ​លោក ស៊ុន ឆៃ និង​លោក យឹម សុវណ្ណ ក៏ដោយ។

រដ្ឋសភា​បាន​អនុម័ត​នេះ បន្ទាប់ពី​ការពិភាក្សា​អស់​ពេញ​មួយ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះ នៅក្នុង​សម័យប្រជុំ​របស់​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ដោយឡែក​ច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន​ហាយ​ដ្រូ ផៅ​វ័រ ឡូ​វើ​រ សេសា​ន្ត​២ នៅក្នុង​កិច្ចដំណើរការ​ពិភាក្សា លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម នៃ​រដ្ឋសភា បាន​ឲ្យ​ដឹង​ថា សេចក្តីព្រាងច្បាប់​នេះ មាន ៣​មាត្រា ដែល​ត្រូវបានធ្វើ​ការប្រជុំ​ពិភាក្សា​ជាមួយ​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា និង​តំណាង​រដ្ឋាភិបាល​ចំនួន​ច្រើនលើក​រួចមកហើយ មុននឹង​សម្រេច​ដាក់​ចូលក្នុង​របៀបវារៈ​នៃ សម័យប្រជុំ ពេញ អង្គ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៤ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះ។ លោក ជាម យៀប បាន​បញ្ជាក់​ថា ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទៅ​ក្រុមហ៊ុន ហាយ​ដ្រូ​ផៅ​វ័រ​ឡ​វើ​រ​សេសា​ន្ត​២ គឺ​នឹង​ផ្តល់​អត្ថប្រយោជន៍​ក្នុង​ការ​ទទួល​បាន​ប្រភព​ថាមពល​ដ៏​ធំដែល​កម្ពុជា​មិន​ធ្លាប់​មាន រួមចំណែក​ធានា​ឯករាជ​ភាព និង​សន្តិសុខ​ថាមពល​កាត់បន្ថយ​ការផលិត អគ្គិសនី ដោយ​ប្រើ​ប្រេងឥន្ធនៈ​ដែល​មាន​តម្លៃ​ខ្ពស់​និង​ទទួល​បាន​ថាមពល​អគ្គិសនី​មានតម្លៃ​ថេរ រយៈពេល​វែង។ មួយចំណែក​ទៀត វា​បានរួម​ចំណែក​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​ការប្រកួតប្រជែង​អន្តរជាតិ​ដោយ​បង្កើត​ឱកាស​ការងារ​រាប់ពាន់​ដល់​ពលករ​ខ្មែរ​បម្រើ​ការងារ​ផ្ទាល់​ក្នុង​គម្រោង និង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជា​សហគមន៍​ក្នុង​តំបន់​ដាច់ស្រយាល​និង​រួម ចំណែក កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ។ ពោលគឺ​ធ្វើការ​អភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី ឲ្យ​មានការ​រីកចម្រើន​ដើម្បី​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ។

ក្នុង​សេចក្តីថ្លែងហេតុ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផ្ញើ​មកកាន់​អង្គសភា​ដែល​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹងថា​តាម​លទ្ធផល​សិក្សា​ផែនការមេ​នៅ​ឆ្នាំ​២០០៤ ក្នុងការ​អភិវឌ្ឍ​វារីអគ្គិសនី​ក្នុង​អាង​ទន្លេ សេ​សាន​ភាគ​ខាងក្រោម​ក្នុងប្រទេស​កម្ពុជា​បង្ហាញ​ថា គម្រោង​វារីអគ្គិសនី​សេ​សាន​ក្រោម​ទី​២ ជា គម្រោង​ដែលមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ និង​ជា​អាទិភាព​ទី​១ ក្នុងចំណោម​គម្រោង វារីអគ្គិសនី ចំនួន​៥ ដែល​ក្នុងនោះ​គម្រោង​ចំនួន​៤​ទៀត​រួមមាន​៖ គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ទី​១, គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ទី​៣, គម្រោង​វា​រី​អគ្គិសនី​សេ​សាន្ត​ព្រែក​ល្អាង​ទី​១, និង​គម្រោង វា​រី​អគ្គិសនី​សេសា​ន្ត​ព្រែក​ល្អាង​ទី២។

