kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

អ្នក​ដំណើរ​គាំទ្រ​ការ​ដាក់​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​២៧១​នៅ​អូរ​បែក​ក្អម​​

M15-u-fullភ្នំពេញ ​៖ ​ក្រោយពី​ឃើញ​ក្រុម​ជំនាញ​របស់​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ចាប់ផ្ដើម​រៀបចំ​ដាក់​របាំង​ថ្ម​លើ​ទ្រូង​ផ្លូវ​២៧១​ជា​ច្រើន​កន្លែង​ពិសេស​ម្ដុំ​អូរ​បែកក្អម​កាល​ពី​ព្រឹក​ថ្ងៃទី​១៥ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៣​រួចមក​ ប្រជាពលរដ្ឋ​អ្នក​ដំណើរ​បាន​សម្ដែង​នូវ​ការ​គាំទ្រ​ចំពោះ​ចំណាត់​ដ៏​ល្អ​នេះ។

ការ​ដាក់​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ត្រង់​ចំណុច​ខាងលើ​នោះ​ពិតជា​កាត់បន្ថយ​បាន​នូវ​ការ​កកស្ទះ​ចរាចរ​មួយ​ចំនួន​ធំ​ពីព្រោះ​ថា​ផ្លូវ​២៧១​ច្រើន​តែ​ស្ទះ​រាល់ថ្ងៃ​មែន​ចាប់ពី​ស្តុ​ប​បំបែក​ផ្លូវ​២០០៤​រហូតដល់​វិទ្យាល័យ​ជា ស៊ឹម សាមគ្គី​ឯណោះ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ផ្លូវ​២៧១​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​ការ​អរគុណ​ចំពោះ​មន្ទីរ​សាធារណការ​រាជធានី​ដែល​ បាន​និង​កំពុង​រៀបចំ​ដាក់​របាំង​ថ្ម​ពុះ​ផ្លូវ​២៧១​ជាច្រើន​កន្លែង​នោះ​ពិសេស​តាំងពី​ចំណុច​ភ្លើងស្តុប​កែង​ផ្លូវ​២០០៤​រហូតដល់​វិទ្យាល័យ​ជា ស៊ឹម​សាមគ្គី​នោះ​តែម្ដង​ ដែល​ម្ដុំ​នោះ​កកស្ទះ​ចរាចរ​រាល់ថ្ងៃ​តាំង​ពីព្រឹក​រហូតដល់​ម៉ោង​៧​ទៅ​៨​យប់​ឯណោះ​ទម្រាំ​បាន​ធូរស្រាល​វិញ។

នេះ​ជា​ការ​ខាតបង់​ផលប្រយោជន៍​និង​ពេលវេលា​របស់​អ្នកដំណើរ​មិន​តិច​នោះ​ទេ ដោយសារ​ត្រង់​ចំណុច​ខាងលើ​មាន​ផ្លូវ​ឆ្លងកាត់​ទទឹង​ច្រើន ទើប​បង្ក​ឲ្យ​កកស្ទះ​ចរាចរ​រាល់ថ្ងៃ។ ប៉ុន្តែ​ចាប់ពី​មន្ទីរ​សាធារណការ​ដាក់​របាំង​ថ្ម​ពី​ពេលនេះ​រហូត​រួចរាល់​ហើយ​នោះ​គេ​មាន​សង្ឃឹមថា​បញ្ហា​កកស្ទះ​ចរាចរ​អាច​នឹង​ធូរស្រាល​វិញ។