នៅ​ឆ្នាំ​២០០៧ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ជាគោលការណ៍​ឲ្យ​ក្រុមហ៊ុន វៀតណាម​ឈ្មោះ EVN International Joint Stock Company ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព នៃ គម្រោង វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ទី​២ ដើម្បី​ពិនិត្យ​លទ្ធភាព​វិនិយោគ​រួមគ្នា រវាង​ភាគី​កម្ពុជា និង វៀតណាម។

ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន​អនុម័ត​ជា ឯកច្ឆន្ទ​ លើ​គម្រោង​សាងសង់​ស្ថានីយ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ទី​២ អានុភាព​ដំឡើង ​៤០០ មេហ្កវ៉ាត់​ នៅ​ខេត្តស្ទឹងត្រែង ​ដែល​ត្រូវអនុវត្ត​ដោយ​ក្រុមហ៊ុន ហាយ​ដ្រូ​ផៅ​វ័រ​ឡូ​វើ​រ​សេសា​ន្ត ក្រោម​២ (Hydro Power Lower Sesan 2 Co., Ltd.)។ ក្រុមហ៊ុន​នេះ ត្រូវ​បាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​របស់​លោក​ឧកញ៉ា គិត ម៉េង ​ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក​មាន​ភាគហ៊ុន​៩០​ភាគរយ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន EVN International Joint Stock Company ដែលជា ក្រុមហ៊ុន រដ្ឋ មកពី​ប្រទេស​វៀតណាម​មាន​ភាគ ហ៊ុន​១០​ភាគរយ។

អនុលោម​តាម​លក្ខខណ្ឌ នៃ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ផ្តល់​ការ ធានា​ពីរ​ប្រភេទ​គឺ​៖ ទី​១ ការ​ធានាលើ​ការទូទាត់​ថ្លៃ​ទិញ​ថាមពល​អគ្គិសនី ក្នុងករណី​អគ្គិសនី កម្ពុជា មិន​ធ្វើការ ទូទាត់ និង​ទី​២ ១ ការ​ធានា​លើ​ការទូទាត់​ថ្លៃ​ទិញ​មធ្យោបាយ​គម្រោង ក្នុងករណី​ដែល​ក្រុម ហ៊ុន​មិនអាច​អនុវត្តបាន ដែល​បណ្តាលមកពី​ព្រឹត្តិការណ៍ ប្រធាន​ស័ក្តិ​ផ្នែក នយោបាយ។ ការធានា​នេះ ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១២​ដោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។

លក្ខខណ្ឌ នៃ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​គឺ​ត្រូវ​៖ ទី​១ សាងសង់​ស្ថានីយ​វារីអគ្គិសនី​អានុភាព​ដំឡើង​៤០០​មេ​ហ្កាវ៉ាត់។ ទី​២ សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​ប្រវែង​៣៦​គីឡូម៉ែត្រ អានុភាព ២៣០​គីឡូវ៉ុល។ ទី​៣ ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាជន​រង​ផល​ប៉ះពាល់​ដោយ​គម្រោង ក្នុង នោះ​រួមមាន​៖ ការ​ដោះស្រាយ​ប៉ះប៉ូវ​គោលនយោបាយ​ការសាងសង់​លំនៅដ្ឋាន​ថ្មី ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​រួមមាន​៖ ផ្លូវថ្នល់ សាលារៀន វត្ត​អារាម មណ្ឌល​សុខភាព ប្រព័ន្ធ ផ្គត់ផ្គង់​ទឹក​ស្អាត សាលាឃុំ ប៉ុស្តិ៍​នគរបាល ប្រព័ន្ធធារាសាស្ត្រ ជាដើម។ ទី​៤ សាងសង់​ថ្នល់​ក្រាល កៅស៊ូ​ប្រវែង​២៤​គីឡូម៉ែត្រ ពី​ការដ្ឋាន​ទៅកាន់​ទី​រួម​ខេត្តស្ទឹងត្រែង។ ទី​៥ កាប់​សម្អាត​ព្រៃឈើ​ក្នុង អាង​ស្តុក​ទឹក។ ទី​៦ បោសសំអាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ។ ទី​៧ ឧបត្ថម្ភ​អគ្គិ ស​នី កម្ពុជា ៥០​ម៉ឺន ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​(​សរុប​រយៈពេល​៤០​ឆ្នាំ ស្មើនឹង​២០​លាន​ដុល្លារ​) សម្រាប់​ការងារ​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស។ និង​ទី​៨ ផ្លាស់ប្តូរ​គ្រឿង​ម៉ាស៊ីន ឧបករណ៍ បរិក្ខារ​ចាំបាច់ មួយចំនួន ​ដោយ​ជំនួស​មកវិញ​នូវ​គ្រឿង​ម៉ាស៊ីន ឧបករណ៍​បរិក្ខារ​ថ្មីៗ​ក្នុង​តម្លៃ​សរុប ១៤០​លាន ដុល្លារ នៅក្នុង​ឆ្នាំ​ប្រតិបត្តិការ​ទី​៣០ ដើម្បី​ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច។