ទន្ទឹមនឹង​ការ​គាំទ្រ​នេះ​ដែរ​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​ខាង​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​​បំពាក់​ស្លាក​សញ្ញា​និង​ភ្លើង​សុវត្ថិភាព​ពេលយប់​ផង​ដើម្បី​ឲ្យ​អ្នកដំណើរ​បាន​មើលឃើញ​របាំង​ថ្ម​ទ្រូងផ្លូវ​នោះ​ផង។ ការលើកឡើង​បែបនេះ​ដោយសារតែ​កន្លងមក​គេ​ឃើញ​អ្នក​ដំណើរ​មួយចំនួន​បាន​បើក​ម៉ូតូ​ឡាន​បុក​របាំង​ថ្ម​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រងរបួស​ឬ​គ្រោះថ្នាក់​ដល់​បាត់បង់​ជីវិត​ ខូចខាត​ទ្រព្យសម្បត្តិ​ទៀត​ផង។ បញ្ហា​នេះ​មិនមែន​សុទ្ធតែ​មកពី​អ្នកបើកបរ​ពិសារ​ជាតិ​ស្រវឹង​ទាំងអស់នោះ​ទេវា​ក៏​ផ្ដើម​មកពី​របាំង​ថ្ម​ទ្រូងផ្លូវ​មួយចំនួន​នោះ​ងងឹត​ពេក​ខ្វះ​នូវ​បច្ចេកទេស​នៃ​ការ​ស្ថាបនា​និង​ការ​ជួសជុល​ថែទាំ​ពី​សំណាក់​ក្រុម​ជំនាញ​ផងដែរ។ ហេតុនេះហើយ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ត្រូវ​ពិនិត្យមើល​ឡើងវិញ​ពី​កង្វះខាត​បច្ចេកទេស​ដែល​ផ្ដើម​ឲ្យ​កើតមាន​នូវ​ករណី​គ្រោះថ្នាក់​ចរាចរ​ប៉ះពាល់​អាយុជីវិត​មនុស្ស​និង​សណ្ដាប់​ធ្នាប់​សង្គម។ ជាក់ស្ដែង ដូចជា​​កំណាត់​ផ្លូវ​វេងស្រេង​នៅ​ជាយ​រាជធានី​តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរ​រាល់​យប់​ដោយសារតែ​បុក​របាំង​ថ្ម​ដែល​ងងឹតឈឹង​នោះ​តែម្ដង៕​

វិមាន​

ព័ត៌មានអន្តរជាតិ

លោកពូ​ទីន​ប្រឆាំង​ការ​ខិតខំ​របស់ G8 ដើម្បី​បណ្ដេញ​លោក​អាសាត​

M19-g-fullលោក វ្ល៉ា​ឌី​មៀរ​ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​បាន​ធ្វើ​ឲ្យ​ធ្លាក់​ពី​ផ្លូវ​ចំពោះ​ការ​ខិតខំ​របស់​លោក​អូ​បា​ម៉ា ដើម្បី​ទទួល​បាន​ការ​គាំទ្រ ដើម្បី​ទម្លាក់​មេដឹកនាំ​ស៊ី​រី លោក​បា​សា អាល់​អាសាត​នៅ​ឯ​កិច្ចប្រជុំ​កំពូល G8 កាលពី​ថ្ងៃ​អង្គារ​ទី​១៨ ខែមិថុនា ដោយ​ព្រមាន​បស្ចិមប្រទេស​ថា ការ​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ពួក​ឧទ្ទាម​ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​វាយ​ប្រហារ​នៅ​លើ​ទឹកដី​អឺរ៉ុប។

អាន​អត្ថបទ​ទាំងស្រុង...

ក្រុមហ៊ុន​អាកាសចរ​កូរ៉េ​បញ្ជា​ទិញ​យន្តហោះ​Boeing​ចំនួន​១១​គ្រឿង​តម្លៃ​៣.៦​ពាន់​លាន​ដុល្លារ​

M19-c-fullក្រុមហ៊ុន​Boeing ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ ទី​១៨ ​ខែ​មិថុនាថា​ ​ក្រុមហ៊ុន​អាកាសចរ​កូរ៉េ​(Korean Air) បាន​យល់ព្រម​ដើម្បី​ទិញ​យន្តហោះ Jet Jumbo Boeing 747.8​ចំនួន​៥​គ្រឿង និង យន្តហោះ​Boeing​ 777 ​ចំនួន​៦​គ្រឿង ​នៅក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ​ប្រហែល ៣.៦​ពាន់​លាន​ដុល្លារ តាម​តម្លៃ​នៅក្នុង​បញ្ជី បន្ថែម​ទៅលើ​ការ​បញ្ជា​កក់​ទុក​រួចហើយ នៅ​ឯ​ការ​តាំង​ពិព័រណ៍​យន្តហោះ​នៅ​ទីក្រុង​ប៉ារីស។

អាន​អត្ថបទ​ទាំងស្រុង...


អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​និង​បើក​ការពិភាក្សា​ជាមួយ​ពួក​មេដឹកនាំ​ចិន​

T-06-18-13-e-fullអគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក បាន គីមូន នៅ​ថ្ងៃ​អង្គារ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ នឹង​បើ​ការពិភាក្សា​ជាមួយ​ពួក​មេដឹកនាំ​ចិន​នៅ​ទីក្រុង​ប៉េកាំង ហើយ​ពួក​អ្នកការទូត​បាន​និយាយ​ថា ប្រទេស​កូរ៉េខាងជើង​និង​ប្រទេស​ស៊ី​រី​និង​ស្ថិតនៅ​ពីលើ​នៃ​របៀបវារៈ​។ អ្នកនាំពាក្យ​របស់ UN បាន​និយាយ​ថា លោក​បាន​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ស៊ី​ជិន​ពីង និង​មេដឹកនាំ​កំពូលៗ​ផ្សេងៗ​ទៀត នៅក្នុង​អំឡុង​ពេល​ស្នាក់នៅ​៣​ថ្ងៃ​របស់​លោក​នៅ​ទីក្រុង​ប៉េកាំង។

អាន​អត្ថបទ​ទាំងស្រុង...