ក្នុង​លិខិត​របស់​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹង​ទៀតថា ថ្លៃ​នៃ​ការអនុវត្ត​គម្រោង​នេះ មានតម្លៃ សរុប​៧៨១.៥២​លាន​ដុល្លារ​អាមេរិក​ក្រោមរូបភាព​សាងសង់​-​អាជីវកម្ម​-​ផ្ទេរ​(Build-Operate-Trans fer BOT ) ហើយ​មាន​រយៈពេល​សម្បទាន​៤៥​ឆ្នាំ ក្នុងនោះ​សាងសង់​៥​ឆ្នាំ និង​ធ្វើ​អាជីវកម្ម​៤០​ឆ្នាំ។ ដោយឡែក ថវិកា​ដែល​គ្រោង​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​នានា​វិញ គឺ​មាន​តម្លៃ ៣៨.៧១ លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​ដោះស្រាយ​ការសាងសង់​លំនៅឋាន​ថ្មី​ក្នុង​ទឹកប្រាក់ ​១៩.៣៤ លាន​ដុល្លារ​, អ្នកស្ម័គ្រចិត្ត​រើចេញ​ដោយ​មិន​យក​ផ្ទះ​ថ្មី​ចំនួន​១.៤៩​ដុល្លារ​, ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​សិក្សា​ថា​មាន​ការ​រង​ផល​ប៉ះពាល់​៧៩៧​គ្រួសារ។ ថវិកា​ក៏បាន​គិត​លើ​ថ្លៃ​ឈូសឆាយដី ស្រែចម្ការ​ជូន​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ទំហំ​៥​ហិកតា​ក្នុង​មួយ​គ្រួសារ ឬ​សរុប​៣,៩៨៥​ហិកតា ក្នុងតម្លៃ ៣.៧០​លាន​ដុល្លារ។

ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សកាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហាញ​នូវ ការគាំទ្រ​ទាំងស្រុង​តាម​ការ​សុំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

យ៉ាងណាក៏ដោយ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង មិនបាន​បង្ហាញ​នូវ​ការគាំទ្រ​នោះទេ ដោយ​ក្រុម​ខ្លួន​ស្នើសុំ​ពន្យារពេល​ដើម្បី​សិក្សា​ឲ្យ​បាន​គត់មត់​សិន។

លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី មណ្ឌល​ភ្នំពេញ ក្នុង​អាណត្តិ​ទី​៤ នៃ​រដ្ឋសភា បាន​មានប្រសាសន៍ថា ការស្នើសុំ​ពន្យារពេលនេះ គឺ​ដើម្បី​ទុកពេល​ឲ្យ​អ្នកតំណាងរាស្ត្រ អ្នកជំនាញ​និង​អង្គការ​សង្គម​ស៊ីវិល​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​លើ​គម្រោង​សាងសង់​វា​រី​អគ្គិសនី សេសាន្ត​ក្រោម​២​នៅ​ខេត្តស្ទឹងត្រែង។ មួយវិញទៀត ការស្នើសុំ​នេះ​ដោយសារ​តែមាន​សំណើ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ខេត្តស្ទឹងត្រែង បានដាក់​លិខិត​មកកាន់​រដ្ឋសភា​ហើយ​ឯកសារ​លើ​គម្រោង​នោះ​ក៏​មិនទាន់មាន​គ្រប់គ្រាន់។ «​ដំណើរការ​គម្រោង​សាងសង់​វា​រី​អគ្គិសនី សេ​សាន្ត​ក្រោម​២ គឺធ្វើឡើង​ដោយ​គ្មាន​តម្លាភាព»

ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​រដ្ឋ​សភា​អនុម័ត​នូវ​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីព្រាងច្បាប់ លោក សុន ឆ័យ អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ដែរនោះ បាន​លើក​ឡើងថា ការ​មិនបាន​ឯកភាព​តាម​សំណើរ​សុំ​ពន្យារពេលនេះ វា​ហាក់ដូចជា​បង្កប់​នូវ​អាថ៌កំបាំង​អ្វីមួយ ដែល​បង្ហាញ​ពី​ការ​គ្មាន​តម្លាភាព។ «​ក្តីបារម្ភ​របស់​យើង​នោះ​គឺ​ការ​រុះរើ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ជិត ១,០០០ គ្រួសារ​និង​បាត់បង់​ដីស្រែ​ចំការ ជាពិសេស​បងប្អូន​ជន​ជាតិដើម​ភាគតិច​ត្រូវ​បាត់បង់​ព្រៃ​អារក្ស និង​ផ្នូរ​បុព្វបុរស ជាដើម។ រីឯ​សំណង​សម្រាប់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ទាំងនោះ ក៏​មិនទាន់​ច្បាស់លាស់​នៅឡើយ»

បើតាម​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដែល​ឡើងមក​ការពារ​សេចក្តីព្រាងច្បាប់​នេះ បាន​ឲ្យ​ដឹងថា មុន​សម្រេច​ដាក់​ឲ្យ​អនុវត្ត​គម្រោង​នេះ គឺមាន​ការសិក្សា​យ៉ាង​ល្អិតល្អន់​បំផុត​ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​មាន​ទាំង​ការចូលរួម​ពី​សហគមន៍​ប្រជាពលរដ្ឋ​និង​មានការ​ចូលរួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ។ «​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន្ត​២​ត្រូវ​បាន​វាយតម្លៃ​ពី​ផលប៉ះពាល់​ចំនួន​២​ដង និង​មានការ​ពិភាក្សា​ច្រើន​លើក​គ្រប់​ជ្រុងជ្រោយ ដោយ​មិនមែន​ចេះ​តែធ្វើៗ​ហើយក៏​មិនមែន​ដើម្បី​ធ្វើបាប​ប្រជាជន​នោះទេ។ គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​មួយ​នេះ​ ប្រាកដជា​បម្រើ​ចំ​នូវ​សេចក្តីត្រូវការ​របស់​ប្រជាជន»

លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ លោក​បាន​ទទួល​ផ្ទាល់ដៃ​នូវ​ញ្ញ​តិ្ត​ស្នាម​មេដៃ​របស់​តំណាង​ប្រជា​សហគមន៍​ចំនួន​១២​រូប​នៅ​ស្រុក​សេសា​ន្ត ខេត្តស្ទឹងត្រែង ដែល​បាន​បង្ហាញ​ការព្រួយបារម្ភ​លើ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី សេសា​ន្ត​២ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន បាន​សិក្សា​ពី​ផលប៉ះពាល់​និង​ផ្តល់​សំណង់​ត្រឹមត្រូវ​ហើយ។

សូមបញ្ជាក់ថា កន្លងមក ប្រភព​វា​រី​អគ្គិសនី​នៅ​កម្ពុជា មាន​មកពី​គីរីរម្យ​១ ទទួល​ថាមពល​បាន​១២​មេ​ហ្កា​វ៉ា​ត់​, អគ្គិសនី​គីរីរម្យ​៣ ទទួល​ថាមពល​បាន​១៨​មេ​ហ្កា​វ៉ា​ត់ និង​វា​រី​អគ្គិសនី​កំចាយ​មាន​អនុភាព​១៩៣.២​មេ​ហ្កា​វ៉ាត់។ ឆ្នាំ​២០១៣​ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​នឹងដាក់​ឲ្យ​ដំណើរការ​ប្រភព​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សីជ្រំ​ក្រោម ទំហំ​៣៣៨​មេ​ហ្កា​វ៉ា​ត់ ជាមួយនឹង​ការដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ទី​១ នៃ​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម​ទី​២ ដែលមាន​ទំហំ​១៣៥​មេ​ហ្គា​វ៉ា​ត់ នៅក្នុង​ព្រះសីហនុ។ នៅ​ឆ្នាំ​២០១៥ ក៏​នឹងដាក់​ឲ្យ​ដំណើរការ​ប្រភព​វារីអគ្គិសនី​ស្ទឹង​តា​តៃ ដែលមាន​ទំហំ​២៤៦​មេ​ហ្កា​វ៉ាត រួម ជាមួយនឹង​ម៉ាស៊ីន​ទី​២ នៃ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ទី​២​ទំហំ​១៣៥​មេ​ហ្គា​វ៉ា​ត់​បន្ថែមទៀត។ ​

លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ បាន​លើកឡើងថា​ដើម្បី​ឲ្យ​មាន​លិខិត​បទដ្ឋាន​គតិយុត្តិ​គ្រប់គ្រាន់​សម្រាប់​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​តែងតែ​ខិតខំ​រៀបចំតាក់តែង ប្រមូលផ្តុំ ចងក្រង​ជាប្រចាំ​នូវ​រាល់​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល ចាប់តាំងពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មន្ត្រីរាជការ ឬ​មន្ត្រី​រដ្ឋការ​ពី​សម័យមុន មកដល់​បច្ចុប្បន្ន។ កន្លងមក​រាជរដ្ឋាភិបាល​សង្កេតឃើញ​មាន​លិខិត​បទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមួយ​ចំនួន​ត្រូវបាន​ដាក់ចេញ​ឲ្យ​អនុវត្ត​ជា​បន្តបន្ទាប់ ចំពោះ​លិខិតបទដ្ឋាន​គតិយុត្ត ដែល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​មាត្រា​ទាំងពីរ​ដែល​ត្រូវបាន​ស្នើសុំ​វិសោធន​កម្មនេះ ក៏មាន​លិខិត​បទដ្ឋាន​គតិយុត្តិ​ខ្លះ​បាន​បាន​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​រួចហើយ​ដែរ ដោយ​យោងតាម​ការចាំបាច់​ក្នុង​គ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល។

ពេ​ជ ប៊ុនធិន រដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​មុខងារសាធារណៈ មានប្រសាសន៍ថា ការ​ស្នើសុំ​វិសោធនកម្ម​មាត្រា​ទាំងពីរ​នេះ គឺ​ក្នុង​គោលបំណង​៖ ទី​១ ធ្វើ​ឲ្យ​ច្បាប់​ពាក់ព័ន្ធ​នឹង​គ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល មាន​ភាព​រលូន​ជាមួយ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មន្ត្រី​នីតិប្បញ្ញត្តិ។ ទី​២ រក្សា​លក្ខណៈ​ត្រឹមត្រូវ​នៃ​លិខិត​បទដ្ឋាន​គតិយុត្តិ​មួយចំនួន​ពាក់ព័ន្ធ​នឹង​គ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល​ដែល​មាន​ស្រាប់​ហើយ​ដែល​មាន​ចែង​ឡើង​ក្នុង​គោលដៅ​អនុវត្ត ខ្លឹមសារ​នៃ​មាត្រា​ដែល​ត្រូវ​បាន​ស្នើសុំ​ធ្វើ​វិសោធន​កម្មនេះ។ ទី​៣ បើកផ្លូវ​ដល់​ការ​កសាង និង​កែសម្រួល​លិខិត​បទដ្ឋាន​គតិយុត្តិ​មួយ​ចំនួនទៀត ដែល​ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​នៃ​មាត្រា​ដែល​ត្រូវ​ស្នើសុំ​ធ្វើ​វិសោធន​កម្មនេះ​ផងដែរ។ ដូច្នេះ​ខ្លឹមសារ​សំខាន់ នៃ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​ទាំងពីរ​នេះ គឺ​ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​ងាយស្រួល​ក្នុង​ការ​ចេញ​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​គ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល មាន​លក្ខណៈ​ចាំបាច់ និង​អាច​បត់បែន​បាន។

ទោះជា​យ៉ាងណាក៏ដោយ នៅ​ចុងបញ្ចប់​នៃ​ការពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​ការធ្វើ​វិសោធនកម្ម​មាត្រា​៩ និង​មាត្រា​១០ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ គឺ​អង្គសភា​បានសម្រេច​អនុម័ត​នូវ​ខ្លឹមសារ​ទាំងមូល នៃ​សេចក្តីព្រាងច្បាប់​នេះ ដោយ​ការ​គាំទ្រ​៨៥​លើ​៩៤​សម្លេង៕

សុង​យោ

ព័ត៌មានអន្តរជាតិ

ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...

គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​ចិន​បាន​ទាមទារ​​អោយ​ភាគី​កូរ៉េ​ខាង​ជើង​​ធ្វើ​ការ​​ពន្យល់​​អោយ​​បាន​​ច្បាស់​អំពី​ការ​​ចាប់​ឃុំ​ខ្លួន​អ្នកនេសាទ​ចិន

22-5-13-a-fullចិន ៖ ​ក្រសួង​ការ​បរទេស​ចិន​​បញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​គួរ​តែ​ដោះលែង​​ទូក​នេសាទ​ចិន​ ១គ្រឿង​ដែល​ខ្លួន​បាន​ចាប់​យក​​ទៅ​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មកវិញ​ ហើយ​បាន​ទាមទារ​អោយ​កូរ៉េ​ខាងជើង​ធ្វើការ​ពន្យល់​អោយ​បាន​ច្បាស់​ទាក់ទង​ និង​ហេតុការណ៍​​ដែល​បាន​កើត​ឡើង​ព្រោះ​វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​មិនល្អ​ ដល់​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ។

អាន​អត្ថបទ​ទាំងស្រុង...


ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ឃាត់​ខ្លួន​នារី​ខារ៉ាអូខេ​ម្នាក់​ជាមួយនឹង​អាវុធ​ខ្លី​១​ដើម​នៅ​ក្នុង​ផ្ទះ​សំណាក់​ម៉ូតែល​៦៩​នៅ​ភ្នំពេញ​ថ្មី​

M23-j-fullភ្នំពេញ​ ៖ ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ឃាត់ខ្លួន​នារី​បម្រើ​នៅ​ហាង​ខារ៉ាអូខេ​ម្នាក់​ជាមួយនឹង​អាវុធខ្លី​ស៊េរី​ទំនើប​១​ដើម​មាន​គ្រាប់​ពេញ​បង់​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៣ នៅក្នុង​ផ្ទះសំណាក់​ម៉ូតែល​៦៩​ ដែល​មាន​ទីតាំង​ជាប់​ផ្លូវ​ម៉ុង​ឫទ្ធី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

អាន​អត្ថបទ​ទាំងស្រុង...


ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឃាត់​ខ្លួន​ម្ចាស់​ផ្ទះ​និង​ស្ត្រី​កោស​ជប់​៤​នាក់​

M23-i-fullភ្នំពេញ​ ៖​ ការិយាល័យ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ​រាជធានី ភ្នំពេញ​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​បង្ក្រាប​និង​ឆែកឆេរ​ផ្ទះ​ម៉ាស្សា​កោស​ជប់ ​មួយ​កន្លែង ​ឃាត់​ខ្លួន​ម្ចាស់ផ្ទះ​និង​ស្ត្រី​កោសជប់​ចំនួន៤​នាក់ ​ស្រោមអនាម័យ​ប្រើ​រួច​និង​មិនទាន់​ប្រើ​មួយចំនួន។

អាន​អត្ថបទ​ទាំងស្រុង...


គ​.​ជ​.​ប​ចាប់ឆ្នោត​បញ្ជី​លេខ​រៀង​គណបក្ស​នយោបាយ​​​​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​៥

ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែឧសភា ​ឆ្នាំ​២០១៣​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.ប​) បាន​រៀបចំ​ពិធី​និមន្ត​ព្រះសង្ឃ​ដើម្បី​ចាប់ឆ្នោត​ផ្ដល់​បញ្ជី​លេខ​រៀង​គណបក្ស​នយោបាយ​សម្រាប់​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​ខាងមុខ។

អាន​អត្ថបទ​ទាំងស្រុង...


ឃាតកម្ម​ដ៏​ចម្លែក​ ជន​បង្ក​ដែល​លប​កាប់​គេ​ស្លាប់ ឯ​ឃាតករ​បួស​សុសសាច់​

ពោធិ៍សាត់ ​៖ ​មាន​ករណី​ឃាតកម្ម​ដ៏​ចម្លែក​មួយ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៣ ត្រង់​ចំណុច​កំពង់ក្រូច​ ​ក្នុងភូមិ​បំណក់ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់ ដោយ​ជន​បង្ក​បាន​ស្លាប់​ដោយ​គ្មាន​ស្លាកស្នាម ឯ​ឃាតក​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ត្រូវ​ជន​ដែល​ស្លាប់​នោះ​ពួនស្ទាក់​កាប់​ជាច្រើន​កាំបិត។ តែ​ឃាតក​រង​របួស​ព្យាយាម​ស្រវា​ក្របួច​បាន​កអាវ​ចាប់​ច្របាច់​.​ក​ជាប់​រហូតដល់​ជន​បង្ក​ស្លាប់​នៅ​នឹង​កន្លែង។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ សេចក្តី​ព្រាងច្បាប់​ចំនួន​២​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ដោយ​សម្លេង​ភាគច្រើន​