អាមេរិក​និយាយ​ថា​ខ្លួន​នឹង​ទិញ​ឧទ្ធម្ភាគចក្រ​របស់​រុស្ស៊ី​ចំនួន​៣០​គ្រឿង​សម្រាប់​កងទ័ព​អាហ្វ​ហ្គា​នី​ស្ថាន​

Rith-18-06-13-d-fullមន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​និយាយ​ថា​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​ចំណាយ​ប្រាក់​៥៧២​លាន​ដុល្លារ​ដើម្បី​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​ផលិត​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៣០​គ្រឿង​ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

អាន​អត្ថបទ​ទាំងស្រុង...


​EU-​អាមេរិក ​ព្រម​ព្រៀង​គ្នា​ចាប់ផ្តើម​ការ​ចរចា​អំពី​ពាណិជ្ជកម្ម​សេរី​នៅ​កិច្ច​ប្រជុំ​កំពូល ​G-8​

tithya-18-d-fullសហភាព​អឺរ៉ុប​(EU) ​និង ​អាមេរិក​នឹង​បើក​ការចរចា​នៅ​ខែ​ខាង​មុខ​នេះ​ស្តី​អំពី​កិច្ច​ព្រមព្រៀង​ដើម្បី បង្កើត​ពាណិជ្ជកម្ម​សេរី​រវាង​តំបន់​សេដ្ឋកិច្ច​ដ៏​ខ្លាំង​បំផុត​ទាំងពីរ​នៅ​លើ​ពិភពលោក​នេះ ​ហើយ​ការ​ខិតខំ​មួយ​សំដៅ​បង្កើត​ការងារ​រាប់​លាន​កន្លែង​ដែល​អាច​ចំណា​ច​ពេល​រាប់​ឆ្នាំ​ដើម្បី​កែប្រែ​សុបិន​អោយទៅ​ជា​ការ​ពិត​។​

អាន​អត្ថបទ​ទាំងស្រុង...


​Samsung ​នឹង​ចាប់ផ្ដើម​ដាក់​លក់​ស្មាត​ហ្វូន​ Galaxy S4 ​ថ្មី​ដែល​មាន​ល្បឿន​លឿន​ជាង​

Rith-18-06-13-c-fullក្រុមហ៊ុន ​Samsung Electronics Co មាន​ផែន​ការ​ដើម្បី​ដាក់​លក់​ស្មាត​ហ្វូន​ Galaxy S4 ប្រភេទ​ថ្មី​ដែល ​នឹង​បញ្ជូន​ទិន្នន័យ​ដែល​មាន​ល្បឿន​លឿន​ជាង​ល្បឿន​ធម្មតា​ជិត​២​ដង​។ ប្រធាន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​នេះ​បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ​កាលពី​ថ្ងៃ​ច័ន្ទ​។​

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

កូន​រមិល​គុណ​វាយ​ម្តាយ​ច្រាន​ទម្លាក់​ពី​លើ​ផ្ទះ​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលា​ការ​

Rith-20-06-13-f-fullកំពង់ឆ្នាំង​ ​៖​ ​កូនប្រុស​ប្រមឹក​ខួប​និង​រមិល​គុណ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បន្ទាប់​ពី​រូប​គេ​បាន​ប្រើ​អំពើ​ហិង្សា​វាយ​តប់​ច្រាន​ទម្លាក់​ម្តាយ​បង្កើត​ពី​លើ​ផ្ទះ​របស់​ខ្លួន​បណ្ដាល​ឲ្យ​ម្តាយ​របួសធ្ងន់​កាល​ពី​យប់​ថ្ងៃ​ទី​១៩​ ខែ​មិថុនា​នោះ​នៅ​ព្រឹក​ថ្ងៃទី​២០ ​ខែ​មិថុនា​ ​ឆ្នាំ​២០១៣ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ខេត្ត​ហើយ​។​

អាន​អត្ថបទ​ទាំងស្រុង...

សម្តេច​នាយក​រដ្ឋមន្រ្តី​សម្តែង​ការ​ដឹង​គុណ​ចំពោះ​អតីត​យុទ្ធជន

20-6-13-a-fullភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦ ទិវា​អតីត​យុទ្ធជន​កម្ពុជា​នៅ​​ព្រឹក​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៣ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ នាយ​ឧត្ដម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​ប្រាំ និង ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​មាន​ប្រសាសន៍​ថា ខ្ញុំ​មាន​កិត្ដិយស និង​សេចក្ដី​រីករាយ​ដោយ​បាន​មក​ចូល​រួម​​ក្នុង​ពិធី​ដែល​​ប្រារឰ​ឡើង​យ៉ាង​អធិកអធម​នា​ពេល​នេះ ។

អាន​អត្ថបទ​ទាំងស្រុង...


អគារ​សិក្សា​១​ខ្នង​ក​ម្ព​ស់​២​ជាន់​១០​បន្ទប់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​

tithya-20-d-fullសៀមរាប​ ៖ ​អនុវិទ្យាល័យ ​ហ៊ុន​ សែន ​រលួស​ ១​ខ្នង​កម្ពស់​២​ជាន់ មាន​១០​បន្ទប់​ធ្វើ​អំពី​ថ្ម​ប្រក់​ក្បឿង និង​បង្គន់​អនាម័យ​៤​បន្ទប់ ​ព្រម​ទាំង​អគារ​សិក្សា​៣​កន្លែង​ទៀត មាន​១៨​បន្ទប់ ក្នុងស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀមរាប​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ​ហ៊ុន ​សែន ​និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​រ៉ានី ​ហ៊ុន​ សែន ​ដែល​ផ្តល់​តាម រយៈ​លោក​ ស៊ុំ ​សំណាង​ និង ​លោក​ ប៊ូ ​ផាន់​សារី ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ស្រុក​ប្រាសាទ​បាគង​ បន្ទាប់ពី​សាងសង់​រួចរាល់​ជា​ស្ថាពរ​ និង ​សមិទ្ធិ​ផល​នានា​ក្នុងស្រុក​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ជូន​ដល់​សិស្សានុសិស្ស​កាល​ពី​ព្រឹក ថ្ងៃទី​១៩ ខែមិថុនា​ ឆ្នាំ២០១៣​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯក​ឧត្តម​ ទៀ បាញ់ ឧប​នាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា​ រដ្ឋសភា​ និង ​គណៈ​អភិបាល​ខេត្ត ​ថ្នាក់​ដឹកនាំ​មន្ទីរ ​អាជ្ញាធរ​ស្រុក​ មន្ត្រី​រាជការ ​លោកគ្រូ ​អ្នកគ្រូ ​សិស្សានុសិស្ស យុវជន​កាយរឹទ្ធិ ​យុវជន​កាកបាទ​ក្រហម​កម្ពុជា​ និង​ សប្បុរសជន ​ប្រជាពលរដ្ឋ​ប្រមាណ ​៤.៥០០​ នាក់ ចូលរួម​ផង​ដែរ។​

អាន​អត្ថបទ​ទាំងស្រុង...


សាលា​រាជធានី​សំរេច​ផ្តល់​ថវិកា​បន្ថែម​១០​ម៉ឺន​រៀល​លើ​ប្រាក់​ប្រចាំខែ​របស់​កម្មករ​ជាប់កិច្ចសន្យា​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​៥២០​នាក់​

T-06-20-13-b-fullភ្នំពេញ ៖ លោកប៉ា សុជាតិ​វង្ស ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បន្ថែម​ថវិកា​១០​ម៉ឺន​រៀល​ជា​រៀង​រាល់​ខែ​លើ​ប្រាក់ខែ​ឧបត្ថម្ភ​២៤​ម៉ឺន​រៀល​ដល់​កម្មករ កម្មការិនី​ជាប់កិច្ចសន្យា​៥២០​នាក់​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ តប​ទៅតាម​ការ​ស្នើ​សុំ​របស់​ពួកគេ​កន្លងមក​។

អាន​អត្ថបទ​ទាំងស្រុង...


រថយន្ត​ឆ្លាម​បែក​កង់​បុក​រះ​​រថយន្ត​FUSO​ខ្ទេច​មុខ​ខ្លួន​ឯង ​ស្ត្រី​ម្នាក់​របួស​ធ្ងន់​

M20-b-fullកំពង់ឆ្នាំង ​៖​ ស្ត្រី​ម្នាក់​បាន​រង​របួស​ធ្ងន់​ នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​ឆ្លាម​១​គ្រឿង​បាន​បែក​កង់​មុខ​ខាង​ឆ្វេង ​ហើយ​រេ​ចង្កូត​ទៅ​បុក​រះ​កង់​រថយន្ត​FUSO​បែក​អស់​៣ក្នុង​ទិសដៅ​​បញ្ច្រាស​គ្នា។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ អ្នក​ដំណើរ​គាំទ្រ​ការ​ដាក់​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​២៧១​នៅ​អូរ​បែក​ក្អម​​
kpt_ads_left